ដោយ យន់ សាមៀន
2021-01-23
RFA

សកម្មជនគណបក្សសង្គ្រោះជាតិ នៅរាជធានីភ្នំពេញ លោក ទេស សារឿន ដែលត្រូវជនមិនស្គាល់មុខលួចវាយប្រហារពីរលើកផ្ទួនៗគ្នា ស្ថិតនៅក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញុ។ Photo Provided
សកម្មជនបក្សប្រឆាំងម្នាក់ទៀត ត្រូវជនមិនស្គាល់មុខលួចវាយប្រហារពីរលើកផ្ទួនៗ គ្នា ស្ថិតនៅក្នុងខណ្ឌ ៧មករា រាជធានីភ្នំពេញ ក្រោយលោកទៅចូលរួមឃ្លាំមើលសវនាសំណុំរឿងមន្ត្រីគណបក្សសង្គ្រោះជាតិ នៅសាលាដំបូងរាជធានីភ្នំពេញ។ មន្ត្រីសង្គមស៊ីវិល យល់ថា ករណីហិង្សាលើសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់ ហើយសមត្ថកិច្ចមិនអាចចាប់ជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់នេះ នឹងនាំឲ្យសហគមន៍ជាតិ និងអន្តរជាតិ វាយតម្លៃថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
សកម្មជនគណបក្សសង្គ្រោះជាតិ នៅរាជធានីភ្នំពេញ លោក ទេស សារឿន ប្រាប់អាស៊ីសេរីថា ជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានជិះម៉ូតូមកក្បែរហើយបានប្រើដុំថ្មវាយក្បាល និងដងខ្លួនរបស់លោក បណ្ដាលឲ្យលោករងរបួសដេកពេទ្យ។ លោក ទេស សារឿន បញ្ជាក់ថា អំពើហិង្សានេះ កើតឡើងនៅម៉ោងជិត ១០ព្រឹកថ្ងៃទី២២ ខែមករា នៅជិតសាលាបាក់ទូក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ខណៈលោកកំពុងជិះម៉ូតូត្រឡប់មកពីឃ្លាំមើលសវនាការសំណុំរឿងមន្ត្រីប្រឆាំង ១២រូប និងការតវ៉ារបស់ក្រុមស្ត្រីថ្ងៃសុក្រ នៅសាលាដំបូងរាជធានីភ្នំពេញ៖ «ដំបូង វា វាយក្បាលខ្ញុំ តែខ្ញុំពាក់មួកសុវត្ថិភាព ហើយបន្តវាយត្រូវស្មា និងខ្នងរបស់ខ្ញុំទៀត ដោយប្រើដំថ្មវាយ។ ជនដៃដល់តែម្នាក់ឯងទេ ជិះម៉ូតូអាសង់ ហើយពាក់មួកការពារ និងអាវខាងក្រៅហ្នឹងឃើញអក្សរដាក់ថា ប៉ូលិស ប៉ុន្តែយើងមិនចម្លែកទេ ព្រោះអាវចឹងៗ លក់ទីផ្សារច្រើន ។ យើងមិនចោទថា ប៉ូលិស ឬអីទេ តែអាវដាក់ថា ប៉ូលិស។ ខ្ញុំមិនដែលមានទំនាស់ជាមួយអ្នកណាទេ ហើយជននោះមិនដែលស្គាល់ខ្ញុំ ហើយខ្ញុំក៏មិនដែលស្គាល់ជននោះទេ តែក្រោយពីខ្ញុំចេញពីកន្លែងស្ត្រីតវ៉ានោះ ស្រាប់តែមានហេតុការណ៍នេះកើតឡើង»។
ជនរងគ្រោះរូបនេះ បញ្ជាក់ថា នេះគឺជាអំពើហិង្សាលើកទី២ហើយ។ លោកថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ជនមិនស្គាល់មុខពីរនាក់ ក៏បានជិះម៉ូតូមកក្បែរ ហើយប្រើដំបងដែកវាយ ត្រូវដើមដៃ និងកដៃឆ្វេងរបស់លោកជិតបាក់ម្ដងដែរ បន្ទាប់ពីលោកទៅចូលរួមឃ្លាំមើលសវនាការសំណុំរឿងមន្ត្រីគណបក្សសង្គ្រោះជាតិដូចគ្នានេះ។ លោក ទេស សារឿន បញ្ជាក់ជំហរថា បើទោះបីជាលោក ត្រូវបានជនមិនស្គាល់មុខវាយដំពីរលើកផ្ទួនៗ គ្នាក្តី ក៏លោកមិនបាក់ស្មារតីនោះទេ ហើយលោក ក៏មិនប្ដឹងទៅអាជ្ញាធរដែរ ព្រោះលោក គ្មានជំនឿថា នឹងទទួលបានយុត្តិធម៌៖ «វាយសកម្មជនតាមដងផ្លូវនេះ ជាង ២០ ទៅ ៣០ករណីហើយ តែអត់ ឃើញអាជ្ញាធរ ចាប់ជនដៃដល់បានផង រហូតដល់មានទាំងថតបានស្លាកលេខម៉ូតូរបស់ជនល្មើសអីជាហូរហែ តែសំណុំរឿងនេះ អត់មានបំបែកបានមួយករណីណាសោះ ដូច្នេះខ្ញុំមិនមានជំនឿចិត្ត ហើយមិនប្ដឹងទៅ អាជ្ញាធរទេ»។
អធិការនគរបាលខណ្ឌ ៧មករា លោក នេត ស៊ីថុន វិញ លោកបដិសេធឆ្លើយតបជាមួយអាស៊ីសេរី ដោយលោកប្រាប់ថា ជាប់រវល់ការងារ ហើយបិទទូរស័ព្ទ ប៉ុន្តែ មន្ត្រីប៉ុស្តិ៍នគរបាលសង្កាត់វាលវង់ ដែលបដិសេធប្រាប់ឈ្មោះ និងតួនាទី ថ្លែងថា លោកមិនបានដឹងករណីហិង្សានេះទេ ហើយក៏គ្មានអ្វីត្រូវស៊ើបអង្កេតដែរ៖ «ស្រាវជ្រាវ បើខ្ញុំអត់ដឹងផង បានអីស្រាវជ្រាវ។ ចាំមើលខ្ញុំស៊ើបសួរមើល មើល ព្រោះខ្ញុំអត់ដឹងរឿងនេះផង»។
ការចាប់ខ្លួន និងអំពើហិង្សាលើសកម្មជនគណបក្សសង្គ្រោះជាតិ បានកក្រើកឡើងវិញ ក្នុងពេលមានសវនាការជំនុំជម្រះក្ដីលើថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងទ្រង់ទ្រាយធំ ចាប់តាំងពីចុងឆ្នាំ ២០២០ មក។
ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់អង្គការច្រាក (CHRAC) លោក រស់ សុដ្ឋា ថ្លែងថា អំពើហិង្សានេះ ត្រូវបានសាធារណជន ពិនិត្យឃើញថា មានការរៀបចំជាប្រព័ន្ធ និងមានគោលដៅចំពោះតែសកម្មជនបក្សប្រឆាំង ដូច្នេះរដ្ឋាភិបាល មិនអាចបដិសេធក្នុងការទទួលខុសត្រូវបានឡើយ។ លោកបន្តថា ទោះបីជាជនរងគ្រោះមិនដាក់បណ្ដឹងក៏ដោយ ក៏អាជ្ញាធររដ្ឋាភិបាល មានកាតព្វកិច្ចស្រាវជ្រាវស្វែងរកជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ដែរ ដើម្បីធានាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូបដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ៖ «រាជរដ្ឋាភិបាល ឬអាជ្ញាធរអី មិនខ្វល់ពីការរិះគន់ទេ ព្រោះគាត់គិតថា មិនដឹងជាអ្នកណាជាអ្នកធ្វើ ប៉ុន្តែមហាជនគេអាចវាយតម្លៃចំពោះអ្នកណា គេអាចវាយតម្លៃបាន។ នេះហើយខ្ញុំមើលឃើញថា វាជាការធ្លាក់ចុះនូវធម្មានុរូប (សិទ្ធិស្របច្បាប់) របស់រាជរដ្ឋាភិបាល ។ បើសិនជារាជរដ្ឋាភិបាលមិនដោះស្រាយទេ ពិន្ទុរបស់រាជរដ្ឋាភិបាល ត្រូវធ្លាក់ទៅៗ។ ខ្ញុំសូមផ្តល់អនុសាសន៍ទៅរាជរដ្ឋាភិបាល ត្រូវតែគិតគូរដោះស្រាយ ដើម្បីទទួលបានការគោរពស្រឡាញ់ពីប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ»។
គិតត្រឹមថ្ងៃទី២៣ មករា មានសកម្មជនគណបក្សសង្គ្រោះជាតិ សាច់ញាតិរបស់ពួកគេ និងអ្នកតស៊ូមតិជាង ៣០នាក់ហើយ ត្រូវបានជនអនាមិកលួចវាយដំបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ហើយក្នុងចំណោមនោះ ក៏មានករណីប្រព្រឹត្តដោយអាជ្ញាធរ និងកងសន្តិសុខក្រុងភ្នំពេញដែរ។ ករណីភាគច្រើនបំផុត គឺសមត្ថកិច្ចមិនទាន់ចាប់បានជនប្រព្រឹត្ត យកមកដាក់ទោសតាមច្បាប់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
this Cambodian is firmly supported CNRP if he did not has his hope to win I do not think he will following any one that easy . as I said Cambodian national recue party is only hope to all Cambodian if any one trying to form or reform a new party that mean they are helping hand for Vietcong to take over Cambodia . for me it is so shameful to see such a tiny nation but every one wanted to be world powerful Prime minister . I must say there are too many AH CHESSTU no AH LNGOUNGTU I’m sorry every one this word I got it from the highly educated leader of the world HUN NAL . I just would like to tell every Cambodian that this time is more then ever KAMPOUCHEA is in the last stage I do not think no one can fine some kind of unity unless world community help . KAMPOUCHEA under SDACH PEAL can be end sooner then what I though
អាក្បាច់ប្រើល្បិចឈឺសាច់កម្មសំពងគ្នាឯង សម្លាប់សម្លាប់គ្នាឯងទម្លាក់កំហុស
យកស្ទីលតាមរឿងសាមកុក ដែលចុងក្រោយនេះ
សូម្បីមួរ សុខហួរ វ៉ិះ តែនឹងត្រូវងាប់តៃហោង តាមរយះ មាតុភូមិ
និវត្តន៍ដែលរៀបចំដោយ ងាសមរង្សី អេងឆៃអ៊ាង ហូវ៉ាន់ កុំថាឡើយមនុស្ស សូម្បីតែឆ្កែ
ក៍វាដឹងពីអាល្បិចស្ទើភ្លើងរាក់កំផែលនេះដែរ ពួកអាសង្គ្រោះតែកាដួយ សង្គ្រោះតែក្ត ។
PREKTNOTH is facility for those who CHHKOUTH, I think so socheath should go there for long time ago