មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​លោក ហ៊ុន សែន បញ្ឈប់​វប្បធម៌​លាប​ពណ៌ និង​ឈ្លប​យកការណ៍​បែប​ខ្មែរក្រហម

ដោយ មួង ណារ៉េត
2020-11-26
RFA

មូរ សុខហួរ 081320

អ្នក​ស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រូប៖ RFA


មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់​វប្បធម៌​លាប​ពណ៌ និង​ឈ្លប​យកការណ៍​បែប​ខ្មែរក្រហម ព្រោះ​ទង្វើ​បែបនេះ ជា​ការ​បំភិតបំភ័យ និង​បំពាន​សិទ្ធិ​ប្រជា​ពលរដ្ឋ និង​មិន​ថ្លៃថ្នូរ​ជា​មេដឹកនាំ​សម័យ​ទំនើប​នេះ​ទេ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​អ្នកស្រី មូរ សុ​ហួរ យល់ថា​សារ​របស់​លោក ហ៊ុន សែន ដែល​ប្រកាស​តាម​ទូរទស្សន៍ អំពី​មនុស្ស​បង្កប់​របស់​លោក ដើម្បី​ឈ្លប និង​ស្ដាប់​យកការណ៍ ពេល​មនុស្ស​សន្ទនា​គ្នា​នោះ គឺ​បង្ហាញ​អំពី​ការដឹកនាំ​បែប​រអើលគូទ មិន​ទុកចិត្ត​ខ្លួន​ឯង និង​ខ្លាច​ពលរដ្ឋ​ខ្លួនឯង ទើប​ចាត់​មនុស្ស​ឲ្យ​តាម​លួច​ស្ដាប់​គេ​សន្ទនា​គ្នា​គ្រប់​ពេល​បែប​នេះ។

អ្នកស្រី​បន្ថែម​ថា ការដឹកនាំ​បែបនេះ បង្ហាញ​ឲ្យ​ឃើញ​អំពី​ភាព​ផ្ទុយ​គ្នា​ស្រឡះ ទៅ​នឹង​ការ​អួតអាង​របស់​លោក ហ៊ុន សែន ដែល​ថា កម្ពុជា​មាន​សុខ​សន្តិភាព​នោះ៖ «បើសិនជា​រដ្ឋាភិបាល​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ពិតប្រាកដ ហើយ​អ្នកដឹកនាំ​នោះ​មាន​អំណត់ មាន​ភាព​ថ្លៃថ្នូរ ជា​អ្នកដឹកនាំ​អ្នក​ប្រជាធិបតេយ្យ​ពិតប្រាកដ មិន​ខ្លាច​ពលរដ្ឋ​ជជែក​គ្នា​ទេ ទោះបី​ពលរដ្ឋ​នៅ​ខាង​គណបក្ស​ប្រឆាំង​ក៏ដោយ គេ​បង្កើត​វេទិកា​ឲ្យ​ជជែក​គ្នា​ឲ្យ​ណា​ណី​ទៅ»។

ជាទូទៅ ទម្រង់​នៃ​ការ​តាមដាន និង​ឈ្លប​យកការណ៍​នេះ ត្រូវ​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​របប​ខ្មែរក្រហម និង​ក្នុង​របប​ដឹកនាំ​បែប​កុម្មុយនិស្ត​ផ្ដាច់ការ​។ ក្នុង​សម័យ​ខ្មែរក្រហម អ្នក​តវ៉ា​ត្រូវ​បាន​គេ​ចាត់ទុកថា​ខ្មាំង ឯ​អ្នកប្រឆាំង គេ​ចាត់ទុកថា​ខ្មោច បាន​ន័យ​ថា ត្រូវ​កម្ទេច​ចោល។

អ្នកស្រី មូរ សុខហួរ ថា​កម្ពុជា​សម័យ​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ មិន​គួរណា​ធ្លាក់​ក្នុង​ស្ថានភាព​បែបនេះ​សោះ​។ អ្នកស្រី​ស្នើ​ឲ្យ​លោក ហ៊ុន សែន បើ​ឈប់​បាន​គួរតែ​ឈប់​ទៅ ព្រោះ​គ្មាន​ចំណេញ​អ្វី​ដល់​ជាតិ និង​ប្រជាពលរដ្ឋ​នោះ​ទេ បើ​នៅតែ​បន្ត​ធ្វើ​បែបនេះ៖ «សូម​ឲ្យ​បញ្ចប់​ទៅ​នៅ​ក្នុង​ការ​តាមដាន នៅ​ក្នុង​ការ​លាប​ពណ៌ នៅ​ក្នុង​ការចោទប្រកាន់​ធ្ងន់ធ្ងរ សុទ្ធតែ​ជន​ក្បត់ជាតិ​ទាំងអស់។ តើ​អ្នក​ក្បត់ជាតិ​ហ្នឹង​មាន​ប៉ុន្មាន​នាក់​ទៀត​នៅ​ក្នុង​ប្រទេស​ហ្នឹង​ឬ​ពាក់​កណ្តាល​នគរ​សុទ្ធតែ​អ្នក​ក្បត់ជាតិ អ៊ីចឹង​តើ​ជាតិ​នោះ​ទៅជា​ស្អី?»។

ប្រតិកម្ម​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​រូប​នេះ ធ្វើឡើង​ក្រោយ​លោក ហ៊ុន សែន ដែល​កាលពី​ថ្ងៃទី២៥ ខែ វិច្ឆិកា ក្នុង​ពិធី​ជួប​ជាមួយ​មេធាវី​ស្ម័គ្រចិត្ត នៅ​វិមាន​សន្តិភាព បាន​ប្រកាស​ថា លោក​មាន​មនុស្ស​បង្កប់ តាម​យកការណ៍​ពី​ខាង​បក្ស​ប្រឆាំង​នៅ​គ្រប់​ទីកន្លែង៖ «មនុស្ស​តែ​ចាប់ពី​ប្រាំ​នាក់​ឡើង​ទៅ វា​មាន​មនុស្ស​ហ៊ុន សែន នៅ​ក្នុង​នោះ​ហើយ កុំ​ឆ្ងល់​ពេក»។

មនុស្ស​បង្កប់​នេះ លោក ហ៊ុន សែន សំដៅ​ទៅលើ​មនុស្ស​ដែល​បន្លំ​ក្នុង​ក្រុម​ទំនាក់ទំនង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​ទាំងនោះ នឹង​លួច​បញ្ចេញ​សំឡេង​សន្ទនា​គ្នា​ក្នុង​ក្រុម ទៅ​ឲ្យ​គាត់។ ពេល​បាន​សំឡេង​នោះ​ហើយ គាត់​ក៏បាន​យក​មក​បញ្ចេញ​ជា​សាធារណៈ ដូច​អ្វី​ដែល​គាត់​ធ្លាប់​បាន​ធ្វើជា​ហូរហែ និង​ចុងក្រោយ​ដូច​ក្នុង​ករណី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក ហូរ វ៉ាន់។

អ្នកច្បាប់ ថា​ការ​លួច​ស្ដាប់​សំឡេង​សន្ទនា​គ្នា​ជា​ឯកជន ដោយ​គ្មាន​ការអនុញ្ញាត ឬ​ដឹង​ឮ​ពី​សាមីខ្លួន ទោះជា​តាម​មធ្យោបាយ​ណា គឺ​ល្មើសច្បាប់​រដ្ឋធម្មនុញ្ញ​ផង និង​ច្បាប់​អន្តរជាតិ​ផង។

លោក​មេធាវី សំ សុគង់ ថា ជា​ការ​រំលោភច្បាប់ និង​សិទ្ធិ​ឯកជន​ដែរ នៅ​ពេល​ដែល​ជនណា​ម្នាក់​យក​សំឡេង​បុគ្គល ដែល​ត្រូវ​គេ​លួច​បញ្ចេញ​ពី​ក្រុម​ឯកជន​ណាមួយ មក​ចាក់​ផ្សាយ​ជា​សាធារណៈ ព្រោះ​សិទ្ធិ​សម្រេច​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ចាក់​សំឡេង​សន្ទនា​គ្នា​ជា​ឯកជន​បែបនេះ គឺ​មាន​តែ​សមត្ថកិច្ច​របស់​តុលាការ​ប៉ុណ្ណោះ៖ «ខ្ញុំ​គិត​ថា​ជា​ការ​រំលោភ​សិទ្ធិ​ឯកជន ឬ​សិទ្ធិ​របស់​បុគ្គល​ផ្សេងៗ​។ ធម្មតា​បើ​សិន​យើង​គិត​ថា​គាត់​ខុស ទៅ​នឹង​ការ​និយាយ​អ្វីមួយ វា​ត្រូវតែ​មាន​យន្តការ​ច្បាប់ ប្តឹង​មក​តុលាការ ដើម្បី​ឲ្យ​ច្បាប់​រកខុសរកត្រូវ ហើយ​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់ និង​សង​សំណង​ទៅតាម​អ្វី​ដែល​មាន​ចែង​ក្នុង​ច្បាប់​។ ប៉ុន្តែ នៅ​ពេល​ដែល​យើង​យក​សំឡេង​នោះ មក​ផ្សាយ​ជា​សាធារណៈ ទៅជា​រឿង​មួយ​ផ្សេង គឺ​អត់​យក​ច្បាប់​មក​អនុវត្ត»។

កន្លងមក​លោក ហ៊ុន សែន ធ្លាប់​បញ្ចេញ​ខ្សែអាត់​សំឡេង​សន្ទនា​គ្នា​ជា​ឯកជន​ជាច្រើន​របស់​មន្ត្រី​គណបក្ស​ប្រឆាំង រួម​ទាំង​សំឡេង​ប្រធាន​គណបក្ស​នេះ គឺ​លោក កឹម សុខា ផង។ ការ​សន្ទនា​គ្នា​នោះ មាន​ទាំង​តាម​ទូរស័ព្ទ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម។

ពលរដ្ឋ​សង្ស័យ​ថា លោក ហ៊ុន សែន ប្រហែល​លួច​ស្ដាប់​សំឡេង​ទាំងនោះ ហើយ​លួច​ថត រួច​យក​មក​ផ្សាយ​។ ប៉ុន្តែ អ្នក​ជំនាញ​វិញ ថា​លោក ហ៊ុន សែន អាច​លួច​ស្ដាប់​សំឡេង​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​បាន ប៉ុន្តែ មិន​អាច​លួច​ស្ដាប់​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​បានទេ។

អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​ព្រួយបារម្ភ​ពី​ការ​សងសឹក​ពី​សំណាក់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ បាន​ប្រាប់​អាស៊ីសេរី​ថា ការ​សន្ទនា​គ្នា​ជា​ឯកជន តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ដូចជា ហ្វេសប៊ុក (Facebook) វាត់អាប់ (WhatsApp) ស៊ិកណល (Signal) ស្កៃប (Skype) តេឡេ​ក្រាម (Telegram) ជាដើម មិន​មាន​នរណា​អាច​លួច​ស្តាប់​បាន​ងាយៗ ដូច​ការសន្ទនា​គ្នា​តាម​ទូរស័ព្ទ​នោះ​ទេ ព្រោះ​ក្រុមហ៊ុន​នៃ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ទាំងនោះ សុទ្ធ​តែ​មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​កិច្ច​សន្ទនា​គ្នា​ជា​ឯកជន​នេះ។

អ្នក​ជំនាញ​រូប​នេះ បន្ថែម​ថា គេ​អាច​លួច​ស្ដាប់​ការសន្ទនា​គារ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម តែ​ក្នុង​ករណី​ដែល​មាន​សមាជិក​ណា​ម្នាក់ ឬ​ច្រើន នៅ​ក្នុង​ក្រុម​សន្ទនា​គ្នា​នោះ លួច​ថត​សំឡេង​កំពុង​សន្ទនា​គារ រួច​បញ្ចេញ​ទៅ​ឲ្យ​អ្នកដទៃ​ដឹង​ប៉ុណ្ណោះ។

ទោះជា​លោក ហ៊ុន សែន ព្រមាន​អំពី​ការ​ឈ្លប​យកការណ៍​លើ​មនុស្ស​បក្ស​ប្រឆាំង​យ៉ាង​ណា​ក្តី ក៏​អ្នកស្រី មូរ សុខ​ហួរ លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ ឲ្យ​បន្ត​ហ៊ាន​ជជែក​គ្នា និង​បញ្ចេញមតិ ដើម្បី​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន ហើយ​ស្នើ​ឲ្យ​លោក ហ៊ុន សែន មាន​អារម្មណ៍​ស្ងប់​ក្នុង​ខ្លួន ព្រោះ​គ្មាន​ពលរដ្ឋ​ណា គេ​ចង់​ប្រឆាំង​ដើម្បី​ឲ្យ​មាន​អសន្តិសុខ​នៅ​ក្នុង​ប្រទេស​នោះ​ទេ​។ តែ​ពលរដ្ឋ​គាត់​លំបាក នៅ​ក្នុង​ជីវិត​រស់នៅ​របស់​ពួកគាត់ ទើប​ពួកគាត់​ត្រូវការ​បញ្ចេញមតិ និង​ដង្ហោយ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​។ អ្នកស្រី​បន្ថែម​ថា រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ស្ដាប់​កង្វល់​ពលរដ្ឋ​ដោយ​ស្មោះ​ត្រង់ មិនមែន​លប​ស្តាប់ រួច​ចាប់​ចង​នោះ​ទេ៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​លោក ហ៊ុន សែន បញ្ឈប់​វប្បធម៌​លាប​ពណ៌ និង​ឈ្លប​យកការណ៍​បែប​ខ្មែរក្រហម"

  1. Anonymous says:

    HOW can you stop Khmer red this evil used to killed so many human life during POL POT and up to this day to be a leader this guy was not hesitated to killed his own people to please VIECONG’s plane of UNITED ENDOCHEN . every CAMBODIAN knew HUN SEN was just the lowest educated jungle man educated by Vietcong communist policy . Cambodian have to rising up to take this evil out so that they can save their nation

  2. so socheath says:

    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទាមទារឱ្យ លោកស្រីរ៉ូណា ស្មីត Rhona Smith អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គោរពការងារ និងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការកម្ពុជា។
    តាមសេចក្តីថ្លែងការណ៍ដែល ទទួលបាន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានបេសកកម្ម
    អចិន្ត្រៃយ៍កម្ពុជា បានបដិសេធទាំងស្រុងចំពោះការចេញផ្សាយព័ត៌មាន ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ របស់លោកស្រីរ៉ូណា ស្មីត Rhona Smith ដែលបានលើកឡើងថា ការបើកសវនការលើអតីតក្រុមប្រឆាំងរយៈពេលប៉ុន្មានថ្ងៃនេះ គឺទំនងជាធ្វើឡើងក្នុងហេតុផលនយោបាយ។
    «ទស្សនៈផ្ទាល់ខ្លួនរបស់បុគ្គលដែលអះអាងថាជាអ្នកជំនាញ ប៉ុន្តែមិនមែនជាមន្ត្រីរបស់អង្គការសហប្រជាជាតិ គឺជាការលើកឡើងដែលសម្រាំងយកតែផ្នែកខ្លះ និងបកស្រាយដោយមួលបង្កាច់ មិនផ្អែកលើការពិត។ មានឧទាហរណ៍ អំពីករណីមន្ត្រីគណបក្សកាន់អំណាចជាច្រើន ដែលបានប្រព្រឹត្តខុស ហើយត្រូវបានយកមកឱ្យទទួលខុសត្រូវចំពោះមុខច្បាប់។ ការណ៍នេះសបញ្ជាក់ឱ្យឃើញច្បាស់ថា ការចូលរួមជាមួយគណបក្សនយោបាយ ឬអង្គការមិនមែនរដ្ឋាភិបាលណាមួយ ពុំមែនជាការផ្តល់សិទ្ធិឱ្យ បុគ្គលណាម្នាក់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ វាគឺជាយុត្តាធិការរបស់តុលាការនៅក្នុងការ កំណត់បទចោទ និងបន្តនីតិវិធី ដោយផ្អែកលើមូលដ្ឋាននៃអង្គហេតុនិងអង្គច្បាប់។ ការធ្វើសេចក្ដីសន្និដ្ឋានថា ការបើកសវនាការជំនុំជម្រះលើបុគ្គលណាមួយធ្វើឡើងក្នុងហេតុផល នយោបាយនិងទម្រង់យុទ្ធសាស្ត្របំភិតបំភ័យចំពោះទស្សនៈផ្ទុយគ្នា គឺជាការនិយាយបំផ្លើសនិងជាការ ប្រមាថទាំងស្រុងលើស្ថាប័នតុលាការឯករាជ្យនៃរដ្ឋអធិបតេយ្យ»។
    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានពន្យល់ថា បទល្មើស «ឧបឃាត» និង «ការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» មានចែងយ៉ាងច្បាស់នៅក្នុងមាត្រា៤៥១ និង មាត្រា៤៩៥ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា ដែលត្រូវបានតាក់តែងឡើងដោយមានជំនួយពីអ្នកជំនាញផ្នែកច្បាប់មកពី ប្រទេសលោកខាងលិចផងដែរ។ ចុងចោទមានឱកាសពេញលេញចូលរួមសវនាការ ព្រមទាំងមានសិទ្ធិរកមេធាវីការពារ ដើម្បីបង្ហាញ ទឡ្ហីករណ៍ និងដាក់ភស្តុតាងដោះបន្ទុក នៅក្នុងប្រព័ន្ធតុលាការ ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាននូវ ការជំនុំជម្រះត្រឹមត្រូវ ធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ជនជាប់ចោទក៏បានត្រូវគេផ្តល់មេធាវី ការពារសិទ្ធិដោយមិនយកកម្រៃ ប៉ុន្តែពួកគាត់បានសម្រេចយកមេធាវីការពារ តាមជម្រើសផ្ទាល់ខ្លួនវិញ។
    កម្ពុជាបញ្ជាក់ទៀតថា ដំណើរការនីតិវិធីរបស់តុលាការចំពោះជនជាប់ចោទ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ ដោយផ្អែកទៅលើ បទល្មើសដែលបានចោទប្រកាន់ស្របតាមច្បាប់ ហើយក៏មិនបានពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិនិងជួបជុំដោយសន្តិវិធីនោះឡើយ។ បើគេចាត់ទុកការអនុវត្តច្បាប់គឺជាការរឹតត្បិត សេរីភាព នោះគឺជាការបន្ទាបតម្លៃនៃគោលការណ៍នីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នាចំពោះពលរដ្ឋទាំងអស់ ដែលត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានទទូចថា អ្នករាយការណ៍ពិសេសត្រូវគោរពការងារ និងឯករាជ្យភាពនៃ ប្រព័ន្ធតុលាការជាតិ ដែលក្នុងចំណោមនោះ មិនត្រូវធ្វើការវិនិច្ឆ័យជាមុន ឬធ្វើអ្វីដែលជះឥទ្ធិពលលើ លទ្ធផលនៃសំណុំរឿងពាក់ព័ន្ធនឹងបុគ្គលដែលកំពុងរង់ចាំសវនានោះឡើយ។ ការយកចិត្តទុកដាក់ ប្រកបដោយការប្រុងប្រយ័ត្ន និងគោរពនីតិវិធីតុលាការខាងលើ ព្រមជាមួយនឹងការប្រកាន់ខ្ជាប់យ៉ាង ម៉ឺងម៉ាត់នូវក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកទទួលអាណត្តិនីតិវិធីពិសេស ដែលបានគូសបញ្ជាក់អំពីសារឮសំខាន់នៃការគោរពច្បាប់ជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ នឹងជួយឱ្យរដ្ឋទូទៅទាំងអស់ និងកម្ពុជា ជាពិសេស បន្តរក្សានូវទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការពិតប្រាកដ ជាមួយ អ្នករាយការណ៍ពិសេស៕

  3. Anonymous says:

    instate AH..MOUYNESS CHEA CHHUN KBOTHCHEATH

  4. so socheath says:

    ហាស ! ហាស
    មិនបង្អាប់ទេ ទូតស៊ុយអែតហ្នឹងនោះ ។ តែថាបើនៅក៏វាគ្មានចំណេញស្អីដល់ប្រជាជនកម្ពុជាដែរ ​ ?
    ប្រជាជនកម្ពុជាត្រូវការមិត្ត ត្រូវការជំនួយអភិវឌ្ឍន៍ជាតិ តែមិនត្រូវការជំនួយ
    ប្រកបដោយភាពពិសពុល បំផ្លាញសន្តិភាពជាតិកម្ពុជា ដែលរកបានដោយលំបាកនោះទេ ។
    ដូចនេះនៅឬទៅ ​វាគ្មានអីអស្ចារ្សសម្រាប់កម្ពុជាទេ !
    (បង្វែរ​ជំនួយ​ជាង​២០​លាន​ដុល្លារអាមេរិក​ពី​ការ​ជួយ​រដ្ឋាភិបាល​កម្ពុជា មកជួយ​
    អង្គការ​សង្គម​ស៊ីវិល​​ នេះជា សម្តីនាង ​ចក់ សុភាព ​នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ។
    (អង្គការ​សង្គម​ស៊ីវិល​​ការពារចោរ)