ហេង រស្មី
2020-11-27
RFA

សមត្ថកិច្ច កាលពីថ្ងៃទី២៥ វិច្ឆិកាចាប់ខ្លួនជនជាតិចិនចំនួន៤ នាក់ ពីបទ មានចេតនាទុច្ចរិតប្រព្រឹត្តិបទល្មើសខុសច្បាប់ នៅខេត្តព្រះសីហនុ។ រូប៖អគ្គស្នងការដ្ឋាននគរបាលជាតិ
ស្នងការប៉ូលិសខេត្តព្រះសីហនុលោក ជួន ណារិន ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៧ វិច្ឆិកា ថា សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនចំនួន៤ នាក់ ពីបទ មានចេតនាទុច្ចរិតប្រព្រឹត្តិបទល្មើសខុសច្បាប់។
លោកបញ្ជាក់ទៀតថា មូលហេតុដែលនាំទៅរកការចាប់ខ្លួននេះ គឺដោយសារតែនៅពេលដែលក្រុមសមត្ថកិច្ច ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឃាត់រថយន្តមួយគ្រឿងក៏ឃើញជនសង្ស័យ ជនជាតិចិនចំនួនបួននាក់។
លោក ថាក្រោយពីឆែកឆេរក្នុងរថយន្ត សមត្ថកិច្ចបានរកឃើញ មានខ្នោះដៃ ដំបងឆក់ ខ្សែលួស ១ ដុំ ស្រោមដៃ និងសម្ភារៈមួយចំនួនទៀតដែលសង្ស័យថា ជនជាតិចិនទាំងបួននាក់មានបំណងធ្វើសកម្មភាពខុសច្បាប់អ្វីមួយ ទើបឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៖« ទោះជាមិនទាន់មានការប្រព្រឹត្តបទល្មើសក៏ដោយ ប៉ុន្តែយើង ពិនិត្យទៅលើបទល្មើសកាន់កាប់វត្ថុតាងមួយចំនួន ស្លាកលេខ ក្លែងបន្លំបិទស្លាកលេខចឹង មានចេតនាទុច្ចរិតហើយ។អញ្ចឹងទេ យើងកំពុងតែដឹកនាំសុំពីព្រះរាជអាជ្ញាដើម្បីរៀបចំនីតិវិធី បញ្ជូនទៅតុលាការ។នៅព្រឹកស្អែកនេះយើងបញ្ជូនហើយ។»
ជនជាតិចិនដែលសមត្ថកិច្ចចាប់ខ្លួននោះ មានអាយុចាប់ពីពី៣៥ឆ្នាំ រហូតដល់ ៥០ ឆ្នាំ។ បើតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា សម្ភារៈដែលសមត្ថកិច្ចចាប់បាន គឺជាឧបករណ៍ដែលជនសង្ស័យ ប្រើប្រាស់ក្នុងការចាប់ជំរិត តែមិនទាន់ធ្វើសកម្មភាពនៅឡើយ។
សមត្ថកិច្ចឲ្យដឹងថាក្នុងរយៈពេលជាង ១១ ខែ ឆ្នាំ២០២០ មានជនជាតិចិនជិត ៣០០នាក់ ត្រូវចាប់ខ្លួននៅក្នុងខេត្តព្រះសីហនុ ក្នុងសំណុំរឿងផ្សេងៗគ្នា ពាក់ព័ន្ធនឹងការរត់ពន្ធថ្នាំញៀនខុសច្បាប់ ចាប់ជំរិត ចោរកម្ម និងការប្រើប្រាស់អំពើហិង្សា ទៅលើជនជាតិចិនដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ករណីជួញដូរថ្នាំញៀនជិត ៥០ គីឡូក្រាម
- តុលាការក្រុងភ្នំពេញកំពុងសាកសួរជនជាតិចិន២នាក់ ពីបទជួញដូរថ្នាំញៀន ចំនួន១ គីឡូក្រាម
- អ្នកជំនាញកសិកម្មថា កម្ពុជាមិនទាន់មានលទ្ធភាពនាំអង្ករចំនួន ២ លានតោនទៅកាន់ប្រទេសចិនដូចការរំពឹងទុកបានទេ
- បក្សប្រឆាំង និងសង្គមស៊ីវិល ស្មើរបបក្រុងភ្នំពេញ ឱ្យបើកចំហជាសាធារណៈរឿងសាងសង់ទីបញ្ជាការកងទ័ពជើងទឹកថ្មីនៅកោះព្រាប
- សហរដ្ឋអាមេរិកខកចិត្ត ចំពោះរដ្ឋាភិបាលកម្ពុជា ដែលវាយកម្ទេចអគារមួយទៀតនៅកំពង់ផែរាម
- សម្ដេចម៉ែ និងព្រះមហាក្សត្រ យាងមកដល់កម្ពុជាវិញបន្ទាប់ពីទទួលគ្រឿងឥស្សរិយយសពីប្រទេសចិន
- មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា ប្រទេសចិនលំអៀងទៅរកបក្សកាន់អំណាច
- កម្ពុជាស្នើសុំជប៉ុនជួយផ្ដល់ម៉ាស៊ីនត្រួតពិនិត្យគ្រឿងញៀននៅច្រកព្រំដែនជាប់ប្រទេសឡាវ
- តុលាការសម្រេចឃុំខ្លួនជនជាតិចិនចំនួន ៤ នាក់ពីបទកាន់កាប់អាវុធខុសច្បាប់
- ពលរដ្ឋទាមទារឲ្យរបបក្រុងភ្នំពេញលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន
WELL….WELL… do not massing whit SHAOLIN KUNGFU fighter OK they are so good . please ask HUN SEN he knew because he watch Chinese movie all the time