ចិនថ្កោលទោសអាមេរិកថាបំពានអធិបតេយ្យភាពកម្ពុជា

ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ
លោក ពៅ មេត្តា | ១៧ កញ្ញា ២០២០ |ម៉ោង ០៨:៤៩
VOD

លោក ហ៊ុន សែន លោក ស៊ី ជីនពីង និងលោក ត្រាំ

លោក ហ៊ុន សែន លោក ស៊ី ជីនពីង និងលោក ត្រាំ


ចិនបានថ្កោលទោសសហរដ្ឋអាមេរិកថា កំពុងតែប្រើប្រាស់ច្បាប់ប្រទេសខ្លួនឯងមករំលោភបំពានដែនអធិបតេយ្យភាពរបស់កម្ពុជា ក្នុងករណីអាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុន  Union Development Group (UDG) ដែលកំពុងអភិវឌ្ឍន៍នៅខេត្តកោះកុង។​

ប្រតិកម្មរបស់ចិនធ្វើឡើងនេះគឺ១ថ្ងៃបន្ទាប់ពី សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្ម លើក្រុមហ៊ុន UDG ដោយចោទថា មានការរំលោភយកដីធ្លីពលរដ្ឋខ្មែរ និង រំលោភសិទ្ធិមនុស្ស។

លិខិតរបស់ស្ថានទូតចិន ប្រចាំនៅកម្ពុជាផ្សព្វផ្សាយនៅថ្ងៃពុធម្សិលមិញលើកឡើងថា ក្រុមហ៊ុន UDG ធ្វើសកម្មភាពអភិវឌ្ឍន៍នៅក្នុងខេត្តកោះកុងដោយស្របច្បាប់និងមានការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា។

ស្ថានទូតចិនចាត់ទុកដាក់ថា អាមេរិកកំពុងតែកៀបសង្កត់លើសហគ្រាសចិន និង បំពានដែនអធិបតេយ្យភាពរបស់កម្ពុជា។

ស្ថានទូតចិន៖ «ការកៀបសង្កត់របស់សហរដ្ឋអាមេរិកលើសហគ្រាសស្របច្បាប់របស់ចិននៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អត្ថប្រយោជន៍សហគ្រាសសិទ្ធិស្របច្បាប់នោះទេ ហើយរឹតតែជាការរំលោភបំពានទាំងស្រុងលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាផងដែរ»

តំបន់សាកល្បងការវិនិយោគអភិវឌ្ឍចម្រុះនិងគម្រោងពិសេសតំបន់ទេសចរណ៍លំហែកាយ «តារាសាគរ» នៅក្នុងខេត្តកោះកុងជាគម្រោងរបស់ក្រុមហ៊ុន UDG  ជាក្រុមហ៊ុនក្រោមសម្ព័ន្ធ Tianjin Union Group ដែលជាសហគ្រាសឯកជនរបស់ចិន៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "ចិនថ្កោលទោសអាមេរិកថាបំពានអធិបតេយ្យភាពកម្ពុជា"

  1. Anonymous says:

    let pretending HUN SEN was a prostitution she always have sex whit CHINA and VIETCONG both of them are communist but she never had sex whit the US in front she said she will but she scar the US having a big tool that what I believing what HUN SEN think. please do not laugh or thinking the other way every one should search for it’s meaning. right now this poor prostitution is in danger her life can be ending at any time because she had too many lovers mostly Cambodian love her so much .