បទយកការណ៍
20/01/2021 – 11:15
ដោយ៖ សឿង ភារៈ
RFI

នៅខែមករា ឆ្នាំ២០២១នេះ អ្នកធ្វើការនៅក្នុងវិស័យកាត់ដេរកម្ពុជា បានបើកប្រាក់ឈ្នួលថ្មី ដែលត្រូវបានកំណត់ដោយភាគីពាក់ព័ន្ធ កាលពីខែកញ្ញា ឆ្នាំ២០២០កន្លងទៅ។ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ ២០២១ ឡើងបានតិច តែទំនិញលើទីផ្សារនៅតែថ្លៃ។ នេះជាការលើកឡើងរបស់កម្មករមួយចំនួន ខណៈខ្លះទៀតព្រួយបារម្ភ ខ្លាចបាត់បង់ការងារ ព្រោះកូវីដ១៩មិនទាន់ទៅណាឆ្ងាយពីកម្ពុជា។