អ្នក​វិភាគ​ថា​ ការ​លលើក​ឡើង​របស់​លោក​ ហ៊ុន សែន​ ជា​ការ​យល់​ច្រឡំ​នឹង​ស្ថាន​ភាព​នយោបាយ​របស់​ប្រទេស​លោក​ខាង​លិច

ដោយ ហេង រស្មី
2020-09-19
RFA

លោក ហ៊ុន សែន  ពេល​ជួប​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ ២០១៨។

លោក ហ៊ុន សែន ពេល​ជួប​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ ២០១៨។ រូប៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន


អ្នក​វិភាគ​លើក​ឡើង​ថា​ លោក​​ ហ៊ុន សែន​ កំពុង​បង្វែរ​ស្ថាន​ភាព​នយោបាយ​ពិត​នៅ​ក្នុង​​ប្រទេស​កម្ពុជា ដែល​កំពុង​មាន​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច។ ​។​ការ​លើក​ឡើង​នេះ​កើត​ឡើង​ក្រោយ​ពី​លោក​ ហ៊ុន សែន​ អះអាង​ថា​ ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន ​អនុវត្ត​ស្តង់​ដារ​ពីរ​ចំពោះ​វាយ​តម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។​

អ្នក​វិភាគ​នយោបាយ​ លោក គឹម សុខ មាន​ប្រសាសន៍​ថា លោក​ ហ៊ុន សែន​ បាន​សម្លាប់​ប្រជាធិបតេយ្យ​ ថែម​ទាំង​ប្រកាស​មិន​ខ្វល់​ពី​សំណូម​ពរ​របស់​សហគមន៍​អន្តរជាតិ​ និង​ប្រទេស​លោក​សេរី​ដែល​ជា​ម្ចាស់​ជំនួយ​សម្រាប់​កម្ពុជា ក្នុង​ការ​ស្តា​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​នោះ​ទេ៖ «ការ​បាត់​បង់ជីវិត​នៃ​អ្នក​តស៊ូ​មតិ​ខ្មែរ​ជា​បន្ត​បន្ទាប់​ រក​ឃាតក​ អោយ​ទៅ​ទទួល​ខុស​ត្រូវ​មិន​ឃើញ​​ព្រម​ទាំង​ការ​ចាប់ ពល​រដ្ឋ​កម្ម​ចុង​ក្រោយ​ថ្មីៗ​នេះ​​គឺ​ជា​ភស្តុតាង​ជាក់​ស្ដែង​ មួយ​ទៀត​នៅ​ស្រប​ពេល​ដែល​លោក​ ហ៊ុន សែន​ ខ្វល់​តែ​រឿង​ល្បិច​លាង​លុយ​កខ្វក់​ជាមួយ​ក្រុមហ៊ុន​ចិន​ ដើម្បី​ប្រមូល​ទប់​អំណាច​ ហើយ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​សិទ្ធិ​ដីធ្លី​របស់​ពលរដ្ឋ​ ក្រី​ក្រ​ដែល​នេះ​ជា​ភស្តុតាង​ដ៏ធំ​មួយ​ទៀត»។

ការ​លលើក​ឡើង​របស់​អ្នក​វិភាគ​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ អះអាង​ថា ក្នុង ទិវា​សន្តិភាព​អន្តរជាតិ​លោក​ទី៥៥ ថា មហាអំណាច និង​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន មិន​ញញើត​ក្នុង​ការ​អនុវត្ត​នូវ​ស្តង់ដារ​ពីរ ​ចំពោះ​ការ​វាយ​តម្លៃ​លើ​ការអនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ និង​ប្រើប្រាស់​បញ្ហា​សិទ្ធិ​មនុស្ស​នេះ ​ជា​ឧបករណ៍​នយោបាយ​ ឬ​ជា​លេស​សម្រាប់​ការ​លូក​ដៃ​ចូល​ ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ រំលោភ​លើ​អធិបតេយ្យភាព​ និង​ឯករាជ្យ ភាព​របស់​កម្ពុជា​ និង​បណ្ដា​ប្រទេស​ទន់ខ្សោយ​ផ្សេង​ទៀត។

លោក​ ហ៊ុន សែន​ បន្ថែម​ថា​ ប្រទេស​មហាអំណាច​ និង​ប្រទេស​លោក​ខាង​លិច​ខ្លះ​ បាន​នឹង​កំពុង​ប្រទាក់​ក្រឡា​គ្នា​ ជា​ប្រព័ន្ធ​ក្នុង​ការ​ដាក់​សម្ពាធ​ កៀប​សង្កត់​ឲ្យ​កម្ពុជា​ដើរ​តាម​គន្លង​នយោបាយ​របស់​ខ្លួន​ ដូច​ដែល​ធ្លាប់​បាន​ធ្វើ​ មក​លើ​កម្ពុជា​កាល​ពី​ទសវត្សរ៍​​ឆ្នាំ​១៩៧០​ ដល់​ ឆ្នាំ​១៩៨០ ដោយ​រំលោភ​គោល​ការណ៍​ អធិបតេយ្យ​រវាង​បណ្ដា​រដ្ឋ​ និង​​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​ ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​ប្រទេស​ដទែ។​

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​លោក​ គឹម សុខ​ បញ្ជាក់​ទៀតថា​ លោក​ ហ៊ុន សែន​ ​អួត​រឿង​សិទ្ធិមនុស្ស​ ប៉ុន្តែ​តាម​ពិតកំពុង​ចាប់​មនុស្ស​ស្លូត​ត្រង់​ដាក់​ពន្ធនាគារ៖ «ក្រោម​ការ​ដឹក​នាំ​ដ៏​ក្តៅ​របស់​គាត់​ មាន​អ្នក​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​ច្រើន​ណាស់​ បាន​បាត់​បង់​ជីវិត​ ហើយ​រក​ឃាតក​ ពិត​មិន​ឃើញ។​គាត់​ប្រើ​ឈ្មោះ​ប្រជាធិបតេយ្យ​ ប៉ុន្តែ​រំលោភ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​ជាតិ​។​គាត់​ប្រើ​ឈ្មោះ​សន្តិ​ភាព​ ប៉ុន្តែ​គំរាម​ធ្វើ​សង្គ្រាម​ បង្ក​អន្តរាយ​ជាតិ គាត់​ប្រើ​ឈ្មោះ​អភិវឌ្ឍន៍ ប៉ុន្តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ហូរ​ទឹក​ភ្នែក​រហូត​ទៅ​ដល់​ហូរ​ឈាម​ជា​ដើម​ គាត់​ប្រើ​ឈ្មោះ​ការពារ​ធន​ធាន​ធម្មជាតិ​ ប៉ុន្តែ​ហិន​ព្រៃ​ឈើ​ ក្លាយ​ជា​វាល​រហោស្ថាន​ និង​កន្លែង​ខ្លះ​អស់​ទាំង​រ៉ែ ជីក​ទាំង​ភ្នំ»។​​​​

អង្គការ​ជាតិ​ និង​អន្តរជាតិ​ធ្លាប់​បាន​រិះ​គន់​ថា​ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ ហ៊ុន សែន​ ក្នុង​រយៈ​ពេល​ជា​៤០​ឆ្នាំ​កន្លង​មក​នេះ​ បាន​ដឹក​នាំ​ប្រទេស​អោយ​រអិល​ចាក​ឆ្ងាយ​ពី​លទ្ធិប្រជាធិបតេយ្យ​ រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ ដោយ​សារ​តែ​របប​នេះ​បាន​ចាប់​មនុស្ស​ដាក់​ពន្ធនាគារ​តាម​ទំនើង​ចិត្ត​នូវ​អ្នក​ដែល​ហ៊ាន​បញ្ចេញ​មតិ​រិះ​គន់​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "អ្នក​វិភាគ​ថា​ ការ​លលើក​ឡើង​របស់​លោក​ ហ៊ុន សែន​ ជា​ការ​យល់​ច្រឡំ​នឹង​ស្ថាន​ភាព​នយោបាយ​របស់​ប្រទេស​លោក​ខាង​លិច"

  1. Anonymous says:

    WELL bad people should knew himself what he have done. US and EU they are seeing the same and they will doing the same way . we know it is time to fine out how bad HUN SEN was . I do not have to say or tell you that much right now it is over only telling you the true in your language that said your CHAK KRORPORTH AMERIKANG is TERSY you right now.

  2. Anonymous says:

    Hun Sen earned his PHD from Hanoi so he only used his human rights knowledge to welcome unconditional activities of any vietnamese to destroy Cambodia, as clear examples, he recently imprisoned any Cambodian who dares to speak up. Hun Sen clearly understands what human rights are all about but only to serve his vietnamese boss and he treated all Cambodians as his enemies. Ultimately his gangster will end up just like former khmer rouge leaders but it will be more brutal because this time whatever Hun Sen has been doing has been documented internationally with concrete evidence and more dangerous outcome because this is the super power conflict between western world and China and Hun Sen must be clear that US will never ever give up on Cambodia as long as China still exists in Cambodia. Hun Sen himself perhaps knows how his future will end up, too late to back up and live or die. For US, Hun Sen still has a choice to survive but probably not with vietnam and China

  3. Anonymous says:

    Hanoi dogs and veitcong mafia dictator are the worse criminals in khmer history in 21 century’ . Thia Veitcong mafia dictator and his groups learning from Makky forest their teachers are hanoi crook politicians who are the master killer who order their dogs to killed khmer and jail khmer ‘. Remember Tral Island and south veitname land are belong to khmer land and must return to khmer people’

  4. Anonymous says:

    by the way I understood international community all free nation never recognizing HUN SEN was a legitimated leader in Cambodia only a few communist nation that agree. CHINA and Vietnam strongly supported HUN SEN leadership and the world have nothing to say just go on the way it is. after HUN SEN successful fraud every election in Cambodia this former Khmer Rue was not hesitated to following his Vietcong boos . we can see HUN SEN lost hop whit his former boss that right this guy went to CHINA to get support just to hold his powers. after so many decade we Cambodia should know that HUN SEN always whit communist nation never one day think about Democracy . right at this moment HUN SEN seem to be have no where to go because the whole world is in danger from COVID19 and economic matter . Cambodian knew HUN SEN landed so much money from CHINA right now CHINA seem to be not happy because they meet to much problem in their country also . today this region is in danger of another cold war between CHINA and US including all free nation the heat is so intent let see how long HUN SEN can survive .