ប្រមុខ​ការទូត​ខ្មែរ​ចូលរួម​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​នេះ

ដោយ ម៉ៅ សុធានី
2020-10-21
RFA

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​មេគង្គ-សហរដ្ឋអាមេរិក​លើកទី១ តាមប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​មេគង្គ-សហរដ្ឋអាមេរិក​លើកទី១ តាមប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

 រូបថត៖ ទំព័រ​ហ្វេសប៊ុក​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ


រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ នឹង​ចូលរួម​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា អេយូអ៊ិមអ៊ិម (AUMM) នៅ​ថ្ងៃ​ពុធ ទី​២១ ខែ​តុលា​នេះ ដើម្បី​ផ្លាស់ប្ដូរ​យោបល់ ស្វែងរក​ពិធី​ពង្រឹង និង​ពង្រីក​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​អាស៊ាន និង​អង្គការសហប្រជាជាតិ លើ​វិបត្តិ​សុខភាព​សាកល​ដែល​បង្កឡើង​ដោយ​ជំងឺ​កូវីដ​-១៩។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស ថ្ងៃ​ទី​២០ តុលា ឲ្យ​ដឹង​ថា ឧបនាយករដ្ឋមន្ត្រី​ការបរទេស​វៀតណាម លោក ផាម ប៊ិញមិញ (Pham Binh Minh) បាន​អញ្ជើញ​ឧបនាយករដ្ឋមន្ត្រី​ការបរទេស​ខ្មែរ លោក ប្រាក់ សុខុន ចូលរួម​កិច្ចប្រជុំ​នេះ តាម​ប្រព័ន្ធ​វីដេអូ ក្នុង​សម័យ​ប្រជុំ​លើក​ទី​៧៥ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles