មេ​ដឹក​នាំ​​បក្ស​​ប្រឆាំង​​ដែល​​និរទេស​​ដាក់​​លក្ខខណ្ឌ​​ទៅ​​រដ្ឋា​ភិបាល​​ពី​​គម្រោង​​ចូល​រួម​​សវនា​ការ​​នៅ​​កម្ពុជា​​តាម​​ដីកា​កោះ​​

នយោបាយ | ព័ត៌មានជាតិ
លោក ញឹម សុខន |២១ តុលា ២០២០ | ម៉ោង ១៧:២៦
VOD

លោក សម រង្ស៊ី ឈរអមជាមួយ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក មែន សុថាវរិន្ទ (ឆ្វេង) និងលោក តុ វ៉ាន់ចាន់ (ស្ដាំ) នៅព្រលានយន្តហោះគូឡាឡាំពួ ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក សម រង្ស៊ី ឈរអមជាមួយ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក ម៉ែន សុថាវរិន្ទ (ឆ្វេង) និងលោក តុ វ៉ាន់ចាន់ (ស្ដាំ) នៅព្រលានយន្តហោះគូឡាឡាំពួ ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក Mu Sochua


ក្រុម​មេដឹកនាំ៩រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​និរទេស​ខ្លួន​ទៅក្រៅ​ប្រទេស អះអាង​ថា ពួក​គេ​នឹង​បង្ហាញខ្លួន​ចូល​បំភ្លឺ​តាម​ដីកាបង្កាប់​របស់​តុលាការ​កម្ពុជា ដែល​បាន​ចោទ​ពួក​គេ​ថា ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ប៉ុន្តែបាន​ដាក់​លក្ខខណ្ឌ៤ចំណុច​ទៅ​ដៃគូ​ប្រកួត​ដែល​កំពុង​គ្រប់គ្រង​អំណាច។

អតីត​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​តាម សេចក្តី​ថ្លែងការណ៍​ ចុះ​ថ្ងៃនេះ​ថា ពួក​គេ​នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ឆាប់​ៗ ដើម្បី​ចូលរួម​សវនាការ​ទៅតាម​ដីកាកោះ តែថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវលើ​កប​ម្រាម៤ចំណុច។

ចំណុច​ដែល​បក្ស​នេះ​បាន​ដាក់​លក្ខខណ្ឌ​ទៅ​បក្ស​កំពុង​គ្រប់គ្រង​អំណាច មាន​ដូចជា ត្រូវ​ដក​បម្រាម​ដែល​បាន​ហាម​ក្រុមហ៊ុន​យន្តហោះ​នានា​មិន​ឱ្យ​ដឹក​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង ផ្តល់​ឡើងវិញ​នូវ​លិខិតឆ្លងដែន ប្រាប់​ទៅ​បណ្តា​ប្រទេស​អាស៊ាន​ជាពិសេស​ប្រទេស​ថៃ ឱ្យ​អនុញ្ញ​តឱ្យ​ថ្នាក់ដឹកនាំ​របស់​ខ្លួនអាច​ចូល​បាន និង​កុំ​បង្ក្រាប​ទៅលើ​ពលរដ្ឋ​ដែល​ទៅ​ទទួល​ដំណើរ​វិលត្រឡប់​របស់​ពួក​គេ។

សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃអង្គារ​ម្សិលមិញ បាន​ចេញដីកា​ថ្មី​មួយទៀត បង្គាប់​ឱ្យ​អតីតប្រធាន​គណបក្ស​ប្រឆាំង​ លោក សម រង្ស៊ី មន្ត្រី​ជាន់ខ្ពស់៨រូប​ទៀត រួមមាន លោកស្រី ជូ​ឡុង សូ​មូរ៉ា​ (ភរិយា​លោក ​សម រង្ស៊ី​) លោក អេង ឆៃ​អ៊ា​ង លោកស្រី មួរ សុខ​ហួរ លោក អ៊ូ ច័ន្ទ​ឫទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែ​ន សុ​ថា​វរិ​ន្រ្ទ និង​លោក នុត រំដួល ឱ្យ​ចូលខ្លួន​ទៅ​តុលាការ​ជាកំហិត​ នៅ​ចំ​ថ្ងៃទី១១ ខែវិច្ឆិកា​ខាងមុខនេះ ដើម្បី​ឆ្លើយ​បំភ្លឺ​នឹង​បទ​ចោទ «ឧបឃាត»«ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ»

កាលពី​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ អំឡុង​លោក សម រង្ស៊ី និង​មេដឹកនាំ​ផ្សេងទៀត​ប្រកាស​ថា​នឹង​ចូល​កម្ពុជា​វិញ​នោះ អ្នកនាំពាក្យ​សាលាដំបូង​នេះ​ បាន​ចេញដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​អ្នក​ទាំង៩នាក់​នេះ ដោយ​ចោទ​ពី​បទ «ឧបឃាត» ពាក់ព័ន្ធ​អង្គហេតុ​នៃ ​«ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ»

លោក សម រង្ស៊ី មានប្រសាសន៍​ប្រាប់ VOD បន្ថែម​តាម​អ៊ី​ម៉ែ​លថា លោក​កំពុង​រង់ចាំ​ចម្លើយ​ពី​លោក ហ៊ុន សែន និង​តុលាការ​របស់​គាត់ ជុំវិញ​សំ​ណើ៤ចំណុច​នេះ។ លោក​ថា បើ​គ្មាន​ការ​ឆ្លើយ​ណាមួយ​ពី​ពួក​គេ​ទេ គ្រប់គ្នា​នឹង​សើច​ចំអកចំពោះ​ការ​មិន​ស៊ីចង្វាក់​របស់​ពួក​គេ។

លោក សម រង្ស៊ី ប្រាប់​ថា៖ «យើង​កំពុង​រង់ចាំ​ការ​ឆ្លើយតប​ពី​របប​លោក ហ៊ុន សែន និង​តុលា​ការក​ង់ហ្គូ​រូ​ [តុលាការ​អាយ៉ង​] របស់​របបលោក ហ៊ុន សែន​ ចំពោះ​សំ​ណើ៤ចំណុច ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ការ​វិលត្រឡប់ ​[មកកាន់​ប្រទេស​កម្ពុជា​] របស់​ពួក​យើង​យ៉ាងពិត​ប្រាកដ។ ប្រសិនបើ​មិន​មានការ​ឆ្លើយតប​ពី​ពួក​គេ គ្រប់គ្នា​នឹង​សើច​ចំអកចំពោះ​ភាព​មិន​ស៊ីចង្វាក់​របស់​ពួក​គេ​»។

ប្រធាន​ក្រុម​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន មាន​ប្រសាសន៍​ថា ជា​ភាព​វ័យ​ឆ្លាត​ក្រុម​មេដឹកនាំ​ដែល​ជាប់​បណ្តឹ​ងនៅ​តុលាការ​នេះ គួរ​ឱ្យ​មេធាវី​ធ្វើការ​ជាមួយ​តុលាការ ព្រោះថា រឿង​វា​ដល់ដៃ​តុលាការ​ហើយ ដែល​រដ្ឋាភិបាល​មិន​អាចប​កស្រាយ​បាន។

លោក ផៃ ស៊ី​ផាន ប្រាប់​ថា៖ «ពីព្រោះ​ស្ថានភាព​ជន​ជាប់​កាតព្វកិច្ច​ជាមួយ​តុលាការ ត្រូវតែ​ផ្ដល់​ដំណឹង​ជូន​តុលាការ ដើម្បី​ឱ្យ​មានការ​កែសម្រួល​យ៉ាង​ដូ​ចម្តេចៗ អ្វី​ដែល​គាត់​ចេញ​សេចក្តី​ថ្លែងការណ៍​បែបនេះ បាន​សេចក្តី​ថា គាត់​គ្មាន​បំណង​វិលត្រឡប់​មកវិញ​ទេ យកលេស​ដើម្បី​ចោទ​អ្នកនេះឬអ្នកនោះ​ទេ អានេះ​យោបល់​របស់ខ្ញុំ»។

មេធាវី​មួយ​រូប​ដែល​ធ្លាប់​ការពារ​ក្តី​ឱ្យ​លោក សម រង្ស៊ី គឺ​លោក ជូង ជូ​ងី ប្រាប់ VOD នៅ​ថ្ងៃពុធ​នេះ​ថា លោក​មិន​ទទួល​បាន​ព័ត៌មាន​ណាមួយដើម្បី​ជួប​តុលាការ​នៅឡើយ​ទេ។

អ្នកឃ្លាំមើល​បញ្ហា​សង្គម លោក​បណ្ឌិត មាស នី មានប្រសាសន៍​ថា ច្រកចេញ​នៃជ​ម្លោះ​នយោបាយ​នៅ​កម្ពុជា គឺ​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ មិនកើត​ចេញពី​នីតិវិធី​ច្បាប់​ទេ។

លោក​បណ្ឌិត មាស នី ប្រាប់​ថា៖ «សម្រាប់​ខ្ញុំ ខ្ញុំ​អត់​ចម្លែក​ទេនៅក្នុង​ការ​តតាំង​ឆ្លងឆ្លើយ​គ្នា​ហ្នឹង ព្រោះអី​រឿង​ទាំងអស់​ហ្នឹង​ជា​រឿង​នយោបាយ អ៊ីចឹង​តុលាការ​កោះហៅ​ក៏​ជា​ទិដ្ឋភាព​នយោបាយ​ការ​ឆ្លើយតប​ពី​ភាគី​ម្ខាងទៀតក៏​តាម​បែប​នយោបាយ​ដែរ»។

លោក សម រង្ស៊ី បាន​និរទេស​ខ្លួន​ម្តង​ទៀត​នៅ​ចុងឆ្នាំ២០១៥ ក្រោយពី​តុលាការ​សើ​រើ​បណ្តឹង​ចាស់​ដែល​ប្តឹង​ដោយ​អតីត​រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ហោ ណាំ​ហុង ពី​បទ​បរិ​ហារ​កេរ្តិ៍ ចំណែក​មន្ត្រី​ជាន់ខ្ពស់៨រូប​ទៀត បាន​និរទេស​ជាបន្តបន្ទាប់ក្រោយពី​រដ្ឋាភិបាល​ចាប់ខ្លួន​អតី​តមេ​ដឹក​នំា​បក្ស​ប្រឆាំង លោក កឹម សុខា និង​ក្រោយពី​តុលាការ​កំពូល​ចេញ​សាល​ដីការំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចុងឆ្នាំ២០១៧ មុន​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី៦ ចូល​មកដល់​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "មេ​ដឹក​នាំ​​បក្ស​​ប្រឆាំង​​ដែល​​និរទេស​​ដាក់​​លក្ខខណ្ឌ​​ទៅ​​រដ្ឋា​ភិបាល​​ពី​​គម្រោង​​ចូល​រួម​​សវនា​ការ​​នៅ​​កម្ពុជា​​តាម​​ដីកា​កោះ​​"

  1. so socheath says:

    កុំឈរព្រុសដូចឆ្កែ អាថោកជាងឆ្កែសម រង្ស៊ី !
    អ្ហែងរត់តាមផ្លូវណា ម៉ោវិញតាមផ្លូវហ្នឹង
    បានហៅថាអ្ហែងក្លាហាន ។
    ព្រោះកាលអ្ហែងទៅ អ្ហែងមានសុំការធានា
    ទៅពីកាលណា ?
    តែកុំភ្លេច !
    អ្ហែងមកវិញ ប្រមូលបក្សពួកអ្ហែង ៨ក្បាលទៀត
    ឲ្យវាមកជាមួយអ្ហែងផង អញចាំទទួល !
    យ៉ាប់ ! អាថោកជាងឆ្កែ
    ស្អីសុំការធានា ចូលតុលាការ?
    អញ្ចឹង អ្ហែងមិនសុំការធានាឲ្យរួចទោសតាហ្មង
    ទៅអ្ហា !

  2. Anonymous says:

    your gosh is not lei he will be there to take your sole OK …AH..CHHKOUTH