សហជីពចាប់ផ្តើមយុទ្ធនាការក្រោមពាក្យស្លោក «និយាយថាទេ! ចំពោះការស្រេកឃ្លានរបស់កម្មករ»

កម្ពុជា សង្គម
14/08/2020 – 08:14
ដោយ៖ ញឹម សុផល
RFI

ក្រុមមេដឹកនាំសហជីព និងសមាគម ទាមទារឲ្យមានការទូទាត់ប្រាក់បំណាច់អតីតភាពការងារ
ក្រុមមេដឹកនាំសហជីព និងសមាគម ទាមទារឲ្យមានការទូទាត់ប្រាក់បំណាច់អតីតភាពការងារ © FB

មេដឹកនាំ​សហជីព​ និង​សមាគម​មក​ពី​ច្រើន​វិស័យ​ការងារ​ នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ខណ្ឌ​មានជ័យ​ ដើម្បី​ប្រកាស​បើក​យុទ្ធនាការ​ទាមទារ​ឲ្យ​មាន​ការ​ទូទាត់​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ និង​លុប​ចោល​លិខិត​របស់​នាយកដ្ឋាន​អធិការកិច្ច​ការងារ​លេខ​២៩៥​។ ការ​ជួប​ជជែក​គ្នា​របស់​ក្រុម​មេ​ដឹកនាំ​សហជីព​ និង​សមាគម​នៅ​ពេល​នេះ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​កម្មករ​ និយោជិត​ បាន​បាត់បង់​ផល​ប្រយោជន៍​ដោយសារ​ការ​បកស្រាយ​ខ្លឹមសារ​មួយ​ចំនួន​ពី​ក្រសួង​ការងារ​ និង​ការ​ពន្យា​ពេល​បើក​ប្រាក់​អតីត​ភាព​ការងារ​ឆ្នាំ​២០២០​នេះ​។

នៅចំពោះមុខអ្នកចូលរួម ដែលជាកម្មករយោជិតមកពីវិស័យការងារផ្សេងៗគ្នាជាច្រើននាក់ ក្រុមមេដឹកនាំសហជីព និងសមាគម បានលើកឡើងថាការស្នើសុំទៅរដ្ឋាភិបាល ឲ្យជួយដោះស្រាយនូវការបាត់បង់ផលប្រយោជន៍កម្មករនិយោជិត ដោយសារតែការបកស្រាយរបស់នាយកដ្ឋានអធិការកិច្ចក្រសួងការងារជុំវិញ ប្រាក់សោហ៊ុយជំងឺចិត្ត និងប្រាក់បំណាច់ទូទាត់ជួសការឲ្យដំណឹងមុន មិនត្រូវបានឆ្លើយតប។

អ្នកសហជីពបានលើកឡើងថា លិខិតលេខ២៩៥របស់លោក អ៊ុក ចាន់ធូ ដែលជាប្រធាននាយកដ្ឋានអធិការកិច្ច ក្រសួងការងារ កាលពីចុងខែមិថុនា បានអនុញ្ញាតឲ្យនិយោជកអាចបញ្ឈប់ការងារកម្មករនិយោជិតភ្លាមៗបាន ដោយពុំចាំបាច់ផ្តល់ប្រាក់សោហ៊ុយជំងឺចិត្ត និងប្រាក់បំណាច់ទូទាត់ជួសការឲ្យដំណឹងមុន ក្នុងករណីសហគ្រាស និងគ្រឹះស្ថានទាំងនោះត្រូវបានបិទស្របតាមខ្លឹមសារប្រកាសរបស់ក្រសួងទទួលបន្ទុកវិស័យការងារ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ និងមេដឹកនាំសហជីពឯទៀតបានលើកឡើងស្រដៀងគ្នាថា លិខិតរបស់អធិការកិច្ចការងារ បានផ្តល់ឱកាសដល់និយោជក ក្នុងការរកលេសដើម្បីបិទរោងចក្របន្ទាប់ពីព្យួរនៅក្នុងអំឡុងពេលវិបត្តិកូវីដ១៩ ដោយមេដឹកនាំសហជីពរូបនេះ បានលើកឡើងជាឧទាហរណ៍ ដែលបានកើតឡើងជាក់ស្តែងចំពោះ ការបិទរោងចក្រវ៉ាយអូលែតកាលពីពេលថ្មីៗនេះ។

ឆ្លៀតក្នុងឱកាសនេះ ក្រុមមេដឹកនាំសហជីព និងសមាគម ក៏បានប្រើប្រាស់សារស័ព្ទនៅថ្ងៃនេះរួមមានដូចជា«និយាយថាទេ! ចំពោះការស្រេកឃ្លានរបស់កម្មករ» «គ្រប់គ្នាខ្លាចកូវីដ! ខ្ញុំខ្លាចដាច់បាយ សូមផ្តល់ប្រាក់អតីតភាពការងារឲ្យខ្ញុំ»។ ក្រៅពីនេះ អ្នកសហជីពក៏បានស្នើឲ្យសមាជិករបស់ពួកគេរាប់ម៉ឺននាក់ប្តូរឡូហ្គូហ្វេសប៊ុកផ្ទាល់ខ្លួន ហើយដាក់ជំនួសឡូហ្គូដែលមានខ្លឹមសារជាសារទាំងអស់នេះវិញ ចាប់ពីពេលនេះទៅ។

សូមរំលឹកថា មេដឹកនាំសហជីព និងសមាគមប្រមាណជាង១០ស្ថាប័ន បានធ្វើការដាក់លិខិតតវ៉ា និងសុំអន្តរាគមន៍ជាបន្តបន្ទាប់ចាប់ពីខែមករា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្នទៅកាន់ក្រសួងការងារ និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំលុបចោលលិខិតរបស់អធិការកិច្ចការងារ និងស្នើសុំលុបចោលការពន្យាពេលបើកប្រាក់អតីតភាពការងារសម្រាប់ឆ្នាំ២០២០ ទៅឆ្នាំក្រោយ។ ក៏ប៉ុន្តែការស្នើសុំទាំងអស់នេះ មិនទាន់ឃើញមានការឆ្លើយតបពីរដ្ឋាភិបាលនៅឡើយទេ៕

What Next?

Recent Articles

3 Responses to "សហជីពចាប់ផ្តើមយុទ្ធនាការក្រោមពាក្យស្លោក «និយាយថាទេ! ចំពោះការស្រេកឃ្លានរបស់កម្មករ»"

  1. Anonymous says:

    time to rising up and take your freedom that you should have

  2. so socheath says:

    លទ្ធផល សម្លេងស្ទាបស្ទង់មតិ របស់ អង្គការ COMFREL គឺជាសារមួយ សំពងក្បាល គល់ បញ្ញា ប្រធាន អង្គការ Comfrel ឱ្យដឹងខ្លួនថា ពលរដ្ឋ ខ្មែរ មិនមែនល្ងង់ និង ចេះតែ ជឿតាម ការ ញុះញង់ របស់ គល់ បញ្ញា និង អាស៊ី សេរី ទេ !

    ក្នុងរយៈពេល៥ថ្ងៃ នៃការស្ទង់មតិចំពោះការយល់ឃើញ ក្នុងករណីចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនលោករ៉ុង ឈុន គឺជាការរំលោភច្បាប់ និងសិទ្ធមនុស្ស?របស់អង្គការខុមហ្វ្រែល បានបង្ហាញថា ចំនួនប្រជាពលរដ្ឋដែលបានគាំទ្រ ចំណាត់ការតាមផ្លូវច្បាប់លើលោក រ៉ុង ឈុន ដោយគិតត្រឹមម៉ោង១២ថ្ងៃត្រង់ ទី១៥ ខែសីហា ឆ្នាំ២០២០នេះ គឺមានរហូតដល់៧៥ភាគរយ ខណៈដែលអ្នកមិនគាំទ្រមានត្រឹម២៥ភា គរយប៉ុណ្ណោះ។ការនេះត្រូវបានអ្នកវិភាគ និងមន្រ្តីជាន់ខ្ពស់បក្សកាន់អំណាច មើលឃើញថា ជារឿងត្រឹមត្រូវ និងជាអ្វីដែលពលរដ្ឋចង់បាន ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គមក្រោមដំបូលនៃសន្តិភាព។អ្នកនាងសោម៉ា វត្តីធ្វើសេចក្តីរាយការណ៍D-15-08-20-SMT
    បន្ទាប់ពីលោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ បានសម្រេចចោទប្រកាន់លោក រ៉ុង ឈុន ពីបទញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការ តាមនីតិវិធី។
    គេសង្កេតឃើញថា មានប្រជាពលរដ្ឋ និងក្រុមប្រឆាំងមួយក្តាប់តូចបានស្រែតវ៉ាទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន ទាំងហដឹងពេញទ្រូងថាខុសនិងច្បាប់។ប៉ុន្តែបើទោះជាអ្នកទាំងនោះ ស្រែកតវ៉ាយ៉ាងណាក៏ដោយ ក៏ការតវ៉ានេះ មិនមានឥទ្ធិពលអ្វីដល់ការអនុវត្តច្បាប់នោះឡើយ។ជាមួយគ្នានេះបើយើងក្រឡេកទៅមើលអង្គការខុមហ្វ្រែលវិញ អង្គការនេះបានធ្វើការស្ទង់មតិតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដើម្បីឲ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិ ចំពោះការយល់ឃើញ ក្នុងករណីចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនលោករ៉ុង ឈុន គឺជាការរំលោភច្បាប់ និងសិទ្ធមនុស្ស?របស់អង្គការខុមហ្វ្រែល បានបង្ហាញថា ចំនួនប្រជាពលរដ្ឋដែលបានគាំទ្រ ចំណាត់ការតាមផ្លូវច្បាប់លើលោក រ៉ុង ឈុន គឺមានរហូតដល់៧៥ភាគរយ ខណៈដែលអ្នកមិនគាំទ្រមានត្រឹម២៥ភាគរយប៉ុណ្ណោះ។
    ជុំវិញការស្ទង់មតិរបស់អង្គការខុមហ្វ្រែលនេះ ឯកឧត្តម សុខ ឥសាន មន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមើលឃើញថា ចំពោះការស្ទង់មតិរបស់អង្គការខុមហ្វ្រែលខាងលើនេះ គឺបានបញ្ជាក់យ៉ាងច្បាស់នូវ ការមើលឃើញរបស់ប្រជាពលរដ្ឋលើសលប់ ក្នុងការគាំទ្រឲ្យមានចំណាត់ការតាមផ្លូវច្បាប់លើលោក រ៉ុង ឈុន ដែលបានប្រព្រឹត្តិបទល្មើសជាក់ស្តែងដោយញុះញង់ ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា។ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា កំពុងរស់នៅក្រោមដំបូលនៃសន្តិភាព ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។បន្ថែមពីលើនេះ មន្រ្តីនាំពាក្យគណបក្សកាន់អំណាចរូបនេះ សង្ឃឹមយ៉ាងមុតមាំថា អង្គការខុមហ្វ្រែល និងផ្តល់ភាពយុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងករណីនេះ តាមរយៈការបញ្ចេញជាសាធារណៈលើការស្ទង់មតិរបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងឲ្យបានគ្រប់ៗគ្នា។ប្រសិនបើអង្គការនេះ មានឯករាជ្យ អព្យាក្រិត្យមិនរកកំរៃ និងមិនទទួលឥទ្ធិពលពីគណបក្សនយោបាយណាមួយពិតប្រាកដមែននោះ។
    លោក សុខ ឥសាន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងបានលើកកម្ពស់សិទ្ធសេរីភាព និងការបញ្ចេញមតិរបស់ពលរដ្ឋនៅទូទាំងប្រទេសយ៉ាងទូរលំទូរលាយ។ប៉ុន្តែទន្ទឹមគ្នានេះ រាល់ការបញ្ចេញមតិនិងសិទ្ធ ក៏ត្រូវស្ថិតនៅក្នុងក្របខណ្ឌនៃច្បាប់ដែលបានកំណត់។ដូច្នោះអាជ្ញាធរមានសមត្តិកិច្ច មានសិទ្ធអនុវត្តទៅតាមផ្លូវច្បាប់ទៅលើបុគ្គលដែលបានប្រព្រឹត្តិខុសពីច្បាប់ដែលបានកំណត់ផងដែរ។ហើយការអនុវត្តន៍តាមផ្លូវច្បាប់ទៅលើបុគ្គលដែលបានប្រព្រឹត្តិខុសច្បាប់នេះមិនមែនអនុវត្តន៍តែនៅកម្ពុជាទេ តែប្រទេសណាក៏គេអនុវត្តដែរ។
    ជាមួយគ្នានេះសម្រាប់លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំានាក់ទំនអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងដែរថា តាមរយៈការបញ្ចេញមតិរបស់ប្រជាពលរដ្ឋដែលជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ទៅលើការស្ទង់មតិរបស់អង្គការខុមហ្វ្រែលនៅពេលនេះ គឺបញ្ជាក់យ៉ាងច្បាស់ពីអ្វីដែលប្រជាពលរដ្ឋចង់បាន និងការគាំទ្រ ការអនុវត្តន៍ច្បាប់របស់អាជ្ញាធរ សំដៅធានាការអនុវត្តន៍ច្បាប់ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងស្ថេរភាពក្នុងសង្គម។លោកបណ្ឌិត បានចាត់ទុកថា អ្វីដែលអាជ្ញាធរបានចាត់វិធានការតាមផ្លូវច្បាប់ទៅលើលោករ៉ុង ឈុននេះគឺជាការអនុវត្តន៍ច្បាប់មួយ សំដៅធានានូវស្ថេរភាព សុវត្តិភាពសន្តិសុខសង្គមដែលជារឿងចាំបាច់ត្រូវធ្វើ។
    តាមរយៈវិទ្យុបាយ័ន លោកបណ្ឌិតគិន ភា ក៏បានអំពាវនាវយ៉ាងទទូចដល់យុវជនដែលស្នេហាជាតិ គឺត្រូវស្រលាញ់ជាតិប្រកបដោយបញ្ញា ចេះគិតគូរពិចារណាឲ្យបានត្រឹមត្រូវ កុំឲ្យធ្លាក់ជាឈ្នាន់ក្លាយខ្លួនទៅជាឧបករណ៍បស់អ្នកនយោបាយបោកប្រាស់មួយចំនួន៕

  3. so socheath says:

    តេីការសម្ភាសន៍ របស់វិទ្យុលាងក្តRFAផ្តល់ផល
    អ្វីខ្លះ ដល់អ្នកផ្តល់នូវកិច្ចសម្ភាសន៍ ?
    ***
    ជានិច្ចកាល ជាមួយសកម្មជនអតីតក្រុមប្រឆាំងបក្សសង្គ្រោះជាតិ ជុន ចាន់បុត្រ
    ក៏ដូចជាក្រុមការងាររបស់វិទ្យុលាងក្តី
    RFA តែងស្ទុះស្ទាររកការសម្ភាសន៍ជាមួយអតីតសកម្មជន
    ទាំងនោះ រួមទាំងអ្នកតាំងខ្លួនថាជាអ្នកវិភាគ អង្គការសហជីព និងអង្គការសិទ្ធិមនុស្
    សការពារចោរ លីកាដូ អាដហុកជាដេីមដែលកំពុងធ្វេីសកម្មភាពដោយលួចលាក់ក្នុងផ្ទៃ
    ប្រទេសតាមការបញ្ជាររបស់ជនក្បត់ជាតិសមរង្ស៊ី សំដៅបង្កេីតភាពវឹកវរ បង្ករចលាចល
    ក្នុងសង្គមកម្ពុជា សំដៅបន្សាបឥទ្ធិពលរាជរដ្ឋាភិបាលកម្ពុជា តាមរយះសកម្មភាព ញុះញង់
    អុចអាលលាបពណ៍ដែលជាមនោគមន៍វិជ្ជាដែលកឹមសុខា ធ្លាប់បាន
    ទៅរៀនសូត្រពីគ្រូអាមេរិក កាណាដា ស្តីពីមធ្យោបាយគន្លឹះ
    នៃទម្រង់បដិវត្តន៍ពណ៍ ដេីម្បីជួយឃោសនាបំប៉ាងព័ត៍មាន
    តាមរយះកិច្ចសម្ភាសន៍ ដោយទុកចិត្តថា នឹងផ្តល់ផលវិជ្ជមាន
    ត្រឡប់មកវិញ ក្នុងការកេងចំណេញផ្នែកខាងនយោបាយ
    ជូនដល់គណបក្សងាប់តៃហោងសង្គ្រោះជាតិ ក្នុងបំណង
    សំដៅបន្តការបោកប្រាសកេងចំណេញទាំងនយោបាយ និងថវិកា ពីអ្នកមានជំនឿ
    ងប់ងុលខ្វះការពិចារណា ក្នុងនយោបាយបោកប្រាស របស់បក្សងាប់តៃហោងនេះ
    បន្តទៀត ។
    តែថា វាកាន់តែសម្ភាសន៍ នោះវាកាន់តែជាការជួយ
    ហែកតម្រុយ បង្ហាញផ្លូវ ឲ្យអាជ្ញាធរមានសត្ថកិច្ចបង្កេីនការ
    ប្រុងប្រយ័ត្ន ត្រួតពិនិត្យ និងអនុវត្តន៍ការបង្ក្រាប នឹងចាប់
    ជនល្មេីសច្បាប់គុកកាន់តែឆាប់ទៅវិញ ។
    នេះបានហៅថា ទាំងអ្នកតាមសម្ភាសន៍ ទាំងអ្នកអឺចង់បាន
    ការល្បីឈ្មោះ ហេីយផ្តល់ការសម្ភាសន៍ ពួកទាំងនេះ គឺពិតជាល្ងង់ ចុយតែម៉ែវាមែន ?
    វាចេះនាំគ្នាចេះរុញសុីក្លូ ឲ្យចូលឡានកេីត ?
    ឥឡូវអង្ករក្លាយជាបាយហេីយ តេីវិទ្យុលាងក្តRFA មានប្រឹងជួយព្រុស រកមេធាវី ឲ្យជួយ
    ដោះបន្ទុករឿងក្តីអ្នកដែលត្រូវគេចាប់ខ្លួនក្នុងការធ្វេីសកម្មភាព ដែលគេហៅថា ទាមទារឲ្យ
    មានការដោះលែងរ៉ុង ឈុនទេ ?
    មកដល់ពេលនេះគ្មានទេ ។ គ្មានទង្វេីណាមួួយ ដែលវិទ្យុលាងក្តRFA ធ្វេីឡេីងដេីម្បីជួយអ្នក
    ដែលត្រូវបានអាជ្ញាធរចាប់ខ្លួននោះឡេីយ គឺមានតែការរិញបន្ថែម ដេីម្បីឲ្យជាប់គុក
    កាន់តែយូរ ។
    ពិតហេីយប៉ូលីស អត់សួរសោះ តែRFAជួយនាំមនុស្ស ឲ្យមក
    ឆ្លេីយនិយាយពីសកម្មភាពដែលខ្លួនត្រូវធ្វេីដោយលាក់បាំង
    ឲ្យមកនិយាយដោយបេីកចំហ ធ្វេីឲ្យអាជ្ញាធរចាំច្រឹបមេីលសកម្មភាព
    ឲ្យតែហ៊ានល្មេីសច្បាប់ដូចពាក្យអួតអាង
    ក្នុងកិច្ចសម្ភាសន៍ គឺត្រូវដឹកដៃឲ្យមកដេកគុក
    អញ្ចឹងដែរទៅ ។
    ដូចនេះសួរថា RFA ដែលដឹកនាំដោយជុន ចាន់បុត្រ
    បំរេីអ្នកណាដោយពិតប្រាកដ។ !
    ខ្ញុំសុំ និយាយដោយស្មោះថា ខ្ញុំប្រាប់យកតែបុណ្យទេ ។
    ខ្មែរដូចគ្នា ខ្ញុំមិនចង់ឲ្យអ្នកណាជាប់គុកច្រវ៉ាក់ឡេីយ ។
    តែធ្វេីម៉េច បេីអ្នកអែងល្មេីសច្បាប់ ខ្ញុំជួយមិនបានទេ ៕