លោក ហ៊ុន សែន សម្រេចប្តូរធ្វើចត្តាឡី ស័ក លើអ្នកវិនិយោគបរទេសពីរយៈពេល២ថ្ងៃទៅ ១៤ថ្ងៃវិញ

កូរ៉ូណាវីរុស | ព័ត៌មានជាតិ | សុខភាព
លោក ណាត សុភាព | ០៥ ធ្នូ ២០២០ |ម៉ោង ១៦:៤៧
VOD

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពាក់ម៉ាស់ (រូបកណ្តាល)។ រូបពីហ្វេសប៊ុក លោក ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពាក់ម៉ាស់ (រូបកណ្តាល)។ រូបពីហ្វេសប៊ុក លោក ហ៊ុន សែន


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបញ្ឈប់ធ្វើចត្តាឡីស័កលើអ្នកវិនិយោគិនមកប្រទេសកម្ពុជាចំនួន២ថ្ងៃ ដោយថារយៈពេលនេះខ្លីពេក អាចធ្វើឱ្យមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍កម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងសារជាសំឡេងបង្ហោះលើហ្វេសប៊ុករបស់លោក កាលពីម្សិលមិញថា កន្លងមកកម្ពុជាអនុញាតឱ្យអ្នកវិនិយោគិនមកពីក្រៅប្រទេសធ្វើចត្តាឡីស័កចំនួន២ថ្ងៃប៉ុណ្ណោះ ដើម្បីឱ្យសេដ្ឋកិច្ចនៅកម្ពុជារក្សាលំនឹងបានល្អ ប៉ុន្តែក្រោយពីមានឆ្លងជំងឺកូវីដក្នុងសហគមន៍ លោកសម្រេចបញ្ឈប់ធ្វើចត្តាឡីស័ករយៈពេលខ្លីលើអ្នកវិនិយោគបរទេសទាំងនោះ ដោយកំណត់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃវិញ។

លោកថ្លែងថា៖ «មុនពេលមកដល់ត្រូវដឹងថាគេធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នេះគឺជាស្ថានភាពដែលមិនអាចខុសពេលបានបន្តទៅទៀតទេ ដែលយើងត្រូវតែមានការលះបង់ខាងសេដ្ឋកិច្ចខ្លះ ដើម្បីការរស់រានមានជីវិតមនុស្សរបស់ប្រជាពលរដ្ឋរបស់យើង សុខភាពរបស់ប្រជាពលរដ្ឋយើងបញ្ហាសំខាន់ជាង»

អ្វីដែលគួរឱ្យកត់សម្គាល់ លោកនាយករដ្ឋមន្ត្រីថ្លែងទៀតថា តាមការប៉ាន់ស្មានរបស់អ្នកបច្ចេកទេស និងតាមការស្មានរបស់លោក គឺ ព្រឹត្តិការណ៍ ថ្ងៃ២៨ វិច្ឆិកា មានលទ្ធភាពឆ្លងជាច្រើន គឺអាចចេញមកពីស្ថានភាពនៃចត្តាឡីស័កមិនគ្រប់គ្រាន់សំរាប់ជនបរទេសនានាមួយចំនួន ដែលអាចមានទំនាក់ទំនងជាមួយលោក ឆែម សាវុធ និងក្រុមគ្រួសារលោកឆ្លងជំងឹកូវីដ១៩នេះ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles