លោក ហ៊ុន សែន ព្រមានលោក ហូរ វ៉ាន់ កុំឱ្យរុញអ្នកក្នុងស្រុកចូលគុកព្រោះរឿងបាតុកម្មប្រឆាំងវត្តមានកងទ័ពចិននៅកម្ពុជា

កម្ពុជា-សង្គម
26/10/2020 – 07:48
ដោយ៖ វណ្ណ សុគន្ធា
RFI

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានពីទីក្រុងកោះពេជ្រទៅកាន់ទីក្រុងរណបកោះនរា នាព្រឹកថ្ងៃទី២៦ ខែតុលា
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានពីទីក្រុងកោះពេជ្រទៅកាន់ទីក្រុងរណបកោះនរា នាព្រឹកថ្ងៃទី២៦ ខែតុលា © FB/SPMPage

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ បាន​ព្រមាន​ខ្លាំងៗ​ទៅ​លើ​លោក​ ហូរ វ៉ាន់​ អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​អតីត​បក្ស​សង្រ្គោះជាតិ​ និង​ក្រុម​គ្រួសារ​របស់​រូប​លោក​រឿង​បញ្ជា​ពី​ក្រៅ​ប្រទស​ឱ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​កង​ទ័ព​ចិន​នៅ​កម្ពុជា​នៅ​មុខ​ស្ថានទូត​ចិន​ និង​អាមេរិក​នៅ​ទី​ក្រុង​ភ្នំពេញ​។ លោក ​ហ៊ុន សែន ​បាន​ព្រមាន​ឱ្យ​លោក ​ហូរ ​វ៉ាន់​ បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ជា​បន្ទាន់​ និង​គិត​គូរ​ដល់​សមាជិក​គ្រួសារ​របស់​ខ្លួន​ដែល​កំពុង​រស់​នៅ​កម្ពុជា​។ ការ​ព្រមាន​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ចាប់​បាន​សំឡេង​របស់​លោក​ ហូរ វ៉ាន់​ បញ្ជា​ឱ្យ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​តុលា​កន្លង​ទៅ​។

ដោយហៅលោក ហូរ វ៉ាន់ «អាៗ» និង បានចាក់សំឡងបញ្ជាពីក្រៅប្រទេសរបស់លោកផង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចោទលោក ហូរ វ៉ាន់ ថា បានបញ្ជាឱ្យសកម្មជនរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានាំគ្នាធ្វើបាតុកម្មប្រឆាំងវត្តមានកងទ័ពចិននៅកម្ពុជា។ ការធ្វើបាតុកម្មនេះ គឺនៅមុខស្ថានទូតចិន និង អាមេរិកនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែតុលា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងការហួសចិត្តចំពោះបាតុកម្មនេះ ដោយសារតែជាបាតុកម្មដែលប្រឆាំងនឹងរឿងមិនពិត។ រឿងមិនពិតដែលចោទថា កម្ពុជាបានអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានកងទ័ពនៅក្នុងទឹកដីរបស់ខ្លួន។ តាមលោក ហ៊ុន សែន គឺវាមិនមែនជាការរឿងពិតទាល់សោះ។

នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានពីទីក្រុងកោះពេជ្រទៅកាន់ទីក្រុងរណបកោះនរានាព្រឹកថ្ងៃទី២៦ ខែតុលានេះ លោកប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រាប់ឱ្យលោក ហូរ វ៉ាន់ ឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួន ហើយត្រូវគិតគូរដល់ក្រុមគ្រួសាររបស់លោកដែលអាចនឹងជាប់ពាក់ព័ន្ធជាមួយនឹងលោកដែរចំពោះបញ្ហានេះ។ ប៉ុន្តែ លោកនាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់វិញថា ការលើកឡើងនេះ គឺមិនមែនជាការគំរាមកំហែង និងយកក្រុមគ្រួសារលោក ហូរ វ៉ាន់ ធ្វើជាចំណាប់ខ្មាំងអ្វីនោះទេ។ សម្រាប់លោកនាយករដ្ឋមន្រ្តី លោក ហូរ វ៉ាន់ គួរនាំក្រុមគ្រួសាររបស់លោកទៅនៅក្រៅប្រទេសជាមួយលោកតែម្តងទៅ​ តែបើសិនជាមិនអ៊ីចឹងទេ ត្រូវធ្វើឱ្យស្រួលបួលបន្តិច។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែតុលា គឺចំខួបកិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ប្រជាពលរដ្ឋខ្មែរមួយចំនួនបាននាំគ្នាទៅជួបជុំតវ៉ានៅមុខស្ថានទូតចិននៅកម្ពុជា ប៉ុន្តែត្រូវបានអាជ្ញាធរបំបែក។ ក្រោយបរាជ័យនៅទីនោះ ពួកគេក៏បានទៅជួបគ្នានៅស្ថានទូតអាមេរិកវិញម្តង។ គោលបំណងនៃបាតុកម្មនេះ គឺដាក់ញ្ញតិ្តប្រឆាំងនឹងវត្តមានកងទ័ពចិននៅកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកការធ្វើបាតុកម្មដែលមានលោកហូរ វ៉ាន់នៅពីក្រោយនេះថា មិនមែនជាបាតុកម្មទាមទារសិទ្ធិសេរីភាពទេ តែជាការទាមទារនូវរឿងដែលមិនមែនជាការពិត។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន ក៏បា​នប្រកាសមិនលើកលែងឱ្យលោក ហូរ វ៉ាន់ ចំពោះការរៀបចំឱ្យមានការធ្វើបាតុកម្មនៅលើផ្លូវវេងស្រេងកាលពីឆ្នាំ២០១៣កន្លងទៅថែមទៀត៕

What Next?

Recent Articles

4 Responses to "លោក ហ៊ុន សែន ព្រមានលោក ហូរ វ៉ាន់ កុំឱ្យរុញអ្នកក្នុងស្រុកចូលគុកព្រោះរឿងបាតុកម្មប្រឆាំងវត្តមានកងទ័ពចិននៅកម្ពុជា"

  1. Anonymous says:

    we know under HUN SEN if Cambodian not stop this evil on time Cambodia will become a war zone of those powerful nation. please kick this evil out right now be for it is too late . how can Cambodian trust this evil uneducated animal all this ugly guy know is kill that all. I’m sick and tied to see this animal face for so many decade please get this evil out

  2. Sosocheath says:

    អត្ថបទមួយនេះ ខ្ញុំបានសរសេរ និងធ្វេីការវាយតម្លៃ
    ពីសកម្មភាពលួចលាក់ធ្វេីសកម្មភាពសម្ងាត់របស់
    យឹមសុវណ្ណ ក្នុងការរៀបចំផែនការប្រឆាំងរដ្ឋាភិបាលយូរមកហេីយ។ ដែលឥឡូវនេះ បានលេចចេញនូវក្រឡាសារពិត
    របស់យឹមសុវណ្ណយ៉ាងច្បាស់ទែង ជាមួយប្រសាសន៍
    លេីកឡេីងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពី
    ព្រឹកមិញនេះ ថ្វីត្បិតមិនចំឈ្មោះក្តី ។
    សូមពិចារណា ខ្លឹមសារអត្ថបទ វិភាគដែលខ្ញុំបាន
    ធ្វេីការវាយតម្លៃពីយឹមសុវណ្ណ តាមការគួរ ហេីយដែល
    អត្ថបទមួយ ត្រូវបានយឹមសុវណ្ណ ដែលកំពុងសម្ងំលាក់ខ្លួន
    បានចេញមុខមកប្រតិកម្មជាមួយបទវិភាគរបស់ខ្ញុំ យ៉ាងតក់ក្រហល់ផងដែរ មុនយឹមសុវណ្ណ ភៀសខ្លួនចេញក្រៅ
    ប្រទេស ។

    មន្ទិល !
    *******
    រយះពេលជាងមួយឆ្នាំមកនេះ យឹម សុវណ្ណដែលរាប់ថាជា
    មនុស្សពិសេសនិងប្តូរផ្តាច់ ការពារសមរង្សុី ដែលឥឡូវនេះ
    បានក្លាយទៅជាទណ្ឌឹត ដោយសារការប្រព្រឹត្តអំពេីក្បត់ជាតិ
    យឹម សុវណ្ណ ឥឡូវនេះ​ហាក់ត្រូវបានធ្វេីឲ្យខ្លួនឯងបាត់ខ្លួន
    ពីពិភពគុននយោបាយ ដែលក្នុងនោះ សូម្បីក្នុងmessenger
    ត្រូវបានបិទ ដែលមិនសមនិងសកម្មភាពកន្លងមកដែល
    យឹមសុវណ្ណ បានបញ្ចេញគ្រប់សកម្មភាព ប្រឆាំងរដ្ឋាភិបាល
    កម្ពុជាគ្រប់រូបភាព ទោះទាំងរូបភាពភូតភរបោកប្រាសក្តី។
    បែបនេះវាត្រូវបានបង្កេីតនូវក្តីមន្ទិលសង្ស័យ ពីមនុស្សភាគ
    ច្រេីនក្នុងសង្គម ហេីយក៏មានមនុស្សខ្លះដែលមានគំនឹត សន្តិភាពនិយម ចេះតែមេីលឃេីញក្នុងការវាយតម្លៃថា ទឹកថ្លាបែបនេះពិតជាគ្មានត្រីនោះទេ។
    សន្តិភាពនិយមក្នុងការវាយតម្លៃបែបនេះ វាច្បាស់ជាមិនត្រឹម
    ត្រូវជាមួយសកម្មភាពរបស់យឹម សុវណ្ណកន្លងមកទេ។
    យឹម សុវណ្ណ អាចត្រូវបានកំណត់ ថាជាអ្នកចាត់ចែងកិច្ច
    ការងារយ៉ាងសកម្ម ឲ្យជនក្បត់ជាតិសមរង្សុីនាពេលបច្ចុប្បន្ន
    នោះប្រហែលជាត្រឹមត្រូវជាង ។
    ជាមួយការបញ្ឈប់ក្តីមន្ទិលចំពោះយឹម សុវណ្ណ មិនអាចប្រព្រឹត្ត
    ទៅតាមរយះភាពស្ងប់ស្ងាត់ របស់យឹម សុវណ្ណនោះឡេីយ។
    ព្រោះថាសុទ្ធចិត្តជាមួយសត្រូវ វាមិនខុសអីពីការធ្វេីបាប
    ខ្លួនឯង សម្លាប់ខ្លួនឯងនោះទេ។ ព្រោះសកម្មភាពស្ងៀមស្ងាត់
    របស់យឹមសុវណ្ណ វាមិនសមនឹងសាច់រឿងសោះ៕

  3. គេនាំគ្នា​ក្រោកឡេីង​ធ្វេីការ​តវ៉ា​ប្រឆាំង​និង​វត្តមាន​កងទ័ព​ចិន​ដែល​េបប​ហ៊ុន​សែន​បាន​អនុញ្ញាត​ឱ្យ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ តែ​ភាព​ច្បាស់លាស់​ហ៌ុន​សែន​បាននឹង​កំពុង​តែ​ព្រមាននិង​ចាប់​ដលជនណាដែល​ហ៊ាន​ក្រោក​ឈរ​ ដេីម្បី​ធ្វេីការ​ប្រឆាំង​។ នេះឬដែល​ហ៊ុន​សែន​ហៅថា​ ប្រទេស​កម្ពុជា​មានការ​គោរព​សិទ្ធិ​មនុស្ស​និង​មាន​លិទ្ធ​ប្រជាធិបតេយ្យ​នៅះ? ហ៌ុន​សែន​រក​គ្រគ្​មធ្យោបាយ​និង​​ហ៊ានធ្វេី​គ្រប់​អ្វីៗ​ទាំងអស់​ដេីម្បី​រក្សា​អំណាច​របស់ខ្លូន​ហេីយ​និងឈាន​ទៅរំលាយ​ប្រទេស​កម្ពុជា​ក្នុង​ពេល​អនាគត​នេះ។ ដរាប​ណា​ហ៊ុនសែន​និង​បក្សពួក​ដ៏ល្ងង់ខ្លៅ​នេះ​នៅ​តែ​កាំន់​អំណាច​ទេ​ ប្រជាជន​ខ្មែរ​និង​ប្រទេស​កម្ពុជា​និង​គ្មាន​វាសនា​អាចនិង​ថា​តេីអ្វី​ទៅ​ជា​ភាព​សុខ​ស​ាន្ត​ដ៏ពិត​ប្រាកដ​។ មាន​ហ៊ុន​សែន​គឹ​ រាស្ត្រ​ខ្មែរ​នឹងមានទុក្ខ​ដែលមិនអាច​ប្រកែកបន។ មាន​ហ៊ុន​សែន​ប្រទេស​កម្ពុជា​និង​រលាយច្បាស់ជាមិនខាន។ មាន​ហ៊ុន​សែន​ភាព​ដ៏​ ខ្មៅ​ងងឹត​និង​មាំននៅក្នុង​ប្រទេស​កម្ពុជា​ជារៀងរហូត​។ បូក​រួម​ទាំង​អស់​មក​ បេីនៅមាន​ហ៊ុនសែន​កាន់អំណាច​ប្រជាជន​ខ្មែរ​និង​ប្រទេស​កម្ពុជា​ទាំង​មូល​គឹ​នឹងគ្មាន​ថ្ងៃ​ណាមាន​សុខ​សន្តិភាព​ឡើយ​។

  4. Sosocheath says:

    ជង្រុកនៃក្រុមភេរវកម្ម !(ទំព័រទី៣ តពីទំព័រទី២)
    *******
    និយាយពីបញ្ហាEBA សកម្មភាពដេីម្បីលុបបំបាត់ចោលនូវ
    ប្រព័ន្ធអនុគ្រោះពន្ធ ដែលស្តែងឡេីងតាមមធ្យោបាយភូតកុហកបោកប្រាសពីរឿងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សម រង្ស៊ី និងគូកនជំនឹតគឺរ៉ុង ឈុនវាកាន់តែបង្ហាញច្បាស់ថាក្រុមអង្គការសង្គមស៊ីវិលទទួលបន្ទុកខាងផ្នែកសិទ្ធិមនុស្ស ក្រុមសហជីព សមាគម បណ្តារអ្នកវិភាគសង្គមដែលលេីកបណ្តុបឈ្មោះដោយប្រព័ន្ធផ្សព្វផ្សាយដែលមិនប្រកបដោយវិជ្ជាជីវ:វិទ្យុអាស៊ីសេរី រួមទាំងក្រុមអ្នកសារព័ត៍មានឡូកាល់មួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហេីយដែលត្រូវគាំពារសកម្មភាពដោយសមាគមអ្នកសារព័ត៍មាន ហាក់ទុកខ្លួនឆ្ងាយពីការគ្រប់គ្រងដោយច្បាប់មួយក្រុមនោះ បានចាត់ការបន្ទរសកម្មភាពដេីម្បី
    បណ្តុះបង្អាប់ ប្រមាថលេីការដឹកនាំរបស់រាជរដ្ឋាភិបាល
    សំដៅធ្វេីយ៉ាងណា បំរេីឲ្យនយោបាយភូតកុហក បោកប្រាស
    របស់មេឧទ្ទាមក្បត់ជាតិសមរង្សី ស្តីពីសេរីភាព សិទ្ធិមនុស្ស
    និងប្រជាធិបតេយ្យ នៅលេីឆាកអន្តរជាតិ កាន់តែមានប្រសិទ្ធិភាព សំដៅការកាត់ផ្តាច់បានទាំងស្រុង ប្រព័ន្ធអនុគ្រោះពន្ធ
    ពីសហភាពអឺរ៉ុប ដែលហៅកាត់ថាEBAជាស្ថាពរ ដោយពួកគេគិតថា នោះមានងាយស្រួលក្នុងការបង្ករនូវភាពវឹកវរចលាចលក្នុងចំណោមកម្មករ កម្មការិនី ពីបញ្ហាអត់កាងារធ្វេី ពីអាណាព្យាបាល ក្នុងការជាប់ជំពាក់នូវបំណុលធនាគារ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ ដែលខ្ចីមកដេីម្បីធ្វេីកិច្ចអភិវឌ្ឍន៍គ្រួសារ ទោះបីពួកគេដឹងថា រឿងរ៉ាវទាក់ទងនិងEBAនេះ មិនមែនជាកាតព្វកិច្ចពួកគេដែលត្រូវដោះស្រាយក្តី។ដោយឡែកចំពោះEBAវិញទៀតសោត វានឹងត្រូវបាត់បង់
    ជាស្វ័យប្រវត្តិ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាមកដល់ឆ្នាំ២០៣០នេះមានការរ៏កចម្រេីន ដោយក្នុងម្នាក់ៗមានចំណូលថវិកាជាង១ ៧០០ ដុល្លារក្នុងមួយឆ្នាំ ។
    ដេីម្បីសម្រេចបំណងរបស់ពួកគេ ក្នុងការផ្តួលរលំរំលំរដ្ឋាភិបាល តាមរយះរឿងរ៉ាវEBA ជានិច្ចកាល ពួកគេបាន
    ប្រេីព័ត៍មានទំលាក់កំហុសលេីរដ្ឋាភិបាល ថាមិនបានយកចិត្ត
    ទុកដាក់ការពារប្រព័ន្ធអនុគ្រោះពន្ធនេះ តាមអ្វីដែលសហភាព
    អឺរ៉ុបចង់បាន ទាក់ទងសេរីភាព សិទ្ធិមនុស្ស និងលិទ្ធិប្រជា
    ធិបតេយ្យ ដោយពួកគេបានជម្រុញឲ្យរដ្ឋាភិបាល ធ្វេីការ
    ចរចាសម្រុះស្រួលជាមួយមេដឹកនាំខ្មោចនៃអតីតបក្សប្រឆាំង
    សង្គ្ត្រោះជាតិ ដេីម្បីស្តារបក្សក្បត់ជាតិនេះឲ្យឡេីងវិញ
    ដោយពួកគេថា នោះទេីបជាការអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធEBAនេះបាន ។
    ជាមួយការដែល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់នូវជំហរ
    ដ៏មុឺងម៉ាត់ ក្នុងការមិនយកអធិបតេយ្យភាពជាតិ ទៅដោះ
    ដូរជាមួយជំនួយពិសពុលដែលប្រកបដោយឧបាយកល
    ពួកនេះបានប្រែក្រឡាស់យុទ្ធវិធីផ្តួលរំលំ ដោយយក
    ឧបាយកលចាស់ មកប្រេីប្រាស់ជាថ្មីវិញម្តង ។
    ( មានត ទៅទំព័រទី៤ )