អ្នក​ជាប់​ឃុំ​១៤៧​នាក់​​នៅ​​ពន្ធនា​គារ​​ខេត្ត​ព្រះ​វិហារ​​ផ្ទុះ​​ជំងឺ​​គ្រុន​ផ្តាសាយ​​ធំ​

ព័ត៌មានជាតិ | សុខភាព
លោក ញឹម សុខន |០១ កញ្ញា ២០២០ |ម៉ោង ១១:២៦
VOD

មន្ត្រីសុខាភិបាលខេត្តព្រះវិហារ ចុះត្រួតពិនិត្យស្ថានភាពនៅមណ្ឌលចត្តាឡីស័កក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ (មន្ទីរពេទ្យបង្អែក ខេត្តព្រះវិហារ)

មន្ត្រីសុខាភិបាលខេត្តព្រះវិហារ ចុះត្រួតពិនិត្យស្ថានភាពនៅមណ្ឌលចត្តាឡីស័កក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ (មន្ទីរពេទ្យបង្អែក ខេត្តព្រះវិហារ)


​មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល ឱ្យ​ដឹង​ថា មនុស្ស១៤៧នាក់នៅក្នុង​ពន្ធនាគារ​ខេត្តព្រះវិហារ​បាន​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​ធំ ​(Influenza A)។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន បានឱ្យ​ដឹង​តាម​បណ្តាញ​សង្គម​តេឡេក្រាម នៅ​ថ្ងៃអង្គារ​នេះ​ថា អ្នក​ឆ្លង​ជំងឺ​ផ្តាសាយ​ធំ​នោះ​សរុប​មាន១៤៧នាក់ ក្នុង​នោះ​មាន​ស្រ្តី១៩នាក់។

លោកស្រី​បន្ត​ថា ពួក​គេ​កំពុង​ដាក់​ក្នុង​បន្ទប់​ដាច់ដោយឡែក ដោយ​ផ្តល់​ការ​ព្យាបាលនិង​បាន​យក​វត្ថុ​សំណាក​ដើម្បី​ធ្វើតេស្ត​រក​វីរុស​កូ​វីដ​-១៩។

ចំណែក​អ្នក​សង្ស័យ​ឆ្លង​ជំងឺ​ផ្តាសាយ​ធំ១១នាក់ លោកស្រី​ថា ត្រូវ​បាន​ដាក់​ឱ្យ​នៅ​បន្ទប់​ដាច់ដោយឡែក​ដែរ និង​អ្នក​ដែល​មិន​សង្ស័យ​ឆ្លង​ជំងឺ​ចំនួន៣២៦នាក់ (ស្រ្តី២០នាក់​) ត្រូវ​បាន​ដាក់​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែ​កផ្សេង​ៗគ្នា។

លោកស្រី ឱ វណ្ណ​ឌីន បាន​បន្ថែម​ថា លទ្ធផល​វិភាគ​វត្ថុ​សំណាក​របស់​ពួក​គេដែល​ទទួល​បាន​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​សាធារណៈ ​បង្ហាញថា អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ទាំងអស់គ្នា ហើយ​ថា ករណី​ជំងឺ​ផ្តាសាយ​ធំ (Influenza A) ជា​ជំងឺ​អាច​ឆ្លង​បន្តគ្នា ប្រសិនបើ​បុគ្គលម្នា​ក់ៗមិនបាន​អនុវត្ត​កិច្ចការពារ​ខ្លួន​បាន​ត្រឹមត្រូវ​ទេ​នោះ។

បើ​តាម​អ្នកនាំពាក្យ​រូប​នេះ បច្ចុប្បន្ន ស្ថានភាព​សុខភាព​របស់​អ្នកជំងឺមានសភាពល្អ​ប្រសើរ​ជា​បណ្តើរ​ៗ និង​ស្ថិត​ក្រោម​ការ​តាមដាន​ដោយ​យកចិត្ត​ទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​របស់​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles