នាយក​​រដ្ឋ​មន្ត្រី​ ព្រមាន​​ចាត់​វិធានការ​​អ្នក​​ដែល​​មាន​​គម្រោង​​ធ្វើ​បាតុកម្ម​​នៅ​​ថ្ងៃ​២៣​តុលា​​

ព័ត៌មានជាតិ | សិទ្ធិមនុស្ស | សេរីភាពប្រមូលផ្តុំ
លោក ឃុត សុគន្ធ | ២១ តុលា ២០២ |ម៉ោង ១៤:៤៦
VOD

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​សួរសុខទុក្ខនិង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​សួរសុខទុក្ខនិង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃពុធ​នេះ បាន​ព្រមាន​ចាត់វិធានការ​ចំពោះ​ក្រុម​ដែល​ចង់​ប្រមូល​ផ្តុំ​ធ្វើបាតុកម្មដាក់​ញត្តិ​នៅ​ស្ថានទូត​នានា នៅ​ថ្ងៃខួប​ទី២៩ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយ​ថា កម្ពុជា​កំពុង​មានទុក្ខ​ដោយសារ​គ្រោះ​ទឹកជំនន់និង​បញ្ហា​ជំងឺ​កូ​វីដ១៩។

ក្នុង ពិធី​ជួប​សួរសុខទុក្ខនិង​ជួយឧបត្ថម្ភ​ ដល់​ប្រជាជន​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្ត ​បន្ទាយមានជ័យ នៅ​ថ្ងៃពុធ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា មាន​ចលនា​មួយ​ក្រុមត្រៀម​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​មួយនៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៣ ខែតុលា ដែល​ចលនា​នោះ​បាន​ប្រមូល​កម្លាំង​ពលរដ្ឋ​មក​ពី​បណ្តា​ខេត្ត។ លោក​ថា លោក​ក្តាប់​បាន​មុខសញ្ញា​ចលនា​ដែល​ត្រៀម​ធ្វើបាតុកម្ម​នោះ​ហើយ គឺ​មានការ​រៀបចំ​ពីក្រៅ​ប្រទេស។

លោក​បន្ថែម​ថា៖ «ខ្ញុំ​ចង់​ផ្តាំ​អ្នក​ដែល​ចង់​មក​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​ចិន​នៅ​ទីក្រុង​ភ្នំពេញ ប្រយ័ត្ន​ប្រយែង គេ​កំពុង​ទឹក​លិច​ណា កុំមក​រញ៉េរញ៉ៃ​វើយ ប្រាប់​ឱ្យ​ហើយ។ និយាយ​គ្នា​ស្តាប់​ឱ្យ​បាន តិច​ថា​ខន្តី​ញោម ​[…] មុខសញ្ញា​អ្នកឯង​ គេ​គ្រប់គ្រង​បាន​ហើយ ផ្តាំផ្ញើ​ទៅ កុំមក​ដាក់​ញត្តិ​អី​ថ្ងៃ២៣តុលា​ហ្នឹង»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា៖ «អ្នកចុះហត្ថលេខា ​[លោក​ ហ៊ុន សែន​] ឈរ​នៅ​ទីនេះ​ម្នាក់ ហើយលោក ទៀ បាញ់ ម្នាក់ទៀត នៅតែ​ពីរ​នាក់​ហ្នឹង​ទេ សុទ្ធតែ​អ្នកចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស អ្នកឯង​កិច្ច​ព្រមព្រៀង​ប៉ារីស​អី​នឹងគេ​ដែរបាន​មក​ធ្វើបាតុកម្ម​ហ្នឹង? ហើយ​ស្គាល់​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ច្បាស់​ទេ? […] កំពុង​ទឹកជំនន់​ផង កូ​វីដ​ផង កុំ​មក​រញ៉េ​រញ៉ៃ»។

ការ​ថ្លែង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើឡើង​ស្រប​ពេល​ដែល​ក្រុម​អង្គការ​-សមា​គម ចំនួន២៣ស្ថា​ប័ន កាលពី​ថ្ងៃម្សិលមិញ បាន​ដាក់​លិខិត​ជា​លើក​ទី២ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ជួបជុំគ្នា​ប្រមាណ១ពាន់​នាក់ រៀបចំ​រំឭក​ខួប២៩ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ នា​ថ្ងៃទី២៣ ខែតុលា​នេះ ប៉ុន្តែ​មន្ត្រី​រដ្ឋបាល​រាជធានី​បដិសេធ​ទទួលលិខិត។

អង្គការ​-សមាគម​ទាំងនោះ រួមមាន មជ្ឈ​មណ្ឌល​សម័្ពន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស​ (CENTRAL) សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក (ADHOC​) អង្គ​កា​រស​ម័្ពន្ធ​ការងារ​សិទ្ធិមនុស្ស​កម្ពុជា ​(CHRAC​) និង​អង្គការ​សមា​គម​ផ្សេង​ៗទៀត។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា បាន​បង្ហាញ​ការ​សោក​ស្តាយនិង​ខកចិត្ត​ចំពោះ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​មិនព្រម​ទទួលលិខិត​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ប៉ុន្តែ​លោក​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិលនៅតែ​រក្សា​ជំហរ​ប្រារព្ធ​ពិធី​នេះ​ដដែល។

លោក​បន្ថែម​ថា៖ «ខាង​សង្គម​ស៊ីវិល យើង​គ្រាន់តែ​ធ្វើពិធី​រំឭក​ខួប​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស វា​មិនមែន​ជា​ការ​ធ្វើការ​បាតុកម្ម​ទាមទារ​អីដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ​ទេ។ វា​ជា​ការ​ប្រារព្ធ​ធ្វើឡើង​ដោយសន្តិវិធី ដោយមាន​ការ​អញ្ជើញ​ភ្ញៀវជា​វាគ្មិន​ពី​ខាង​រដ្ឋាភិបាល​ចូល​ដែរ និង​មាន​មន្ត្រី​ស្ថានទូត​នានា​ដែល​ជា​ប្រទេស​ហត្ថលេខី​ហ្នឹង​ដែរ ដើម្បី​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅលើ​ទិវា​ហ្នឹង​ជាដើម»។

វី​អូ​ឌី មិន​អាច​សុំ​ការ​បញ្ជាក់​ពីអភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង និង​អ្នកនាំពាក្យ លោក ម៉េ​ត មាស​ភក្តី បានទេ នៅ​ថ្ងៃពុធ​នេះ។

ប៉ុន្តែ​តាម​កំណត់ហេតុ​ប្រជុំរវាង​តំណាង​អង្គការ​សង្គម​ស៊ីវិលនិង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៦ ខែតុលា អភិបាល​រាជធានី​ភ្នំពេញ លោក កើត ឆែ បាន​ស្នើ​ឱ្យ​តំណាង​អង្គការ​សង្គម​ស៊ីវិលរក​កន្លែង​ឯកជននិង​យក​ទីស្នាក់ការ​របស់​ខ្លួនដើម្បី​រៀបចំ ឬលើកពេល​ការរៀបចំ​ពិធី​នេះ​ទៅ​ថ្ងៃក្រោយ​វិញ។

អភិបាល​រាជធានី​ភ្នំពេញ​ លោក កើត ឆែ បញ្ជាក់​ក្នុង​កំណត់ហេតុ​ថា ការ​មិន​អនុញ្ញាត​ឱ្យ​មានការជួប​ជុំ​មនុស្ស​ច្រើន ​ឬមិន​ឱ្យ​មានការ​រៀបចំ​ពិធី​រំឭក​ថ្ងៃទី២៣ ខែតុលា​នេះ គឺ​ដោយសារ​រាជធានី​ភ្នំពេញ​ កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ដែល​តម្រូវ​ឱ្យមន្ត្រី​ដោះស្រាយ​បន្ទាន់និង​ជួយសង្គ្រោះ​ដល់​ពលរដ្ឋ​ដែល​លិចលង់។

ក្រុម​អង្គការ​សមាគម គ្រោង​ប្រារព្ធ​ពិធី​រំឭក​ខួប២៩ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣តុលា ​នៅ​ទីលាន​ប្រជាធិបតេយ្យនៅ​ចុង​សប្តាហ៍​នេះ គ្រោង​ធ្វើឡើង​ក្រោម​ប្រធានបទ «២៣តុលា ​នាំមក​នូវ​បង្រួបបង្រួម​ជាតិ សន្តិភាព ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ» ក្នុង​គោលបំណង​ចូលរួម​ផ្សព្វផ្សាយ​ពី​សមិទ្ធផល​សំ​ខាន់​ៗដែល​បាន​កើត​ពី​ការអនុវត្ត​កិច្ច​ព្រមព្រៀងនិង​គោលការណ៍​ចម្បងនៃ​កិច្ច​ព្រមព្រៀង ដើម្បី​បន្ត​ធានា​នូវ​ដំណើរការ​សន្តិភាពនិង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

6 Responses to "នាយក​​រដ្ឋ​មន្ត្រី​ ព្រមាន​​ចាត់​វិធានការ​​អ្នក​​ដែល​​មាន​​គម្រោង​​ធ្វើ​បាតុកម្ម​​នៅ​​ថ្ងៃ​២៣​តុលា​​"

  1. Anonymous says:

    the former Khmer Rue I remembers KEO SAMPHORN ‘sword said there are so many responsible person during killing field why??Khmer Rue court only pressing him so hart to responsible ?? one word that made me concerning is>> (we are in this together after all they win) YES this word alone all Cambodian should reveal what KHEO SAMPHORN mean while he is still alive . as Cambodian older generation I have a felling there was some thing hiding till this day . HENG SAMRIN ,CHEA SIM , HUN NAL and some other lowers position was involved indeed no question to ask . that mean right now they still doing that policy no wonder about it.

  2. Anonymous says:

    this animal even those the flooding making this sad people in dangers but he still thinking of killing his enemy SAM RANSY . my question to him is why you evil have no peace in mind at all . I knew you wanted to kill your enemy but why you want people to kill your predator instate . HAS…… you are a childish old dump evil that people will not set tear when you going hell . let put your watch in action to get 10$$$$ million to buy food for these poor flood victim

  3. Anonymous says:

    shame on you wearing a three million$$ watch to that flood area time is getting too close to the end of some one this is what I knew

  4. Anonymous says:

    OH….YES this guy did not like some one call him AH KVAK please do not getting too hot . according to every one they said you are more then KVAK not just your eye but your brain is so KVAK also

  5. Anonymous says:

    AH KVAK KANTE CHHOUTH HEIY

  6. Anonymous says:

    Ha noi dog are scaring of people power ‘