លោក ហ៊ុន សែន ប្រកាស​ថា គ្មាន​ការ​ចរចា​នយោបាយ​ជាមួយ​បក្ស​ប្រឆាំង​ឡើយ

ដោយ យន់ សាមៀន
2020-10-24
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២០។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២០។

​រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន សែន


មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រកាស​ជាថ្មី​ទៀត​ថា លោក​មិន​ចរចា​ជាមួយ​គណបក្សប្រឆាំង​ឡើយ ព្រោះ​លោក​ចាត់​ទុក​គណបក្សប្រឆាំង​ថា ជា​គណបក្ស​ខុសច្បាប់​។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជឿ​ថា លោក ហ៊ុន សែន មិន​ចង់​ចរចា ព្រោះ​ខ្លាច​បាត់​អំណាច​ត​វង្ស​ត្រកូល​។ ចំណែក អ្នកឃ្លាំមើល​សង្គម​បន្ត​ជំរុញ​ឱ្យ​អ្នក​នយោបាយ​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង​ត្រូវ​ចរចា​នយោបាយ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ជាតិ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​នៅ​ថ្ងៃ​ទី​២៤ តុលា ថា ការចរចា​នយោបាយ​ណាមួយ​នឹង​មិន​អាច​ធ្វើ​ទៅ​បានទេ ដោយសារតែ​លោក​ថា អ្នកនយោបាយ​ណា​ដែល​ត្រូវ​តុលាការ​កាត់ទោស​រួចហើយ ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ជា​មុន​សិន មុន​នឹង​អាច​និយាយ​គ្នា​បាន៖ «ខ្ញុំ​មិន​ត្រូវ​ការ​ចរចា​ជាមួយ​អ្នកណា​ទាំងអស់​។ អ្នក​ដែល​ធ្វើ​ខុសច្បាប់ គឺ​មានតែ​តុលាការ​មួយ​គត់ ហើយ​អ្នក​ដែល​បាន​តុលាការ​កាត់ទោស​ហើយ ត្រូវ​មក​ជាប់គុក​សិន​។ បន្ទាប់ពី​ជាប់គុក​ហើយ អាហ្នឹង​ចាំ​និយាយ​គ្នា​។ អ្នកឯង​រួចផុត​ពី​គុក បង្កើត​បក្ស​នយោបាយ អាហ្នឹង​ជា​សិទ្ធិ​របស់​អ្នកឯង​។ អ៊ីចឹង​មនុស្ស​មួយ​ចំនួន​ថា រង់ចាំ​ដំណោះស្រាយ​នយោបាយ ខ្ញុំ​ប្រកាស​ថា អត់​មាន​។ ស៊ីសង​លើ​អា​សែន មិន​និយាយ​រក​ចុះ»។

លោក ហ៊ុន សែន ថ្លែង​បែបនេះ​ក្នុង​ពេល​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ តុលា​។ លោក​អះអាង​ទៀត​ថា លោក​អាច​រក​សន្តិភាព​ជូន​ពលរដ្ឋ​បាន តែ​មិន​អាច​រក​សន្តិភាព​ជូន​ក្រុម​អ្នកប្រឆាំង​បាន​ឡើយ ហើយ​ពួកគេ​ត្រូវតែ​ជាប់ពន្ធនាគារ ដោយសារតែ​របប​លោក​មិន​អាច​អត់ធ្មត់​បាន​ចំពោះ​ការរិះគន់ ឬ​ការប្រមាថ​របស់​ពួកគេ។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ជឿ​ថា លោក ហ៊ុន សែន មិន​ចង់​ចរចា​ទេ ព្រោះ​គាត់​ខ្លាច​វត្តមាន​គណបក្ស​ប្រឆាំង ដែល​ធ្វើ​ឱ្យ​គាត់​ចាញ់​ឆ្នោត បាត់បង់​អំណាច និង​មិន​អាច​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូន​បាន។ លោក​បញ្ជាក់​ថា សេចក្ដី​សម្រេច​របស់​តុលាការ​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​រឿង​នយោបាយ​សុទ្ធសាធ ហើយ​ធ្វើតាម​បញ្ជា​របស់​លោក ហ៊ុន សែន៖ «វិបត្តិ​សេដ្ឋកិច្ច​ផង ជំងឺ​កូវីដ​១៩​ផង ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហភាព​អឺរ៉ុប ពី​សហគមន៍​អន្តរជាតិ​ហ្នឹង ហើយ​បញ្ហា​ទឹកជំនន់​ទៀត ដូច្នេះ​ឥលូវ​នេះ​រដ្ឋាភិបាល​គាត់​កំពុងតែ​ត្រដរ​ខ្យល់​។ ប្រសិនបើ​គាត់​នៅតែ​មិន​ព្រម​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ទេ ខ្ញុំ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​រង​គ្រោះ​ដោយសារ​ថ្ម​បាក់​ពី​លោក ហ៊ុន សែន​។ យើង​សោកស្ដាយ​ដែល​លោក ហ៊ុន សែន គាត់​គិត​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ​របស់​គាត់​ជាធំ មិន​គិត​ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​ប្រជាពលរដ្ឋ»។

ចៅក្រម​តុលាការ​កំពូល​ដែល​ជា​មន្ត្រី​ក្រោមបង្គាប់​របស់​លោក ហ៊ុន សែន ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ចុង​​ឆ្នាំ​២០១៧ ហើយ​បិទ​សិទ្ធិ​នយោបាយ​មន្ត្រី​ជាន់ខ្ពស់​ប​ក្ស​ប្រឆាំង​ចំនួន​១១៨ រូប មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ ឆ្នាំ​។ អវត្តមាន​បក្ស​ប្រឆាំង​ធំ​ជាងគេ​នេះ បាន​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ប្រមូល​យក​អាសនៈ​សភា​ទាំងអស់​ចំនួន ១២៥​អាសនៈ មកកាន់​កាប់​តែម្នាក់​ឯង។ ទង្វើ​បែបនេះ បាន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ថ្កោលទោស​របប​ក្រុងភ្នំពេញ​យ៉ាង​ខ្លាំង រហូតដល់​ប្រទេស​ខ្លះ​សម្រេច​កាត់​ផ្តាច់​ជំនួយ និង​ដក​ការ​អនុគ្រោះ​ពន្ធ ពាណិជ្ជកម្ម​មួយ​ផ្នែក​ពី​កម្ពុជា។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ថ្លែង​ថា ថ្វី​ដ្បិត​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​មួយ​ភាគ​ធំ និង​សហគមន៍​អន្តរជាតិ​នៅតែ​ឱ្យ​តម្លៃ​ដល់​គណបក្ស​នេះ​ដដែល​។ លោក​ថា ការ​ចេញ​ចូល​ជួប​លោក កឹម សុខា ជា​ញឹកញាប់​ពី​សំណាក់​អង្គទូត​បរទេស ជា​ឧទាហរណ៍​យ៉ាង​ច្បាស់​ថា ពួកគេ​គាំទ្រ​ភាព​ត្រឹមត្រូវ​របស់​លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​តាមដាន​ស្ថានការណ៍​រូប​នេះ​ជឿ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ចង់​ឱ្យ​ថ្នាក់ដឹកនាំ​នយោបាយ​ទាំងសងខាង​ត្រូវរ៉ូវ​គ្នា​វិញ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ជាតិ ដូច្នេះ​អ្នកនយោបាយ​គួរ​គោរព​ឆន្ទៈ​ពលរដ្ឋ ជាង​គិតតែ​ពី​អំណាច និង​ប្រជាប្រិយភាព​របស់​ខ្លួន៖ «ប្រជាជន​កំពុងតែ​មានទុក្ខ​ផ្ទួនៗ​។ ទុក្ខ​ទី​មួយ គឺ​កូវីដ​១៩ ទី​ពីរ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ដែល​ធ្វើ​ឱ្យ​រោងចក្រ​មួយ​ចំនួន​ធំ​ត្រូវ​ផ្អាក​ការងារ​កម្មករ ហើយ​ទុក្ខ​ទី​បី គឺ​គ្រោះធម្មជាតិ​។ អ៊ីចឹង​ហើយ​គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ចង់​ឃើញ​អ្នកនយោបាយ​ខ្មែរ​វិល​រក​តុ​ចរចា ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ ដែល​កំពុង​កើតឡើង​ហ្នឹងឯង»។

ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​នៅតែ​ចង់​ឱ្យ​របប​លោក ហ៊ុន សែន វិលត្រឡប់​មក​គោរព​សិទ្ធិមនុស្ស និង​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងៗ​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​ពាណិជ្ជកម្ម។ ជា​ឧទាហរណ៍ សហភាព​អឺរ៉ុប​បន្ត​ទទូច​ឱ្យ​របប​ក្រុងភ្នំពេញ​ដោះស្រាយ​រឿង​សិទ្ធិមនុស្ស​ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ ដើម្បី​ឱ្យ​សហភាព​អឺរ៉ុប​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន​២០% ដល់​កម្ពុជា​វិញ​។ ចំណែក សហរដ្ឋអាមេរិក​វិញ​បាន​ដាស់តឿន​របប​ក្រុងភ្នំពេញ​ជាច្រើនលើក​ឱ្យ​ងាក​មក​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​វិញ ព្រោះ​នេះ​ជា​គន្លឹះ​សំខាន់​នៃ​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំងពីរ​នៅ​ថ្ងៃ​អនាគត។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​ជឿ​ថា ភាព​អត​ធ្មត់​របស់​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ មាន​ដែន​កំណត់ ដូច្នេះ​បើ​របប​លោក ហ៊ុន សែន មិន​ព្រម​កែ​លម្អ​ស្ថានភាព​យ៉ាប់យ៉ឺន​ទាំងនេះ​ទេ របប​នេះ​នឹង​រង​ទណ្ឌកម្ម​ជា​បន្តបន្ទាប់ ទាំង​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​មន្ត្រី​រដ្ឋាភិបាល​ជា​លក្ខណៈ​បុគ្គល។

គិត​ត្រឹម​ខែ​តុលា ឆ្នាំ​២០២០ នេះ មាន​មន្ត្រី​ជាន់ខ្ពស់ និង​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ចំនួន​បី​រូប​ហើយ ដែល​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​។ អ្នក​ទាំងនោះ រួមមាន​មេកង​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀ​ង អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក គន់ គីម និង​មេ​ឈ្មួញ​ឈើ​ដ៏​ធំ​នៅ​ស្រុក​ខ្មែរ លោក ទ្រី ភាព។ សហរដ្ឋ​អាមេរិក​រក​ឃើញ​ថា មន្ត្រី​ជាន់ខ្ពស់ និង​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ទាំង​បី​នាក់​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ អំពើពុករលួយ ការ​កិបកេង​ទ្រព្យសម្បត្តិ​រដ្ឋ និង​ការរំលោភ​អំណាច ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

6 Responses to "លោក ហ៊ុន សែន ប្រកាស​ថា គ្មាន​ការ​ចរចា​នយោបាយ​ជាមួយ​បក្ស​ប្រឆាំង​ឡើយ"

  1. ខ្មែរ កម្ពុជា says:

    លោកឯងថាមិនអាចចរចាជាមួយបក្សប្រឆាំងបានទេព្រោះពួកនេះប្រើពាក្យសម្ដីចាក់ដោតជេរប្រមាទដល់ខ្លួននេះគ្រាន់តែជាពាក្យដោះសារតែប៉ុណ្ណោះ! តែត្រង់លោកឯង(ហស)ធ្វើបាបធ្វើទុក្ខបុកម្នេញបក្សប្រឆាំងគ្រប់រឿងបំផ្លាញគេគ្រប់ពេលម្ដេចលោកឯងមិនគឹតផងម្ដេចមិននិយាយផង (គឹតឡើងវិញលោកហ៊ុនសែនសម្រាប់ជាតិខ្មែរដូចគ្នាខ្មែរឈ្នះៗទាំងអស់គ្នា)ខ្មែរឈ្នះៗគឺជាពាក្ររបស់លោកហ៊ុនសែន។

  2. Anonymous says:

    Veitcong mafia dictator and his groups are the real criminals who killed a lot of khmer people since 1997 coup’ . this veitcong mafia dictator and his groups are the traitors and never respected democracy or international or human right or Parish Accord what so ever because this groups are Youn- Hanoi dogs ‘ they never care about khmer nation or country’ they only followed hanoi and give the benefit to hanoi and communist china . Theses two communist country (china&veitname) must pay back to khmer nation about killing field ‘ killed khmer three million now theses two country still use their dogs to destroy khmer nation’

  3. Anonymous says:

    CAMBODIAN have to rising up and kick this evil leader out to save their nation .

  4. Sosocheath says:

    ជង្រុកនៃក្រុមភេរវកម្ម !
    *******
    ក្រោយការបោះឆ្នោតជាសកលឆ្នាំ២០១៨ មិនបានប៉ុន្មានផង គណ:បក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលតាមច្បាប់
    ក្រោមបទចោទប្រកាន់ពីការឃុបឃិតជាមួយបរទេស ក្នុង
    ចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញ
    ពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ តាមមធ្យោបាយ
    បដិវត្តន៍ពណ៍ យកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ។
    កឹម សុខា ដែលក្រោយមកបានក្លាយខ្លួនជាប្រធានគណ:បក្ស
    សង្គ្រោះជាតិ បន្ទាប់ពីសមរង្សីលាលែងចេញពីតំណែង និង ប្រកាសឈប់ធ្វេីនយោបាយជាផ្លូវការ ត្រូវបានចាប់ខ្លួន ក្រោយ
    ការចាកចេញពីជម្រកលាក់ខ្លួនក្នុងទីស្នាក់ការគណ:បក្ស
    សង្គ្រោះជាតិនៅចាក់អង្រែ ដេីម្បីគេចវេសពីខាងផ្លូវច្បាប់
    ទាក់ទងការបោកបញ្ឆោត កេងប្រវ័ញ្ចផ្លូវភេទ ហេីយដែល
    ត្រូវបានប្តឹងផ្តល់ដោយនារីរងគ្រោះ ហេីយដែលការចាកចេញ
    ពីទីលាក់ខ្លួនទៀតសោត ត្រូវបានជួយសម្រួលខាងផ្នែកផ្លូវ
    ច្បាប់ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី
    នៃរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីឲ្យកឹមសុខា ដឹកនាំគណ:បក្ស
    សង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា
    ឃុំសង្កាត់ និងចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
    យេីងសុំធ្វេីការមិនរំលឹកវែងឆ្ងាយ ទាក់ទងនិងការភូតកុហក
    បោកប្រាសសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ជាមួយការសន្យាខ្យល់ ផ្តល់មូលនិធិ ៥០ មុឺនដុល្លារពេលណាឃុំសង្កាត់នោះ
    បោះឆ្នោតឲ្យគណ:បក្សសង្គ្រោះជាតិបានដឹកនាំ ក៏ដូចជា
    រឿងរ៉ាវដែលកឹម សុខានិយាយសារភាពដោយផ្ទាល់ អំពី
    រឿងដែលកឹម សុខាបានប្រេីពេលវេលាក្នុងការឃុបឃឹត
    ជាមួយបរទេស ដែលមានគ្រូ កាណាដា និងគ្រូអាមេរិក
    ដែលអ្នកបង្រៀនដោយផ្ទាល់ដល់កឹម សុខា ពីមធ្យោបាយ
    នៃការធ្វេីបដិវត្តន៍ពណ៍សម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាល
    កម្ពុជានោះឡេីយ ដែលនេះហេីយដែលជាមូលហេតុ ដែល
    ត្រូវរំលាយចោលគណ:បក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្ន
    ត្រូវបានជាប់ឈ្មោះថាជាបក្សក្បត់ជាតិ។
    គណ:សង្គ្រោះជាតិថ្មីត្បឹតត្រូវរំលាយតាមច្បាប់ តែថាពួក
    ប្រតិកិយានៃបក្សនេះ មិនលះបង់ចោលនូវគំនឹតដាក់ខ្លួន
    ជាអាយ៉ងបរទេស សន្យាកាត់ដីខ្មែរ ៤ ខេត្តឲ្យយួនដេហ្កា
    ជាថ្នូរការផ្តល់ត្រឡប់មកវិញ នូវថវិកា ៣ មុឺនដុល្លារក្នុង
    មួយខែ ដេីម្បីយកមកបំរេីឲ្យសកម្មភាពបង្ករភាពចលាចល
    ធ្វេីវិទ្ធង្សនាគ្រប់បែបយ៉ាងដេីម្បីផ្តួលរំលំរដ្ឋាភិបាល តាម
    មហិច្ឆិតាស្រេកឃ្លានអំណាចដែលមិនចេះខ្មាស់អៀន
    នឹងមិនតាមបែបលទ្ធិប្រជាធិបតេយ្យដែលពួកគេបានទន្ទេញ
    ជាប់មាត់ ។
    (នៅមានត)

  5. Anonymous says:

    from 1979 that world community came to look after this poor nation hundred and hundred of million $$have been poring to Cambodia to recue this poor people and this unfortunate nation from international community . we Cambodian knew from all the help our unfortunate nation have been got up on it feet and being together in world stage one more. Cambodian is thankful to the PARIS peace agreement that have been save this nation from all kind of it’s enemy . I myself and all Cambodian are filling empty after HUN SEN murdering Democracy in Cambodia . we Cambodian knew and also international community knew that this poor nation was invade by the neighboring country Vietnam that right PARIS peace agreement was set up to free this nation from Vietcong government . we Cambodian knew there was a party witch was those Vietcong poppet who rising up to be the leader who still hurt in internal of this nation . HUN NAL call HUN SEN next giving name CHOUP SAMLAP mean Mr meet to kill. was a strong man that Vietcong set up to be Cambodian’s GOD was obey Vietcong master to fulfil their UNITED ENDOCHEN policy that right we can not be peace and Democracy was destroy in 2017. as all Cambodian knew we are the only unfortunate people on art by having a lowest educated animal to be our leader up till now our nation go back to the year minus ZERO every thing was destroy our people living worse then animal and that evil still continuous to hurt them . at last I’m wishing our people will rising up and take that evil to where he should belong and recue this unfortunate nation one more out of that evil’s hand

  6. so socheath says:

    ជង្រុកនៃក្រុមភេរវកម្ម ! (ត)
    ***
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វេីនយោបាយរយះពេល៥ឆ្នាំ ហេីយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ មុឺនដុល្លារត្រូវបានដកចេញពីតំណែង
    ផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដេីម្បីបង្កេីតនូវចលនាឧទ្ទាមកម្ម
    ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅបង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលេីរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡេីង
    ខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដេីមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដេីម្បីបង្កេីតមូលដ្ឋានក្រុមភេរវករ ដេីម្បីធ្វេីសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែសង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តេីមឡេីងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្ត្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំងការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡេីង ដោយពួកជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សក៏បានងេីបឡេីងព្រម
    គ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វេីចលនាកម្មករ ឲ្យងេីបឡេីងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វេីសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលេី បានធ្វេីយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងេីបឡេីងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
    (មានត នៅភាគទី២)