បទយកការណ៍៖ ជីវិតស្ត្រីបង្ខំចិត្តចាប់របរផ្លូវភេទដោយសារឥទ្ធិពលកូវីដ១៩

កូរ៉ូណាវីរុស | បទយកការណ៍ | ព័ត៌មានជាតិ
អ្នកនាង គង់ មេត្តា | ២៥ តុលា ២០២០ | ម៉ោង ១៧:០៤
VOD

Entertainment lady

ស្ត្រីមួយចំនួនដែលទើបចាប់យករបររកស៊ីផ្លូវភេទនៅម្តុំវត្តភ្នំបានអះអាងថា តម្រូវការលុយរ៉ាប់រងចិញ្ចឹមសមាជិកគ្រួសារ និង សងបំណុលធ្វើឱ្យពួកគាត់ឈរចាំភ្ញៀវទាំងភ្លៀងរលឹមប្រឈមទាំងមេរោគកូវីដ១៩ និងសមត្ថកិច្ចចាប់ខ្លួន ហើយពេលខ្លះដេកយំទាំងអត់អាហារដោយសាររកលុយមិនបាន។​​

អ្នកស្រី ស្រី ពៅ ជាឈ្មោះអ្នកសរសេរដាក់ឱ្យ មានអាយុ៣១ឆ្នាំ កំពុងឈរតែម្នាក់ឯងនៅក្បែរបរិវេណវត្តភ្នំ នៅក្រោមភ្លៀងរលឹមស្រិចៗ នៅម៉ោងជាង៨យប់។​ ភ្នែកអ្នកស្រីព្យាយាមសម្លឹងក្រឡេកចុះក្រឡេកឡើងដើម្បីរកភ្ញៀវ​ និង​មើលសមត្ថកិច្ច​ដែលជារឿយៗចុះមកចាំចាប់ក្រុមស្រ្តីរកស៊ីផ្លូវភេទ។

ស្លៀកខោខៅបូយខ្លី អាវធំដៃវែងពណ៌លឿង បបូរមាត់លាបក្រេមពណ៌ក្រហមស្រស់ អ្នកនាងស្រីពៅឈរនិយាយសម្តីតិចៗ មួយៗ បានប្រាប់កាលពីខែកញ្ញាថា គាត់ទើបចាប់ផ្តើមប្រកបរបរស៊ីផ្លូវភេទ បានរយៈពេលជិត១០ថ្ងៃប៉ុណ្ណោះ។ អ្នកនាងថាមូលហេតុដែល​ធ្វើឱ្យខ្លួន​ចាប់យកមុខរបរនេះដោយសារតែរបរលក់ដូរ​មានដូចជា ពងទាកូន ម្ជូរ លក់គ្រឿងភេសជ្ជៈបានត្រូវបង់ខាតប្រាក់ចំណូលចាប់តំាងពីការរាតត្បាតនៃជំងឺ​កូវីដ១៩។  

អ្នកស្រីបញ្ជាក់៖«ខ្ញុំលក់នៅវិហារសួគ៌ លក់ឱ្យអ្នកធម្មតា ចម្រុះគ្នា អ្នករោងចក្រ នៅខេត្តកណ្តាល នៅក្នុងតំបន់7NG ដល់ពេលផ្ទុះកូវីដខ្ញុំលក់អត់ដាច់ ថ្លៃផ្ទះវាថ្លៃ ហើយរត់អត់រួចក៏ខ្ញុំឈប់មក ហើយខ្ញុំក៏មកហ្នឹងសាកមើល ដល់ពេលមក ក៏ស្ងាត់អត់មានភ្ញៀវដើរ ហើយពិបាក»

អ្នកស្រីបន្ថែម៖«មុនកូវីដ រកចំនេញបានមួយថ្ងៃ៣ម៉ឺន ៤ម៉ឺន ដល់ពេលកូវីដមក កុំថាលុយចំណេញ លុយដើមក៏ខាតដែរ។អត់សូវមានភ្ញៀវដើរ ពួករោងចក្រក៏គាត់ អត់សូវចាយលុយ ហើយយើងលក់ភ្ញៀវធម្មតាអញ្ចឹងយើង អត់ដាច់ ហើយគេលក់ច្រើនអញ្ចឹង ដល់អញ្ចឹងទៅយើងលក់អត់ដាច់»

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានប្រាប់តាមរយៈសារតេឡេក្រាមថា រដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករប្រមាណ ២៦០​ ៩២៤នាក់ ក្នុងវិសយ័សេវាកម្មទេសចរណ៍និងកាត់ដេរ ស្បែកជើង ប្រមាណ១៧លានដុល្លារ ដែលបាត់បង់និងប៉ះពាល់ការងាររបស់ពួកគេ​ដោយសារជំងឺកូវីដ១៩​ ដែលធ្វើឱ្យ​រោងចក្រឬកន្លែងការងារផ្អាកដំណើរការឬបិទ។ យ៉ាងណាក្តីរដ្ឋាភិបាលកម្ពុជាមិនទាន់បានចេញជាយន្តការឬជំនួយទៅលើពលរដ្ឋដែលនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលរងផលប៉ះពាល់ដោសារវីរុសកូវីដ១៩។ លោក ហេង សួរ មិនបានឆ្លើយសំនួរបន្ថែមនៅក្នុងសារទាក់ទងចំនុចនេះទេ។

អ្នកស្រី ស្រីពៅ ត្រូវចិញ្ចឹមកូន៤នាក់និងឳពុកម្តាយ ហើយស្រីពៅ សង្ឈឹមថា ការមកធ្វើស្រ្តីរកស៊ីផ្លូវភេទក្នុងកំឡុងពេលផ្ទុះ​កូវីដ១៩អាចរកចំណូលបានគ្រាន់សម្រាប់ថ្លៃទឹកដោះគោកូន និងគ្រួសារ ប៉ុន្តែផ្ទុយទៅវិញវា ក៏មិសូវកាក់កប ដោយសារ មិនសូវមានភ្ញៀវដើរច្រើន។ អ្នកនាងបានប្រាប់ថាថ្ងៃខ្លះអ្នកស្រីមិនអាចរកបានសូម្បីភ្ញៀវម្នាក់។​

អ្នកស្រីបញ្ជាក់៖«បានប្រហែលជាង១០ថ្ងៃ ថ្ងៃណាខ្លះទៅយើង មានភ្ញៀវម្នាក់ ពីរនាក់ទៅ ថ្ងៃណាខ្លះទៅក៏អត់ទៅ មួយថ្ងៃបានលុយ ៧ម៉ឺន ៨ម៉ឺន បួនដប់ម៉ឺន»

អ្នកស្រីបន្ថែម៖«ទៅភោជនីយដ្ឋាន ប្រាក់ខែតិច ហើយដល់ខែបានបើកលុយ ហើយខ្ញុំត្រូវការលុយ កូនត្រូវបៅទឹកដោះគោ  កូន៩ខែ»

ក្រសួងសុខាភិបាលកាលពីថ្ងៃទី១៧ ខែមីនា បានប្រកាសឱ្យបិទវិស័យសេវាកម្សាន្តដូចជា

ខារ៉ាអូខេ រង្គសាល ឌីស្កូតែក ជាដើម។​

បើយោងតាមរបាយការណ៍សិក្សាផលប៉ះពាល់នៃជំងឺកូវដ១៩ចុះផ្សាយខែមិថុនាឆ្នាំ២០២០ដែល បានសំភាសន៍ជាមួយស្រ្តីរកស៊ីផ្លូវភេទចំនួន១៣០នាក់នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាលនិងខេត្តបន្ទាយមានជ័យ ចុះផ្សាយដោយអង្គការបណ្តាញការងារ និងសម្ព័ន្ធបងប្អូនស្រី បានរកឃើញថាស្រី្ត ជិត៩៣ភាគរយនៃស្រ្តីបញ្ជាក់ថា ការអនុវត្តទៅលើការបិទ KTV ក្លឹបកម្សាន្ត មានខារ៉ាអូខេ រង្គសាលនិងឌីស្កូតែកដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាបានប៉ះពាល់ដល់ធ្ងន់ធ្ងរដល់ជីវភាពររបស់ពួកគេ ហើយជិត៥០ភាគរយមិនមានប្រាក់ចំណូលទាល់តែសោះ និងប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះយ៉ាងខ្លាំង។

របាយការណ៏ដដែលក៏បង្ហាញថាស្រ្តីរកស៊ីផ្លូវភេទប្រមាណ៥០ភាគរយបានជាប់បំណុលស្រាប់ហើយកើន២០ភាគរយបន្ទាប់ពីជំងឺកូវីដដោយត្រូវទៅខ្ចីបំណុលគេក្នុងការប្រាក់ខ្ពស់។

ស្ត្រីប្រកបរបរផ្លូវភេទម្នាក់ទៀត អាណែត ជាឈ្មោះអ្នកសរសេរដាក់ឱ្យបានប្រាប់ថា គាត់បានមកធ្វើការជាអ្នកចាក់ស្រាតាមហាងភោជនីដ្ឋាន(បារ)តាំងពីឆ្នាំ២០០៧ក្រោយពីលែងលះប្តី ហើយអ្នកស្រីត្រូវមើលថែទាំកូនមួយនិងគ្រួសារឳពុកម្តាយ ដោយអ្នកស្រីមានលទ្ធភាពអាចផ្ញើលុយទៅផ្ទះសម្រាប់ចំណាយក្នុងគ្រួសារនិងសងថ្លៃធនាគារប្រមាណ៥០០ដុល្លារ ។

អ្នកស្រីបានយកលុយធានាគារដើម្បីរៀបការឱ្យប្អូនប្រុសចំនួន៥០០០ដុល្លារនិង៤០០០ដុល្លារដើម្បីទិញដីសាងសង់ផ្ទះ។ ពេលមុនជំងឺកូវីដផ្ទុះអ្នកស្រីអាចរកប្រាក់បានប្រមាណ ១៥០០ដុល្លារក្នុងមួយខែគិតទាំងលុយធីប។ប៉ុន្តែចាប់ពីខែកុម្ភៈអ្នកស្រីមិនមានចំណូល ដោយសារហាងត្រូវបានបិទ និងការមិនមានភ្ញៀវទេសចរពីក្រៅប្រទេសមកចូលកម្សាន្ត ដែលធ្វើឱ្យអ្នកស្រីបានជួបការលំបាកក្នុងជីវភាពនិងការបង់ធនាគារយ៉ាងខ្លាំង។

អ្នកស្រីបានប្រាប់ថា៖ «ដល់បិទអញ្ចឹងទៅ យើងមានអារម្មណ៏ថា ស្រីបារមួយៗគ្នារកលុយបង់ថ្លៃផ្ទះ  រកតែលុយផ្ញើទៅស្រុក ឱ្យម៉ែក៏អត់បាន និយាយទៅរកលុយចាយខ្លួនឯងក៏អត់បានដែរ»

អ្នកស្រីបញ្ជាក់៖ «យើងមានអារម្មណ៏មិនដឹងទៅណាទេ ទៅផ្លូវណាទេ។ គាត់[រដ្ឋាភិបាល]ប្រាប់ថាកុំឱ្យអង្គការគេយក អង្គការនៅតែយក នៅតែទារការ »

បើទោះបីជាសាលា​រាជធានី​ភ្នំពេញកាលពី​ថ្ងៃ៣ ខែ​កក្កដាបាន​ជូនដំណឹង​ដល់​ម្ចាស់​ក្លឹ​បក​ម្សាន្ត និង​ខារ៉ាអូខេ ប្រែក្លាយ​អាជីវកម្ម​របស់​ខ្លួន​ទៅជា​ភោជនីយដ្ឋាន​វិញ ក្រោយ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យបើក​ដំណើរការ​អាជីវកម្ម​ឡើងវិញដើម្បី​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច និង​ផ្តល់​ការងារ​ឡើងវិញ​ដល់​កម្មករ។ ប៉ុន្តែអាណែតនៅតែមិនមានភ្ញៀវដូចពីមុនដោយសារអ្នកស្រីពឹងផ្អែកទាំងស្រុងលើភ្ញៀវទេសចរក្រៅប្រទេស។

ក្នុងសំឡេងអួលដើមក​  ទឹកភ្នែកក្នុងរង្វង់ភ្នែក អ្នកស្រីនិយាយថា៖ «អ្នកផ្ទះរំពឺងខ្ញុំ គ្រួសារខ្ញុំខ្ចីលុយអង្គការ ការប្រពន្ធឱ្យប្អូនប្រុស ដល់អញ្ចឹងជំពាក់ដីហ្នឹង។កាលមុនកូរូណាខ្ញុំអាចបង់៥០០​ទៅ៦០០ដុល្លារ  ដល់អីលូវតែ១០០ដុលារផ្ញើទៅផ្ទះអត់ចង់បានផង។​ហើយអង្គការមកទារលិចកើត ហើយ បង្ខំខ្ញុំឱ្យដើររកខ្ចីអ្នកនេះអ្នកនោះ ទៅខ្ចីអ្នកណាឱ្យកូរូណាគេកំពុងជ្រួលច្របល់ចង់ងាប់ហ្នឹង»។

ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាលោក កាំង តុងងី​បានប្រាប់តាមទូរសព្ទថា ធនាគារជាតិកម្ពុជាកាលពីខែមីនា បានចេញជាគោលការណ៍ទាំងគ្រឹះស្ថានមីក្រូហិរញ្ញាវត្តុនិងធនាគារជាតិនៅក្នុងប្រទេស អនុវត្តការរៀបចំឥណទានឡើងវិញ ដល់អតិថិជន ដែលរងផលប៉ះពាល់ដោយកូវីដ១៩។ លោកថា អតិថិជនអាចស្នើមិនសងកម្ចីក្នុងរយៈពេលពី៣ខែដល់៦ខែ ឬអតិថិជនអាចស្នើសុំមិនបង់ទាំងការប្រាក់និងកម្ចីពីរយៈពេលចាប់ពី៣ទៅ៦ខែ។

លោក កាំង តុងងី៖ «អាចមានប្រជាពលរដ្ឋខ្លះគាត់មិនទាន់បានដឹងររឿងហ្នឹង ។យើងតាមដានសមាជិរបស់យើង ជារៀងរាល់សប្តាហ៏ប្រសិនបើឃើញមានករណីដែលប្រជាពលរដ្ឋមិនអាចបង់ទាន់ពេលកើនឡើងខ្លាំង»

លោកបន្តថា៖ «យើងធ្លាប់ឮថាមានបុគ្គលិកជំរុញឱ្យអតិថិជនរបស់គាត់ ទៅខ្ញីលុយឯកជនដើម្បីបង់ផ្តាច់ បើគាត់ធ្វើអញ្ចឹងមែន គាត់ប្រឈមនិងការបណ្តេញចេញហើយ។​ហើយបើវាជាលក្ខណៈប្រព័ន្ធ អាហ្នឹងស្ថាប័នហ្នឹងប្រឈមនិងការដកអាជ្ញាបណ្ណហើយ យើងអត់មានករណីហ្នឹងជាសមាជិករបស់យើងទេ»

របាយការណ៍បណ្តាញការងារនិងសម្ព័ន្ធបងប្អូនស្រីរកឃើញទៀតថា ស្ត្រីប្រកបរបររកស៊ីផ្លូវភេទទាំងនេះ មានការភ័យខ្លាច បារម្ភ និងពិបាកចិត្ត ទាំងខ្វះលុយចិញ្ចឹមគ្រួសារ ខ្វះលុយសងបំណុល សមត្ថកិច្ចចាប់ខ្លួននិងការរើសអើង ជាដើម។​

ជុំវិញការចោទថា សមត្ថកិច្ចចាប់ខ្លួនស្ត្រីប្រកបរបរផ្លូវភេទនៅម្តុំរមណីយដ្ឋានវត្តភ្នំនេះលោកចាន់ សុខន នាយរងប៉ុស្តិ៍នគរបាលសង្កាត់វត្តភ្នំបានបដិសេធថាលោកពុំបានបានចាប់ឬបញ្ជួនស្រី្តរកស៊ីផ្លូវភេទៅមន្ទីរសង្គមកិច្ចទេ។​

 លោក ចាន់ សុខន៖ «យើងចុះទៅប្រាប់គាត់ ណែនាំគាត់កុំឱ្យបាត់បង់សណ្តាប់ធ្នាប់ ព្រោះកន្លែងគេគោរព។ហើយប្រាប់គាត់ថាកូវីដវាឆ្លង កុំឱ្យរកស៊ីផ្លូវភេទ យើងគ្រាន់តែណែនាំជាមួយគាត់ទេ»

អ្នកស្រីអាណែត មិនបានបារម្ភការឆ្លងមេរោគកូវីដ១៩នោះទេគឺអ្នកស្រីចង់ឱ្យមានភ្ញៀវ ទេសចរចូលមកកម្សាន្តនៅកម្ពុជាវិញដើម្បីគាត់មានការងារធ្វើ។​

អ្នកស្រីបញ្ជាក់៖ «ខ្ញុំមានអារម្មណ៏អត់ខ្លាច អត់ខ្លាចងាប់អី សំខាន់រកលុយ ចង់និយាយថា ខ្ញុំអត់ខ្លាចទេកូរូណា ចង់និយាយថាបើយើងអត់ធ្វើការរកលុយឱ្យគេ អង្គការនឹងរឹបអូសយកផ្ទះ យកដី ហើយពេលហ្នឹងគេជ្រួលច្របល់គ្រប់គ្នាខ្ញុំអត់ខ្លាច ខ្ញុំបន់ឱ្យគេបើកឱ្យអឺរ៉ុបចូលវិញហោះហើរ អញ្ចឹងទេខ្ញុំងាប់ ខ្ញុំជំពាក់គេ តាំងពីកូរូណាមក ខ្ញុំអត់ចូលស្រុកមួយឆ្នាំហើយ ខ្ញុំអត់លុយ។

អ្នកស្រីបន្ថែម ៖«ជូនកាលដេកយំក្នុងបន្ទប់ម្នាក់ឯង អត់បាយហូប ខ្ញុំនិយាយឱ្យអស់ពីចិត្តហ្មង» ៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។


What Next?

Recent Articles

2 Responses to "បទយកការណ៍៖ ជីវិតស្ត្រីបង្ខំចិត្តចាប់របរផ្លូវភេទដោយសារឥទ្ធិពលកូវីដ១៩"

  1. Anonymous says:

    Poor cambodian people’ one way or other way still living in the un-human ‘

  2. Sosocheath says:

    ជង្រុកនៃក្រុមភេរវកម្ម !(ទំព័រទី៣ តពីទំព័រទី២)
    *******
    និយាយពីបញ្ហាEBA សកម្មភាពដេីម្បីលុបបំបាត់ចោលនូវ
    ប្រព័ន្ធអនុគ្រោះពន្ធ ដែលស្តែងឡេីងតាមមធ្យោបាយភូតកុហកបោកប្រាសពីរឿងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សម រង្ស៊ី និងគូកនជំនឹតគឺរ៉ុង ឈុនវាកាន់តែបង្ហាញច្បាស់ថាក្រុមអង្គការសង្គមស៊ីវិលទទួលបន្ទុកខាងផ្នែកសិទ្ធិមនុស្ស ក្រុមសហជីព សមាគម បណ្តារអ្នកវិភាគសង្គមដែលលេីកបណ្តុបឈ្មោះដោយប្រព័ន្ធផ្សព្វផ្សាយដែលមិនប្រកបដោយវិជ្ជាជីវ:វិទ្យុអាស៊ីសេរី រួមទាំងក្រុមអ្នកសារព័ត៍មានឡូកាល់មួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហេីយដែលត្រូវគាំពារសកម្មភាពដោយសមាគមអ្នកសារព័ត៍មាន ហាក់ទុកខ្លួនឆ្ងាយពីការគ្រប់គ្រងដោយច្បាប់មួយក្រុមនោះ បានចាត់ការបន្ទរសកម្មភាពដេីម្បី
    បណ្តុះបង្អាប់ ប្រមាថលេីការដឹកនាំរបស់រាជរដ្ឋាភិបាល
    សំដៅធ្វេីយ៉ាងណា បំរេីឲ្យនយោបាយភូតកុហក បោកប្រាស
    របស់មេឧទ្ទាមក្បត់ជាតិសមរង្សី ស្តីពីសេរីភាព សិទ្ធិមនុស្ស
    និងប្រជាធិបតេយ្យ នៅលេីឆាកអន្តរជាតិ កាន់តែមានប្រសិទ្ធិភាព សំដៅការកាត់ផ្តាច់បានទាំងស្រុង ប្រព័ន្ធអនុគ្រោះពន្ធ
    ពីសហភាពអឺរ៉ុប ដែលហៅកាត់ថាEBAជាស្ថាពរ ដោយពួកគេគិតថា នោះមានងាយស្រួលក្នុងការបង្ករនូវភាពវឹកវរចលាចលក្នុងចំណោមកម្មករ កម្មការិនី ពីបញ្ហាអត់កាងារធ្វេី ពីអាណាព្យាបាល ក្នុងការជាប់ជំពាក់នូវបំណុលធនាគារ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ ដែលខ្ចីមកដេីម្បីធ្វេីកិច្ចអភិវឌ្ឍន៍គ្រួសារ ទោះបីពួកគេដឹងថា រឿងរ៉ាវទាក់ទងនិងEBAនេះ មិនមែនជាកាតព្វកិច្ចពួកគេដែលត្រូវដោះស្រាយក្តី។ដោយឡែកចំពោះEBAវិញទៀតសោត វានឹងត្រូវបាត់បង់
    ជាស្វ័យប្រវត្តិ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាមកដល់ឆ្នាំ២០៣០នេះមានការរ៏កចម្រេីន ដោយក្នុងម្នាក់ៗមានចំណូលថវិកាជាង១ ៧០០ ដុល្លារក្នុងមួយឆ្នាំ ។
    ដេីម្បីសម្រេចបំណងរបស់ពួកគេ ក្នុងការផ្តួលរលំរំលំរដ្ឋាភិបាល តាមរយះរឿងរ៉ាវEBA ជានិច្ចកាល ពួកគេបាន
    ប្រេីព័ត៍មានទំលាក់កំហុសលេីរដ្ឋាភិបាល ថាមិនបានយកចិត្ត
    ទុកដាក់ការពារប្រព័ន្ធអនុគ្រោះពន្ធនេះ តាមអ្វីដែលសហភាព
    អឺរ៉ុបចង់បាន ទាក់ទងសេរីភាព សិទ្ធិមនុស្ស និងលិទ្ធិប្រជា
    ធិបតេយ្យ ដោយពួកគេបានជម្រុញឲ្យរដ្ឋាភិបាល ធ្វេីការ
    ចរចាសម្រុះស្រួលជាមួយមេដឹកនាំខ្មោចនៃអតីតបក្សប្រឆាំង
    សង្គ្ត្រោះជាតិ ដេីម្បីស្តារបក្សក្បត់ជាតិនេះឲ្យឡេីងវិញ
    ដោយពួកគេថា នោះទេីបជាការអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធEBAនេះបាន ។
    ជាមួយការដែល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់នូវជំហរ
    ដ៏មុឺងម៉ាត់ ក្នុងការមិនយកអធិបតេយ្យភាពជាតិ ទៅដោះ
    ដូរជាមួយជំនួយពិសពុលដែលប្រកបដោយឧបាយកល
    ពួកនេះបានប្រែក្រឡាស់យុទ្ធវិធីផ្តួលរំលំ ដោយយក
    ឧបាយកលចាស់ មកប្រេីប្រាស់ជាថ្មីវិញម្តង ។
    ( មានត ទៅទំព័រទី៤ )