តុលាការ​សម្រេច​ឃុំខ្លួន​អ្នក​តវ៉ា​ប្រឆាំង​ឥទ្ធិពល​ចិន​បី​នាក់​ក្នុង​ពន្ធនាគារ​ព្រៃស

ដោយ វ៉ែន សុមេធ
2020-10-25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​អាជ្ញាធរ​បង្រ្កាបអ្នក​តវ៉ា​មុខស្ថានទូត​ចិន នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០២០។

សកម្មភាព​អាជ្ញាធរ​បង្រ្កាបអ្នក​តវ៉ា​មុខស្ថានទូត​ចិន នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០២០។

 រូប​ហ្វេសប៊ុក


តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ឃុំខ្លួន​អ្នក​តវ៉ា​ប្រឆាំង​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​ចំនួន​បី​នាក់​ក្នុង​ពន្ធនាគារ​ព្រៃ​ស បន្ទាប់ពី​សាកសួរ​ចំនួន​ពីរ​ថ្ងៃ​ជាប់​គ្នា​។ សាច់ញាតិ និង​មេធាវី យល់ថា សេចក្តី​សម្រេច​របស់​តុលាការ មាន​ភាព​អយុត្តិធម៌ និង​គ្មាន​ជំហរ​ឯករាជ្យ។

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សុខ កែវបណ្ឌិត បាន​ចោទ​ប្រកាន់​អ្នក​តវ៉ា​នៅមុខ​ស្ថានទូត​ចិន​ទាំង​បី​នាក់​នោះ ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥​នៃ​ច្បាប់ព្រហ្មទណ្ឌ ហើយ​បង្គាប់​ឲ្យ​សមត្ថកិច្ច បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស នៅ​ព្រលប់​ថ្ងៃ​ទី​២៥ ខែ​តុលា។

មេធាវី​ការពារ​ក្តី លោក សំ សុគង់ មាន​ប្រសាសន៍​ថា ការ​ចោទប្រកាន់​កូន​ក្តី​របស់​លោក​ទាំង​បី​នាក់​នេះ គឺជា​រឿង​អយុត្តិធម៌ ព្រោះ​ពួកគេ គ្រាន់តែ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន​ក្នុង​ការ​ជួបជុំ និង​សម្ដែង​មតិ​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ មេធាវី​រូប​នេះ ឲ្យ​ដឹង​ថា លោក​នឹង​ដាក់​បណ្ដឹង​ស្នើសុំ​ឲ្យ​កូន​ក្តី​ទាំង​បី​នាក់​បាន​នៅ​ក្រៅ​ឃុំ បណ្ដោះអាសន្ន ព្រោះ​ពួកគាត់​សុទ្ធ​តែ​មាន​វ័យ​ចំណាស់ មាន​បញ្ហា​សុខភាព និង​ជា​មេ​គ្រួសារ​ផង​ដែរ៖ «ខ្ញុំ​គិត​ថា ការ​ដាក់​ញត្តិ​នេះ​ជា​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ ដែល​រស់នៅ នៅ​ក្នុង​ប្រទេស​គោរព​លទ្ធិ​ប្រជាធិបតេយ្យ ជាពិសេស​ក្នុង​ការ​ប្រមូល​ផ្តុំ និង​ការ​បញ្ចេញមតិ​ដែល​ធានា ដោយ​រដ្ឋធម្មនុញ្ញ ហើយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ក៏​ជា​មូលដ្ឋានគ្រឹះ​នាំ​ឲ្យ​កើត​រដ្ឋធម្មនុញ្ញ ១៩៩៣​ដែរ ដូច្នេះ​ការចោទប្រកាន់​ដែល​គ្រាន់តែ​ពួកគាត់​ទៅ​សម្ដែង​មតិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល គោរព ធ្វើការ​ដោះស្រាយ​នេះ ខ្ញុំ​គិត​ថា ជា​ការ​ចោទប្រកាន់​មួយ​ដែល​មិន​អាច​ទទួល​យក​បាន​និង​មិន​យុត្តិធម៌​ចំពោះ​ពួក​គាត់​ទេ»។

អាជ្ញាធរ​របប​ក្រុងភ្នំពេញ បាន​បង្ក្រាប​ដោយ​ហិង្សា និង​ចាប់ខ្លួន​អ្នក​តវ៉ា និង​ជា​សកម្មជន​បក្ស​ប្រឆាំង​ទាំង ៣ នាក់​នៅមុខ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​តុលា ក្នុង​ពេល​ពួកគេ​រួម នឹង​ពលរដ្ឋ​ជិត​២០​នាក់​ផ្សេងទៀត ព្យាយាម​ចូល​ទៅ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា និង​ដាក់​ញត្តិ ដើម្បី​សម្ដែង​ក្តី​បារម្ភ​ពី​ឥទ្ធិពល​ចិន​នៅ​កម្ពុជា និង​ទាមទារ​រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល​ក្រុងភ្នំពេញ គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ អ្នក​ដែល​ចាប់ខ្លួន​នោះ​រួមមាន លោកស្រី លឹម សាន អាយុ ៥៧​ឆ្នាំ លោក ស្រី យ៉យ ស្រីមុំ អាយុ ៥២​ឆ្នាំ និង លោក តុ​ន និមល អាយុ ៤០​ឆ្នាំ ហើយ​ពួកគេ​ទាំង​បី​នាក់​មាន​ទីលំនៅ​ក្នុង​ខេត្ត​កណ្ដាល។

ឪពុក​របស់​សកម្មជន​បក្ស​ប្រឆាំង​លោក តុន និមល គឺ​លោក ចាន់ តុន លើកឡើង​ថា កូនប្រុស​របស់ លោក និង​ស្ត្រី​ពីរ​នាក់​ទៀត មិន​គួរ​ត្រូវ​បាន​ចាប់ខ្លួន​និង​ចោទប្រកាន់​នោះ​ទេ ព្រោះ​ពួកគេ​គ្រាន់តែ​ជួបជុំ​តវ៉ា​សម្ដែង​មតិ​ស្របតាម​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ គ្មាន​ចំណុច​ណាមួយ​ល្មើសច្បាប់​នោះ​ទេ​។ លោក ចាត់ទុកថា ការចោទប្រកាន់​នេះ ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន និង​ជា​ការ​ធ្វើបាប​ពលរដ្ឋ​ស្លូតត្រង់ មិន​ខុស​ពី​សម័យ ប៉ុល ពត ឡើយ។ ឪពុក​របស់​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ អំពាវនាវ​ដល់​អង្គការ​ជាតិ និង​អន្តរជាតិ​រួម​ទាំង​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះលែង​អ្នក​ទាំង​បី​នាក់​នោះ​ជាបន្ទាន់៖ «ការ​ចោទប្រកាន់​នេះ វា​គ្រាន់តែ​ពាក្យ​ចោទប្រកាន់​ព្រោះ​ពេល ដែល​កូនចៅ​ខ្ញុំ​ទៅ​តវ៉ា​ទាមទារ​ដាក់​ញត្តិ​នៅមុខ​ស្ថានទូត​នោះ​អត់​មាន​អំពើ​ណា​វឹកវរ​ណាមួយ​កើត​ឡើង​ទេ មានតែ​គ្នា ១០​ទៅ​២០​ហ្នឹង​ទេ ប៉ុន្តែ​បង្ក​ឲ្យ​វឹកវរ​នោះ​គឺ​សមត្ថកិច្ច​ទៅវិញ​ទេ ដែល​មក​ចាប់ មក​វាយ​កូនចៅ​ខ្ញុំ»។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយ​ដែល​តុលាការ តែងតែ​ប្រើប្រាស់​បទចោទប្រកាន់​ញុះញង់​ដោយ​គ្មាន​មូលដ្ឋាន​លើ​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​ក្រុម​យុវជន​ដោយ​គ្រាន់តែ​ធ្វើ​សកម្មភាព​ជួបជុំ និង​តស៊ូ​មតិ​ដោយ​អហិង្សា​ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គមជាតិ៖ «បញ្ហា​ទាំងអស់​នេះ វា​នាំ​ឲ្យ​មានការ​រិះគន់​បន្ថែម​ទៀត​ទាក់ទង​នឹង​ការរំលោភ​ទៅលើ​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ ហើយ​បើ​មើល​ទៅលើ​ការចោទប្រកាន់​បទល្មើស​គឺ បទល្មើស​វា​កើតឡើង​ទៅ​បាន លុះត្រាតែ​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​ឬ​បង្ក​ឲ្យ​មាន​ចលាចល ភាព​វឹង​វរ ក្នុង​សង្គម​នេះ តើ​វា​មាន​ព្យសនកម្ម តើ​វា​កើតឡើង​ហើយ​ឬ​នៅ​កន្លង​មក ការ​ចោទប្រកាន់​បទ​នេះ គឺ យើង​អត់​ឃើញ​មាន​ធាតុ​ផ្សំ​មួយ​ដែល​ថា ព្យសនកម្ម​ដែល​កើតឡើង​ពី​ទង្វើ​ទាំងអស់​ហ្នឹង​គឺ​អត់​ទាន់​កើតឡើង​ទេ​បាទ»។

កាលពី​ថ្ងៃ​ទី​២៤ តុលា គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ចេញ​លិខិត​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ ចំពោះ​អាជ្ញាធរ​របប​លោក ហ៊ុន សែន ដែល​បាន​រារាំង បង្ក្រាប​ដោយ​ហិង្សា និង​ចាប់ចង​ពលរដ្ឋ​ខ្មែរ​ទាំង​បី​នាក់​នោះ ដែល​ពួកគេ​គ្រាន់តែ​សម្ដែង​មតិ និង​ទាមទារ​ឲ្យ​ប្រទេស​ចិន គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុកថា ទង្វើ​របស់​អាជ្ញាធរ​របប​លោក ហ៊ុន សែន គឺជា​ការរំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ ដែល​ធានា​ការពារ​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស​សេរីភាព​សម្ដែង​មតិ សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ និង​សិទ្ធិ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​។ គណបក្សប្រឆាំង មួយ​នេះ ទាមទារ​ឲ្យ​ដោះលែង​ពលរដ្ឋ​ទាំង​បី​នាក់​នោះ​ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "តុលាការ​សម្រេច​ឃុំខ្លួន​អ្នក​តវ៉ា​ប្រឆាំង​ឥទ្ធិពល​ចិន​បី​នាក់​ក្នុង​ពន្ធនាគារ​ព្រៃស"

  1. so socheath says:

    ជង្រុកនៃក្រុមភេរវកម្ម ! (ត)
    ***
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វេីនយោបាយរយះពេល៥ឆ្នាំ ហេីយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ មុឺនដុល្លារត្រូវបានដកចេញពីតំណែង
    ផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដេីម្បីបង្កេីតនូវចលនាឧទ្ទាមកម្ម
    ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅបង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលេីរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡេីង
    ខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដេីមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដេីម្បីបង្កេីតមូលដ្ឋានក្រុមភេរវករ ដេីម្បីធ្វេីសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែសង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តេីមឡេីងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្ត្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំងការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡេីង ដោយពួកជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សក៏បានងេីបឡេីងព្រម
    គ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វេីចលនាកម្មករ ឲ្យងេីបឡេីងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វេីសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលេី បានធ្វេីយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងេីបឡេីងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
    (មានត នៅភាគទី២)

  2. Anonymous says:

    some of AH LNGOUNG say SAMDACH is so pity to every one never hurt any one HAS…. for me I see this ugly evil never kill just only one but he can kill million by now that what I count from K5 up to this day that I did not counting those killing KHMER ESLAM in CHANTREA during POL POT regime . I knew it is very hart to changing this evil killer regime because they have been train those young how to be violent most of them was born during the war they have such a low education all they know is listening to the order from ANGKA, TNAK LER, KANGLER.

  3. Sosocheath says:

    អត្ថបទមួយនេះ ខ្ញុំបានសរសេរ និងធ្វេីការវាយតម្លៃ
    ពីសកម្មភាពលួចលាក់ធ្វេីសកម្មភាពសម្ងាត់របស់
    យឹមសុវណ្ណ ក្នុងការរៀបចំផែនការប្រឆាំងរដ្ឋាភិបាលយូរមកហេីយ។ ដែលឥឡូវនេះ បានលេចចេញនូវក្រឡាសារពិត
    របស់យឹមសុវណ្ណយ៉ាងច្បាស់ទែង ជាមួយប្រសាសន៍
    លេីកឡេីងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពី
    ព្រឹកមិញនេះ ថ្វីត្បិតមិនចំឈ្មោះក្តី ។
    សូមពិចារណា ខ្លឹមសារអត្ថបទ វិភាគដែលខ្ញុំបាន
    ធ្វេីការវាយតម្លៃពីយឹមសុវណ្ណ តាមការគួរ ហេីយដែល
    អត្ថបទមួយ ត្រូវបានយឹមសុវណ្ណ ដែលកំពុងសម្ងំលាក់ខ្លួន
    បានចេញមុខមកប្រតិកម្មជាមួយបទវិភាគរបស់ខ្ញុំ យ៉ាងតក់ក្រហល់ផងដែរ មុនយឹមសុវណ្ណ ភៀសខ្លួនចេញក្រៅ
    ប្រទេស ។

    មន្ទិល !
    *******
    រយះពេលជាងមួយឆ្នាំមកនេះ យឹម សុវណ្ណដែលរាប់ថាជា
    មនុស្សពិសេសនិងប្តូរផ្តាច់ ការពារសមរង្សុី ដែលឥឡូវនេះ
    បានក្លាយទៅជាទណ្ឌឹត ដោយសារការប្រព្រឹត្តអំពេីក្បត់ជាតិ
    យឹម សុវណ្ណ ឥឡូវនេះ​ហាក់ត្រូវបានធ្វេីឲ្យខ្លួនឯងបាត់ខ្លួន
    ពីពិភពគុននយោបាយ ដែលក្នុងនោះ សូម្បីក្នុងmessenger
    ត្រូវបានបិទ ដែលមិនសមនិងសកម្មភាពកន្លងមកដែល
    យឹមសុវណ្ណ បានបញ្ចេញគ្រប់សកម្មភាព ប្រឆាំងរដ្ឋាភិបាល
    កម្ពុជាគ្រប់រូបភាព ទោះទាំងរូបភាពភូតភរបោកប្រាសក្តី។
    បែបនេះវាត្រូវបានបង្កេីតនូវក្តីមន្ទិលសង្ស័យ ពីមនុស្សភាគ
    ច្រេីនក្នុងសង្គម ហេីយក៏មានមនុស្សខ្លះដែលមានគំនឹត សន្តិភាពនិយម ចេះតែមេីលឃេីញក្នុងការវាយតម្លៃថា ទឹកថ្លាបែបនេះពិតជាគ្មានត្រីនោះទេ។
    សន្តិភាពនិយមក្នុងការវាយតម្លៃបែបនេះ វាច្បាស់ជាមិនត្រឹម
    ត្រូវជាមួយសកម្មភាពរបស់យឹម សុវណ្ណកន្លងមកទេ។
    យឹម សុវណ្ណ អាចត្រូវបានកំណត់ ថាជាអ្នកចាត់ចែងកិច្ច
    ការងារយ៉ាងសកម្ម ឲ្យជនក្បត់ជាតិសមរង្សុីនាពេលបច្ចុប្បន្ន
    នោះប្រហែលជាត្រឹមត្រូវជាង ។
    ជាមួយការបញ្ឈប់ក្តីមន្ទិលចំពោះយឹម សុវណ្ណ មិនអាចប្រព្រឹត្ត
    ទៅតាមរយះភាពស្ងប់ស្ងាត់ របស់យឹម សុវណ្ណនោះឡេីយ។
    ព្រោះថាសុទ្ធចិត្តជាមួយសត្រូវ វាមិនខុសអីពីការធ្វេីបាប
    ខ្លួនឯង សម្លាប់ខ្លួនឯងនោះទេ។ ព្រោះសកម្មភាពស្ងៀមស្ងាត់
    របស់យឹមសុវណ្ណ វាមិនសមនឹងសាច់រឿងសោះ៕