លោក ហ៊ុន សែន ស្នើ​កាត់​ដី​ខេត្ត​កណ្ដាល ៣០២​ហិកតារ​ឱ្យ​រាជធានី​ភ្នំពេញ​គ្រប់គ្រង

ដោយ អាស៊ីសេរី
2020-10-25
RFA

អភិបាលខេត្ត​កណ្ដាល​លោក គង់ សោភ័ណ្ឌ។

អភិបាលខេត្ត​កណ្ដាល​លោក គង់ សោភ័ណ្ឌ។

 រូប​ហ្វេសប៊ុក


ផ្ទៃដី​ខេត្ត​កណ្ដាល​ជាង​៣០០​ហិកតារ​ត្រូវ​កាត់​ចូល​ឱ្យ​រាជធានី​ភ្នំពេញ​គ្រប់គ្រង​។ អភិបាលខេត្ត​កណ្ដាល​លោក គង់ សោភ័ណ្ឌ ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​២៥ ខែ​តុលា​ថា ក្រុម​ជំនាញ​បាន​ចុះ​សិក្សា និង​វាស់វែង​តំបន់​ដែល​ត្រូវ​កាត់​ចូល​រាជធានី​ភ្នំពេញ​រួចហើយ​។ លោក​បញ្ជាក់​ថា ទោះបីជា រដ្ឋាភិបាល​មាន​ការ​កែសម្រួល​ព្រំប្រទល់​ថ្មី​បែបនេះ​ក្ដី ប៉ុន្តែ​មិន​ប៉ះពាល់​អគារ​សាលាខេត្ត​កណ្ដាល​សព្វថ្ងៃ​នេះ​ទេ។

ការ​បញ្ជាក់​បែបនេះ​របស់​អភិបាលខេត្ត​កណ្ដាល ក្រោយ​មាន​លិខិត​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​​១៣ ខែ​តុលា ស្នើ​ទៅ​ប្រមុខ​រដ្ឋស្តីទី​កែសម្រួល​ដី​នៅ​ព្រំប្រទល់​រវាង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​។ លោក ហ៊ុន សែន ស្នើ​កាត់​ដី​ទំហំ​៣០២​ហិកតារ ពី​ខេត្ត​កណ្ដាល​ទៅ​រាជធានី​ភ្នំពេញ​ធ្វើ​ជា​ការអភិវឌ្ឍ​ទីក្រុង​រណប​។ លិខិត​របស់​រដ្ឋាភិបាល បង្ហាញ​ថា ត្រូវ​យក​ភូមិ​ស្ទឹង​ជ្រៅ ភូមិ​ព្រែកតាពៅ នៃ​សង្កាត់​ដើមមៀន ភូមិ​ព្រែក​អញ្ចាញ នៃ​សង្កាត់​ព្រែកឫស្សី ភូមិ​ព្រែកឡុង នៃ​សង្កាត់​តាក្តុល និង​ភូមិ​បត្តាជី នៃ​សង្កាត់​ព្រែក​ហូរ និង​សង្កាត់​ចំនួន​៤​ទៀត​ស្មើនឹង​៥​ភូមិ ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​សរុប ៧៥៣​នាក់។

ដោយឡែក ក្នុង​លិខិត​ដដែល​នោះ លោក ហ៊ុន សែន ស្នើសុំ​កាត់​ផ្ទៃដី​ទំហំ​ជាង ២​ហិកតារ ៥១៥៥​ម៉ែត្រការ៉េ (ចំណែក​ដី​នៃ​វត្ត​បុទុមសាគរ ហៅ​វត្ត​ទួល​តាក្របៅ) ពី​សង្កាត់​ចាក់​អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ឱ្យ​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​វិញ ដើម្បី​ឱ្យ​ផ្ទៃដី​វត្ត​ទាំងមូល​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​តែមួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "លោក ហ៊ុន សែន ស្នើ​កាត់​ដី​ខេត្ត​កណ្ដាល ៣០២​ហិកតារ​ឱ្យ​រាជធានី​ភ្នំពេញ​គ្រប់គ្រង"

  1. Anonymous says:

    no body can stop you do not have to ask just do it.

  2. Anonymous says:

    every thing is al up to AH SEN

  3. Anonymous says:

    every thing is all up to AH SEN even if he want to fill up the ocean no one can say any word again whit him right at this moment he only filling up the river in the four junction of MEKONG river in the capital

  4. Anonymous says:

    when that evil HUN SEN going hell his slave will also going