អាជ្ញាធរ​បង្ក្រាប និង​ចាប់ខ្លួន​ពលរដ្ឋ​បី​នាក់​ដែល​អ្នក​តវ៉ា​ដាក់​ញត្តិ​នៅ​មុខ​ស្ថានទូត​ចិន តាម​បញ្ជា​លោក ហ៊ុន សែន

ដោយ មាន ឫទ្ធិ
2020-10-22
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​អាជ្ញាធរ​បង្រ្កាបអ្នក​តវ៉ា​មុខស្ថានទូត​ចិន នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០២០។

សកម្មភាព​អាជ្ញាធរ​បង្រ្កាបអ្នក​តវ៉ា​មុខស្ថានទូត​ចិន នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០២០។

 រូប​ហ្វេសប៊ុក


អាជ្ញាធរ បង្ក្រាប និងចាប់ខ្លួនពលរដ្ឋបីនាក់ដែលអ្នកតវ៉ាដាក់ញត្តិនៅមុខស្ថានទូតចិន


អាជ្ញាធរ​របប​លោក ហ៊ុន សែន បង្ក្រាប​និង​ចាប់ខ្លួន​ពលរដ្ឋ​បី​នាក់ តាម​ការ​គំរាម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលដែល​ពួកគេ​មាន​គ្នា​ប្រមាណ​ជិត ២០​នាក់ ព្យាយាម​ទៅ​ប្រមូល​ផ្តុំ​ស្រែក​តវ៉ា​និង​ដាក់​ញតិ្ត​ជូន​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​សំដែង​ក្តី​បារម្ភ​ពី​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​។ ការ​តវ៉ា​ដាក់​ញត្តិ​នេះ ធ្វើឡើង​ចំ​ថ្ងៃ​ខួប ២៩​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​តុលា​នេះ​។ ក្រោយ​ការ​បង្ក្រាប​នៅមុខ​ស្ថានទូត​ចិន​នោះ ក្រុម​អ្នក​តវ៉ា បាន​បន្ត​ទៅ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា និង​ដាក់​ញត្តិ​ជូន​ស្ថានទូត​អាមេរិក និង​ស្ថានទូត​បារាំង ហើយ​គ្មាន​ការ​បង្ក្រាប​ដោយ​ហិង្សា និង​ការ​ចាប់​ខ្លួន​ដូច​នៅមុខ​ស្ថានទូត​ប្រទេស​កុម្មុយនិស្ត​ចិន​នោះ​ទេ។

ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ២០​នាក់ ភាគច្រើន​ជា​ស្ត្រី​និង​យុវជន ក្នុង​នោះ​ក៏​មាន​ជនពិការ​ផង​ដែរ នៅតែ​បន្ត​ជម្នះ​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅមុខ​ស្ថានទូត​ចិន ដើម្បី​ដាក់​ញត្តិ និង​បាន​ស្រែក​ថា ពួកគេ​មិន​ស្វាគមន៍​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា​នោះ​ទេ និង​ទាមទារ​ឲ្យ​ក្រុងភ្នំពេញ និង​ប្រទេស​ហត្ថលេខី​ទាំងអស់ គោរព​និង​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សនិ្តភាព​ទីក្រុង​ប៉ារីស​ឲ្យ​បាន​ត្រឹមត្រូវ។

ទោះជា​យ៉ាងណា ការ​តវ៉ា​របស់​ពួកគេ មិនបាន​ប៉ុន្មាន​នាទី​ផង ត្រូវ​បាន​កងកម្លាំង​ចម្រុះ និង​ក្រុម​កង​សន្តិសុខ​ក្រុងភ្នំពេញ​រាប់​សិប​នាក់ ដែល​បាន​ដាក់​ពង្រាយ​ការពារ​នៅមុខ​ស្ថានទូត​ចិន តាំង​ពី​ព្រឹក​ព្រលឹម និង​ដឹកនាំ​ដោយ​អភិបាលរង​ក្រុងភ្នំពេញ លោក មាន ចាន់យ៉ាដា នោះ បាន​ប្រកាស​ទុក​ពេល ៥​នាទី​ឲ្យ​បញ្ឈប់​ការ​តវ៉ា​ជាបន្ទាន់ ដោយ​គ្មាន​មូលហេតុ៖ «ជម្រាប​ជូន​បងប្អូន​ដែល​ឈរ​លើក​បដា​តវ៉ា​នៅ​ទី​នេះ ត្រូវ​ធ្វើ​ការ​រំសាយ​ក្នុង​រយៈពេល​៥​នាទី ។ ត្រឹម​៥​នាទី ត្រូវ​រំសាយ​ចេញពី​ទីតាំង​នេះ ឲ្យ​អស់​។ សូម​ផ្ទៀង​នាទី​ទៅ»។

នៅ​ពេល​ក្រុម​អ្នកតវ៉ា មិន​ព្រម​បំបែក​នោះ ក្រុម​កង​សន្តិសុខ​បាន​ឃាត់ខ្លួន លោកស្រី លឹម សាន លោកស្រី យ៉យ ស្រីមុំ និង លោក តុន និមល​។ ចំណែក​ស្ត្រី​អ្នក​តវ៉ា​ផ្សេងទៀត ត្រូវ​កង​សន្តិសុខ ប្រើ​ហិង្សា​រុញច្រាន និង​ចាប់​សែង​លោកស្រី សាត ផា ដែល​មាន​របួស​ជើង​ដើរ​ស្ទើរ​រមិន​រួច​នោះ ទៅ​ទម្លាក់​ចោល​នៅ​តាម​ចិញ្ចើម​ផ្លូវ ខណៈ​ស្ត្រី​ម្នាក់ទៀត ត្រូវរបួស​បណ្ដាល​ឲ្យ​សន្លប់​មួយស្របក់។

ស្ត្រី​តវ៉ា​ដែល​រង​របួស​ម្នាក់ គឺ​លោកស្រី សាត ផា សោកស្ដាយ​យ៉ាង​ខ្លាំង​ដែល​អាជ្ញាធរ​របប លោក ហ៊ុន សែន បង្ក្រាប​ដោយ​ហិង្សា និង​ចាប់ខ្លួន​ពលរដ្ឋ​បី​នាក់ ដោយ​គ្រាន់តែ​ជួបជុំ​ដាក់​ញត្តិ​ជូន​ស្ថានទូត​ចិន ដើម្បី​ឲ្យ​បញ្ឈប់​មហិច្ឆតា​សាង​មូលដ្ឋានទ័ព​នៅ​តំបន់​តារា​សាគរ​ក្នុង​ខេត្ត​កោះកុង និង​ទាមទារ​ឲ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៖ «ពួក​ខ្ញុំ​មានតែ​ម្រាមដៃ​ដប់​មិន​ដូច​អាជ្ញាធរ​ទេ មាន​អាវុធ​មាន​ដែក​ឆក់ ចាប់​បង្ក្រាប ចាប់​វាយ​។ ខ្ញុំ​សូម​បង​សួង​ឲ្យ​អង្គការ​ជាតិ និង​អន្តរជាតិ ជួយ​ដល់​ប្រទេស​កម្ពុជា​ខ្ញុំ​ផង​។ គ្រាន់តែ​ពួក​ខ្ញុំ​មក​ដាក់​ញត្តិ​ទាមទារ​ឲ្យ​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​គេ​បាន​វាយ​ខ្ញុំ​ពី​រដក​ទាំង ថ្ងៃនេះ ។ សាហាវ​ណាស់​របប​លោក ហ៊ុន សែន បាន​តែ​ចាប់ បានតែ​ចង បានតែ​ដាក់​គុក​។​ស៊ីប្រាក់ខែ​រាស្ត្រ វាយ​រាស្ត្រ សម្លាប់​រាស្ត្រ ហើយ​ទាមទារ​យុត្តិធម៌​អត់​ដែល​មាន​ទេ។ ខ្ញុំ​ឈឺចាប់​ណាស់»។

ក្រៅពី​អ្នក​តវ៉ា​នោះ សូម្បីតែ​ក្រុម​អ្នកសារព័ត៌មាន ក៏​ត្រូវ​បាន​សមត្ថកិច្ច គំរាមកំហែង​និង​ដកហូត​ទូរស័ព្ទ និង​កាមេរ៉ា​មិន​ឲ្យ​ថត​ក្នុង​ពេល​បង្ក្រាប​នៅមុខ​ស្ថានទូត​ចិន​នោះ​ទេ​។ អ្នកសារព័ត៌មាន ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​ថា ជា​ការ​គំរាមកំហែង បំភិតបំភ័យ និង​បំបិទ​សេរីភាព​សារព័ត៌មាន ដែល​ប្រាសចាក​ពី​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ។

ទាក់ទង​នឹង​ករណី​នេះ អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​២៣ តុលា​ថា ការ​បំបែក​និង​ការ​ឃាត់ខ្លួន​ទាំង​បី​នាក់​នេះ គឺ ពាក់ព័ន្ធ​ការ​តវ៉ា​ដោយ​គ្មាន​ការ​ជូន​ដំណឹង ឬ​ការអនុញ្ញាត​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ។ លោក ថា​អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវតែ​ចាត់វិធានការ​ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​ជូន ស្ថានទូត​បរទេស​នូវ​កម្ពុជា​។ លោក នៅ​មិនទាន់​ដឹង​ថា សមត្ថកិច្ច នឹង​ដោះលែង​ពលរដ្ឋ​ទាំង​៣​នាក់​នោះ​វិញ ឬ​ត្រូវ​បញ្ជូន​ទៅ​សាកសួរ​បន្ត​នៅ​តុលាការ​នោះ​ឡើយ ព្រោះ​មកទល់​ល្ងាច​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​ជំនាញ កំពុង​បន្ត​សាកសួរ​ពលរដ្ឋ​ទាំង ៣​នាក់​នោះ​បន្ថែម​ទៀត៖ «អ្នក​ដែល​ចូលរួម​គឺ​នៅ​ពេល​ដែល​អត់​មាន​របាយការណ៍​នៃ​ការ​សុំ​ការ​អនុញ្ញាត​ច្បាស់លាស់​អ៊ីចឹ​ង អត់​ដឹង​មកពី​ប្រភព​ណា​ច្បាស់លាស់​ទេ ហើយ​នៅ​ពេល​ដែល ចុងក្រោយ​សមត្ថកិច្ច​ឲ្យ​ធ្វើការ​បំបែក​ក្រុម តែ​គាត់​អត់​ព្រម ទើប​សមត្ថកិច្ច​យើង​ធ្វើការ​បំបែក ហើយ ធ្វើការ​ឃាត់ខ្លួន​បីនាក់​ដើម្បី​សួរនាំ»។

ក្រោយ​អាជ្ញាធរ​បំបែក​ការប្រមូលផ្តុំ​នៅមុខ​ស្ថាន​ទូច​ចិន​នោះ ក្រុម​អ្នកតវ៉ា​មាន​គ្នា​កាន់តែ​ច្រើន​ឡើង​ប្រមាណ​២​រយ​(២០០)​នាក់ បាន​បន្ត​ទៅ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា និង​ដាក់​ញត្តិ​ជូន​ស្ថានទូត​សហរដ្ឋអាមេរិក និង​ស្ថានទូត​បារាំង​វិញ​ម្តង។ ចំណែក​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ដែល​ជា​ប្រពន្ធ​កូន​របស់​សមាជិក​បក្ស​បក្ស​ប្រឆាំង​កំពុង​ជាប់ឃុំ ក៏​បាន​ធ្វើដំណើរ​ចេញពី​មុខ​តុលាការ​ក្រុង​ភ្នំពេញ ទៅ​ចូលរួម​ស្រែក​តវ៉ា​និង​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក និង​បារាំង​ផង​ដែរ ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ។ ក្រុម​ប្រពន្ធ​កូន​បក្ស​ប្រឆាំង​ទាំងនេះ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់​ក្នុង​នោះ​មាន​កម្លាំង​នគរបាល​ជា​ស្ត្រី​ផង បាន​រាំ​រាំង​ពួកគេ មិន​ឲ្យ​តវ៉ា​នៅ​ខាងមុខ​តុលាការ​ដូច​សព្វមួយដង។

នៅមុខ​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ទាំងនេះ ក៏​មាន​ក្រុម​អាជ្ញាធរ​ចម្រុះ​របប​ក្រុងភ្នំពេញ​រាប់សិប​នាក់ ដាក់​ពង្រាយ​ត្រៀបត្រា​ដែរ ប៉ុន្តែ​ពុំ​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​ពលរដ្ឋ​ដូច​នៅ​ខាងមុខ​ស្ថានទូត​ប្រទេស​កុម្មុយនិស្ត​ចិន​នោះ​ទេ។

ពលរដ្ឋ​មួយ​រូប​រស់នៅ​ខេត្ត​កណ្ដាល​ដែល​ចូលរួម​តវ៉ា​ដាក់​ញត្តិ លោក មឹក ជា ខកចិត្ត​ដែល​ស្ថានទូត ចិន មិន​ចេញ​មក​ទទួល​ញ​តិ្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដូច​ស្ថានទូត​អាមេរិក និង​ស្ថានទូត​បារាំង៖ «ប្រជាពលរដ្ឋ​យើងខ្ញុំ យក​ញត្តិ​ទៅ​ដា​ក់​នៅ​ស្ថានទូត​ចិន​មិន​បាន​សម្រេច​ទេ ដោយសារ​អាជ្ញាធរ​ក្រុងភ្នំពេញ​បំបែក​យ៉ាង​ចាស់ដៃ មិន​ឲ្យ​ខ្ញុំ​ចូល​ដាក់​ញត្តិ​បាន​។​យើងខ្ញុំ ឈាន​ជើង​មក​ដាក់​ញត្តិ​ជូន​ស្ថានទូត​អាមេរិក​វិញ ដែល​ជា​ប្រទេស​មួយ​កាន់​ប្រជាធិបតេយ្យ​ច្បាស់ លាស់​គឺ​យើង​មកដល់​នេះ​សុខសាន្ត​តែម្ដង ដូច្នេះ​ប្រទេស​កុម្មុយនិស្ត និង​ប្រទេស​សេរី​ខុសគ្នា​ឆ្ងាយ ដូច​មេឃ​និង​ដី»។

បន្ទាប់ពី​ទទួល​ញត្តិ​របស់​ពលរដ្ឋ​ខ្មែរ​រួច ស្ថានទូត​អាមេរិក និង​ស្ថានទូត​បារាំង បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្សេងៗ​គ្នា​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook)​ផ្លូវការ​របស់​ស្ថានទូត​ពាក់ព័ន្ធ​នឹង​ខួប​លើក​ទី​២៩​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ចំណែក​ស្ថាន​ទូច​ចិន មិនបាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នោះ​ទេ។

ស្ថានទូត​អាមេរិក លើកឡើងថា កាលពី ២៩​ឆ្នាំមុន ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​ចូលរួម​ជាមួយ​ប្រ​ទស​ចំនួន ១៧ ទៀត នៅ​ក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ កិច្ចព្រមព្រៀង​នេះ​បាន​ធ្វើ​ឲ្យ​មាន​ឡើង​នូវ​ដំណើរការ និង​ស្ថាប័ន ដែល​បញ្ចប់​ជម្លោះ និង​ការ​បង្ហូរ​ឈាម​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​រាប់​ឆ្នាំ ហើយ​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ដើរ​លើ​ផ្លូវ​ទៅ​​រក​សន្តិភាព​ឡើងវិញ​។ កិច្ចព្រមព្រៀង​នេះ​មានបំណង​ធានា​ឲ្យ​មាន​អធិបតេយ្យភាព ឯករាជ្យភាព និង​អព្យាក្រឹតភាព​របស់​ប្រទេស​កម្ពុជា​។ ក្នុង​រយៈពេល​ជិត ៣ ទសវត្សរ៍​មកនេះ ក្នុងនាម​ជា​មិត្ត និង​ជា​ដៃគូ​នៃ​ប្រជាជន​កម្ពុជា គឺ​សហរដ្ឋអាមេរិក មានការ​ប្តេជ្ញា​ចិត្ត​ចំពោះ​គោលការណ៍​ទាំងនេះ​។ លើស​ពី​នេះ អាមេរិក សូម​គាំទ្រ​ប្រជាជន​កម្ពុជា​ក្នុង​ការ​ការពារ​គោលការណ៍​ទាំងនេះ ទោះបី​ជា​មាន​ការ​ដើរ​ថយក្រោយ​នៃ​សេរី​ភាពជា​មូលដ្ឋាន​ក្តី​។ ទន្ទឹម​គ្នា​នេះ អាមេរិក សង្ឃឹម​ថា ប្រទេស​កម្ពុជា​នឹង​ប្រើប្រាស់​គ្រប់​ឱកាស ដើម្បី​បំពេញ​បាន​តាម​គោលការណ៍​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៩១ នេះ​។ បន្ថែម​ពី​នេះ សហរដ្ឋអាមេរិក នៅ​តែ​មាន​ការ​​ប្តេជ្ញា​ចំពោះ​កិច្ចព្រមព្រៀង​នេះ និង​ចំពោះ​ប្រជាជន​កម្ពុជា។

ចំណែក​ស្ថានទូត​ប្រទេស​បារាំង​វិញ បាន​លើកឡើង​ថា ទាំង​ក្នុង​ពេល​បច្ចុប្បន្ន ក៏ដូចជា​ពេល​កន្លង​មក ប្រទេស​បារាំង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​មានការ​អភិវឌ្ឍ​មួយ​ប្រកបដោយ​ភាព​សុខដុម និង​គោរព​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ។

រីឯ​ស្ថានទូត​ចិន មិន​អាច​សុំ​ការ​ឆ្លើយតប​បាន​នៅឡើយ​ទេ ដោយ​អាស៊ីសេរី បាន​ព្យាយាម​ទូរស័ព្ទ​ចូល​ជាច្រើនលើក​តែ​ពុំ​មាន​អ្នកទទួល​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​តុលា​។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​បង្ក្រាប និង​ការ​ចាប់ខ្លួន​ពលរដ្ឋ​នៅមុខ​ស្ថានទូត​ចិន​នេះ គឺ​មិន​ខុស​ពី​ករណី​មុនៗ​ដែល​ក្រុម​អង្គការ​ជាតិ​និង​អន្តរជាតិ ចាត់ទុកថា ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​។ ម្យ៉ាងវិញទៀត លោក​ពិនិត្យ​ឃើញ​ថា ការ​ត្រៀម​កម្លាំង​បង្ក្រាប​ដ៏​តឹងតែង​នៅមុខ​ស្ថាន​ទូច​ចិន​នេះ គឺ​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ បាន​ប្រកាស​ព្រមាន​រួចស្រេច​ក្នុង​ការ​បង្ក្រាប​លើ​ប្រជាពលរដ្ឋ​ណា​ដែល​ហ៊ាន​ប្រមូល​ម្តុំ​មុខ​ស្ថាន​ទូច​ចិន៖ «យើង​ឃើញ​ហើយ​ថា ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស គេ​តែងតែ​ទទួលយក​អ្វី​ដែល​ជា​ការ​ស្នើសុំ​និង​ការ​ទទូច​ឲ្យ​មានការ​គោរព​សិទ្ធិមនុស្ស ហើយ​នឹង​លើកស្ទួយ​ប្រជាធិបតេយ្យ»។

ក្រុម​ពលរដ្ឋ យល់ថា ការ​ឆ្លើយ​តប​របស់​ស្ថានទូត​អាមេរិក និង​ស្ថាន​បារាំង​នេះ គឺជា​ជោគជ័យ​មួយ របស់​ពលរដ្ឋ​ខ្មែរ ហើយ​ពួកគេ អះអាង​ថា នឹង​ប្រមូល​ផ្តុំគ្នា​តវ៉ា​បន្ត​ទៀត ប្រសិនបើ​អាជ្ញាធរ​រដ្ឋាភិបាល មិន​ព្រម​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាំង​បី​នាក់​នោះ​ ឲ្យ​មាន​សេរីភាព​ឡើងវិញ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "អាជ្ញាធរ​បង្ក្រាប និង​ចាប់ខ្លួន​ពលរដ្ឋ​បី​នាក់​ដែល​អ្នក​តវ៉ា​ដាក់​ញត្តិ​នៅ​មុខ​ស្ថានទូត​ចិន តាម​បញ្ជា​លោក ហ៊ុន សែន"

  1. so socheath says:

    ហេតុអីបានអត់ឃើញមានមុខ អាពូជឆ្កែ សឹង សែនករុណា + អាពូជឆ្កែ កន សាវាង្ស ?
    ពួកអានេះអញថាអ្ហែង បានតែព្រុសដូចឆ្កែ ដូចមែន !
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូអង្គការការពារសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    វាជាការពិតណាស់ថា សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមកនេះ វាមិនខុសអី ពីការដែលពួកគេ ធ្វើសកម្មភាពក្នុងការចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ តាមការចង្អុលបង្ហាញ ពីមេដឹកនាំអតតីតបក្សសង្គ្រោះចាតិនោះឡើយ។
    ប្រជាពលជនកម្ពុជា ដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល សមាគម ក្រុមសហជីព ក្រុមអ្នកតាំងខ្លួនថាជាអ្នកវិភាគនយោបាយ ប្រព័ន្ធផ្សព្វផ្សាយអគតិ ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះយ៉ាងច្បាស់ ដោយពួកគាត់បានចាត់ទុកក្រុមទាំងនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ៕

  2. Anonymous says:

    well .. because of your action of evil that right there are a lot of people fighting again whit you. this is so simple do not felling bad if some one saying to you AH..KVAK. you reserve it. you though you are better then the king NORODOM SIHANOU by leaded this nation for this long .sorry I did not seeing that I knew you are the lowest educated Cambodian on art you got in powers by Vietcong put you up and by killing and murder so many Cambodian . you leaded this poor nation for too long right now this nation is just about take over by Vietcong or China . after all you HUN SEN is KBOTH CHEATH indeed