លោក ហ៊ុន សែន​ ព្រមាន​ចាត់​ការ​​គ្រួសារ​លោក ហូរ វ៉ាន់ ​ថ្នាក់​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​​​រឿង​គម្រោង​ចង់​ផ្ដួល​រំលំ​​របប​ក្រុង​ភ្នំពេញ

ដោយ វ៉ែន សុមេធ
2020-10-26
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហូរ វ៉ាន់ (ឆ្វេង) មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក ហូរ វ៉ាន់ (ឆ្វេង) មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

 រូប៖ ហ្វេសប៊ុក​លោ ហូរ វ៉ាន់ និង​លោក ហ៊ុន សែន


លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​​ ព្រមាន​​ចាត់​វិធាន​ការ​​​​​ប្រពន្ធ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ លោក​ ហូរ វ៉ាន់​ ​ដោយ​លោក​ចោទ​ថា មាន​ពាក់ព័ន្ធ​នឹង​រឿង​​​​នៅ​ពី​ក្រោយ​ហេតុ​ការណ៍​ដឹក​នាំ​ប្រជា​ពលរដ្ឋ​​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ចិន ​ប្រចាំ​នៅ​រាជធានី​​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៣​តុលា​។​​​ អ្នក​វិភាគ​នយោបាយ​ ​យល់​ថា​ ​ការព្រមាន​របស់​លោក ​ហ៊ុន សែន នេះ​ គឺ​ជា​ការ​​ព្រួយ​បារម្ភ​ខ្លាច​កម្លាំង​មហា​​ងើប​​តវ៉ា​​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​​ការ​ដឹក​នាំ​របស់​លោក។

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ លោក​ ហ៊ុន សែន​ ប្រកាស​​ដោយ​ប្រើ​ភាសា​អសុរោះ​អាមឹង​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ក្នុង​ពិធី​បើក​ការដ្ឋាន​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់ នៅ​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២៦ តុលា​ថា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ហូរ វ៉ាន់ ​​ជា​​អ្នក​​​បញ្ជា​ឱ្យ​សកម្មជន​គណបក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​​តវ៉ា​​នៅ​មុខ​ស្ថាន​ទូត​ចិន​​ប្រចាំ​​​ក្រុង​​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៣​តុលា។​​ លោក​​​ ហ៊ុន​ សែន​ បាន​ចាក់​ខ្សែអាត់​សំឡេង​របស់​លោក​ ហូរ វ៉ាន់​ ដែល​បញ្ជា​ឱ្យ​​កូន​ចៅ​របស់​ខ្លួន​​ធ្វើ​សកម្មភាព​នៅ​ក្រុង​ភ្នំពេញ​​ និង​ចាត់​ទុក​រឿង​នេះ​ថា ​ជា​គម្រោង​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​របស់​លោក​។ ​​លោក​​​ ហ៊ុន សែន​ ខឹងសម្បា​យ៉ាង​ខ្លាំង​ចំពោះ​​សំឡេង​ខ្សែ​អាត់​​​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ ដោយ​លោក​ព្រមាន​ដល់​គ្រួសារ​របស់​លោក ​ហូរ វ៉ាន់ និង ​ស្ត្រី​​ម្នាក់​ទៀត​នៅ​រាជធានី​ភ្នំពេញ​ ដែល​ទំនង​សំដៅ​លើ​​ប្រពន្ធ​របស់​ លោក អេង ឆៃអ៊ាង ​ថា​ ប្រសិន​បើ​​រក​ឃើញ​ពួកគេ​​មាន​​ជាប់​ពាក់ព័ន្ធ​​នឹង​ការ​ផ្ដល់​ប្រាក់​ឱ្យ​​ក្រុម​បាតុករ​​លោក​នឹង​​ចាត់​វិធានការ​ក្ដៅ​តែ​ម្ដង៖ «ហូរ​ វ៉ាន់​ អាយុ​ច្រើន​ជាង​ខ្ញុំ​បន្តិច​ តែ​ខ្ញុំ​ហៅ​តែ​ម្ដង​ទៅ​អា​វ៉ាន់​អើយអាហ្នឹង​បែប​​កំពុង​មើល​ខ្ញុំ​ហើយ​។ អា​វ៉ាន់​ អាអ្ហែង​ត្រូវ​​នេះ​ ប្រពន្ធ​របស់​ ហូរ​ វ៉ាន់​ ក៏​មើល​ដែរ​។​ ពិតមែន​ហើយ​កូន​ប្រុស​របស់​ខ្ញុំ​ធ្លាប់​ទៅ​លែង​ជា​មួយ​​ប្រពន្ធ​ ហូរ វ៉ាន់​ អី​នេះ​ ប៉ុន្តែ​ឯង​ត្រូវ​ដឹង​ប្រពន្ធ​អាអ្ហែង​កំពុង​នៅ​​ភ្នំពេញ​ អាអ្ហែង​ជា​មេ​ខ្លោង​ នៃ​អំពើ​ក្បត់​ អីចឹង​រឿង​ដែល​មិន​ចាត់​ការ​​ពួក​អា​មេ​ក្បត់​ដែល​នៅ​ខាង​ក្នុង​ បើ​អា​ពួក​ក្បត់​នៅ​ខាង​ក្នុង​ទទួល​បទ​បញ្ជា​ពី​​អា​មេ​ក្បត់​។ អីចឹង​អាជ្ញាធរ​គេ​ចាត់​ការ​អាហ្នឹង​រឿង​ត្រឹម​ត្រូវ​តាម​ច្បាប់»។

លោក ហ៊ុន សែន​ ឱ្យ​ដឹង​ទៀត​ថា កម្ពុជា​ពុំ​មាន​​គម្រោង​សាង​សង់​មូលដ្ឋាន​​យោធា​ចិន​ ឬ​បរទេស​ណា​មួយ​នៅ​កម្ពុជា​នោះ​ឡើយ។

ទាក់​ទង​នឹង​ការ​គំរាម​របស់​មេ​ដឹក​នាំ​របប​ឯក​បក្ស​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ហូរ វ៉ាន់ ​ទទួល​ស្គាល់​​សំឡេង​សារ​​ដែល​លោក ហ៊ុន សែន បង្ហាញ​នោះ​ជា​សំឡេង​របស់​លោក​ពិតប្រាកដ​មែន​ ក៏​ប៉ុន្តែ​លោក​ថា ​អ្វី​ដែល​លោក​និយាយ​នោះ គឺ​គ្រាន់​តែ​ជា​ការ​ពន្យល់​​​​​ដល់​ពលរដ្ឋ​​អំពី​សិទ្ធិ​ចូល​រួម​សម្ដែង​មតិ​ដោយ​សន្តិវិធី​ ដែល​​ពុំ​​មែន​បញ្ជា​​ឱ្យ​ពលរដ្ឋ​ទៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «មិន​មែន​ខ្ញុំ​បញ្ជា​គេ​ទៅ​តាម​ខ្ញុំ​ទេ​​ខ្ញុំ​មិន​មាន​ឥទ្ធិពល​អី​ដល់​ថ្នាក់​ទៅ​បញ្ជា​​អីចឹង​បាន​ទេ​ លុះ​ត្រា​តែ​​ម្ចាស់​ខ្លួន​មាន​ឆន្ទៈ​ ហើយ​ខ្ញុំ​​សុំ​ជម្រាប​បើ​សព្វ​ថ្ងៃ​នេះ​​បើ​អត់​មាន​កម្លាំង​​កងទ័ព​​កម្លាំង​អី​ទេ​ប្រជាជន​មិន​មែន​មក​​សម្ដែង​មតិ​ប៉ុណ្ណឹង​ទេ​ ខ្ញុំ​សុំ​ជម្រាប​ថា​ មនុស្ស​អាច​មក​រាប់​ពាន់​នាក់»

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​កំពុង​ភៀសខ្លួន​​នយោបាយ​​នៅ​ក្រៅ​ប្រទេស​ លោក អេង ឆៃអ៊ាង​ ប្រាប់​អាស៊ី​សេរី​ថា ​​លោក​ ហ៊ុន សែន​ ​ខឹង​គោ​ទៅ​វាយ​រទេះ​​​បែប​នេះ​​គឺ​ជា​​រឿង​មិន​ត្រឹមត្រូវ​​​ទេ​ ​ ព្រោះ​លោក​ថា​ប្រពន្ធ​របស់​លោក​មិន​មាន​ពាក់ព័ន្ធ​​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​​ពលរដ្ឋ​នោះ​ឡើយ​។​ លោក​​ថា ប្រសិន​បើ​លោក​ ហ៊ុន​ សែន ​ពិតជា​​ស្អាតស្អំ​​​មិន​​មាន​គម្រោងការណ៍​សម្ងាត់​ឱ្យ​យោធា​ចិន​​សង់​លាន​ដ្ឋាន​នៅ​​កម្ពុជា​​​ គឺ​លោក​មិន​គួរ​​ព្រួយបារម្ភ​ខ្លាច​ប្រជាពលរដ្ឋ​​​​តវ៉ា​ដោយ​សន្តិវិធី​នៅ​មុខ​ស្ថានទូត​ចិន​នោះ​​ឡើយ​។លោក​​​​ បញ្ជាក់​ថា ការ​ដែល​លោក​ ហ៊ុន សែន​ បាន​ប្រើប្រាស់​ភាព​កាច​សាហាវ​របស់​ខ្លួន​បង្ក្រាប​​​​និង​ចាប់​ចង​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​​​សព្វ​ថ្ងៃ​នេះ​​ គឺ​ដើម្បី​​​​​បំពេញ​មហិច្ឆតា​អំណាច​របស់​ខ្លួន​​ប៉ុណ្ណោះ៖ «ទៅ​ផ្ដួល​យ៉ាង​ម៉េច​កើត​បើ​មនុស្ស​អត់​មាន​អី​ ទៅ​ដៃ​ទទេ​ទៅ​ផ្ដួល​យ៉ាង​ម៉េច។ ប្ដូរ​ទាល់​តែ​មាន​កម្លាំង​ប្រដាប់​អាវុធ​ ទាល់​តែ​មាន​កម្លាំង​ទ័ព​ ហើយ​ចេញ​ទៅ​គឺ​ដាក់​ប្រាវ​តែ​ម្ដង​អា​ហ្នឹង​បាន​ហៅ​ថា​ផ្ដួល​។​បើ​​អា​នេះ​មាន​តែ​ដៃ​ទទេ​លើក​តែ​បដា​​សម្ដែង​មតិ​ហ្នឹង​មាត់​អីចឹង​ទៅ​ផ្ដួល​យ៉ាង​ម៉េច? អា​ហ្នឹង​ស្រេច​តែ​គាត់​ថា​ បើ​គាត់​មាន​ខ្លួន​គាត់​ចេះ​តែ​ភ័យ​ព្រួយ​​ទៅ​ហើយ​គាត់​ចេះ​តែ​ចោទ​គេ​ចោទ​ឯង​ទៅ​ហើយ​ចាប់​គេ​យក​ទៅ​ដាក់​គុក​ដោយ​គ្មាន​ហេតុ​ផល»។

ចំណែក​អ្នក​វិភាគ​នយោបាយ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ ​​វិញ​ ​យល់​ថា​​ ការ​គំរាម​​របស់​លោក​ ហ៊ុន សែន ​នេះ​ គឺ​ជា​ការ​ព្រួយបារម្ភ​​របស់​លោក​ ដែល​ខ្លាច​គណបក្ស​​សង្គ្រោះ​ជាតិ​ដឹក​នាំ​​​ប្រជាពលរដ្ឋ​តវ៉ា​​​ប្រឆាំង​​​រដ្ឋាភិបាល​របប​ក្រុង​ភ្នំពេញ​ ដូច​ពលរដ្ឋ​​​ថៃ​តវ៉ា​​ទម្លាក់​​រដ្ឋាភិបាល​​ថៃ​នៅ​ទីក្រុង​បាងកក​​​ ដែល​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​ការ​ដឹក​នាំ​របស់​លោក​។ ​​​​លោក​បញ្ជាក់​​ថា ​ ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​​មិន​ពេញ​ចិត្ត​ការ​ដឹក​នាំ​របស់​លោក​ហ៊ុន សែន​​នោះ​ទេ​ ដូច្នេះ​ប្រសិន​បើ​​​អំឡុង​ពេល​នេះ​​មាន​ចលនា​​ធ្វើ​បាតុកម្ម​​​ទ្រង់ទ្រាយ​ធំ​ណា​មួយ​​​​កើត​ឡើង​ នោះ​អាជ្ញាធរ​របប​លោក​ ហ៊ុន សែន ​​នឹង​មិន​អាច​ទប់ទល់​​បាន​ឡើយ៖ «ដូច្នេះ​ហើយ​លោក​ ហ៊ុន​ សែន​ គាត់​ភ័យ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ការ​ដឹក​នាំ​ដ៏​កខ្វក់​របស់​គាត់​ហ្នឹង​ងើប​ឡើង​ តាម​ចលនា​ការ​រៀប​ចំ​របស់​គណបក្ស​ប្រឆាំង​នៃ​ការ​អនុវត្ត​សិទ្ធិ​ ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ ដូច​នៅ​ប្រទេស​ថៃ​អីចឹង​។​ដូច្នេះ​ហើយ​ទើប​គាត់​គំរាម​កំហែង​បិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ឱ្យ​បាន​មុន​ និយាយ​រួម​គឺ​ជា​វិធី​បន្លាច​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ងើប​ឡើង​​ទេ​ មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​​តាម​គោលការណ៍​ប្រជាធិបតេយ្យ​​ដូច​លោក ​ហ៊ុន សែន​ និយាយ​ទេ»

កាល​ពី​ថ្ងៃ​ទី​២៣​តុលា​អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​បង្ក្រាប​និង​ចាប់ខ្លួន​ពលរដ្ឋ​ចំនួន​បី​នាក់​ដាក់​ពន្ធនាគារ​ព្រៃ​ក្នុង​ពេល​ដែល​ពួក​គេ​ព្យាយាម​ទៅ​ប្រមូល​ផ្តុំ​ស្រែក​តវ៉ា និង​ដាក់​ញត្តិ​នៅ​​មុខ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​សំដែង​ក្តី​បារម្ភ​ពី​ឥទ្ធិពល​ចិន​នៅ​កម្ពុជា។ តុលាការ​បាន​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ការ​បង្ក្រាប​និង​ចាប់​ខ្លួន​​នេះ​ ​ធ្វើ​ឡើង​ភ្លាម​ៗ​​បន្ទាប់​ពី​លោក​ ហ៊ុន សែន​ បាន​ប្រកាស​ក្នុង​ពេល​ចុះ​ជួប​ពលរដ្ឋ​រងគ្រោះ​ទឹក​ជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ ចាត់​​​ទុក​រឿង​នេះ​ថា ​ជា​ការ​​ដើរ​ចាក​ឆ្ងាយ​ពី​កន្លង​ប្រជាធិបតេយ្យ​និង​ជា​ការ​រឹតត្បិត​​​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

6 Responses to "លោក ហ៊ុន សែន​ ព្រមាន​ចាត់​ការ​​គ្រួសារ​លោក ហូរ វ៉ាន់ ​ថ្នាក់​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​​​រឿង​គម្រោង​ចង់​ផ្ដួល​រំលំ​​របប​ក្រុង​ភ្នំពេញ"

  1. so cheat says:

    អា សែន អ្ហែងកុំខ្លាំងពេកតិចអន្ទះបាញ់សម្ដីអោយចេះគួរសមខ្លះផងអាកញ្ជះយួនបន្លំខ្លួនដេកក្រោមឡានចិន។

  2. នេះហើយ​ជា​សំដី​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​ប្រទេស​កម្ពុជា​ សំដី​ចេញ​មក​ដូច​អាចម៍​! ចេះអី? បានចេះតែ​អួត​ គំរាម​កំហែង​ជន​ស្លួត​ត្រង់​ និងដេីរ​ខ្ចី​លុយ​គេ​ចាយ​តែ​បុណ្ណោះ! តេី​ស្នាដៃ​អា​សំគិស​មួយនេះ​ បាន​សាង​អ្វី​ខ្លះ​ក្រៅតែ​បាន​សាង​ស្ដូប​រំលឹក​គុណដល់​ចៅហ្វាយ​របស់​វានោះ? បងប្អូន​ជនរួម​ជាតិ​ទាំង​អស់​គូរ​តែ​ដល់​ពេល​ភ្ញាក់​ឡើង​ហើយ​ បេីនៅមាន​តែមេដឹកនាំ​ដូច​នេះ​ទៀត​ ប្រជាជន​ខ្មែរ​យេីង​និង​មិនអាច​មាន​សេចក្ដី​សុខ​សន្តិភាព​ឡើយ​។

  3. Sosocheath says:

    ជង្រុកនៃក្រុមភេរវកម្ម !(ទំព័រទី៣ តពីទំព័រទី២)
    *******
    និយាយពីបញ្ហាEBA សកម្មភាពដេីម្បីលុបបំបាត់ចោលនូវ
    ប្រព័ន្ធអនុគ្រោះពន្ធ ដែលស្តែងឡេីងតាមមធ្យោបាយភូតកុហកបោកប្រាសពីរឿងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សម រង្ស៊ី និងគូកនជំនឹតគឺរ៉ុង ឈុនវាកាន់តែបង្ហាញច្បាស់ថាក្រុមអង្គការសង្គមស៊ីវិលទទួលបន្ទុកខាងផ្នែកសិទ្ធិមនុស្ស ក្រុមសហជីព សមាគម បណ្តារអ្នកវិភាគសង្គមដែលលេីកបណ្តុបឈ្មោះដោយប្រព័ន្ធផ្សព្វផ្សាយដែលមិនប្រកបដោយវិជ្ជាជីវ:វិទ្យុអាស៊ីសេរី រួមទាំងក្រុមអ្នកសារព័ត៍មានឡូកាល់មួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហេីយដែលត្រូវគាំពារសកម្មភាពដោយសមាគមអ្នកសារព័ត៍មាន ហាក់ទុកខ្លួនឆ្ងាយពីការគ្រប់គ្រងដោយច្បាប់មួយក្រុមនោះ បានចាត់ការបន្ទរសកម្មភាពដេីម្បី
    បណ្តុះបង្អាប់ ប្រមាថលេីការដឹកនាំរបស់រាជរដ្ឋាភិបាល
    សំដៅធ្វេីយ៉ាងណា បំរេីឲ្យនយោបាយភូតកុហក បោកប្រាស
    របស់មេឧទ្ទាមក្បត់ជាតិសមរង្សី ស្តីពីសេរីភាព សិទ្ធិមនុស្ស
    និងប្រជាធិបតេយ្យ នៅលេីឆាកអន្តរជាតិ កាន់តែមានប្រសិទ្ធិភាព សំដៅការកាត់ផ្តាច់បានទាំងស្រុង ប្រព័ន្ធអនុគ្រោះពន្ធ
    ពីសហភាពអឺរ៉ុប ដែលហៅកាត់ថាEBAជាស្ថាពរ ដោយពួកគេគិតថា នោះមានងាយស្រួលក្នុងការបង្ករនូវភាពវឹកវរចលាចលក្នុងចំណោមកម្មករ កម្មការិនី ពីបញ្ហាអត់កាងារធ្វេី ពីអាណាព្យាបាល ក្នុងការជាប់ជំពាក់នូវបំណុលធនាគារ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ ដែលខ្ចីមកដេីម្បីធ្វេីកិច្ចអភិវឌ្ឍន៍គ្រួសារ ទោះបីពួកគេដឹងថា រឿងរ៉ាវទាក់ទងនិងEBAនេះ មិនមែនជាកាតព្វកិច្ចពួកគេដែលត្រូវដោះស្រាយក្តី។ដោយឡែកចំពោះEBAវិញទៀតសោត វានឹងត្រូវបាត់បង់
    ជាស្វ័យប្រវត្តិ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាមកដល់ឆ្នាំ២០៣០នេះមានការរ៏កចម្រេីន ដោយក្នុងម្នាក់ៗមានចំណូលថវិកាជាង១ ៧០០ ដុល្លារក្នុងមួយឆ្នាំ ។
    ដេីម្បីសម្រេចបំណងរបស់ពួកគេ ក្នុងការផ្តួលរលំរំលំរដ្ឋាភិបាល តាមរយះរឿងរ៉ាវEBA ជានិច្ចកាល ពួកគេបាន
    ប្រេីព័ត៍មានទំលាក់កំហុសលេីរដ្ឋាភិបាល ថាមិនបានយកចិត្ត
    ទុកដាក់ការពារប្រព័ន្ធអនុគ្រោះពន្ធនេះ តាមអ្វីដែលសហភាព
    អឺរ៉ុបចង់បាន ទាក់ទងសេរីភាព សិទ្ធិមនុស្ស និងលិទ្ធិប្រជា
    ធិបតេយ្យ ដោយពួកគេបានជម្រុញឲ្យរដ្ឋាភិបាល ធ្វេីការ
    ចរចាសម្រុះស្រួលជាមួយមេដឹកនាំខ្មោចនៃអតីតបក្សប្រឆាំង
    សង្គ្ត្រោះជាតិ ដេីម្បីស្តារបក្សក្បត់ជាតិនេះឲ្យឡេីងវិញ
    ដោយពួកគេថា នោះទេីបជាការអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធEBAនេះបាន ។
    ជាមួយការដែល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់នូវជំហរ
    ដ៏មុឺងម៉ាត់ ក្នុងការមិនយកអធិបតេយ្យភាពជាតិ ទៅដោះ
    ដូរជាមួយជំនួយពិសពុលដែលប្រកបដោយឧបាយកល
    ពួកនេះបានប្រែក្រឡាស់យុទ្ធវិធីផ្តួលរំលំ ដោយយក
    ឧបាយកលចាស់ មកប្រេីប្រាស់ជាថ្មីវិញម្តង ។
    ( មានត ទៅទំព័រទី៤ )

  4. Sosocheath says:

    ចុម !
    ពួកកូនមីកាដួយឆ្កែ សំផឹងក្តចងបាច់
    កាដួយស្អុយរលួយវ៉ល់ ពូជអាថោកជាងឆ្កែ
    បក្សសង្គ្រោះតែកាដួយ សង្គ្រោះតែក្ត
    ចុងចប់សង្គ្រោះផេះ ចេះតែប៉ុណ្ណឹងទេ?
    នែ! ពួកអាកូនមីកាដួយអាយះស្ញេញ ប្រហោងបុិនលូ !
    បេីថាស្ទេីរគីឡូទេ ត្រូវអោនក្បាល លិឍបាត
    ជេីងអញ សំពះអញសុំធ្វេីគ្រូ ក្រែងលោអញអាណឹត
    ជួយបង្ហាត់បង្រៀនខ្លះ ។
    តែបេីល្ងង់ មានចំណេះ ចេះត្រឹមចុយតែម៉ែអ្ហែង
    អញ្ចឹងទេ ទៅដេកផ្ទះ លិឍពងក្តលេង
    ដូចឆ្កែទៅវាប្រសេីរជាង។ ខ្មាស់គេហទំព័រcamnews.org.kh
    អាឡប់ !

  5. Anonymous says:

    WELL … SO CHEAT and SENAHKROK… after I read your comment then I know so many Cambodian who exactly think knew what going on under HUN SEN regime excepting that animal SO SOCHEATH . who else did not know how bad this evil HUN SEN was I quest the only his followers who was his right hand killer that support this animal . I’m felling so sad for our nation to have this evil monster to be our leader . I’m also knew this evil monster came to powers by forcing Cambodian to believe he won from every election. as every Cambodian knew this evil monster never won any election all he did was military cue and cheating that all . please rising up and get Cambodian unity back from this animal . I knew if Cambodian inside the country get up first it will not be any help from outside . please do it when the time is giving you to do right now.

  6. Anonymous says:

    HAS…a jungle man in this 21st century as HUN SEN say he like FESSBOOK because he never have it while he lived in jungle