លោក សម រង្ស៊ី ប្រកាសបាតុកម្មប្រឆាំងវត្តមានយោធាចិននៅកម្ពុជា តែរដ្ឋាភិបាលថាមិនមានឥទ្ធិពលលើ កម្ពុជាទេ

កម្ពុជា-កងទ័ព
19/10/2020 – 13:10
ដោយ៖ ញឹម សុផល
RFI

នាវាចម្បាំងកម្ពុជាបានចូលចតនៅមូលដ្ឋានទ័ពជើងទឹករាមក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ២០១៩ ។
នាវាចម្បាំងកម្ពុជាបានចូលចតនៅមូលដ្ឋានទ័ពជើងទឹករាមក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ២០១៩ ។ AP – Heng Sinith

លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃចន្ទនេះថា ជនជាតិខ្មែរនៅទូទាំងពិភពលោក នឹងរៀបចំធ្វើបាតុកម្មប្រឆាំងវត្តមានយោធាចិននៅលើទឹកដីកម្ពុជា នៅថ្ងៃទី២៣ខែតុលាខាងមុខ។ ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាថា កាលើកឡើងរបស់លោក សម រង្ស៊ី គឺជារូបភាពដែលធ្វើឡើងឲ្យមានការចាប់អារម្មណ៍ប៉ុណ្ណោះ ដែលលោកឈជាមួយអាមេរិក ហើយប្រឆាំងជាមួយចិន។

ជាថ្មីម្តងទៀត ហ្វេសប៊ុកផ្លូវការរបស់លោក សម រង្ស៊ី បានប្រកាសថា នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០ ត្រូវជាខួបទី២៩ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជនជាតិខ្មែរទូទាំងពិភពលោក នឹងរៀបចំធ្វើបាតុកម្ម ប្រឆាំងវត្តមានយោធាចិន លើទឹកដីកម្ពុជា។ ការប្រកាសនេះ បានអមដោយរូបភាពកងទ័ព និងនាវារបស់ចិនរួមនឹងទង់ជាតិកម្ពុជា និងចិន ដែលនៅក្នុងរូបភាពនេះ មានសរសេរអក្សរខ្មែរ និងអង់គ្លេសស្តីពីខ្លឹមសារបាតុកម្មផងដែរ។

តាមរយៈសំណេរខ្លីជាភាសាអង់គ្លេស គឺពលរដ្ឋខ្មែរនៅទូទាំងពិភពលោក នឹងធ្វើបាតុកម្មនៅខាងមុខស្ថានទូត និងស្ថានកុងស៊ុលចិន ប្រចាំនៅទីក្រុងមួយចំនួនរបស់សហរដ្ឋអាមេរិក ដូចជា Washington New York San Francisco Los Angeles Houston Chicago និងនៅទីក្រុងមួយចំនួនទៀតនៅកាណាដា អឺរ៉ុប និងអាស៊ី ដូចជា Ottawa Montreal Vancouver Paris Geneva Canberra Sydney Melbourne Wellington Seoul និងTokyo។ តែសេចក្តីប្រកាសនេះ មិនមានរាប់បញ្ចូលនៅប្រទេសកម្ពុជាទេ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាលថ្លែងថា អាជ្ញាធរដែនដី កម្ពុជានឹងមិនអនុញ្ញាតទេ ប្រសិនបើបាតុកម្មនេះកើតមាននៅកម្ពុជា ដោយសារការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនេះ មិនឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែង។ ជាជំហររបស់រដ្ឋាភិបាល លោកថាមិនអនុញ្ញាតឲ្យមានការបំផ្លើសព័ត៌មានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរបស់កម្ពុជាឡើយ។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាថ្មីថា មិនមានយោធាបរទេសណានៅកម្ពុជាទេ មិនថាតែប្រទេសចិនទេ គឺច្បាប់កម្ពុជាមិនអនុញ្ញាតឡើយ។ លើកលែងតែក្នុងករណីសមយុទ្ធ ដែលមានការសុំច្បាប់ត្រឹមត្រូវ ក្នុងគោលបំណងរួមគ្នា ដើម្បីសង្គ្រោះលើកិច្ចការសន្តិភាពសុទ្ធសាធ។ សូមរំលឹកថាការបញ្ជាក់ពីភាពស្អាតស្អំរបស់កម្ពុជាថាមិនមានមូលដ្ឋានកងទ័ពចិននៅកម្ពុជា ក៏ត្រូវបានធ្វើឡើងជាច្រើនដងរួចមកហើយ ដោយនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា ក៏ប៉ុន្តែរបៀបវារៈនៃការសង្ស័យ នៅតែបន្តមានភាពចំរូងចំរះឥតឈប់ឈរ៕

What Next?

Recent Articles

3 Responses to "លោក សម រង្ស៊ី ប្រកាសបាតុកម្មប្រឆាំងវត្តមានយោធាចិននៅកម្ពុជា តែរដ្ឋាភិបាលថាមិនមានឥទ្ធិពលលើ កម្ពុជាទេ"

  1. Sosocheath says:

    សម រង្ស៊ីកំពុង​ធ្វេីសកម្មភាពបណ្តាច់ខ្យល់​
    នយោបាយខ្លួន ដោយខ្លួនឯង !
    ******* ​
    វាមិនមែនជាសាច់រឿងកុនភាគទេ ដែលសម រង្ស៊ី ពេលនេះបានរក នូវមធ្យោបាយដោះខ្លួនចេញពីការសន្យាខ្យល់ បោកប្រាស យកលុយមូលនិធិចាយ​ ក្រោមពាក្យអួតអាងថា ប្រមូលលុយវិលចូលស្រុកខ្មែរ ដេីម្បីចាប់ហ៊ុន សែន ហើយ ។
    យើងសួរថាហេតុអី​សមរង្ស៊ិមិនដឹងខ្លួនថា ក្រុមរួមដៃក្បត់ជាតិ​រត់ចោលស្រុករបស់វា កំពុងគេចខ្លួន​ ហើយសម្ងំខ្លួនរស់នៅលាក់ខ្លួនក្នុងប្រទេសថៃ ?
    ដើម្បីចូលស្រុកខ្មែរបាន តើ​សមរង្ស៊ីមិនដឹងទេថា វាត្រូវធ្វើដំណើរឆ្លងកាត់ប្រទេសថៃ ដេីម្បីចូលស្រុកខ្មែរទេឬ ?
    ពេលនេះសមរង្ស៊ីបានមកចូលរួមក្នុងបាតុកម្ម ដេីម្បីគាំទ្រនយោបាយ ដែលប្រឆាំងរដ្ឋាភិបាលថៃបច្ចុប្បន្ន ។
    សួរថាតើវាមានបច្ច័យល្អទេ សម្រាប់ក្រុមរួមដៃក្បត់ជាតិរត់ចោលស្រុករបស់វា ក្នុងពេលដែលសមរង្ស៊ី ដឹកនាំក្រុម
    នេះរួមដៃ ជាមួយពួកប្រឆាំងរដ្ឋាភិបាលថៃ ធ្វេីទង្វេីបែបនេះ ?
    តើនេះមិនជាការធ្វេីសកម្មភាពដេញប្រមូលដោយប្រយោលរបស់សមរង្សុី ដេីម្បីដេញប្រមូលក្រុមជនរួមដៃក្បត់ជាតិរបស់វាទាំងនោះ ឲ្យដើរចូលមកយ៉ាងសមរម្យ
    មកចូលគុកនៅស្រុកខ្មែរតាមទោសរួមគំនឹតក្បត់ជាតិទេឬ ?
    តេីវាមិនមែនជាការយកជនឆោតល្ងង់ លង់ដោយការ
    បោកប្រាស របស់សមរង្សុីទាំងនេះ មកធ្វេីជាចំណាប់ខ្មាំង
    បំរេីឲ្យនយោបាយក្បត់ជាតិរបស់វា សម្រាប់ការទម្លាក់កំហុសទេឬ ?
    យើងជឿថា ​រដ្ឋាភិបាលថៃ នឹងមិនបន្តឱកាសឲ្យក្រុមជនទាំងនេះ បានរស់នៅដើម្បី រួមដៃបង្ករហេតុ
    ​ប្រឆាំងរដ្ឋាភិបាលថៃនោះទេ ។
    នេះហើយជាសារជាតិពិតរបស់ ជនក្បត់ជាតិសម រង្ស៊ី ដែលជានិច្ចកាល ទុកសកម្មជនរបស់វា គ្រាន់តែជារូបទីងមោង សម្រាប់វាបញ្ជារ ដើម្បីបោកប្រាសតែប៉ុណ្ណោះ ។
    ​សូមជម្រាបថា នេះដំណាក់កាលចុងក្រោយដែលសម រង្ស៊ី​បណ្តាច់ខ្យល់ខ្លួនវា ក្នុងឆាកនយោបាយដោយខ្លួនវាហើយ ៕

  2. Sosocheath says:

    អេហេ !
    អាថោកជាងឆ្កែ Anonymous ហេតុអី
    រត់ប្រាសអាយុ គេចចេញពីcomment
    របស់ខ្ញុំ ដោយមិនមានការឆ្លេីយតប
    ការពារសកម្មភាពថោកជាងឆ្កែរបស់វា ?
    ហាស!ហា
    អាសំរ៉ាមនេះ ជាបន្តបន្ទាប់ អត់មានធម៍អីសូត្រ
    ក្រៅពី ឆ្កែយួន ផ្តាច់ការ ម៉ាហ្វីយ៉ា ក្បត់ជាតិ
    ប៉ុណ្ណឹងទេតេី ?

  3. Anonymous says:

    I quest you mean Anonymous like me I just want to tell you what?? there are a lot of Anonymous in this media you did not know yet . some of them like me I do not want to talk whit the person like you because you are nothing to me. I just watching to see when the bloody come who will be crying first . I think SAM RANSY is 100% right I’m not SAM RANSY fane or believer but this article is every true as SAM RANSY said. please read my word >> if HUN SEN still in powers if HUN SEN still stubborn doing trick whit the US and western nation the consequent will not only HUN SEN and his families SO SOCHEATH and all Cambodian will be in that bloody also . just remember my word OK .. ones more thing I’m bagging you not to eat some one alive at the end even if you clearly seeing he is the real KBOTH your CHEATH