រដ្ឋមន្ត្រីការពារជាតិ៖ ការចោទប្រកាន់របស់​អាមេរិក​មក​​លើ​កម្ពុជានិង​ក្រុមហ៊ុន​ចិន​ជា «មហិច្ឆតាភូមិសាស្ត្រនយោបាយ»

កម្ពុជា ចិន អាមេរិក
19/09/2020 – 08:26
ដោយ៖ វ៉ា សំណព្វ
RFI

លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ @Internet

លោក​ឧបនាយក​រដ្ឋ​មន្រ្តី ទៀ បាញ់ រដ្ឋ​មន្ត្រី​ការពារជាតិ​កម្ពុជា​បាន​ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់​របស់​អាមេរិក​មក​លើ​កម្ពុជា​និង​ក្រុម​ហ៊ុន​ចិន Union Development Group គឺជា «មហិច្ឆតាភូមិ​សាស្ត្រ​នយោបាយ»​។ ដោយ​ឡែក​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា កម្ពុជាប្រគល់មូលដ្ឋានកងទ័ពជើងទឹករាមឱ្យទៅ​ភាគី​ចិន ដើម្បី​ធ្វើ​មូល​ដ្ឋាន​យោធា​និង​ការ​ចោទ​ប្រកាន់​មន្ត្រី​ជាន់​ខ្ពស់កម្ពុជា ពីសំណាក់សហរដ្ឋអាមេរិកនោះ​ ត្រូវ​បាន​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​កម្ពុជា​លោក ទៀ បាញ់ បានគូសបញ្ជាក់ថា នេះមិនមែនជារឿងថ្មីថ្មោង​នោះ​ទេ ហើយ​កម្ពុជា​ពុំមាន​ការ​ព្រួយ​បារម្ភ​នោះ​ឡើយ។

ក្រៅពី​ប្រតិកម្ម​ដែល​ធ្លាក់​មក​ពី​អ្នក​នាំពាក្យ​រដ្ឋាភិ​បាល​កម្ពុជាលោក ផៃ ស៊ីផាន ពីស្ថានទូតចិន​ប្រចាំ​នៅ​កម្ពុជា​ និង​ពី​សំណាក់​ក្រុម​ហ៊ុន​ចិន​ Union Development Group មក នៅថ្ងៃ​នេះ រដ្ឋ​មន្ត្រី​ការពារជាតិ​កម្ពុជា​លោក​ ទៀ បាញ់ ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ដែរ​។ តាម​រយៈ​បទ​សម្ភាសន៍​ជា​មួយ​គេហទំព័រព័ត៌មាន Fresh News ដែល​ស្និទ្ធ​ជា​មួយ​រដ្ឋាភិ​បាល​នៅថ្ងៃទី ១៩ កញ្ញានេះ លោក​ឧបនាយក​រដ្ឋ​មន្រ្តី ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា បានចាត់​ទុក​ថា ការ​ចោទ​ប្រកាន់​របស់អាមេរិកមកលើកម្ពុជា​និង​ក្រុម​ហ៊ុន​ចិន Union Development Group គឺ​ជា «មហិច្ឆតា​ភូមិ​សាស្ត្រន​យោបាយ»។ ជា​មហិច្ឆតាភូមិ​សាស្ត្រ​នយោបាយ ព្រោះ​ការ​ចោទ​ប្រកាន់​នេះ គឺ​គ្មាន​រឿង​អ្វី​ពិត​ប្រាកដទាល់តែសោះ។ នេះបើតាមការគូស​បញ្ជាក់​របស់​លោក​ឧបនា​យក​រដ្ឋ​មន្ត្រី ទៀ បាញ់។

គួរជំរាប​ជូន​ថា ការ​ចេញ​មក​បញ្ជាក់​របស់​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ទៀ បាញ់ បែបនេះ បានធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃទី ១៥ ខែកញ្ញា បានសម្រេចដាក់​ទណ្ឌកម្ម​លើ​ក្រុម​ហ៊ុន​ចិន Union Development Group ក្រោម​មូល​ហេតុ ថា បាន​រឹបអូស​និង​បំផ្លិច​បំផ្លាញ​លំនៅ​ដ្ឋាន​របស់​ប្រជា​ពលរដ្ឋ ដើម្បី​សាង​សង់​គម្រោង​អភិវឌ្ឍ​តារាសាគរ​ស្ថិត​នៅ​ក្នុង​ខេត្ត​កោះកុង។ ក្រសួងសេដ្ឋកិច្ចអាមេរិក​បាន​អះអាង​ថា ក្រុម​ហ៊ុន Union Development Group ជា​ក្រុម​ហ៊ុន​របស់​រដ្ឋចិន ហើយបានទាក់ទងជា​មួយ​លោក គន់ គីម  អនុ​ប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ដើម្បីជួយប្រមូលដី​ឱ្យ​ខ្លួន​សម្រាប់​ការ​ធ្វើ​អភិវឌ្ឍ​គម្រោង​តារា​សាគរ​នៅ​ក្នុង​ខេត្តកោះកុង។ ក្រោមច្បាប់ Global Magnitsky អាមេរិក​នឹង​បង្កក​ទ្រព្យ​សម្បតិ​របស់​ក្រុម​ហ៊ុន​រដ្ឋ​ចិន ដែលមាន​នៅ​លើទឹក​ដី​អាមេរិក​។

ប៉ុន្តែ​លោក​ឧប​នាយករដ្ឋ​មន្ត្រី ទៀ បាញ់ បាន​ថ្លែង​ប្រាប់ Fresh News យ៉ាងដូច្នេះថា៖ «ក្រុម​ហ៊ុន​មួយ​នេះ (UDG) កំពុង​វិនិយោគ​ត្រឹម​ត្រូវ​តាម​ច្បាប់​របស់​កម្ពុជា គេពុករលួយរំលោភសិទ្ធិ​មនុស្ស​អី​នោះ គឺ​គ្មាន​ទេ​។ លោក​បន្ត​ថា ក្រុម​ហ៊ុន​នោះ គេ​ធ្វើ​ការ​វិនិយោគ​ដោយ​ត្រឹម​ត្រូវ​តាមច្បាប់របស់កម្ពុជា គ្រប់​បែប​យ៉ាង​ទាំង​អស់​ ហើយ​គេ​ទទួល​អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាលទាំងអស់ ដូចដែល​ក្រុម​ហ៊ុន​ដទៃ​ទៀត ដែល​ធ្វើ​ការ​វិនិយោគ​ដែរ​»។ ដោយ​ឡែក ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់ថា កម្ពុជាប្រគល់មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​អោយ​ទៅភាគី​ចិន ដើម្បី​ធ្វើ​មូល​ដ្ឋាន​យោធា​និង​ការចោទប្រកាន់មន្ត្រីជាន់ខ្ពស់កម្ពុជា ពី​សំណាក់​សហរដ្ឋ​អាមេរិក​នោះ លោក ទៀ បាញ់ បានគូសបញ្ជាក់​ថា នេះ​មិន​មែន​ជា​រឿង​ថ្មីថ្មោង​នោះ​ទេ ហើយ​កម្ពុជា​ពុំ​មាន​ការ​ព្រួយ​បារម្ភ​ឡើយ​៕

What Next?

Recent Articles

2 Responses to "រដ្ឋមន្ត្រីការពារជាតិ៖ ការចោទប្រកាន់របស់​អាមេរិក​មក​​លើ​កម្ពុជានិង​ក្រុមហ៊ុន​ចិន​ជា «មហិច្ឆតាភូមិសាស្ត្រនយោបាយ»"

  1. Anonymous says:

    YES .. you right you have to remembers Mr BANH TEA Vietnamese war was region interest . can I ask you what was the US interested at that time?? please answer>>>>>>>>>>>>>……now it come to the CHINA rising stare the region interest is south CHINA sea why the US come back here after so many decade . if you acting you are smart enough try to answer these question your self . but if you are not so sour get some bodies who have real political PHD

  2. Anonymous says:

    Mr Bang Tea’ you are the man who suppose to protect the border at eastern because a lot of tenses go in the cambodia land so your job must send soldiers to protected the khmer land O K ‘ why not have a words with tenses of Youn-hanoi ?? Why talk about US sanction of china company?? don’t insult U S man ‘ be careful ‘ don’t be stupid like iranian general who only lsf the finger O K ‘ . Cambodia people knew that this beast regime followed only hanoi ‘and all of you are hanoi dogs ‘ and hanoi politicans are the crooks in this planet ‘God will punish all the crooks and their dogs soon’