ដោយ ជាតិ ចំណាន
2020-12-04
RFA

ប្រពន្ធ និងកូនសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសប្រមាណ ២០នាក់ នាំគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ទាមទារតុលាការដោះលែងអ្នកទោសនយោបាយជាង ១០នាក់ឱ្យមានសេរីភាពឡើងវិញ និងដោយឥតលក្ខខ័ណ្ឌ។ រូបពលរដ្ឋ
ក្រុមប្រពន្ធរបស់សកម្មជនគណបក្សសង្គ្រោះជាតិ ព្រួយបារម្ភខ្លាចប្ដីរបស់ពួកគេដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស មានសុខភាពទ្រុឌទ្រោម ប៉ះពាល់ដល់អាយុជីវិត។ ក្ដីបារម្ភនេះ បន្ទាប់ពីមន្ត្រីពន្ធនាគារហាមមិនឱ្យក្រុមស្ត្រីទាំងនោះចូលសួរសុខទុក្ខប្ដីរបស់ពួកគេជាច្រើនថ្ងៃ ដើម្បីបង្ការកុំឱ្យឆ្លងជំងឺកូវីដ១៩ ក្រោយកម្ពុជាផ្ទុះករណីរាលដាលក្នុងសហគមន៍។
ប្រពន្ធរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញជាប់ឆ្នោតគណបក្សសង្គ្រោះជាតិលោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា ឱ្យដឹងនៅថ្ងៃទី៤ ធ្នូ ថា លោកស្រីមិនបានចូលសួរសុខទុក្ខប្ដី និងមិនបានផ្ញើថវិកា ម្ហូបអាហារនិងថ្នាំពេទ្យឱ្យប្ដីដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនោះឡើយ ចាប់តាំងពីថ្ងៃទី៣០ វិច្ឆិកា មក។ លោកស្រីព្រួយបារម្ភថា ប្តីលោកស្រីមិនមានអាហារហូបចុកគ្រប់គ្រាន់ និងគ្មានថ្នាំព្យាបាលជំងឺ ហើយធ្វើឱ្យសុខភាពទ្រុឌទ្រោមកាន់តែខ្លាំងហើយប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ពីព្រោះប្ដីលោកស្រី និងសកម្មជនបក្សប្រឆាំងភាគច្រើនជាមនុស្សចាស់ និងមានជំងឺប្រចាំកាយ៖ «ពួកខ្ញុំនៅខាងក្រៅមិនដឹងថា សុខទុក្ខគាត់យ៉ាងម៉េច ហើយគាត់ក៏មិនដឹងសុខទុក្ខខ្ញុំយ៉ាងម៉េចដែរ អីចឹងបារម្ភមែនទែន ដោយសារពួកគាត់ចាស់ៗអស់ហើយមិនដឹងថា ក្នុងហ្នឹងកូវីដយ៉ាងម៉េចយ៉ាងណា។ ខ្ញុំទៅថ្ងៃមុនគេថា អាទិត្យក្រោយមិនដឹងយ៉ាងម៉េចផង មិនថាគេបើកវិញអត់ ព្រោះខាងមន្ត្រីពន្ធនាគារហ្នឹងគាត់ទៅធ្វើតេស្តហើយ នៅធ្វើតេស្តម្ដង ហើយមិនថាការធ្វើចត្តាឡឺស័កហ្នឹងប៉ុន្មានថ្ងៃ និងប៉ុន្មានសប្ដាហ៍ទៀតយើងអត់ដឹងទេ»។
ដូចគ្នានេះដែរ ប្រពន្ធចៅសង្កាត់ផ្សារដេប៉ូ៣ខណ្ឌទួលគោក ក្រុងភ្នំពេញ ជាប់ឆ្នោតគណបក្សប្រឆាំង លោក ឃឹម ភាណា គឺលោកស្រី សុខ បូលីម៉ា ប្រាប់ថា តាំងពីមន្ត្រីពន្ធនាគារហាមសួរសុខទុក្ខប្ដីមក លោកស្រីសម្រាន្តមិនសូវលក់ឡើយ ព្រោះខ្វល់ខ្វាយខ្លាចប្ដីមិនមានអាហារហូបចុកគ្រប់គ្រាន់ បណ្ដាលឱ្យធ្លាក់ខ្លួនឈឺ៖ «ព្រួយបារម្ភខ្លាំងជាងគេខ្លាចគាត់ឈឺលើសឈាម ខ្លាចគាត់អត់អីញាំនៅក្នុងហ្នឹង ហើយធ្វើឱ្យរញ៉េរញ៉ៃនៅក្នុងពន្ធនាគារហ្នឹង។ បើគាត់ដឹងថា ក្នុងគុកព្រៃសហ្នឹងកើតកូវីដ ហើយ សុំឱ្យគាត់ដោះលែងអ្នកទោសនយោបាយចេញឱ្យអស់មកវាចប់រឿងហើយ។ ដូចថាគាត់រារាំងមិនឱ្យគេទៅជួបប្ដី ឱ្យយកលេសកូវីដ១៩អីចឹងវាអយុត្តិធម៌ណាស់»។
ក្រុមស្ត្រីទាំងនេះសំណូមពរឱ្យមន្ត្រីពន្ធនាគារអនុញ្ញាតឱ្យពួកគេអាចទូរស័ព្ទជួបប្ដីរបស់ពួកគេក្នុងមួយសប្ដាហ៍ម្ដង ឬពីរដង ដើម្បីបានដឹងពីសុខភាពរបស់ប្ដី។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា ប្រាប់អាស៊ីសេរីថា ការហាមឃាត់មិនឱ្យសួរសុខទុក្ខជនជាប់ឃុំនេះ គឺដើម្បីបង្ការកុំឱ្យឆ្លងជំងឺកូវីដ១៩។ ទោះជាយ៉ាងណា លោកបដិសេធការចោទប្រកាន់ដែលថា មន្ត្រីពន្ធនាគារមិនបានអនុញ្ញាតឱ្យសាច់ញាតិផ្ញើថវិកា និងចំណីអាហារដល់អ្នកជាប់ឃុំ។ ចំណែកឯសុខភាពរបស់ជនជាប់ឃុំវិញ លោកថា រឿងនេះមិនមានអ្វីគួរឱ្យព្រួយបារម្ភឡើយ៖ «អីចឹងជាទូទៅតើគេបិទទាំងអស់គឺគេបិទហើយ។ អីចឹងកុំបារម្ភ បើថាមានការអីគេទាក់ទងទៅគ្រួសារហើយ។ ឥឡូវនេះម្នាក់ៗកំពុងតែប្រយ័ត្នប្រយែងធ្វើចត្តាឡឺស័កធ្វើអីហ្នឹង គ្រប់គ្រងសភាពការណ៍នៅបរិវេណគោលដៅការងារហ្នឹង។កុំបារម្ភច្រើនពេក គេចេះធ្វើការហើយ»។
អាជ្ញាធរបានផ្អាកមិនឱ្យសាច់ញាតិចូលសួរសុខទុក្ខអ្នកជាប់ឃុំនៅពន្ធនាគារព្រៃស ហើយក៏ស្នើទៅតុលាការក្រុងភ្នំពេញឱ្យផ្អាកសវនាការអ្នកជាប់ឃុំនៅទីនោះដែរ ព្រោះតែមន្ត្រីពន្ធនាគារជាច្រើននាក់ត្រូវធ្វើចត្តាឡឺស័ក បន្ទាប់ពីបានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអគ្គនាយកពន្ធនាគារ លោក ឆែម សាវុធ ដែលមានផ្ទុកជំងឺកូវីដ-១៩។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា យល់ថា មន្ត្រីពន្ធនាគារគួរតែអនុញ្ញាតឱ្យសាច់ញាតិជនជាប់ឃុំបានផ្ញើថវិកា និងស្បៀងអាហារឱ្យប្ដីរបស់ពួកគេ។ លោកថា នៅក្នុងពន្ធនាគារមិនមានអាហារហូបគ្រប់គ្រាន់នោះទេ ហើយក៏មិនសូវមានជីវជាតិដូចអាហារនៅខាងក្រៅពន្ធនាគារដែរ ដូច្នេះជនជាប់ឃុំអាចនឹងមានសុខភាពទ្រុឌទ្រោម ប្រសិនបើមិនមានការឧបត្ថម្ភស្បៀងអាហារពីសាច់ញាតិនៅខាងក្រៅ៖ «ដូច្នេះបញ្ហាហ្នឹងដោយសារតែកាលៈទេសហ្នឹងជាបញ្ហាស្ថានភាពកូវីដ ខាងពន្ធនាគារគួរតែបង្កឱ្យមានទំនាក់ទំនងឱ្យបានពីអ្នកខាងក្នុងចេញមកខាងក្រៅហ្នឹងតាមរយៈប្រព័ន្ធទូរស័ព្ទតាមអីផងទៅ ដើម្បីជៀសវាងកុំមានការដាច់ទំនាក់ទំនងស្ងាត់ឈឹងអ៊ីចឹង។ ជាការព្រួយបារម្ភរបស់អ្នកនៅខាងក្រៅ»។
គិតត្រឹមថ្ងៃទី៤ ធ្នូ មានសកម្មជនគណបក្សនយោបាយ សកម្មជន ព្រះសង្ឃខ្មែរថាវរៈ និងក្រុមយុវជនជាង៤០នាក់ កំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស នៅរាជធានីភ្នំពេញ។ តុលាការបានចោទប្រកាន់ពួកគេពីបទរួមគំនិតក្បត់ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប្រមាថថ្នាក់ដឹករដ្ឋាភិបាល។
ក្រុមស្ត្រីជាប្រពន្ធសកម្មជនបក្សប្រឆាំងចាត់ទុកការចាប់ខ្លួនទាំងនេះថា ជារឿងអយុត្តិធម៌ធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ ហើយ ពួកគេបានតវ៉ាទាមទារឱ្យតុលាការដោះលែងប្ដីរបស់ពួកគេជាង២០លើករួចមកហើយ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ។ ចាប់តាំងពីជំងឺកូវីដ១៩ឆ្លងក្នុងសហគមន៍មកក្រុមស្ត្រីទាំងនេះបានផ្អាកការតវ៉ាមួយរយៈ ដើម្បីអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ប៉ុន្តែពួកគេនឹងតវ៉ាជាថ្មីនៅពេលដែលជំងឺកូវីដ១៩ បានប្រសើរឡើងវិញ។
មន្ត្រីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនស្ថាប័ន រួមទាំងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សផង បានថ្កោលទោសចំពោះការចាប់ខ្លួននេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងស្នើសុំឱ្យតុលាការដោះលែងពួកគេឱ្យមានសេរីភាពវិញជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
សម្រាប់ដាស់តឿនពួកមីក្តឹតងាយ !
*******
នឹកឡើងត្រូវខ្មាស់ស្រីចំតិញ ជំទយគូថស្ញេញលេចប្រដាប់
គួរចេះខ្មាស់ញាតិមីត្រូវគ្រាប់ យ៉ាប់ពូជមីឡប់វង្វេងក្រោល ។
ត្រូវចេះនឹកខ្មាស់មុនហងជឿ កុំចេះតែល្ងើទយក្តឹតឲ្យ
អាស៊ី-អាខាវាលាត់សើយ ធើពីមុខ-ក្រោយឲ្យសន្យា ។
សន្យាខ្យល់ខ្ចប់ វាសាប់ដូចសប់ សាប់ញាប់ដូចឆ្កែ
សាប់ឲ្យសក្តិ៍ខ្យល់ ពួកអាតាប៉ែ ជាប់ងារក្តឆ្កែ
អាតិរច្ឆាន !