អង្គការឃ្លាំមើលអ្នកសារព័ត៌មានអំពាវនាវឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកកាសែតនៅកម្ពុជា

កម្ពុជា-សង្គម
26/10/2020 – 04:05
ដោយ៖ អ៊ឹង ប៊ុនថន
RFI

អ្នកកាសែតទូទៅក្នុងប្រទេសកម្ពុជា (រូបភាពតំណាង)
អ្នកកាសែតទូទៅក្នុងប្រទេសកម្ពុជា (រូបភាពតំណាង) @Internet

អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន​ពីរ​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​រួម​មួយ​នៅថ្ងៃ​ទី​២៣​តុលា​គឺ​ចំ​ថ្ងៃ​ដែល​កម្ពុជា​ប្រារព្ធ​ទិវា​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ដោយ​អំពាវ​នាវ​ឲ្យ​បញ្ឈប់​នូវ​សកម្មភាព​របស់​សមត្ថកិច្ច​ដែលធ្វើ​ទុក្ខបុក​ម្នេញ​ទៅ​លើ​អ្នកសារ​ព័ត៌​មាន​នៅ​កម្ពុជា និង​ធានា​សុវត្ថិភាព​ដល់​ពួកគេ​ក្នុង​ពេល​ចុះបំ​ពេញ​ការ​ងារ​។ ការ​អំពាវ​នាវ​បែប​នេះ​គឺ​ធ្វើ​ឡើង​ដោយ​យោង​លើ​ហេតុការណ៍​ដែល​កើត​ឡើង​នៅមុខ​ស្ថានចិន​ ដែល​អ្នក​សារព័ត៌​មាន​ជា​ច្រើន​នាក់ ​ត្រូវ​បាន​សមត្ថ​កិច្ច​ដក​ហូត​ម៉ាស៊ីន​ថត និង​សម្លុត នៅ​ពេល​អ្នក​កា​សែត​តាម​ថត​សកម្មភាព​ចាប់​ខ្លួន​ស្ត្រី​ជា​អ្នក​តវ៉ា​។

អ្នក​សារព័ត៌​មាន​ចំនួន​៦​រូប ​ត្រូវបាន​សម្លុត និង​គំរាមកំហែង ក្រោម​ទិដ្ឋភាព​ផ្សេងគ្នា ពីសំណាក់​សមត្ថកិច្ច​។ ​នេះជាការកត់​សំគាល់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខាមបូចា) និង​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM)។

អ្នក​សារ​ព័ត៌​មាន​ VOD​ ម្នាក់ ត្រូវបានសមត្ថកិច្ច​សម្លុត ហើយដេញតាមគាត់ នៅពេលអ្នកសារព័ត៌មាន​រូបនេះ​​ឈរជិត​ស្ថានទូតចិន ​តាម​ដានការ​ចាប់ខ្លួនស្ត្រីម្នាក់​ដែល​តវ៉ា​នៅទីនោះ ខណៈ​អ្នកសារព័ត៌មាន​ពីរ​រូប​ផ្សេងទៀត​របស់​ស្ថាប័នដដែល​នេះ​ត្រូវបានសាកសួររយៈពេល​ខ្លី និងរុញច្រាន នៅមុនពេល​ត្រូវ​បណ្តេញ​​ចេញពីកន្លែងយកព័ត៌មាន។ ចំណែក អ្នកសារព័ត៌មាន​ VOD​ ម្នាក់​ទៀត ​ដែលកំពុង​ធ្វើការ Live ពីសកម្មភាព​នោះក៏ត្រូវបានសមត្ថកិច្ចបញ្ជាឲ្យបញ្ឈប់ការផ្សាយ។ នេះបើតាម​សេចក្តី​ថ្លែងការណ៍ដដែល។

លើសពីនេះ​ សមត្ថកិច្ចបានដកយកម៉ាស៊ីនថត​​ ដែលពាក់​ជាប់​នឹងក ​របស់អ្នក​សារព័ត៌មានម្នាក់ នៅ​កាសែត​ខ្មែរ​ថាមន៍ ហើយបញ្ជាឲ្យគាត់​ និងអ្នកថតរូបឲ្យភ្នាក់ងាររ៉យទ័រ លុបរូបថត និងឈប់​ថត​ពី​ព្រឹត្តិ​ការណ៍នោះ។

មន្ត្រី​របស់​អង្គការឃ្លាំមើលអ្នកសារព័ត៌មាន​ទាំងពីរខាងលើ​ បានសំដែង​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​​ចំពោះ​សកម្មភាព​នេះ និងចាត់ទុកថា វាជាការគំរាមកំហែង ​មក​លើ​អ្នក​សារព័ត៌មាន​ដែល​ចុះបំពេញការងារ​តាម​វិជ្ជាជីវៈ។

បើតាម​អង្គការដដែលនេះ ការ​ធ្វើ​ទុក្ខ​បុកម្នេញ ​លើ​អ្នកសារព័ត៌មាន​ នៅតែ​បន្ត​កើត​មាន​ជា​បន្ត​បន្ទាប់។​តួយ៉ាងការប្រើ​ហិង្សា​ទៅ​លើ​អ្នក​សារព័ត៌មានម្នាក់​ឈ្មោះ ហ៊ឹម ម៉ាត់ ជាប្រធានក្រុមព័ត៌មាន ​របស់​ទូរទស្សន៍អនឡាញ UMA TV online នៅយប់​ថ្ងៃទី២០តុលា ខណៈចុះព័ត៌មានបទល្មើស​ព្រៃឈើ​នៅ​ចំណុច​ស្ពាន​សេកុង ​ខេត្ត​ស្ទឹង​ត្រែង។ លើសពីនេះ កាលពីខែកញ្ញា អ្នកកាសែត៤​នាក់​នៅខេត្ត​ត្បូង​ឃ្មុំ​ក៏ត្រូវបានគេប្រើហិង្សាបណ្តាលឲ្យរបួសធ្ងន់ម្នាក់ និងរបួសស្រាលម្នាក់ ក្នុងករណីរាយការណ៍ពីបទល្មើស​ព្រៃឈើនេះដែរ។

ដូច្នេះ​ហើយទើប​ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខាមបូចា) និង​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)​ អំពាវនាវឲ្យបញ្ឈប់នូវ​សកម្មភាព​​ដែលធ្វើ​ទុក្ខបុកម្នេញទៅលើ​អ្នកសារព័ត៌មាននៅកម្ពុជាជាបន្ទាន់ និង​ធានាសុវត្ថិភាពដល់ពួកគេក្នុង​ពេល​ចុះបំពេញការងារ៕

What Next?

Recent Articles

3 Responses to "អង្គការឃ្លាំមើលអ្នកសារព័ត៌មានអំពាវនាវឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកកាសែតនៅកម្ពុជា"

  1. Sosocheath says:

    ជង្រុកនៃក្រុមភេរវកម្ម ! (ត)
    ***
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិ
    សភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបាន
    ជាប់បំរាមក្នុងការធ្វេីនយោបាយរយះពេល៥ឆ្នាំ ហេីយ
    អតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួល
    សន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់
    ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ មុឺនដុល្លារត្រូវបានដកចេញពីតំណែង
    ផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែង
    ពួកអតីតបក្សក្បត់ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅ
    ជ្រកកោណនៅប្រទេសថៃ ដេីម្បីបង្កេីតនូវចលនាឧទ្ទាមកម្ម
    ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផល
    នៃការបោះឆ្នោត ក្នុងទិសដៅបង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលេីរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡេីង
    ខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយ
    អាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាប
    ជូនពីខាងដេីមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធី
    ដេីម្បីបង្កេីតមូលដ្ឋានក្រុមភេរវករ ដេីម្បីធ្វេីសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែសង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តេីមឡេីងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយ
    ដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្ត្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំងការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡេីង ដោយពួកជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្ស និងក្រុមអ្នកសារព័ត៍មានក្នុងស្រុកដែលមាននិន្នការប្រឆាំងរដ្ឋាភិបាលក៏បានងេីបឡេីងព្រមគ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការ
    ប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វេីចលនាកម្មករ ឲ្យងេីបឡេីងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាង
    ច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វេីសកម្មភាពញុះញង់ ញុចអាល
    ស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុន
    ដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលេី បានធ្វេីយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជា
    បានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិត
    កំហឹងមហាជន ឲ្យងេីបឡេីងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBA
    ដែលពួកគេបានបង្ករឡេីងស្រាប់ ។
    (មានត នៅភាគទី២)

  2. Anonymous says:

    never happen in this regime just be very careful that all you can

  3. Sosocheath says:

    អត្ថបទមួយនេះ ខ្ញុំបានសរសេរ និងធ្វេីការវាយតម្លៃ
    ពីសកម្មភាពលួចលាក់ធ្វេីសកម្មភាពសម្ងាត់របស់
    យឹមសុវណ្ណ ក្នុងការរៀបចំផែនការប្រឆាំងរដ្ឋាភិបាលយូរមកហេីយ។ ដែលឥឡូវនេះ បានលេចចេញនូវក្រឡាសារពិត
    របស់យឹមសុវណ្ណយ៉ាងច្បាស់ទែង ជាមួយប្រសាសន៍
    លេីកឡេីងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពី
    ព្រឹកមិញនេះ ថ្វីត្បិតមិនចំឈ្មោះក្តី ។
    សូមពិចារណា ខ្លឹមសារអត្ថបទ វិភាគដែលខ្ញុំបាន
    ធ្វេីការវាយតម្លៃពីយឹមសុវណ្ណ តាមការគួរ ហេីយដែល
    អត្ថបទមួយ ត្រូវបានយឹមសុវណ្ណ ដែលកំពុងសម្ងំលាក់ខ្លួន
    បានចេញមុខមកប្រតិកម្មជាមួយបទវិភាគរបស់ខ្ញុំ យ៉ាងតក់ក្រហល់ផងដែរ មុនយឹមសុវណ្ណ ភៀសខ្លួនចេញក្រៅ
    ប្រទេស ។

    មន្ទិល !
    *******
    រយះពេលជាងមួយឆ្នាំមកនេះ យឹម សុវណ្ណដែលរាប់ថាជា
    មនុស្សពិសេសនិងប្តូរផ្តាច់ ការពារសមរង្សុី ដែលឥឡូវនេះ
    បានក្លាយទៅជាទណ្ឌឹត ដោយសារការប្រព្រឹត្តអំពេីក្បត់ជាតិ
    យឹម សុវណ្ណ ឥឡូវនេះ​ហាក់ត្រូវបានធ្វេីឲ្យខ្លួនឯងបាត់ខ្លួន
    ពីពិភពគុននយោបាយ ដែលក្នុងនោះ សូម្បីក្នុងmessenger
    ត្រូវបានបិទ ដែលមិនសមនិងសកម្មភាពកន្លងមកដែល
    យឹមសុវណ្ណ បានបញ្ចេញគ្រប់សកម្មភាព ប្រឆាំងរដ្ឋាភិបាល
    កម្ពុជាគ្រប់រូបភាព ទោះទាំងរូបភាពភូតភរបោកប្រាសក្តី។
    បែបនេះវាត្រូវបានបង្កេីតនូវក្តីមន្ទិលសង្ស័យ ពីមនុស្សភាគ
    ច្រេីនក្នុងសង្គម ហេីយក៏មានមនុស្សខ្លះដែលមានគំនឹត សន្តិភាពនិយម ចេះតែមេីលឃេីញក្នុងការវាយតម្លៃថា ទឹកថ្លាបែបនេះពិតជាគ្មានត្រីនោះទេ។
    សន្តិភាពនិយមក្នុងការវាយតម្លៃបែបនេះ វាច្បាស់ជាមិនត្រឹម
    ត្រូវជាមួយសកម្មភាពរបស់យឹម សុវណ្ណកន្លងមកទេ។
    យឹម សុវណ្ណ អាចត្រូវបានកំណត់ ថាជាអ្នកចាត់ចែងកិច្ច
    ការងារយ៉ាងសកម្ម ឲ្យជនក្បត់ជាតិសមរង្សុីនាពេលបច្ចុប្បន្ន
    នោះប្រហែលជាត្រឹមត្រូវជាង ។
    ជាមួយការបញ្ឈប់ក្តីមន្ទិលចំពោះយឹម សុវណ្ណ មិនអាចប្រព្រឹត្ត
    ទៅតាមរយះភាពស្ងប់ស្ងាត់ របស់យឹម សុវណ្ណនោះឡេីយ។
    ព្រោះថាសុទ្ធចិត្តជាមួយសត្រូវ វាមិនខុសអីពីការធ្វេីបាប
    ខ្លួនឯង សម្លាប់ខ្លួនឯងនោះទេ។ ព្រោះសកម្មភាពស្ងៀមស្ងាត់
    របស់យឹមសុវណ្ណ វាមិនសមនឹងសាច់រឿងសោះ៕