លោក​ស្រី មូរ សុខហួរ ទាមទារ​រក​យុត្តិធម៌ ក្រោយ​ត្រូវ​ក្រុមហ៊ុន​អាកាសចរណ៍​បដិសេធ​មិន​ឲ្យ​ឡើង​យន្តហោះ

កម្ពុជា-នយោបាយ
16/01/2021 – 12:04
ដោយ៖ អ៊ឹម រចនា
RFI

លោក​ស្រី មូរ សុខហួរ អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​សំបុត្រ​យន្តហោះ​សម្រាប់​ធ្វើ​ដំណើរ​ត្រឡប់​មក​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី​១៦ មករា ឆ្នាំ​២០២១
លោក​ស្រី មូរ សុខហួរ អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​សំបុត្រ​យន្តហោះ​សម្រាប់​ធ្វើ​ដំណើរ​ត្រឡប់​មក​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី​១៦ មករា ឆ្នាំ​២០២១ © Mu Sochua

ភ្លាម​ៗ​បន្ទាប់​ពី​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ឡើង​យន្តហោះ​ពីទីក្រុង Los Angeles លោក​ស្រី មូរ សុខហួរ បាន​ថ្លែង​សូម​ឲ្យ​ប្រជាពលរដ្ឋ​រក​យុត្តិធម៌​ឲ្យ​លោក​ស្រី ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា​កោះ​ហៅ​ឲ្យ​ចូល​រួម​សវនាការ​ជំនុំជម្រះក្ដី ប៉ុន្តែ​បែរ​ជា​មិន​ត្រូវ​បាន​ផ្ដល់​ទិដ្ឋាការ​ឲ្យ​ចូល​ទៅ​កាន់​ប្រទេស​កម្ពុជាទៅ​វិញ​។

លោក​ស្រី មូរ សុខហួរ អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់​ទុក​រឿង​នេះ​ថា​ជា​ការ​រំលោភ​សិទ្ធិ​របស់​លោក​ស្រី រួម​មាន​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​លិខិត​ឆ្លង​ដែន និង​សិទ្ធិ​ក្នុង​ការទទួល​បាន​យុត្តិធម៌ តាម​រយៈ​ការ​បង្ហាញ​វត្តមាន​ក្នុង​ពេល​ជំនុំ​ជម្រះ​ក្ដី​នៅ​តុលាការ​ជា​ដើម​។

នៅ​ក្នុង​ព្រឹត្តិការណ៍​មាតុភូមិ​និវត្តន៍​របស់​មន្ដ្រីអតីត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ដែរ មិន​មែន​មាន​តែ លោក​ស្រី មូរ សុខហួរ ម្នាក់​ប៉ុណ្ណោះ​ទេ ដែល​ពុំ​ត្រូវ​បាន​ក្រុមហ៊ុន​អាកាសចរណ៍​បដិសេដ​មិន​ឲ្យ​ឡើង​យន្តហោះ​។

នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង លោក ម៉ែន សុថាវរិន្ទ្រ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ឡើង​យន្តហោះ​ចាកចេញ​ពី​ទីក្រុង​ប៉ារីសមក​កាន់​ប្រទេស​សិង្ហបុរី មុន​នឹង​បន្ត​ដំណើរ​មក​កាន់​កម្ពុជា​ដូច​គ្នា​ដែរ​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​សៅរ៍ ទី​១៦​មករា​នេះ​​។ លោក សម រង្ស៊ី ឲ្យ​ដឹង​បន្ថែមទៀត​ថា ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines មិន​​ឲ្យ​លោក ម៉ែន សុថាវរិន្ទ្រ ឡើង​យន្តហោះ គឺ​ព្រោះ​តែ​រដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត​​ឲ្យ​លោក ម៉ែន សុថាវរិន្ទ្រ ត្រឡប់​មក​មាតុប្រទេស​វិញ​ទេ បើ​ទោះ​បី​ជា​ឆ្លង​កាត់​ប្រទេស​ណា​ក៏​ដោយ​។ នេះ​បើ​តាម​លោក សម រង្ស៊ី​៕

What Next?

Recent Articles

2 Responses to "លោក​ស្រី មូរ សុខហួរ ទាមទារ​រក​យុត្តិធម៌ ក្រោយ​ត្រូវ​ក្រុមហ៊ុន​អាកាសចរណ៍​បដិសេធ​មិន​ឲ្យ​ឡើង​យន្តហោះ"

  1. ?omen? says:

    នេះគឺជាភាពអាមាស់ដល់របបផ្ដាច់ការរបស់ ហ៊ុនសែន ដែលព្យាយាមរារាំងក្រុមប្រឆាំងមិនអោយចូលតុលាការនិងបរាជ័យក្នុងការស្ដារលិទ្ធិប្រជាធិបតេយ្យនិងសិទ្ធសេរីភាពរបស់ប្រជាពលរដ្ធខ្មែរ។យើងបន្តរតាមដានតទៅទៀត

  2. so socheath says:

    ហាស ! ហាស
    មីកាដួយស្អុយ ប៉ាស្ព៍រ អាមេរិកង៉ែងម៉េចមិនប្រើ ?
    កាលង៉ែងរត់ចេញទៅ មិនមែនប្រើប៉ាស្ព័រកម្ពុជាឯណា ?