រដ្ឋាភិបាលស្នើកែសម្រួលផ្ទៃជាង៣០០ហិកតាធ្វើអភិវឌ្ឍន៍ក្រុងរណប

ព័ត៌មានជាតិ | អភិបាលកិច្ច
លោក ណាត សុភាព | ២៥ តុលា ២០២០ |ម៉ោង ១២:០៥
VOD

ហ៊ុន សែន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបភាព៖ ហ្វេសប៊ុក)


លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ស្នើទៅប្រមុខរដ្ឋស្តីទី​កែសម្រួលដីនៅព្រំប្រទល់រវាងរាជធានី និងខេត្តកណ្តាល​ដោយកាត់យកផ្ទៃដីទំហំជាង៣០០ហិកតាដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីធ្វើការអភិវឌ្ឍន៍ទីក្រុងរណប។

ក្នុងលិខិតរបស់រដ្ឋាភិបាលចុះហត្ថលេខាដោយលោក ហ៊ុន សែន ផ្ញើទៅប្រមុខស្តីទី លោក សាយ ឈុំ កាលពីថ្ងៃ១៣ ខែតុលាថា សំណើនេះធ្វើឡើង ដើម្បីដោះស្រាយផលប៉ះពាល់ និងជួយសម្រួលដល់ការអនុវត្តគម្រោងប្លង់មេ សម្រាប់អភិវឌ្ឍន៍ទីក្រុងរណបបឹងទំពុន និងបឹងជើងឯក រួមទាំងជួយសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល កិច្ចការអភិវឌ្ឍន៍ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការងារសង្គមផ្សេងៗ។

លិខិតដដែលបញ្ជាក់ថា ផ្អែកលើរបាយការណ៍ស្តីពីលទ្ធផល នៃការធ្វើបច្ចុប្បន្នភាពព្រំប្រទល់ ស្ថិតិប្រជាពលរដ្ឋ និងការចុះពិនិត្យទីតាំងជាក់ស្តែងឃើញថា ការស្នើសុំកែសម្រួលនូវទំហំ៣០២ហិកតា (៩៣៩១ម៉ែត្រការ៉េ) ដោយកាត់យកភូមិស្ទឹងជ្រៅ ភូមិព្រែកតាពៅ នៃសង្កាត់ដើមមៀន, ភូមិព្រែកអញ្ចាញ នៃសង្កាត់ព្រែកឬស្សី, ភូមិព្រែកឡុង នៃសង្កាត់តាក្តុល និងភូមិបត្តាជីនៃសង្កាត់ព្រែកហូរ និងសង្កាត់ចំនួន៤ទៀត ស្មើនឹង៥ភូមិ ដែលមានលំនៅឋានសរុប១៣៩ខ្នងផ្ទះ ស្មើនឹង១៧៧គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋសរុប៧៥៣នាក់។

បន្ថែមពីនេះ រដ្ឋាភិបាលក៏ស្នើសុំកាត់ផ្ទៃដីទំហំ២ហិកតា ៥១៥៥ម៉ែត្រការ៉េ (ចំណែកដីនៃវត្តបុទុមសាគរ ហៅវត្តទួលតាក្របៅ) ពីសង្កាត់ចាក់អង្ក្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលវិញ ដើម្បីឱ្យផ្ទៃដីវត្តទាំងមូល ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលតែមួយ និងងាយស្រួលចុះបញ្ជីវិញ្ញាបនបត្រម្ចាស់សម្គាល់អចលនវត្ថុជូនវត្ត។

យោងតាមច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រង់មាត្រា៦ វាក្យខណ្ឌទី១ បានចែងថា «ការបង្កើត ការលុបចោល ការកែប្រែព្រំប្រទល់ និងការកំណត់ឈ្មោះខេត្ត ត្រូវសម្រេចដោយព្រះរាជក្រឹត្យតាមសំណើរបស់នាយករដ្ឋមន្ត្រី និងតាមសេចក្តីស្នើសុំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "រដ្ឋាភិបាលស្នើកែសម្រួលផ្ទៃជាង៣០០ហិកតាធ្វើអភិវឌ្ឍន៍ក្រុងរណប"

  1. Anonymous says:

    do whatever you want no one can stop you any way . Cambodian is belonging to you AH…KVAK .AH LNGOUNGTU

  2. so socheath says:

    ជង្រុកនៃក្រុមភេរវកម្ម ! (ត)
    ***
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វេីនយោបាយរយះពេល៥ឆ្នាំ ហេីយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ មុឺនដុល្លារត្រូវបានដកចេញពីតំណែង
    ផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដេីម្បីបង្កេីតនូវចលនាឧទ្ទាមកម្ម
    ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅបង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលេីរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡេីង
    ខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដេីមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដេីម្បីបង្កេីតមូលដ្ឋានក្រុមភេរវករ ដេីម្បីធ្វេីសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែសង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តេីមឡេីងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្ត្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំងការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡេីង ដោយពួកជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សក៏បានងេីបឡេីងព្រម
    គ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វេីចលនាកម្មករ ឲ្យងេីបឡេីងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វេីសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលេី បានធ្វេីយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងេីបឡេីងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
    (មានត នៅភាគទី២)