បោះឆ្នោត | ព័ត៌មានជាតិ
លោក ណាត សុភាព | ២៧ វិច្ឆិកា ២០២០ |ម៉ោង ១០:៥២
VOD

បុគ្គលស្ត្រីម្នាក់កំពុងស្វែងរកទិន្នន័យនិងរបៀបប្រើប្រាស់ផ្សេងៗពីគេហទំព័រចុះឈ្មោះបោះឆ្នោតថ្មីរបស់គ.ជ.ប។ (ហង់ សុខហុង/ ២៨ សីហា ២០២០)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប គ្រោងរៀបចំការបោះឆ្នោតតាមអនឡាញ (Online) នៅឆ្នាំ២០២១ ដើម្បីសាកល្បងមុននឹងឈានទៅធ្វើការអនុវត្តជាក់ស្តែង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣។
ក្នុង សេចក្ដីប្រកាសព័ត៌មាន របស់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ គ.ជ.ប បានឱ្យដឹងថា នៅឆ្នាំ២០២១ខាងមុខនេះ គ.ជ.ប គ្រោងរៀបចំការបោះឆ្នោតសាកល្បងមួយតាមប្រព័ន្ធអនឡាញ ដោយប្រើការគ្រប់គ្រងព័ត៌មានតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ទៅលើការចុះឈ្មោះគណបក្សនយោបាយនិងបញ្ជីបេក្ខជន ការបញ្ជូនលទ្ធផលការបោះឆ្នោតបឋម ការបែងចែកអាសនៈ ការស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត សុទ្ធតែត្រូវធ្វើតាមប្រព័ន្ធកុំព្យូទ័រពីគ្រប់ការិយាល័យបោះឆ្នោតដែលមានជាង២ម៉ឺននៅទូទាំងប្រទេស។
លិខិតដដែលបញ្ជាក់ថា បើការបោះឆ្នោតសាកល្បងក្នុងឆ្នាំ២០២១ ទទួលបានជោគជ័យ នោះការរៀបចំការបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើបក៏ទទួលបានជោគជ័យដែរ ដែលធ្វើឱ្យគ្រប់ភាគីទទួលយកលទ្ធផលនៃការបោះឆ្នោតទាំងអស់គ្នា ស្របតាមគោលការណ៍ប្រជាធិបតេយ្យ។
តាមរបាយការណ៍របស់ គ.ជ.ប បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ន ភាគីជប៉ុនបានជួយទាំងបច្ចេកទេសនិងសម្ភារ ព្រមទាំងអ្នកជំនាញការផ្នែកច្បាប់សម្រាប់ជួយដល់ដំណើរការបោះឆ្នោតនៅកម្ពុជា។ សម្ភារនិងបរិក្ខារទាំងនោះ រួមមាន ប្រព័ន្ធបញ្ជូនទិន្នន័យស៊ើវើ (Server) សម្រាប់ផ្ទុកទិន្នន័យអ្នកបោះឆ្នោត រថយន្តភីកអាប់ (Pickup) ចំនួន៤០គ្រឿងសម្រាប់បម្រើឱ្យការដឹកជញ្ជូនសម្ភារនិងបរិក្ខារបោះឆ្នោត ហិបឆ្នោតចំនួនជាង១ម៉ឺន៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
PLEASE….. do not be so proud of what we call new tech if HUN SEN win and form his only one party there will be no western nation will recognizing his as the leader only China and Vietcong will
It’s completely waste of energy and money because Hun Sen government controls the network and only 1 party to vote.