ជំនន់ទឹកភ្លៀងជិត១ខែនេះបានសម្លាប់មនុស្សចំនួន៤០នាក់

ព័ត៌មានជាតិ
លោក ពៅ មេត្តា | ២៥ តុលា ២០២០ |ម៉ោង ១៧:២២
VOD

ក្រុម​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ចុះ​ពិនិត្យ​និង​ជួយសង្គ្រោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នា​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​)

ក្រុម​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ចុះ​ពិនិត្យ​និង​ជួយសង្គ្រោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នា​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​)


គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា រយៈពេលជិតមួយខែនេះ ប្រជាពលរដ្ឋ៤០នាក់បានស្លាប់ ដោយសារជំនន់ទឹកភ្លៀង។

 របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងកាលពីថ្ងៃ២៤ ខែតុលាម្សិលមិញថា គិតពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋ ៤០នាក់ បានស្លាប់ ដោយសារជំនន់ទឹកភ្លៀង និងប៉ះពាល់ដំណាំ និងទ្រព្យសម្បត្តិប្រជាជនក្នុង២០រាជធានី-ខេត្ត។

រាជធានី-ខេត្តទាំងនោះរួមមាន  ខេត្តពោធិ៍សាត់ ប៉ៃលិន  បន្ទាយមានជ័យ  ភ្នំពេញ បាត់ដំប​ង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ  ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។

របាយការណ៍ក៏បានឱ្យដឹងទៀតថា ជំនន់ទឹកភ្លៀងនេះ ធ្វើឱ្យប៉ះពាល់សរុប ២០រាជធានី-ខេត្ត ស្មើនឹង១១៧ក្រុង-ស្រុក-ខណ្ឌ និងប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១,៣៦៤,៤៤២គ្រួសារ ស្មើនឹង ៥៤៥,៧៦៨នាក់ ជម្លៀសប្រជាពលរដ្ឋបាន១១,៨៣៨គ្រួសារ ស្មើប្រមាណ ៥៤៥,៧៦៨នាក់ ប៉ះពាល់ផ្ទះប្រមាណ ១២០,៤១៨ខ្នង ខូចខាត៦៣ខ្នង សាលារៀនលិចទឹកប្រមាណ៩២៥កន្លែង វត្តលិចទឹកប្រមាណ៣០៥កន្លែង ស្រូវលិចទឹកប្រមាណ ២៧០,០០៧ហិកតា និងដំណាំរួមផ្សំលិចទឹក ៨៨,៧៧៩ហិកតា រួមទាំងបង្កឱ្យខូចហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា គិតត្រឹមម៉ោង៩និង៥៣នាទីយប់ ថ្ងៃ១៧ ខែតុលា ឆ្នាំ២០២០ សរុបជនដែលបានចូលរួមបរិច្ចាកថវិកាជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងមានចំនួន ៦ ៨៣០, ០៤៩ ដុល្លារ លុយខ្មែរមានចំនួន៤៣៤ ៤០០ ០០០រៀល និងលុយអឺរ៉ូមានចំនួន ៥ ០០០€ (ប្រាំពាន់អឺរ៉ូ) បើគិតជាលុយដុល្លារទាំងអស់មានចំនួនសរុប ជិត៧លានដុល្លារ (៦ ៩៤០ ៩៩៧ដុល្លារ) ខណៈបច្ចុប្បន្ននេះនៅតែមានសប្បុរសជនបន្តជួយបរិច្ចាកជូនរដ្ឋាភិបាលបន្ថែមទៀត៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "ជំនន់ទឹកភ្លៀងជិត១ខែនេះបានសម្លាប់មនុស្សចំនួន៤០នាក់"

  1. Anonymous says:

    I’m sorry to hear that this is because of AH CHESSTU .HUN SEN . can I ask some one a question ?? do any one see any of tall building fulling down yet??