ដោយ ជីវិតា
2020-12-04
RFA

ថ្នាក់ដឹកនាំក្រសួងសុខាភិបាល។ រូបហ្វេសប៊ុក
ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ៤ករណីថ្មីទៀត ដែលជាការឆ្លងរីករាលដាលក្នុងសហគមន៍ចេញពីព្រឹត្តិការណ៍២៨ វិច្ឆិកា។
ក្រសួងឱ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៤ ធ្នូថា ៣នាក់ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនេះ គឺជាសាច់ញាតិអ្នកជំងឺជាបុរសអាយុ២៣ បម្រើការនៅធនាគារចិន។ ចំណែកម្នាក់ទៀតនោះ គឺជាបុរសធ្វើការនៅហាងលក់សម្លៀកបំពាក់ និងស្បែកជើងមួយកន្លែងនៅភ្នំពេញ ដែលបានប៉ះពាល់ផ្ទាល់ជាមួយស្ត្រីអាយុ ២១ ឆ្នាំបម្រើការនៅធនាគារមួយកន្លែងទៀត។
ចាប់តាំងពីថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃទី៣ ធ្នូ ក្រសួងសុខាភិបាលបានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២៨ វិច្ឆិកា បានជិត ១ម៉ឺននាក់ (៩.៧៩៣) ក្នុងនោះអ្នកឆ្លងកូវីដ-១៩ មានចំនួន ២៣នាក់។
គិតត្រឹមព្រឹកថ្ងៃទី៤ ខែធ្នូ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ សរុបចំនួន ៣៣៥នាក់ ក្នុងនោះអ្នកបានជាសះស្បើយមានចំនួន ៣០៤នាក់ និងអ្នកកំពុងនៅសម្រាកព្យាបាលមានចំនួន ៣១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
whatever you say no one can trust you any more every thing is all up to HUN SEN wasn’t it?? WELL you can lie at the first time if it come to second people will think all over every thing