អ្នក​វិភាគ​ថា​ របប​ក្រុង​ភ្នំពេញ​កំពុង​អត់​លុយ​សម្រាប់​គ្រា​មាន​អាសន្ន​ នៅ​ក្នុង​ដំណាក់​កាល​ជំងឺ​កូវីដ១៩ បាន​ជា​ខ្ចី​ពី​ធនាគារ​ចិន​ ៦៥លាន​ដុល្លារ​

ដោយ ហេង រស្មី
2020-09-16
RFA

រូប​ទង់ជាតិ​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន។

រូប​ទង់ជាតិ​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន។

Photo: RFA


អ្នក​វិភាគ​និយាយ​ថា​ របប​ក្រុង​ភ្នំពេញ​គ្មាន​ថវិកា​បម្រុង​ទុក​​ក្នុង​គ្រា​មាន​អាសន្ន​ នៅ​ក្នុង​ដំណាក់​កាល​ដែល​កម្ពុជា​កំពុង​ប្រឈម​មុខ​ជំងឺ​កូវីដ១៩ ទើប​បាន​ជា​សម្រេច​ខ្ចី​លុយ​ពី​ធនាគារ​ចិន​ចំនួន​ជាង ៦៥លាន​ដុល្លារ​ ដើម្បី​គាំទ្រ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ឆ្លើយតប​វិបត្តិ​ជំងឺ​កូវីដ១៩ និង​ស្ដារ​សមត្ថភាព​ តាម​​ជនបទ​ឡើងវិញ។ មន្ត្រី​រដ្ឋាភិបាល​ថា​ កម្ពុជា​ស្វាគមន៍​ចំពោះ​ប្រភព​ធនធាន​ទាំង​អស់​មក​ពី​ក្រៅ​ប្រទេស​ ដើម្បី​ត្រៀម​បន្ថែម​ថវិកា​ សម្រាប់​ទប់ស្កាត់​ជំងឺ​កូវីដ១៩។

អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍន៍​សង្គម​លោក​​ បណ្ឌិត​ សេង សារី ឱ្យ​ដឹង​ថា រដ្ឋាភិបាល​ធ្លាប់​អះអាង​ថា មាន​កញ្ចប់​ថវិកា​ សម្រាប់​បម្រុង​ជំងឺ​កូវីដ​ ១៩​ គឺ​ជា​រឿង​មិន​ពិត។ ដោយ​សារ​កាល​ពី​ពេល​ថ្មីៗ នេះ​រដ្ឋាភិបាល​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​ចិន​ចំនួន​ជាង ៦៥លាន​ដុល្លារ។

លោក​ថា ប្រជាពលរដ្ឋ​មិន​ដែល​បាន​ទទួល​ព័ត៌មាន​ពិត​ពី​ខាង​រដ្ឋាភិបាល​ទេ​ ថា​តើ​ ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ខ្ចី​ ពី​ធនាគារ​ ចិន​ ហើយ​ប្រាក់​កម្ចី​នោះ​យក​មក​ធ្វើ​អ្វី​ខ្លះ៖ «បើ​ក្នុង​ករណី​កម្ចី​ហ្នឹង​ ដោះ​ស្រាយ​បញ្ហា​កូវីដ​ មែន​បាទ។ អា​ហ្នឹង​មាន​ន័យ​ថា​ រដ្ឋាភិបាល​ដែល​ប្រកាស​កន្លង​មក​ថា​ មាន​លុយ​ប៉ុន្មាន​ ពាន់​លាន​ដុល្លារ​ គឺ​ជា​ការ​អះអាង​មិន​ពិត​ទាល់​តែ​សោះ។​បើ​សិន​ជា​ពិត​មាន​ន័យ​ថា​ រដ្ឋាភិបាល​បញ្ចេញ​កញ្ចប់​ថវិកា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ហើយ។ប៉ុន្តែ​កន្លង​មក​យើង​ឃើញ​ថា​ ជា​ការ​ពន្យារ​ម្ដង​ហើយ​ម្ដង​ទៀត​ ហើយ​ក៏​យើង​មិន​ដឹង​ថា​ លុយ​ហ្នឹង​នៅ​ឯណា

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​សង្គម​រូប​នេះ​ បាន​កើត​មាន​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី១២​ កញ្ញា​ កន្លង​ទៅ​នេះ ​បាន​ស្នើសុំ​ប្រាក់​ កម្ចី​ចំនួន ៦៥លាន​ដុល្លារ​ ពី​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ហៅ​កាត់​ថា​ អេ អាយ អាយ ប៊ី (AIIB) ​របស់​ប្រទេស​ចិន​ ដើម្បី​គាំទ្រ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ឆ្លើយតប​វិបត្តិ​ជំងឺ​កូវីដ​១៩ និង​ស្ដារ​សមត្ថភាព​ តាម​​ជនបទ​ឡើងវិញ។​​

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​ធនាគារ អេ អាយ អាយ ប៊ី ​(AIIB)​ បាន​ឲ្យ​ដឹង​ថា​ ការ​ស្នើ​សុំ​ប្រាក់​កម្ចី​ពី​របប​ក្រុង​ភ្នំពេញ​នេះ​ ស្ថិត​ក្រោម​ កម្មវិធី​ជាតិ​ស្ដារ​សមត្ថភាព​ផលិតភាព​ជនបទ​ឡើងវិញ​» ​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៦៥ ​លាន​ដុល្លារ​ នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ដារ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​ ឡើងវិញ​របស់​ធនាគារ ​អេ អាយ អាយ ប៊ី (AIIB)។

អ្នក​វិភាគ​សង្គម​លោក​ គឹម សុខ​ ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ហ្វាំង​ឡង់​ បញ្ជាក់​ថា​ រដ្ឋាភិបាល​កម្ពុជា​កំពុង​ខ្វះខាត​ថវិកា​យ៉ាង​ខ្លាំង​សម្រាប់​ដោះ​ស្រាយ​គ្រា​ មាន​អាសន្ន។​លោក​បន្ថែម​ថា រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ នៅ​ពេល​ដែល​ប្រទេស​ជាតិ​ជួប​វិបត្តិ​​ធ្ងន់ធ្ងរ មិន​ត្រឹម​តែ​គ្មាន​កញ្ចប់​ថវិកា​ សម្រាប់​ទ្រង់​ទ្រង់​សេដ្ឋកិច្ច​ជាតិ និង​ដោះ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​បង្កើន​បន្ទុក​បំណុល​​​សម្រាប់​ប្រទេស​កម្ពុជា ថែម​ទៀត​ផង៖ «កម្ចី​នានា​ពី​ប្រទេស​ចិន​ក្នុង​ដំណាក់​កាល​ពេល​នេះ​ទៅ​មុខ​ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ ហ៊ុន សែន បង្កើន​គ្រោះ​បី​យ៉ាង​ធំ​សម្រាប់​កម្ពុជា​។​ទី​១ លុយ​កម្ចី​នោះ​ ត្រូវ​លោក​ក្រុម​លោក​ ហ៊ុន សែន​ យក​ទៅ​ប្រើ​បំប៉ន​កម្លាំង​ការពារ​អំណាច​ ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​ ប្រជាពលរដ្ឋ​ខ្មែរ។​ទី​២​ ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​រង​គ្រោះ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ ដោយ​ក្រុម​លោក​ ហ៊ុន សែន​ ទៅ​ហើយ​ត្រូវ​ត្រៀម​ខ្លួន​ សង​បំណុល​វ័ណ្ឌក​កាន់​តែ​ច្រើន​ថែម​ទៀត។ទី៣ កាល​ណា​ខ្ចី​កាន់​តែ​ច្រើន​ លើស​បន្ទុក​ដែល​អាច​សង​បាន​ ក្រុម​លោក​ ហ៊ុន សែន​ នឹង​ប្រើ​វិធី​ប្រគល់​តំបន់​សេដ្ឋកិច្ច​ ណា​មួយ​ឲ្យ​ចិន​គ្រប់​គ្រង​ ចាត់​ចែង​ផ្ដាច់​មុខ​តែ​ម្ដង»

រដ្ឋសភាជាតិ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ បាន​អនុម័ត​​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០២០ ​ដែល​នឹង​បើក​ផ្លូវ​ឲ្យ​រដ្ឋាភិបាល​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជា​៨,២​ពាន់​លាន​ដុល្លារ​អាមេរិក។រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បង្កើន​ថវិកា​វិនិយោគ​សាធារណៈ​ចំនួន ១,៤ ​ពាន់​លាន​ដុល្លារ​ លើ​ការសាងសង់ និង​ការ ស្ដារ​ឡើងវិញ​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​កើន​ឡើង​ ១១៧,៩ ​ភាគរយ​ ធៀប​នឹង​ការ​ចំណាយ​កាលពី​ឆ្នាំ​ ២០១៩​ ហើយ​ រដ្ឋាភិបាល​នឹង​ខ្ចី​មូលនិធិ​អន្តរជាតិ​ ២ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២០​នេះ​ផង​ដែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​លោក​ មាស​ សុខ​ក្សេម​ ក្សាន្ត​ ថ្លែង​ការពារ​រដ្ឋាភិបាល​ថា​ កម្ពុជា​ស្វាគមន៍​ចំពោះ​ប្រភព​ធនធាន​ទាំង​អស់​មក​ពី​ក្រៅ​ប្រទេស​ ដើម្បី​ត្រៀម​បន្ថែម​ថវិកា​ សម្រាប់​ទប់ស្កាត់​ជំងឺ​កូវីដ១៩។

លោក​បន្ថែមថា ថវិកា​សម្រាប់​ប្រឆាំង​ជំងឺ​កូវីដ​ ១៩​ គឺយើង​ប្រើ​ប្រាស់​ប្រភព​ធនធាន​ទាំង​អស់​។​ដោយ​ឡែក​សម្រាប់​ប្រាក់​កម្ចី​ និង​ប្រាក់​សម្បទាន​នានា​ មិន​មាន​អ្វី​ប៉ះពាល់​ដល់​កម្ពុជា​ទេ ដោយ​សារ​តាម​ច្បាប់​បាន​អនុញ្ញាត​ឲ្យ​យើង​ខ្ចី​ ដោយ​ផ្អែក​លើ​អត្រា​ការប្រាក់​សមហេតុសមផល​ ដែល​អាច​អោយ​កម្ពុជា​មាន​លទ្ធភាព​សង​ទៅ​ម្ចាស់​ដើម​វិញ៖ «ថវិកា​សម្រាប់​កូវីដ​១៩​ នេះ​គឺ​យើង​គ្រាន់​តែ​ជា​ការ​ត្រៀម​បន្ថែម​ទេ​ ហើយ​ដូច​បាន​ជម្រាប​ជូន​ចឹង​លក្ខខណ្ឌ​នៃ​ការ​ខ្ចី​របស់​យើង​គឺ​ជាការ​ប្រាក់​មួយ​ដែល​ច្បាប់​ បាន​អនុញ្ញាត​។​អញ្ចឹង​មិន​មែន​ជា​បញ្ហា​អ្វីទេ។​ការ​ខ្ចី​ពី​ធនាគារ​គ្រាន់​ជា​ការ​បម្រុង​​ទុក​ បើ​សិន​ជា​ករណី​ក្នុង​ការ​ពន្យា​ពេល​​ អូស​បន្លាយ​នៃ​ជំងឺ​នេះ​វែង​ឆ្ងាយ​តទៅ​ទៀត»

ព្រឹត្តិបត្រ​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មិនា​ឆ្នាំ​២០២០​ ឲ្យ​ដឹងថា​ ​រដ្ឋាភិបា​ល​កម្ពុជា​ កាល​ពី​ឆ្នាំ​២០១៩​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ ខ្ចី​ឥណទាន​សម្បទាន​ ជាមួយ​ដៃ​គូ​ អភិវឌ្ឍន៍​នានា​ សរុប​ចំនួន​ជាង​ ១ម៉ឺន ២​ពាន់​លាន​ដុល្លារ (១.២៨៨.២៧លានដុល្លារ) ឬ​ស្មើ​នឹង​ប្រមាណ ៦៦,២២​%​ នៃ​ច្បាប់​អនុញ្ញាត។

គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៩​ កម្ពុជា​មាន​បំណុល​សាធារណៈ​ សរុប​ចំនួន​ជាង​៧​ពាន់​លាន​ដុល្លារ(៧ ៥៩៩ លាន​ដុល្លារ)​។​ក្នុង​នោះ​មាន​បំណុល​​ សាធារណៈ​ក្នុង​ប្រទេស​មាន​ចំនួន ០,០៤% ស្មើ​ប្រមាណ​២,៧៤ លាន​ដុល្លារ​ និង​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ មាន​ចំនួន​ប្រមាណ ៩៩,៩៦% ស្មើ​ចំនួន​ ៧ ៥៦៩​លាន​ដុល្លារ។

នៅ​ក្នុង​ឆ្នាំ​២០១៩​ កម្ពុជា​ បាន​សង​បំណុល​ជូន​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​សរុប​ចំនួន​ជាង​៣​រយ​លាន​ដុល្លារ (៣០៨,៨៣លាន​ដុល្លារ)។ ក្នុង​នោះ​បំណុល​សាធារណៈ​ក្នុង​ប្រទេស​ចំនួន​០,០៤​លាន​ដុល្លារ​ និង​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​មាន​ចំនួន​ជាង​៣​រយលាន​ដុល្លារ(៣០៨,៧៩លាន​ដុល្លារ)។​

កាលពី​ចុងឆ្នាំ​ ២០១៨ បំណុល​ជាតិ​ត្រូវ​បាន​ជំរុញ​ភាគច្រើន​តាមរយៈ​កម្ចីសម្បទាន​ទ្វេភាគី និង​ពហុភាគី ភាគច្រើន​មកពី​ប្រទេស​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "អ្នក​វិភាគ​ថា​ របប​ក្រុង​ភ្នំពេញ​កំពុង​អត់​លុយ​សម្រាប់​គ្រា​មាន​អាសន្ន​ នៅ​ក្នុង​ដំណាក់​កាល​ជំងឺ​កូវីដ១៩ បាន​ជា​ខ្ចី​ពី​ធនាគារ​ចិន​ ៦៥លាន​ដុល្លារ​"

  1. so socheath says:

    ហាស ! ហាស
    គឹតទៅ កូនមីកាដួយអាយះស្ញេញ សេង សារី អាពូជសំផឹង គឹម សុខ​
    ពួកអាកូនមីកាដួយស្អុយនេះ បើនិយាយពីរឿងចេះ គឺចេះគ្រប់រឿងចឹងហ្មង !
    តែថា ចេះចុយកាដួយម៉ែវាយ៉ាងនេះ គេហៅថាចេះឆ្កួត​ !

  2. Anonymous says:

    not good a good sing every one HUN SEN will sell Cambodia to CHINA soon . after HUN SEN sell every thing he will take all money to live in another country. Cambodian should go to take HUN SEN’s watch and $$ OK just joking . this is what happen the ugly man walking again the traffic no one can teach him. not even that the person whit one eye is always doing some thing laying to one wrong side. the most problem is if every one seeing any thing good he think opposite way . rough , angers, madness, stubborn, is always his attitude . this guy should gone in a long time ago right now it too late for him to get out. I know 2020 is his last we can see the situation is getting so intent .