របប​ក្រុងភ្នំពេញ​ច្រាន​ចោល​កង្វល់​អ្នកស្រី រ៉ូណា ស្មីត ជុំវិញ​ដំណើរការ​ក្តី​លើ​មន្ត្រី​បក្ស​ប្រឆាំង

ដោយ អាស៊ីសេរី
2020-11-27
RFA

ជិន ម៉ាលីន ៩២២

លោក ជិន ម៉ាលីន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី​២២ មេសា ២០២០។ រូប​ថត​ពី​ហ្វេសប៊ុក​អង្គភាព​​អ្នកនាំពាក្យ​រដ្ឋាភិបាល


មន្ត្រី​ជាន់ខ្ពស់​របប​ក្រុងភ្នំពេញ​ច្រានចោល​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជុំវិញ​កង្វល់​អំពី​ការរំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​ក្នុង​ដំណើរការ​ក្តី​លើ​សកម្មជន​បក្ស​ប្រឆាំង​ជាង ១០០នាក់។

អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​លើ​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា​ថា សេចក្ដី​ថ្លែងការណ៍​របស់​អ្នកស្រី រ៉ូណា ស្មីត គឺជា​ការចោទប្រកាន់​ដដែលៗ​ដោយ​គ្មាន​មូលដ្ឋាន​។ លោក​ថ្លែង​ការពារ​ថា សមត្ថកិច្ច​មាន​មូលដ្ឋាន​ច្បាប់​រឹងមាំ និង​ច្បាស់លាស់​ក្នុង​ដំណើរការ​នីតិវិធី​លើ​សកម្មជន​បក្ស​សង្គ្រោះជាតិ។ លោក​បញ្ជាក់​ថា ការ​ចេញ​ដីកា​ជា​បន្តបន្ទាប់​ថ្មីៗ​នេះ អាច​ស្ថិត​ក្នុង​គោលដៅ​នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​តុលាការ​ដើម្បី​ពន្លឿន​នីតិវិធី មិនមែន​ក្នុង​គោលដៅ​ធ្វើទុក្ខបុកម្នេញ ឬ​រឹតត្បិត​សិទ្ធ​សេរីភាព​របស់​សកម្មជន​នយោបាយ​នោះ​ទេ​។ លោក​អះអាង​ទៀត​ថា សិទ្ធិ​ទទួល​បាន​យុត្តិធម៌ និង​ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់ ត្រូវ​បាន​ធានា​យ៉ាង​ពេញលេញ​ដល់​សកម្មជន​បក្ស​ប្រឆាំង តាមរយៈ​ការ​ផ្ដល់​មេធាវី​ការពារ​ក្តី​ឱ្យ​ពួកគេ​។ លោក ជិន ម៉ាលីន ជំរុញ​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​ចូលរួម​ក្នុង​នីតិវិធី​តុលាការ ជាជាង​បដិសេធ និង​រត់គេច​ខ្លួន។

មន្ត្រី​ជាន់ខ្ពស់​របប​ក្រុងភ្នំពេញ​លើកឡើង​បែបនេះ ឆ្លើយតប​ទៅ​នឹង​អ្នករាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត ដែល​បាន​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា​ថា ដំណើរការ​ក្តី​ប្រឆាំង​នឹង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នោះ ទំនងជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​បំភិតបំភ័យ និង​បំបាក់មុខ​គូប្រជែង​របស់​រដ្ឋាភិបាល។ អ្នកស្រី​បន្ត​ថា ដំណើរការ​ក្តី​នេះ​ទំនងជា​កើត​ចេញពី​ហេតុផល​នយោបាយ ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់ និង​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ទទួល​បាន​សវនាការ​ដោយ​យុត្តិធម៌។

អ្នកវិភាគ​នយោបាយ​ចាស់​វស្សា និង​ជា​អ្នក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជំនាញ​ផ្នែក​ច្បាប់ បណ្ឌិត ឡៅ ម៉ុងហៃ សង្កេត​ឃើញ​ថា ការយល់ឃើញ​ខុសគ្នា​អំពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ គឺ​ដោយសារ​អ្នក​រិះគន់​យក​មូលដ្ឋាន និង​ក្របខ័ណ្ឌ​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​ក្នុ​ងប្រទេស​ប្រជាធិបតេយ្យ​សេរី​មក​វាយតម្លៃ។ ចំណែក អ្នក​វាយបក​វិញ និយាយ​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់ និង​នីតិរដ្ឋ​ក្នុង​ប្រទេស​កុម្មុយនិស្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "របប​ក្រុងភ្នំពេញ​ច្រាន​ចោល​កង្វល់​អ្នកស្រី រ៉ូណា ស្មីត ជុំវិញ​ដំណើរការ​ក្តី​លើ​មន្ត្រី​បក្ស​ប្រឆាំង"

  1. so socheath says:

    ហាស ! ហាស
    មិនបង្អាប់ទេ ទូតស៊ុយអែតហ្នឹងនោះ ។ តែថាបើនៅក៏វាគ្មានចំណេញស្អីដល់ប្រជាជនកម្ពុជាដែរ ​ ?
    ប្រជាជនកម្ពុជាត្រូវការមិត្ត ត្រូវការជំនួយអភិវឌ្ឍន៍ជាតិ តែមិនត្រូវការជំនួយ
    ប្រកបដោយភាពពិសពុល បំផ្លាញសន្តិភាពជាតិកម្ពុជា ដែលរកបានដោយលំបាកនោះទេ ។
    ដូចនេះនៅឬទៅ ​វាគ្មានអីអស្ចារ្សសម្រាប់កម្ពុជាទេ !
    (បង្វែរ​ជំនួយ​ជាង​២០​លាន​ដុល្លារអាមេរិក​ពី​ការ​ជួយ​រដ្ឋាភិបាល​កម្ពុជា មកជួយ​
    អង្គការ​សង្គម​ស៊ីវិល​​ នេះជា សម្តីនាង ​ចក់ សុភាព ​នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ។
    (អង្គការ​សង្គម​ស៊ីវិល​​ការពារចោរ)

  2. Anonymous says:

    HAS………… we already knew you never say I’m a thief HASSSSSSSSSSSS HAAAAAAAAAAAAA NOT REFLECTING THE TRUE SITUATION IN KAMPOUCHEA

  3. Anonymous says:

    sorry most of time the older are suppose to like their young who get good education . but in this case this young have been educated by communist brain wash is only knowing to say the same word as his communist teacher tool him. too bad so sad you guy I give you tum down