មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​ថា ខ្លួន​មិន​បាន​ប្រព្រឹត្តិ​បទ​ញុះញង់ និង​រួម​គំនិត​ក្បត់​ដូច​ការ​ចោទ​ទេ

ដោយ ​ហេង រស្មី
2020-12-04
RFA

មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​ថា ខ្លួន​មិន​បាន​ប្រព្រឹត្តិ​បទ​ញុះញង់ និង​រួម​គំនិត​ក្បត់​ដូច​ការ​ចោទ​ទេ

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ មក​ឃ្លាំ​មើល​សវនាគារ​​​​លើមន្ត្រី និង​សកម្មជន​គណបក្ស​នេះ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៦ ខែ​​​​​​វិច្ឆិកា ឆ្នាំ​២០២០។ Photo courtesy


មន្ត្រី​និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​អះអាង​ថា ពួកគេ​មិន​បាន​ប្រព្រឹត្ត​កំហុស ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ ក្នុង​សំណុំរឿង​រួមគំនិត​ក្បត់ និង​បទ​ញុះញង់ ដែល​តុលាការ​តម្រូវ​ឲ្យ​ពួកគេ ត្រូវ​បំភ្លឺ​នៅ​តុលាការ​នៅ​ដើម​ឆ្នាំ​២០២១​ខាង​មុខ​នេះ។ មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​អះអាង​ថា កូន​ក្តី​របស់​​លោក​គ្មាន​ប្រព្រឹត្ត​បទល្មើស​ដែរ។

​មន្ត្រី​និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​លើកឡើង​ថា ពួកគេ​មិន​ដឹង​ថា ខ្លួន​ចូលរួម​ក្បត់ជាតិ និង​ញុះញង់​តាមរយៈ​អ្វី​ឡើយ ខណៈ​ពួកគេ​មិនបាន​ប្រព្រឹត្តិ​ខុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​។ ទោះ​រក​មិន​ឃើញ​ថា ខ្លួន​ប្រព្រឹត្ត​ខុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​ក្រុងភ្នំពេញ​យ៉ាងណាក្ដី​ក៏​ពួកគេ​នៅតែ​រក្សា​ជំហរ​ចូល​បំភ្លឺ​នៅ​តុលាការ​ដដែល។

​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង លោក ឌឹម សារឿន ប្រាប់​អាស៊ីសេរី​ថ្ងៃ​ទី៤ ខែ​ធ្នូ ថា ទោះ​តុលាការ​ពន្យារពេល​សវនាការ​ដើម្បី​ទុក​ពេល​ឱ្យ​លោកអ្នក​ផ្សេង​ត្រៀមខ្លួន​រក​ភស្តុតាង​ដើម្បី​ត​តាំង​ក្ដី ប៉ុន្តែ​លោក​រក​មិន​ឃើញ​សកម្មភាព​មួយ​ណា​ដែល​ជា​ទង្វើ​ក្បត់​ជាតិ​នោះ​ទេ​។ លោក​យល់​ថា សកម្មភាព​ដែល​តុលាការ​ចោទប្រកាន់​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​គឺ​គ្មាន​អី​ក្រៅ​រូបលោក ហូប នំ​បញ្ចុក ឬ​អង្គុយ​ផឹក​កាហ្វេ ឬ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្តភ័ក្ដិ​ដែល​ធ្លាប់​ធ្វើការ​ជាមួយគ្នា​ប៉ុណ្ណោះ៖ «បាទ​រក​ឃើញ​អត់​ឃើញ​ថា ព្រោះ​យើង​នៅ​ទី​ភ្លឺ គេ​នៅ​ទី​ងងឹត​ហើយ គេ​នៅ​ទី​ងងឹត​គេ​ជា​អ្នក​រក​ភស្តុតាង​ឱ្យ​យើង​ថា យើង​អង្គុយ​គុយទាវ​កាហេ្វ គេ​លួច​ថត​បាន​ហូប​នំ​បញ្ចុក​គេ​លួច​ថត​បាន​ហី អ៊ីចឹង​យើង​អត់​ដឹង ប៉ុន្តែ​សម្រាប់​គេ​ចាត់ទុកជា​ភស្តុតាង​ក៏​មិន​ដឹង»។

​ស្រដៀង​គ្នា​នេះ​ដែរ យុវជន​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ភួង ថា លោក​គ្រាន់​តែ​បាន​សិក្សា​ផ្លូវច្បាប់​ជាមួយ​មេធាវី ប៉ុន្តែ​ឯកសារ​ផ្សេងៗ​ទៀត​លោក​គ្មាន​ភស្តុតាង​អ្វី​ផ្ដល់​ឱ្យ​មេធាវី​ឡើយ​។ លោក​ថា លោក​មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទ ដូច្នេះ​លោក​មិន​ដឹង​ថា ខ្លួន​ព្រឹត្តិ​កំហុស​បែប​ណា​ឬ​ជាមួយ​អ្នក​ណា​ឡើយ។ យុវជន​ដដែល​នៅតែ​ចាត់​ទុក​ថា រឿង​នេះ​ជា​រឿង​នយោបាយ​។ លោក​រម្លឹក​ទៀត​ថា កាលពី​លោក​ចូល​បំភ្លឺ​នៅ​តុលាការ កាលពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា កន្លងទៅ​រឹតតែ​បង្ហាញ​ថា​តុលាការ​បំពេញ​ការងារ​មាន​ភាព​ខ្វះ​ចន្លោះ និង​កំហុស​ឆ្គង​ខ្លះ ខណៈ​សំណុំ​រឿង​នេះ​ជា​ក្ដី​ធំ និង​មាន​ជន​រង​ការចោទប្រកាន់​ច្រើន​ក្ដី៖ «ការ​ចោទប្រកាន់​គ្រាន់តែ​ជា​ល្បែង​នយោបាយ​ដែល​អ្នក​នយោបាយ​ឬក៏​មន្ត្រី​តុលាការ​ធ្វើ​ការ​គំរាមកំហែង​មក​លើ​ពួក​ខ្ញុំ»។

​ជា​ស្ថាបនិក​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ​ដែល​មិនមែន​ជា​សមាជិក​របស់​គណបក្ស​សង្គ្រោះជាតិ កញ្ញា សេង ធារី ឱ្យ​ដឹង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​កញ្ញា​ថា កញ្ញា​ទើប​ទទួល​បាន​ឯកសារ​ពី​តុលាការ ដោយ​តុលាការ​ក្រុងភ្នំពេញ​បាន​ចោទ​ប្រកាន់​ថា កញ្ញា​បាន​គេច​ខ្លួន​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩​កន្លង​ទៅ ប៉ុន្តែ​កញ្ញា​បញ្ជាក់​ថា កញ្ញា​មិន​ដែល​គេចខ្លួន​ម្ដងណា​ទេ​។ កញ្ញា​នៅតែ​ចោទ​ប្រកាន់​ថា ចៅក្រម ព្រះរាជអាជ្ញា និង​មេធាវី​ដែល​គណៈមេធាវី​ផ្ដល់​ឱ្យ​ជួយ​ការពារ​ក្ដី​ក្នុង​សំណុំ​រឿង​នេះ​គឺជា​តួអង្គ​ក្នុង​ឆាកល្ខោន​នយោបាយ​ប៉ុណ្ណោះ៖ «ជា​ការ​ច្នៃប្រឌិត​ជា​រឿងល្ខោន ប៉ុន្តែ​ខ្ញុំ​នឹង​តទល់​ចូល​គុក​ក៏​ខ្ញុំ​អត់​ខ្លាច​ដែរ ព្រោះ​ខ្លាច​ការ​និយាយ​កុហក​ភូតភរ​ហើយ​ខ្ញុំ​ខ្លាច​អត់​បាន​និយាយ​ការពិត​ជាង​ខ្លាច​របប​សព្វថ្ងៃ​នេះ»។

​កាលពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​លើក​ពេល​ជំនុំជម្រះ​រឿង​ក្តី​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងហោចណាស់ ១២០​នាក់ ទៅ​ខែ​មករា និង​ខែ​មីនា ឆ្នាំ​២០២១​ខាងមុខ​វិញ ដើម្បី​ទុក​ពេល​ឱ្យ​ក្រុម​មេធាវី​ពិនិត្យ​សំណុំរឿង​ឡើងវិញ និង​ទំនាក់ទំនង​ជាមួយ​កូនក្ដី​ឱ្យ​បាន​ពេញលេញ​។ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​ចេញ​ដីកាកោះ​ជា​បន្តបន្ទាប់​កោះហៅ​មេដឹកនាំ​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងហោចណាស់ ១២៥​នាក់​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ និង​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ពាក់ព័ន្ធ​ការចូលរួម និង​គាំទ្រ​គម្រោង​មាតុភូមិ​និវត្តន៍​លោក សម រង្ស៊ី កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩​កន្លង​ទៅ។

​មេធាវី​ម្នាក់​ការពារ​ក្ដី​ក្នុង​សំណុំ​រឿង​នេះ លោក ឡោ ជុនធី ដែល​ការពារ​ក្ដី​មនុស្ស​១២​នាក់​ក្នុង​ចំណោម​មនុស្ស​ជាង ១២០​នាក់​នេះ​ឱ្យ​អាស៊ីសេរី​ដឹង​ថា ចាប់​តាំង​ពី​តុលាការ​លើក​ពេល​ជំនុំជម្រះ​កាលពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា​កន្លង​ទៅ លោក​មិន​ទាន់​បាន​ឯកសារ ឬ​ភស្តុតាង​ណាមួយ​ពី​កូនក្ដី​របស់​លោក​នៅ​ឡើយ​ទេ៖ «និយាយ​ចំ​តាំងពី​បែក​គ្នា​មក អត់​ទាន់​បាន​ជួប​អី​ទេ​បញ្ហា​រហូតដល់​អ៊ីចឹង​ពិបាក​ទាក់ទង»។

ចំណែក​មេធាវី​ការពារ​ក្ដី​ឱ្យ​មន្ត្រី​និង​សកម្មជន​គណបក្សប្រឆាំង​ម្នាក់​គឺ​លោក សំ សុគង់ អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទ​ទូល​។​

​ជុំវិញ​ករណី​តុលាការ​ចោទប្រកាន់​លើ​ថ្នាក់ដឹកនាំ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ដែរ ថ្នាក់ដឹកនាំ​និង​សកម្មជន​ទាំង​អស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ឈ្មោះ​ក្នុង​ដីកាកោះ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ប្រកាស​ថា នឹង​វិល​ចូល​កម្ពុជា​វិញ​ជាថ្មី​ម្ដងទៀត​នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២១ ខាងមុខ​។ គម្រោង​វិល​ចូល​ស្រុក​ជា​ថ្មី​ទៀត​នេះ ដឹកនាំ​ដោយ​អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដើម្បី​ទៅ​តតាំង​ក្តី​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ដែល​បាន​ចោទ​ប្រកាន់​ក្រុម​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ១២០​នាក់ ពី​បទ “​ឧបឃាត​” បទ “​រួមគំនិត​ក្បត់​” និង​បទ “​ញុះញង់”

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​ថា ខ្លួន​មិន​បាន​ប្រព្រឹត្តិ​បទ​ញុះញង់ និង​រួម​គំនិត​ក្បត់​ដូច​ការ​ចោទ​ទេ"

  1. so socheath says:

    ​សម្រាប់ដាស់តឿនពួកមីក្តឹតងាយ !
    *******

    នឹកឡើងត្រូវខ្មាស់ស្រីចំតិញ ជំទយគូថស្ញេញលេចប្រដាប់
    គួរចេះខ្មាស់ញាតិមីត្រូវគ្រាប់ យ៉ាប់ពូជមីឡប់វង្វេងក្រោល ។
    ត្រូវចេះនឹកខ្មាស់មុនហងជឿ កុំចេះតែល្ងើទយក្តឹតឲ្យ
    អាស៊ី-អាខាវាលាត់សើយ ធើពីមុខ-ក្រោយឲ្យសន្យា ។
    សន្យាខ្យល់ខ្ចប់ វាសាប់ដូចសប់ សាប់ញាប់ដូចឆ្កែ
    សាប់ឲ្យសក្តិ៍ខ្យល់ ពួកអាតាប៉ែ ជាប់ងារក្តឆ្កែ ​​
    អាតិរច្ឆាន !