មន្ត្រីក្រសួងការបរទេសអាមេរិកជំរុញឲ្យដោះលែងជាបន្ទាន់សកម្មជនដែលត្រូវបានចាប់ខ្លួននៅកម្ពុជា

កម្ពុជា-សង្គម
15/09/2020 – 08:44
ដោយ៖ អ៊ឹង ប៊ុនថន
RFI

សកម្មជនដែលត្រូវបានចាប់ខ្លួននាពេលកន្លងមក
សកម្មជនដែលត្រូវបានចាប់ខ្លួននាពេលកន្លងមក © FB

មន្ត្រី​ជាន់ខ្ពស់​នៅ​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​បាន​បញ្ចេញសារ​នៅ​តាម​បណ្តាញ​សង្គម​Twitter​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​ជា​បន្ទាន់​នូវ​សកម្មជន​ដែល​ត្រូវបាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​នៅ​កម្ពុជា​ ដោយ​គូស​បញ្ជាក់​ថា​ សហរដ្ឋអាមេរិក​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ករណី​នេះ​។ ប្រតិកម្ម​របស់​ក្រសួង​ការបទេស​សហរដ្ឋអាមេរិក​នៅ​ពេលនេះ​ គឺ​ជា​ការ​បន្ថែម​ទៅ​លើ​អ្វី​ដែល​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ក៏​បាន​សំដែង​ក្តី​បារម្ភ​ដូចគ្នា​នេះ​ដែរ​។

«សិទ្ធិជួបប្រជុំ និងការសំដែងមតិ ត្រូវបានដាក់កំហិតនៅប្រទេសកម្ពុជា។ សហរដ្ឋអាមេរិកមានការ​បារម្ភ​យ៉ាងជ្រាលជ្រៅករណីចាប់ខ្លួន​អ្នក​សំដែង​មតិដោយសេរី ហើយយើងជំរុញទៅរដ្ឋាភិបាល​ ដោះលែង​ពួកគេជាបន្ទាន់ និង​អនុញ្ញាតឲ្យមានការបញ្ចេញសំឡេងពីគ្រប់និន្នាការ»។ នេះគឺជាសារយ៉ាង​ខ្លី​តែមានន័យគ្រប់គ្រាន់នៅតាម​បណ្តាញ Twitter របស់លោក Robort A. Destro ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។

ប្រតិកម្មជាសាធារណៈ​របស់មន្ត្រីការបរទេសសហរដ្ឋអាមេរិករូបនេះ​ គឺក្រោយពេលដែល លោក ​ទូច វិបុល​ ប្រធាន​ប្រតិបត្តិ ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ កាលពីថ្ងៃ៨កញ្ញា បានដាក់លិខិតដាច់ដោយឡែកពីគ្នា​ទៅកាន់​លោក ​Mike Pompeo ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសអាមេរិក​ ​លោក ​Linsey Graham ​សមាជិក​ព្រឹទ្ធ​សភា និងលោក ​Alan Lowenthal ​សមាជិក​សភាអាមេរិក ​សុំ​ជួយអន្តរាគមន៍ករណីចាប់ខ្លួន លោក រ៉ុង ឈុន និងសកម្មជនសង្គមដែលត្រូវចាប់ខ្លួនជាបន្តបន្ទាប់​មកនេះ។

សូមជម្រាបជូនថា ក្រោយចាប់ខ្លួនលោក រ៉ុង ឈុន នៅថ្ងៃ​ទី​៣១ ខែ​កក្កដា គឺ​មាន​សកម្មជន​ចំនួន​២៤​រូប​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​គ្នា ក្នុង​នោះ មាន​មនុស្ស​ចំនួន​១២​នាក់ ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​។ អ្នក​ដែល​រង​ចំណាត់ការ​របស់​អាជ្ញាធរ​ទាំង​អស់ សុទ្ធ​តែ​បាន​បញ្ចេញ​មតិ​ក្នុង​បញ្ហា​រសើប ដូច​ជា​រឿង​ព្រំដែន បរិស្ថាន និង​សិទ្ធិ​មនុស្ស​ជា​ដើម​។ នេះបើតាមការកត់សំគាល់របស់ ឧត្តមស្នង​ការអង្គការ​សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ OHCHR ហៅ​ចំណាត់ការ​របស់​អាជ្ញាធរ​ដូច្នេះ​ថា​ជា​ការ​​មិន​អត់​ឱន​របស់​រដ្ឋាភិបាល​ចំពោះ​អ្នក​មាន​គំនិត​ផ្ទុយ​ពី​ខ្លួន​ និង​ជាការគាបសង្កត់ទៅ​លើ​សិទ្ធិ​បញ្ចេញ​មតិ និង​ការ​ជួបជុំ​ដោយ​សន្តិវិធី ដែល​កម្ពុជា​បាន​ព្រមព្រៀង​ជាមួយ​អង្គការ​សហប្រជាជាតិ​កន្លង​ទៅ។ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា អ្វី​ដែល​សកម្មជន​ទាំង​នោះ​តវ៉ា​គឺ​ជា​សកម្មភាព​ខុស​ច្បាប់​របស់​កម្ពុជា។

យ៉ាងណាក៏ដោយ​ពលរដ្ឋខ្មែរ​នៅសហរដ្ឋអាមេរិកបានប្រកាសថា ពួកគេនឹងធ្វើបាតុកម្មជាថ្មីទៀត​នៅថ្ងៃទី២៨​កញ្ញាសប្តាហ៍ក្រោយ នៅមុខក្រសួងការបរទេសអាមេរិក និងមុខស្ថានទូតកម្ពុជានៅទីក្រុងវ៉ាស៊ីនតោន គឺ​ក្រោម​ហេតុផល«ដោះលែងអ្នកទោសមនសិការ ចំពោះអ្វីដែលពួកគេហៅខ្លួនថា ជាពលរដ្ឋសកម្ម​ដើម្បី​យុត្តិធម៌ និងប្រជាធិបតេយ្យ៕

What Next?

Recent Articles

2 Responses to "មន្ត្រីក្រសួងការបរទេសអាមេរិកជំរុញឲ្យដោះលែងជាបន្ទាន់សកម្មជនដែលត្រូវបានចាប់ខ្លួននៅកម្ពុជា"

  1. Anonymous says:

    Cambodia is in the hands of veitcong mafia dictator and his groups so what they wanted to do they do without respected constitution of cambodia or never listen to international ‘

  2. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅនេះសមរង្ស៊ី ថាបើមានការព្យូរ EBA សមរង្ស៊ីនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកសង្គមស៊ីវិលអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ច ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា
    រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពី
    សហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គម
    ស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះយ៉ាងច្បាស់ ហើយពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិលសិទ្ធិមនុស្ស និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕