សមាគម​ខ្មែរ​ក្រោម​បារម្ភ​យុវជន​ខ្មែរ​ក្រោម​ម្នាក់​ដែល​វៀតណាម​កោះហៅ​អាច​នឹង​ត្រូវ​​ចាប់ខ្លួន

ដោយ យន់ សាមៀន
2020-10-25
RFA

យុវជន​ខ្មែរ​ក្រោម​ដែល​ឈឺឆ្អាល​បញ្ហា​សង្គម និង​សិទ្ធិ​ការងារ​ ឈ្មោះ យឿង ភុក (ឆ្វេង) និង​លិខិតដែល​អាជ្ញាធរ​វៀតណាម​កោះហៅ​ទៅ​សាកសួរ។

យុវជន​ខ្មែរ​ក្រោម​ដែល​ឈឺឆ្អាល​បញ្ហា​សង្គម និង​សិទ្ធិ​ការងារ​ ឈ្មោះ យឿង ភុក (ឆ្វេង) និង​លិខិតដែល​អាជ្ញាធរ​វៀតណាម​កោះហៅ​ទៅ​សាកសួរ។

 Photo courtesy of vokk.net


សមាគម​ខ្មែរ​ក្រោម ព្រួយបារម្ភ​ថា យុវជន​ខ្មែរ​ក្រោម​ដែល​ឈឺឆ្អាល​បញ្ហា​សង្គម និង​សិទ្ធិ​ការងារ​ម្នាក់ អាច​ប្រឈម​នឹង​ការ​ចាប់ខ្លួន ក្រោយពី​អាជ្ញាធរ​វៀតណាម កោះហៅ​ទៅ​បំភ្លឺ​ម្ដង​ហើយ​ម្ដងទៀត ក្រោយ​យុវជន​រូប​នោះ ចូលរួម​ចុះហត្ថលេខា​លើ​ញត្តិ​មួយ​ទាមទារ​ឱ្យ​ក្រុមហ៊ុន និង​រោងចក្រ​វៀតណាម ទទួល​យក​ពលរដ្ឋ​ខ្មែរ​ក្រោម​អាច​ចូល​ធ្វើ​ការ​បាន​ដោយ​គ្មាន​ការ​រើសអើង។

យុវជន យឿង ភុក រស់នៅ​នៃ​ខេត្ត​ចង្វាត្រពាំង ដែល​វៀតណាម​ប្តូរ​មក​ជា​ឈ្មោះ​ខេត្ត​ដូនណៃ (Dong Nai) ត្រូវ​អាជ្ញាធរ​ក្នុង​ខេត្ត​នេះ កោះហៅ​សាកសួរ​ចំនួន​ពីរ​លើក គឺ​នៅ​ថ្ងៃ​ទី​២០ និង​ថ្ងៃ​ទី២៣ ក្នុង​ខែ​តុលា​នេះ។

ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ប្រទេស​កម្ពុជា លោក តាំង សារៈ ព្រួយបារម្ភ​ថា ប្រសិន​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ធ្វើ​អន្តរាគមន៍​មិនទាន់​ពេលវេលា គឺ​យុវជន យឿង ភុក អាច​ប្រឈម​នឹង​ការ​ត្រូវ​ចាប់ខ្លួន​។ លោក​ឱ្យ​ដឹង​ថា អាជ្ញាធរ​វៀតណាម​តែងតែ​ប្រើ​សិទ្ធិ​អំណាច​របស់​ខ្លួន​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ណា ដែល​ហ៊ាន​ចេញមុខ​ទាមទារ​សិទ្ធិ​សេរីភាព​។ លោក ថា សមាគម​របស់​លោក នឹង​ធ្វើ​សេចក្តី​រាយការណ៍​ពី​ករណី​នេះ ទៅ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដើម្បី​ឲ្យ​សហព័ន្ធ​ស្វែងរក​កិច្ច​អន្តរាគមន៍ ពី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក និង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ។

សារព័ត៌មាន​ព្រៃនគរ​របស់​ខ្មែរ​ក្រោម​ចុះផ្សាយ​ថា យុវជន យឿង ភុក មាន​បងប្រុស​ម្នាក់​ឈ្មោះ យឿង ខាយ ជា​តំណាង​ឲ្យ​កម្មករ​ខ្មែរ​ក្រោម​បាន​ចុះហត្ថលេខា​លើ​ញត្តិ​រួម​មួយ​ដាក់​ទៅ​ក្រសួង​ពលកម្ម​វៀតណាម ស្នើ​ធ្វើ​អន្តរាគមន៍​ជួយ​ដល់​កម្មករ​ខ្មែរ​ក្រោម​ករណី​ក្រុមហ៊ុន និង​រោងចក្រ​វៀតណាម​មិន​ទទួល​យក​កម្មករ​ជា​ខ្មែរ​ក្រោម​ចូល​ធ្វើ​ការ ដោយសារតែ​ការរើសអើង​ជាតិ​សាសន៍។

លោក តាំង សារៈ ព្រួយបារម្ភ​ថា វិធានការ​របស់​អាជ្ញាធរ​វៀតណាម​គឺជា​ការ​គំរាមកំហែង សងសឹក​និង​ចង់​បំបាក់​ស្មារតី​មក​លើ​យុវជន​ខ្មែរ​ក្រោម​ដែល​ហ៊ាន​ចេញមុខ​ទាមទារ​យុត្តិធម៌ និង​សិទ្ធិ​ការងារ។

តាម​របាយការណ៍​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ឱ្យដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០២០ នេះ​មាន​សកម្មជន​ខ្មែរ​ក្រោម​ជាង ១០​នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​កោះហៅ​ទៅ​សួរចម្លើយ​ជា​បន្តបន្ទាប់​និង​ពិន័យ​ប្រាក់​យ៉ាង​ធ្ងន់ធ្ងរ ដោយសារតែ​ពួកគេ​ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​បញ្ចេញមតិ​សិទ្ធិ​សេរីភាព និង​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សមាគម​ខ្មែរ​ក្រោម​បារម្ភ​យុវជន​ខ្មែរ​ក្រោម​ម្នាក់​ដែល​វៀតណាម​កោះហៅ​អាច​នឹង​ត្រូវ​​ចាប់ខ្លួន"

  1. so socheath says:

    ជង្រុកនៃក្រុមភេរវកម្ម ! (ត)
    ***
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វេីនយោបាយរយះពេល៥ឆ្នាំ ហេីយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ មុឺនដុល្លារត្រូវបានដកចេញពីតំណែង
    ផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដេីម្បីបង្កេីតនូវចលនាឧទ្ទាមកម្ម
    ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅបង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលេីរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡេីង
    ខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដេីមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដេីម្បីបង្កេីតមូលដ្ឋានក្រុមភេរវករ ដេីម្បីធ្វេីសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែសង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តេីមឡេីងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្ត្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំងការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡេីង ដោយពួកជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សក៏បានងេីបឡេីងព្រម
    គ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វេីចលនាកម្មករ ឲ្យងេីបឡេីងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វេីសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលេី បានធ្វេីយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងេីបឡេីងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
    (មានត នៅភាគទី២)