កូរ៉ូណាវីរុស | ព័ត៌មានជាតិ | សេដ្ឋកិច្ច
លោក ញឹម សុខន |០៤ ធ្នូ ២០២០ |ម៉ោង ១៨:០៣
VOD

រទេះលក់ដូរមួយចំនួនរបស់អ្នករកស៊ីលក់ដូរនៅពីមុខរោងចក្រមួយនៅក្រុងភ្នំពេញ អំឡុងខែកញ្ញា ឆ្នាំ២០២០។ (ហ៊ុន សិរីវឌ្ឍន៍)
សហរដ្ឋអាមេរិកនិយាយថា ក្រុមហ៊ុនផលិតសម្លៀកបំពាក់របស់ខ្លួនបានសន្យាជួយកម្មករនៅកម្ពុជានិងតំបន់អាស៊ី ដែលពួកគេបាត់បង់ការងារដោយសារវិបត្តិកូវីដ១៩ ក្នុងនាមប្រទេសជាដៃគូ។
ការអះអាងរបស់សហរដ្ឋអាមេរិកបែបនេះ បានធ្វើឡើង តាមរយៈទំព័រហ្វេសប៊ុកស្ថានទូតខ្លួនប្រចាំកម្ពុជា ដែលបានបង្ហោះនៅថ្ងៃសុក្រនេះ។
សហរដ្ឋអាមេរិកថា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមហ៊ុនផលិតសម្លៀកបំពាក់អាមេរិក បានសន្យាថា នឹងជួយកម្មករនៅអាស៊ី ក្នុងការងើបឡើងវិញពីស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ចដោយសារមេរោគរាតត្បាតកូវីដ១៩។ នៅឆ្នាំបន្ទាប់នេះ ភាពជាដៃគូនេះនឹងជួយកម្មករកាត់ដេរ ដែលភាគច្រើនជានារី នៅប្រទេសបង់ក្លាដេស កម្ពុជា ស្រីលង្កា និងវៀតណាម ដែលពួកគេជាច្រើនបានបាត់បង់ការងារដោយជំងឺរាតត្បាតនេះ»។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ឱ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា កម្មករជិត៤ម៉ឺននាក់ បានបាត់បង់ការងារទាំងស្រុង ដោយសារក្រុមហ៊ុនជាង១០០បិទទ្វារ និងកម្មករជិត២ម៉ឺននាក់ទៀតត្រូវបានព្យួរការងារ ដោយសារក្រុមហ៊ុន៦៩ ផ្អាកបណ្តោះអាសន្ន៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។