ពលករខ្មែរដែលជួបការលំបាកនៅហ្ស៊ុកដានីវិលមកដល់កម្ពុជាវិញ

ការងារ | ព័ត៌មានជាតិ
លោក ពៅ មេត្តា | ១៨ កញ្ញា ២០២០ | ម៉ោង ០៩:៥៤
VOD

ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសហ្ស៊ុកដានី។ រូបពីសង់ត្រាល់

ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសហ្ស៊ុកដានី។ រូបពីសង់ត្រាល់


ពលករខ្មែរចំនួន​២៨នាក់ដែលជួបការលំបាកដោយសារលក្ខខណ្ឌការងារ និង ការខ្វះខាតស្បៀងអាហារក្នុងអំឡុងពេលនៃការឆ្លងរាលដាលមេរោគកូវីដ១៩នៅក្នុងប្រទេសហ្ស៊ុកដានី បានវិលមកដល់ប្រទេសកម្ពុជាវិញនៅយប់ថ្ងៃទី១៧ខែកញ្ញា។​

តាមគេហទំព័រហ្វេសប៊ុករបស់ អង្គការសង់ត្រាល់ បញ្ជាក់ថា ពលករខ្មែរទាំង២៨នាក់នោះ បានមកដល់កម្ពុជាវិញនៅម៉ោង១០យប់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២០។​

នាយកប្រតិបត្តិ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា មានប្រសាសន៍ថា ពលករខ្មែរទាំងនោះជួបបញ្ហាលក្ខខណ្ឌការងារ លក្ខខណ្ឌក្នុងការរស់នៅ ហើយក្នុងអំឡុងពេលឆ្លងរាលដាលនៃមេរោគកូវីដ១៩នេះ ខ្វះស្បៀងអាហារទៀត។​

លោក មឿន តុលា បញ្ជាក់ បញ្ជាក់ថា ក្រោយពេលទទួលបានការស្នើសុំពីពលករខ្មែរទាំងនេះ ស្ថាប័នលោកបានអន្តរាគមន៍ដោយទាក់ទងទៅរោងចក្រនៅក្នុងប្រទេសហ្ស៊ុកដានី និង ក្រុមអ្នកបញ្ជាទិញឱ្យជួយដោះស្រាយ។​ លោកបន្តថា នៅក្នុងប្រទេសហ្ស៊ុកដានី មិនមានស្ថានទូតខ្មែរទេ ប៉ុន្តែស្ថានទូតខ្មែរនៅក្នុងប្រទេសអេហ្ស៊ីបជួយប្រឹងប្រែងធ្វើកិច្ចការងារនេះ។​

លោក មឿន តុលា៖ «យើងអត់មានគោលការណ៍ឬក៏កិច្ចព្រមព្រៀងក្នុងការជ្រើសរើស និងបញ្ជូនពលករទៅ ស៊ូដង់ (ហ្ស៊ុកដានី) ប៉ុន្តែធាតុពិតជាក់ស្តែងបញ្ជូនពួកគាត់ទៅ។ ខ្ញុំថា អាជ្ញាធរគួរតែពិនិត្យមើលរឿងហ្នឹងដែរ»

ពលករខ្មែរ២៨នាក់ដែលបានមកពីហ្ស៊ុកដានីដល់កម្ពុជាកាលពីម្សិលមិញគឺជាក្រុមទី២ ចំណែកក្រុមទី១ដែលអង្គករសង់ត្រាល់បានសម្របសម្រួលបានមកដល់កម្ពុជាកាលពីខែមុនចំនួន២២នាក់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "ពលករខ្មែរដែលជួបការលំបាកនៅហ្ស៊ុកដានីវិលមកដល់កម្ពុជាវិញ"

  1. Anonymous says:

    OH … GOD.. Cambodian are every where in the world looking for work my question is what happen in their nation?? this is the question that every Cambodian have to answer it . I knew and I understand not thing else like home another question is how if your leader sell your home to VIETNAM and CHINESE that mean you have no home to go to. wakeup Cambodian while you still have time