ក្រុម​ទីប្រឹក្សា​សភា​កម្ពុជា​ រៀប​ចំ​គម្រោង​ទៅ​ចូល​រួម​វគ្គ​បណ្ដុះបណ្ដាល​នៅ​ក្នុង​ប្រទេស​ចិន

ហេង រស្មី
2021-01-19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​ទីប្រឹក្សា​សភា​កម្ពុជា​ រៀប​ចំ​គម្រោង​ទៅ​ចូល​រួម​វគ្គ​បណ្ដុះបណ្ដាល​នៅ​ក្នុង​ប្រទេស​ចិន

លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​ និង​​លោក​​ លី ចាន់ស៊ូ​ ប្រធាន​សភា​ប្រជាជន​ចិន​ទូទាំង​ប្រទេស តាម​រយៈ​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​កាល​ពី​ថ្ងៃ​ទី​ ១៩មករា​ ឆ្នាំ​២០២១។ រូប​ថត​៖​ គេហទំព័រ​រដ្ឋសភា​កម្ពុជា


រដ្ឋសភា​កម្ពុជា​គ្រោង​​បង្កើត​កម្មវិធី​ថ្នាក់​ដឹក​នាំ​វ័យ​ក្មេង​ ទៅ​​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន​ ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ នៃ​អនាគត​រវាង​សភា​កម្ពុជា និងចិន​ នៅ​ថ្ងៃ​អនាគត។​

រដ្ឋសភា​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​កាល​ពី​ថ្ងៃ​ទី ១៩​ មករា​​ថា​ ការ​បង្កើត​កម្ម​វិធី​ថ្នាក់​ដឹក​នាំ​វ័យ​ក្មេង​នេះ​ គឺ​តាម​រយៈ​​ការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​ ដល់​ក្រុម​ទី​ប្រឹក្សា​រដ្ឋសភាកម្ពុជា​ ដើម្បី​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​ និង​ទេព​កោសល្យ​ ក៏​ដូច​ជា​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​ វិជ្ជាជីវៈ​ដល់​ក្រុម​ការងារ​ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ ក្នុង​កិច្ច​ខិត​ខំ​ពង្រឹង​សមត្ថភាព​ ក្នុង​ការ​ត្រៀម​រៀប​ចំ​ខ្លួន​ ដើម្បី​ជួយ​ជ្រោមជ្រែង​កិច្ច​សហប្រតិបត្តិ​ការ​សភា​កម្ពុជា-ចិន​ នៅ​ថ្ងៃ​អនាគត។​

សេចក្តី​ប្រកាស​​របស់​រដ្ឋសភា​កម្ពុជា​បាន​ធ្វើ​ឡើង ​ក្រោយ​ពី​ជំនួប​រវាង​លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​កម្ពុជា​ ជាមួយ​នឹង​លោក ​​លី ចាន់ស៊ូ​ ប្រធាន​សភា​ប្រជាជន​ចិន​ទូទាំង​ប្រទេស​ តាម​រយៈ​ប្រព័ន្ធ​វីដេអូ​ កាល​ពី​ថ្ងៃ​ទី១៨​ មករា​កន្លង​ទៅ​នេះ​។​

លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ ​កម្ពុជា​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​ នូវ​គោល​នយោបាយ​ចិន​តែ​មួយ​ ហើយ​នឹង​បន្ត​រក្សា​ទំនាក់​ទំនង​សភា​កម្ពុជា-ចិន​ ឱ្យ​កាន់​តែ​មាន​ភាព​រឹងមាំ​ថែម​ទៀត។​

​​​លោក​​ លី ចាន់ស៊ូ​ ប្រធាន​សភា​ប្រជាជន​ចិន​ទូទាំង​ប្រទេស​ មាន​ប្រសាសន៍​ថា​ ចិន​បាន​ត្រៀម​ខ្លួន​ជួយ​កម្ពុជា​​គ្រប់​កាលៈទេសៈ​ ដើម្បី​លើក​កម្ពស់​​​សេដ្ឋកិច្ច​ និង​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា។​

មេដឹក​នាំ​គណបក្ស​ប្រឆាំង ​គឺ​លោក​ សម រង្ស៊ី​ បាន​អះអាង​ផ្ទុយ​ពី​ការ​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភា​កម្ពុជា​។​

លោក​ សម រង្ស៊ី​ ថ្លែង​ថា​ វគ្គ​បណ្ដុះបណ្ដាល​ដែលគេ​គ្រោង​ធ្វើ​ឡើង​នេះ ​គ្មាន​បាន​ផល​ចំណេញ​ដល់​ប្រទេស​ជាតិ​ទេ។​ លោក​ថា​ រដ្ឋសភា​កម្ពុជា​ និង​ចិន​កំពុង​សំដែង​ល្ខោន​ ដើម្បី​កុហក​ពលរដ្ឋ​កម្ពុជា​ អំពី​វត្ត​មាន​ជនជាតិ​ចិន​ ​និង​បំផ្លាញ​ធនធាន​ធម្មជាតិ​ពី​ប្រទេស​ចិន​នៅ​កម្ពុជា៖«​ ខ្ញុំ​ជឿ​ថា​ នេះ​ជា​ឆាក​ល្ខោន​ គឺ​គ្រាន់​តែ​រៀប​ចំ​ឱ្យ​តែ​ល្អ​មើល​។ ទស្សនកិច្ច​ទៅ​មក​ស្អី​ទេ​។​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ ទឹក​ចិត្តប្រជា​រាស្ត្រ​ខ្មែរ។​ ប្រជារាស្ត្រ​អត់​សប្បាយ​ចិត្ត​ទេ​ ឃើញ​ចិន​​មក​ពេញ​ទឹក​​ពេញ​ដី​​នៅ​ស្រុក​ខ្មែរ​។ ចិន​ធ្វើ​អាណា​និគម​និយម​​មក​លើ​ប្រទេស​កម្ពុជា​ មក​បំផ្លាញ​ធនធាន​ធម្មជាតិ​យើង​ មក​ប្លន់​ដី​ធ្លី​ប្រជាពលរដ្ឋ​ខ្មែរ​ ហើយ​ឥឡូវ​នេះ​ មើល​ងាយ​ខ្មែរ​។​ កន្លែង​ណា​ចិន​មក​បោះ​ទី​តាំង​ ចាត់​ទុក​ខ្មែរ​​យើង​ហ្នឹង ​ដូច​ជា​ខ្ញុំ​កញ្ជះ​វា​។​ ដូច្នេះ​ប្រជារាស្ត្រ​ខ្មែរ​​អត់​សប្បាយ​ចិត្ត​ទេ​ ទោះ​ជា ​ហេង​ សំរិន ទៅ​ស្រុក​ចិន​ ១​ពាន់​​ដង​ទៀត ​ក៏​មិន​ប្រែប្រួល​ដល់​ទឹក​ចិត្ត​ពលរដ្ឋ​ខ្មែរ​ដែរ»

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​ ​បណ្ឌិត​ សេង សារី​ មាន​ប្រសាសន៍​ថា​ លោក​មើល​ឃើញ​ថា​ ការ​បង្កើត​កម្ម​វិធី​ថ្នាក់​ដឹក​នាំ​វ័យ​ក្មេង​ ដើម្បី​​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​​ទៅ​កាន់​ប្រទេស​ចិន​នេះ​ គឺ​ជា​រឿង​ល្អ​។​ ប៉ុន្តែ​លោក​ជំរុញ​​ភាគី​កម្ពុជា​ថា គួរ​តែ​បង្កើត​កម្មវិធី​សិក្សា​នេះ​ ជា​មួយ​ប្រទេស​លោក​ខាង​លិច​ផង​ដែរ​ ជា​ពិសេស ​សហរដ្ឋ​​អាមេរិក៖ «ប៉ុន្តែ​បើ​ក្នុង​ករណី​ ដែល​កម្ពុជា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទស​ចិន​ ហើយ​បែរ​ខ្នង​ដាក់​ប្រទេស​អ្នក​កាន់​លទ្ធិប្រជាធិបតេយ្យ​ ជា​ពិសេស ​ប្រទេស​មហាអំណាចមួយ​ចំនួន ​ដូច​ជា ​សហរដ្ឋ​អាមេរិក​ សហគមន៍​ អឺ​រ៉ុប​ អី​ហ្នឹង​ វា​ជា​រឿង​មួយ​ដែល​អាច​កម្ពុជា នឹង​ប្រឈម​មុខ​បញ្ហា​ការ​ទូត​មួយ​ចំនួន​ទៅ​ថ្ងៃ​អនាគត»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់​ទង​អ្នក​នាំ​ពាក្យ​ស្ថាប័ន​រដ្ឋសភា​លោក​ ឡេង ប៉េងឡុង​ តែ​ទូរស័ព្ទ​ហៅ​ចូល​ជា​ច្រើន​ដង​គ្មាន​អ្នក​ទទួល។​ តែ​ទោះ​ជា​យ៉ាង​ណាក្ដី​ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​បាន​បញ្ជាក់​ថា​ កម្ពុជា-ចិន​ បន្ត​អនុវត្ត​កម្មវិធី​គោល​នយោបាយ​បរទេស​ជាមួយ​គ្នា​ ដើម្បី​ឈាន​ទៅ​រក​ការ​សម្រេច​ភាព​ជោគជ័យ​ ក្នុង​ការ​កសាង​​សហគមន៍​ ដែល​មាន​ជោគ​វាសនា​រួម​សម្រាប់​មនុស្ស​ជាតិ៕​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ក្រុម​ទីប្រឹក្សា​សភា​កម្ពុជា​ រៀប​ចំ​គម្រោង​ទៅ​ចូល​រួម​វគ្គ​បណ្ដុះបណ្ដាល​នៅ​ក្នុង​ប្រទេស​ចិន"

  1. Anonymous says:

    OH…GOD ..after just about three million Cambodian was murder by communist China they want this poor un educated old man to study the new way of killing. we knew communist China they wanted to spreading their communist policy in this region so they can felling worm without any Democracy nation close to them . as I knew Cambodian can be peace and stay as a nation unless they got Democracy . right at this moment I’m seeing Cambodia is more dangerous then ever, communist China come over ones more time and the communist Vietcong is getting more powerful , the most danger is the thief neighbor that invaded this nation in the last forty years are so smart they got the US to support them . I’m felling so sad by having un educated animal HUN SEN at first this guy became a monster then he became dictator through out his secreted killing to scare the other and took powers. I knew if Cambodia still with this two communist nation soon this country will be over . in what so ever HUN SEN will not care and responsible for what he has been doing unless we Cambodian put him out.