កម្ពុជា​​រក​​ឃើញ​​ករណី​​ឆ្លង​​កូ​វីដ​​-​១៩​ថ្មី​​មួយ​ទៀត​​ឆ្លង​​លើ​​បុរស​​ប៉ូឡូញ​

កូរ៉ូណាវីរុស | ព័ត៌មានជាតិ
លោក សំ ដារ៉ា | ២១ តុលា ២០២០ |ម៉ោង ០៩:៣៧
VOD

ប្រជាពលរដ្ឋចេញចូលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ប្រជាពលរដ្ឋចេញចូលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)


​ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃនេះ ​ពី​ការ​រក​ឃើញ​ករណី​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ចំនួន​មួយ​ករណី​ថ្មីទៀតដែល​បាន​កើត​ទៅលើ​បុរស​ជនជាតិ​ប៉ូឡូញ​ម្នាក់។ 

ក្នុង​ សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ ក្រសួងសុខាភិបាល​បានឱ្យ​ដឹង​ថា បុរស​ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូ​វីដ​-១៩នេះ មាន​អាយុ៤៧ឆ្នាំ ស្នាក់នៅ​អាសយ​ដ្ឋាន​បណ្ដោះ​អាសន្ន​មួយ​ក្នុង​សណ្ឋាគារ​មួយ​កន្លែងនៅ​ក្រុង​ព្រះសីហនុ ដោយ​លោក​បាន​ធ្វើដំណើរ​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​មក​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី១៩ ខែតុលា។

ក្រសួង​បាន​បញ្ជាក់​ថា បច្ចុប្បន្ន អ្នកជំងឺ​ថ្មី​ម្នាក់​នេះត្រូវ​បាន​ដាក់ឱ្យស្ថិត​ក្រោម​ការ​ព្យាបាល​ដាច់ដោយឡែក​នៅ​ឯមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត ស្ថិតនៅ​ក្នុង​រាជធានី​ភ្នំពេញ។

ចំណែក​អ្នកដំណើរ​ចំនួន៥៣នាក់ផ្សេងទៀត​ដែល​បាន​រួម​ដំណើរ​ជាមួយ​បុរស​ម្នាក់​នេះ ត្រូវ​បាន​ក្រ​សួង​សើ្ន​សុំ​ឱ្យ​នៅ​ដាច់ដោយឡែក​រយៈពេល១៤ថ្ងៃ​ នៅ​ទីតាំង៤កន្លែង​ផ្សេង​ៗគ្នា ​ដែល​នៅក្នុង​នោះ​រួមមាន មណ្ឌល​កងទ័ពអាកាស​ ចំនួន២៦នាក់ សណ្ឋាគារ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ចំនួន០៩នាក់ សណ្ឋាគារ​មួយ​កន្លែង​ទៀត​នៅ​ភ្នំពេញ​ ចំនួន១៧នាក់ និង​សណ្ឋាគារ​មួយ​កន្លែង​ផ្សេងទៀត​នៅ​ទីក្រុង​ភ្នំពេញ ​ចំនួន០១នាក់។

បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ចំ​នួន​អ្នក​ឆ្លង​ជំងឺកូ​វីដ១៩ មាន​ចំនួន២៨៦នាក់ ដែល​នៅក្នុង​នោះ​ មាន​អ្នកជា​សះស្បើយ​ចំនួន២៨០នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន០៦នាក់​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles