លោក ហ៊ុន សែន ប្រកាសថ្មីមិនចរចាជាមួយក្រុមអ្នកនយោបាយបក្សប្រឆាំង

កម្ពុជា
24/10/2020 – 06:43
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក ហ៊ុន សែន ពេលជួបពលរដ្ឋរងគ្រោះទឹកជំនន់នៅបន្ទាយមានជ័យ
លោក ហ៊ុន សែន ពេលជួបពលរដ្ឋរងគ្រោះទឹកជំនន់នៅបន្ទាយមានជ័យ © SPM

មេដឹកនាំគណបក្សកាន់អំណាច លោក ហ៊ុន សែន បានប្រកាសជាថ្មីនៅថ្ងៃសៅរ៍នេះថា លោកនឹងមិនចរចាជាមួយនណាទាំងអស់ដែលទំនងសំដៅ ដល់​ក្រុម​អ្នក​នយោបាយ​របស់​គណបក្សប្រឆាំង​ដែល​កំពុង​នៅក្រៅប្រទេស។ ជាមួយគ្នានោះ លោក ហ៊ុន សែន ក៏បានព្រមានថា  សកម្មជន​នយោបាយ​នៅក្នុង​ស្រុក​ដែល​លោក​អះអាងថា​ធ្វើ​សកម្មភាព​ទៅតាមការបញ្ជា​របស់​អ្នក​នៅក្រៅ​ប្រទេសនោះ នឹង​ត្រូវ​ចាត់​វិធានការទៅតាមផ្លូវច្បាប់​ដោយមិនអាច «ខន្តី» បាននោះឡើយ។

ការ​ប្រកាសបិទផ្លូវចរចារបស់ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺធ្វើឡើង​ក្នុងពេលចុះជួបសួរសុខទុក្ខ និង​ចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

បើតាម លោក ហ៊ុន សែន មូលហេតុដែលលោក​បិទផ្លូវចរចាជាមួយក្រុមអ្នក​នយោបាយ​បក្ស​ប្រ​ឆាំង​គឺមក​ពី​គណបក្សប្រឆាំងដាក់ចេញនយោបាយ «មានឯង អត់អាញ់ មានអាញ់ អត់ឯង» ជាពិសេសទៀត​គឺអ្នក​នយោបាយ​របស់គណបក្សប្រឆាំងតែងតែចោទ​ប្រកាន់ថា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាគឺជា «យួន»។

ការ​បញ្ជាក់ជំហរ​របស់​លោក ហ៊ុន សែន បែបនេះ​គឺលោកចង់​ឆ្លើយតប​ទៅ​នឹង​តំណាង​ទូត​បរទេសមួយ​ចំនួន​ដែល​តែង​តែ​ចោទសួរលោកថា ហេតុអ្វី​ លោក ហ៊ុន សែន មិនបានដោះស្រាយ​បញ្ហានយោបាយ​ជាមួយ​គណបក្ស​ប្រឆាំងបានជោគជ័យដូចការ​បញ្ចប់​សង្គ្រាមជាមួយពួកខ្មែរ​ក្រហម។

បើតាម លោក ហ៊ុន សែន ពេលនេះលោក​អស់លទ្ធភាព​ក្នុងការ​ចរចាជាមួយ​​បក្សប្រឆាំងហើយ ហើយ​សម្រាប់​សកម្មជន​នៅក្នុង​ស្រុក​ដែល​ចេញ​ធ្វើ​សកម្មភាព​តួយ៉ាង​ដូចកាលពីថ្ងៃទី២៣​តុលា​ដែល​នាំគ្នាទៅ​តវ៉ា​នៅមុខ​ទូតចិននោះ គឺ​ត្រូវ​ចាត់​វិធានការទៅតាមផ្លូវច្បាប់​ដោយមិនអាច «ខន្តី» បាននោះឡើយ។

លោកប្រមុខរដ្ឋាភិបាល​ថែមទាំងស្តាប់បានផងដែរ​នូវ​​សារ​សំឡេង​ដែល​លោកអះអាងថា​អ្នកនយោបាយ​បក្ស​ប្រឆាំង​នៅអាមេរិកបានបញ្ជាឲ្យ​សកម្មជន​នៅក្នុង​ស្រុក​ទៅ​ឈរ​តវ៉ា​នៅមុខ​ទូតចិន និង​នៅមុខ​ទូត​អាមេរិក ក្នុង​ពេល​ដែលរំឭកខួបនៃកិច្ចព្រមព្រៀង​ក្រុង​ប៉ារីស២៣តុលា។​

យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានថ្លែងថា សភាពការណ៍កម្ពុជាពេលនេះ​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍ពីសហគមន៍អន្តរជាតិ ជាអំណោយផល​របស់បក្សប្រឆាំង ខណៈដែលរដ្ឋាភិបាលកម្ពុជាហាក់ដូចជាផ្អៀងទៅរក​ចិនយ៉ាងខ្លាំង​ដែលធ្វើ​ប្រទេសមួយចំនួនបារម្ភពីសន្តិសុខតំបន់៕

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន ប្រកាសថ្មីមិនចរចាជាមួយក្រុមអ្នកនយោបាយបក្សប្រឆាំង"

  1. Anonymous says:

    Veitcong mafia dictator and his groups are Youn-hanoi dogs never respected international or Human right or democracy because they are the communist dogs

  2. Anonymous says:

    thirty five years under this evil man Cambodia is just about over . after PARIS peace agreement I myself felling so happy that our nation will receive peace for the first time in the history of this sad nation but………. my tear and also Cambodian tear was drop under a new evil man who acting himself to be Cambodia’s GOD . of cause every one knew he was a former POL POT killer regime influent by Vietcong master . this uneducated former killer made himself to be a hero and push himself through working whit international community but his journal was not smoot as what he though. we knew it is impossible to transform himself from evil to a good GOD after all his true color is showing up among all Cambodian. as I used to say this evil will never give up as long as he still alive . at last I quest all Cambodian should know what they will do in the near future I mean at the end of 2020

  3. so socheath says:

    ជង្រុកនៃក្រុមភេរវកម្ម ! (ត)
    ***
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វេីនយោបាយរយះពេល៥ឆ្នាំ ហេីយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ មុឺនដុល្លារត្រូវបានដកចេញពីតំណែង
    ផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដេីម្បីបង្កេីតនូវចលនាឧទ្ទាមកម្ម
    ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅបង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលេីរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡេីង
    ខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដេីមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដេីម្បីបង្កេីតមូលដ្ឋានក្រុមភេរវករ ដេីម្បីធ្វេីសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែសង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តេីមឡេីងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្ត្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំងការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡេីង ដោយពួកជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សក៏បានងេីបឡេីងព្រម
    គ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វេីចលនាកម្មករ ឲ្យងេីបឡេីងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វេីសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលេី បានធ្វេីយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងេីបឡេីងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
    (មានត នៅភាគទី២)