មេ​បក្ស​កាន់អំណាច​សរសើរ​ខ្លួនឯង ខណៈ​មេ​បក្ស​ប្រឆាំង​ចង់​ឱ្យ​ខ្មែរ​រួបរួម​គ្នា ក្នុង​ខួប​២៣​តុលា

ដោយ ហេង រស្មី
2020-10-24
RFA

ស្ដាប់ ឬទាញ​យ​ក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ឆ្វេង) លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ថ្លែង​ក្នុង​ពិធីសម្ពោធ​រោងចក្រ​ស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ខេត្ត​កំពត ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩ និង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពេល​ជួប​ទូត​ជប៉ុន នៅ​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

(ឆ្វេង) លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ថ្លែង​ក្នុង​ពិធីសម្ពោធ​រោងចក្រ​ស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ខេត្ត​កំពត ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩ និង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពេល​ជួប​ទូត​ជប៉ុន នៅ​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង RFA


មេដឹកនាំ​គណបក្ស​នយោបាយ បាន​បញ្ចេញ​សារ​នយោបាយ​ផ្សេងគ្នា​ក្នុង​ខួប ២៩ ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​២៣ តុលា។ មេដឹកនាំ​ឯក​បក្ស​លើក​សរសេរ​ពី​សមិទ្ធផល​របស់​ខ្លួន ជាង​ឱ្យ​តម្លៃ​លើ​កិច្ចព្រមព្រៀង​នេះ ចំណែក​មេ​បក្ស​ប្រឆាំង​វិញ ចង់​ឃើញ​ខ្មែរ​រួបរួមគ្នា និង​បន្ត​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បង្ហោះ​សារ​អបអរ​ខួប​លើក​ទី​២៩ ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​២៣ តុលា ១៩៩១​។ លោក​បាន​រំលឹក​អំពី​ការ​ចរចា​រវាង​ខ្មែរ​ទាំង​៤ ភាគី ដោយ​មាន​ការចូលរួម​ពី​ប្រទេស​ចំនួន​១៨ រួម​ទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ផង ឈាន​ទៅ​សម្រេច​បាន​កិច្ចព្រមព្រៀង​បិទ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា។

ទោះជា​យ៉ាងណា លោក ហ៊ុន សែន ហាក់​មិន​ផ្ដល់​តម្លៃ​ដល់​កិច្ចព្រមព្រៀង​នេះ​ប៉ុន្មាន​ទេ ព្រោះ​លោក​ថា ទោះ​ជា​មាន​កិច្ចព្រមព្រៀង​នេះ​ក្តី ក៏​សង្គ្រាមស៊ីវិល​នៅតែ​បន្ត ដែល​បង្ក​ដោយ​ភាគី​ខ្មែរក្រហម​។ លោក ហ៊ុន សែន អះអាង​ថា គឺ​នយោបាយ​ឈ្នះ​-​ឈ្នះៗ​របស់​លោក​ទៅវិញ​ទេ ដែល​បាន​បញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង​នៅ​ឆ្នាំ​១៩៩៨ ហើយ​កម្ពុជា​ស្គាល់​សន្តិភាព​ពេញលេញ និង​សំបូរ​សប្បាយ​រហូត​មក​ដល់​សព្វថ្ងៃ។

ផ្ទុយ​ពី​ការ​អះអាង​នេះ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​របស់​កម្ពុជា​។ លោក​បាន​ចោទសួរ​សំណួរ​ជាច្រើន ដូចជា ថា​តើ​ហេតុអ្វី​បានជា​មាន​កិច្ចព្រមព្រៀង​នេះ​? តើ​កម្ពុជា​បាន​សន្យា និង​មាន​កាតព្វកិច្ច​ធ្វើ​អ្វីខ្លះ​? តើ​ត្រូវ​រៀបចំ​ប្រទេសជាតិ​របៀប​ណា ហើយ​សហគមន៍​អន្តរជាតិ ពិសេស​ប្រទេស​ហត្ថលេខី មាន​កាតព្វកិច្ច​អ្វី​ដែរ?

លោក កឹម សុខា រៀបរាប់​លើ​ហ្វេសប៊ុក​ថា កម្ពុជា​គួរ​ពិចារណា និង​វាយ​តម្លៃ​ថា តើ​អ្វី​ដែល​បាន​សន្យា​ទាំងឡាយ ត្រូវ​បាន​អនុវត្ត​ល្អ​ប្រសើរ​ហើយ ឬ​នៅ​? ហើយ​ទាំង​ភាគី​ខ្មែរ និង​អន្តរជាតិ​ត្រូវ​ពិនិត្យមើល​ទៀតថា តើ​ចំណុច​ណាខ្លះ​ដែល​មិនទាន់​បាន​ធ្វើ ឬ​ធ្វើ​មិនបាន​ពេញលេញ​ស្របតាម​កិច្ចព្រមព្រៀង​នោះ​។ មេ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​បម្រាម​នយោបាយ​រូប​នេះ សង្កត់ធ្ងន់​ថា ទាំង​ភាគី​ខ្មែរ និង​សហគមន៍​អន្តរជាតិ ត្រូវ​យក​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ មក​អនុវត្ត​បន្ត​ចំពោះ​ចំណុច​ណា​ដែល​មិនទាន់​សម្រេច​បាន ជាជាង​ការ​យក​ប្រជាពលរដ្ឋ​ខ្មែរ និង​ទឹកដី​កម្ពុជា បម្រើ​តាម​មហិច្ឆតា​រៀងៗ​ខ្លួន​។ លោក កឹម សុខា បន្ថែម​ថា មាន​តែ​ការ​រួបរួម​រវាង​ខ្មែរ និង​ខ្មែរ​ទេ ទើប​កម្ពុជា​មិន​បែកបាក់ និង​មិន​ជាន់​ដាន​ប្រវត្តិសាស្ត្រ។

ចំណែក គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​វិញ ពិនិត្យឃើញ​ថា ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ ដើរ​ប្រាសចាក​ច្រើន​ពី​គោលការណ៍​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ពិសេស​ត្រង់​ចំណុច​ការ​ឯកភាព​ជាតិ ការធានា​ការ​គោរព​សិទ្ធិមនុស្ស ការអនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​តុលាការ​ឯករាជ្យ ជាដើម​។ ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២៣ តុលា គណបក្ស​ដែល​កើត​ចេញ​ពី​ក្រុម​បញ្ញវន្ត និង​សង្គម​ស៊ីវិល​នេះ អំពាវនាវ​ដល់​រដ្ឋាភិបាល​អនុវត្ត​ស្មារតី​កិច្ចព្រមព្រៀង​នេះ​ឱ្យ​បាន​ពេញលេញ និង​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំងអស់​យោគយល់​ចំពោះ​អ្នកមាន​ទស្សនៈ​នយោបាយ​ផ្សេង ដោយ​បញ្ឈប់​ការ​លាប​ពណ៌ ការ​ចោទប្រកាន់​គ្នា​ថា​ក្បត់ជាតិ និង​ការ​ជេរ​ប្រមាថ ជាដើម។

កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​២៣ តុលា នៅតែ​ចំណុច​ខ្វែង​គ្នា​នៅឡើយ​រវាង​ក្រុម​អ្នកកាន់អំណាច គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ឯករាជ្យ​។ គណបក្ស​កាន់អំណាច ពិសេស លោក ហ៊ុន សែន ផ្ទាល់ បាន​ប្រកាស​ជា​ញឹកញាប់​ថា កិច្ចព្រមព្រៀង​នេះ​បាន​អស់​សុពលភាព​ទៅ​ហើយ ព្រោះ​បាន​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​រដ្ឋាភិបាល​កំពុង​អនុវត្ត​។ ប៉ុន្តែ គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ជំនាញ អះអាង​ដូចគ្នា​ថា កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​នៅតែ​មាន​សុពលភាព ហើយ​ការ​ដែល​លោក ហ៊ុន សែន ចង់​លុបបំបាត់​កិច្ចព្រមព្រៀង​នេះ ព្រោះ​លោក​កំពុង​ដឹកនាំ​ប្រទេស​ទៅ​រក​របប​ផ្ដាច់ការ ផ្ទុយ​ពី​អ្វី​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "មេ​បក្ស​កាន់អំណាច​សរសើរ​ខ្លួនឯង ខណៈ​មេ​បក្ស​ប្រឆាំង​ចង់​ឱ្យ​ខ្មែរ​រួបរួម​គ្នា ក្នុង​ខួប​២៣​តុលា"

  1. Sosocheath says:

    ជង្រុកនៃក្រុមភេរវកម្ម !
    *******
    ក្រោយការបោះឆ្នោតជាសកលឆ្នាំ២០១៨ មិនបានប៉ុន្មានផង គណ:បក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលតាមច្បាប់
    ក្រោមបទចោទប្រកាន់ពីការឃុបឃិតជាមួយបរទេស ក្នុង
    ចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញ
    ពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ តាមមធ្យោបាយ
    បដិវត្តន៍ពណ៍ យកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ។
    កឹម សុខា ដែលក្រោយមកបានក្លាយខ្លួនជាប្រធានគណ:បក្ស
    សង្គ្រោះជាតិ បន្ទាប់ពីសមរង្សីលាលែងចេញពីតំណែង និង ប្រកាសឈប់ធ្វេីនយោបាយជាផ្លូវការ ត្រូវបានចាប់ខ្លួន ក្រោយ
    ការចាកចេញពីជម្រកលាក់ខ្លួនក្នុងទីស្នាក់ការគណ:បក្ស
    សង្គ្រោះជាតិនៅចាក់អង្រែ ដេីម្បីគេចវេសពីខាងផ្លូវច្បាប់
    ទាក់ទងការបោកបញ្ឆោត កេងប្រវ័ញ្ចផ្លូវភេទ ហេីយដែល
    ត្រូវបានប្តឹងផ្តល់ដោយនារីរងគ្រោះ ហេីយដែលការចាកចេញ
    ពីទីលាក់ខ្លួនទៀតសោត ត្រូវបានជួយសម្រួលខាងផ្នែកផ្លូវ
    ច្បាប់ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី
    នៃរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីឲ្យកឹមសុខា ដឹកនាំគណ:បក្ស
    សង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា
    ឃុំសង្កាត់ និងចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
    យេីងសុំធ្វេីការមិនរំលឹកវែងឆ្ងាយ ទាក់ទងនិងការភូតកុហក
    បោកប្រាសសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ជាមួយការសន្យាខ្យល់ ផ្តល់មូលនិធិ ៥០ មុឺនដុល្លារពេលណាឃុំសង្កាត់នោះ
    បោះឆ្នោតឲ្យគណ:បក្សសង្គ្រោះជាតិបានដឹកនាំ ក៏ដូចជា
    រឿងរ៉ាវដែលកឹម សុខានិយាយសារភាពដោយផ្ទាល់ អំពី
    រឿងដែលកឹម សុខាបានប្រេីពេលវេលាក្នុងការឃុបឃឹត
    ជាមួយបរទេស ដែលមានគ្រូ កាណាដា និងគ្រូអាមេរិក
    ដែលអ្នកបង្រៀនដោយផ្ទាល់ដល់កឹម សុខា ពីមធ្យោបាយ
    នៃការធ្វេីបដិវត្តន៍ពណ៍សម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាល
    កម្ពុជានោះឡេីយ ដែលនេះហេីយដែលជាមូលហេតុ ដែល
    ត្រូវរំលាយចោលគណ:បក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្ន
    ត្រូវបានជាប់ឈ្មោះថាជាបក្សក្បត់ជាតិ។
    គណ:សង្គ្រោះជាតិថ្មីត្បឹតត្រូវរំលាយតាមច្បាប់ តែថាពួក
    ប្រតិកិយានៃបក្សនេះ មិនលះបង់ចោលនូវគំនឹតដាក់ខ្លួន
    ជាអាយ៉ងបរទេស សន្យាកាត់ដីខ្មែរ ៤ ខេត្តឲ្យយួនដេហ្កា
    ជាថ្នូរការផ្តល់ត្រឡប់មកវិញ នូវថវិកា ៣ មុឺនដុល្លារក្នុង
    មួយខែ ដេីម្បីយកមកបំរេីឲ្យសកម្មភាពបង្ករភាពចលាចល
    ធ្វេីវិទ្ធង្សនាគ្រប់បែបយ៉ាងដេីម្បីផ្តួលរំលំរដ្ឋាភិបាល តាម
    មហិច្ឆិតាស្រេកឃ្លានអំណាចដែលមិនចេះខ្មាស់អៀន
    នឹងមិនតាមបែបលទ្ធិប្រជាធិបតេយ្យដែលពួកគេបានទន្ទេញ
    ជាប់មាត់ ។
    (នៅមានត)

  2. Anonymous says:

    as I used to say this evil rather die he will not give up for the sage of his nation . that what I said the century of the broken pot and pan rising up to be the on top we can see the reason that we can not make our imagination. evil still be evil no matter what every one wanted him to be . this evil some time his mouse so sweet but it come out whit poison IV when his brain go no evil side . OH…GOD .I knew since the start that this animal can be worse then any dictator around the world right now the whole world is seeing in their eyes knew how bad his evil act was. as I said 2020 is your last change Mr I knew your evil mind is screwup right now heart attack can come at any day because every thing come up at one . GOD bless Cambodian

  3. so socheath says:

    ជង្រុកនៃក្រុមភេរវកម្ម ! (ត)
    ***
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វេីនយោបាយរយះពេល៥ឆ្នាំ ហេីយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ មុឺនដុល្លារត្រូវបានដកចេញពីតំណែង
    ផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដេីម្បីបង្កេីតនូវចលនាឧទ្ទាមកម្ម
    ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅបង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលេីរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡេីង
    ខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដេីមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដេីម្បីបង្កេីតមូលដ្ឋានក្រុមភេរវករ ដេីម្បីធ្វេីសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែសង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តេីមឡេីងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្ត្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំងការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡេីង ដោយពួកជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សក៏បានងេីបឡេីងព្រម
    គ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វេីចលនាកម្មករ ឲ្យងេីបឡេីងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វេីសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលេី បានធ្វេីយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងេីបឡេីងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
    (មានត នៅភាគទី២)