ក្រសួង​ព័ត៌មាន​តម្រូវ​​​ឱ្យ​ជូនដំណឹង​ទៅ​ក្រសួង​មុន​បើក​វគ្គ​បណ្ដុះបណ្ដាល​ពី​វិស័យ​សារព័ត៌មាន

ដោយ ខែ សុណង
2021-02-26
RFA

ក្រសួង​ព័ត៌មាន​តម្រូវ​​​ឱ្យ​ជូនដំណឹង​ទៅ​ក្រសួង​មុន​បើក​វគ្គ​បណ្ដុះបណ្ដាល​ពី​វិស័យ​សារព័ត៌មាន

ស្លាកសញ្ញាក្រសួង​ព័ត៌មាន (រូប៖ ពលរដ្ឋ)


ក្រសួង​ព័ត៌មាន​ឲ្យ​ម្ចាស់​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ សមាគម ត្រូវ​ជូនដំណឹង​ទៅ​ក្រសួង មុន​រៀបចំ​សិក្ខាសាលា ឬ​បើក​វគ្គ​បណ្ដុះបណ្ដាល​ពី​វិស័យ​សារព័ត៌មាន។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ អះអាង​ក្នុង​លិខិត​ចុះ​ពី​ថ្ងៃ​ទី២៥ កុម្ភៈ ថា ការណែនាំ​នេះ ដើម្បី​ឲ្យ​ការ​បណ្ដុះបណ្ដាល​នេះ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​គុណភាព និង​មានការ​ទទួលខុសត្រូវ ជា​អ្នកសារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ ព្រមទាំង​លើកស្ទួយ​សិទ្ធិ សេរីភាព​ខាង​សារព័ត៌មាន​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន។

លិខិត​ក្រសួង​បន្ត​ថា ក្រសួង​សង្កេត​ឃើញ​ថា អង្គភាព​សារព័ត៌មាន និង​អង្គការ សមាគម​មួយ​ចំនួន បាន​រៀបចំ​សិក្ខាសាលា និង​បើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ផ្នែក​សារព័ត៌មាន​ពុំ​មាន​កិច្ចសហការ​​ជាមួយ​ក្រសួង និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ដើម្បី​អប់រំ​បណ្ដុះបណ្ដាល​ឲ្យ​បាន​ត្រឹមត្រូវ តាម​ក្រឹត្យក្រម​ក្បួនខ្នាត​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន​ឡើយ។

ទោះបីជា​យ៉ាងណា កន្លង​មក សង្គម​ស៊ីវិល​រិះគន់​ថា ការ​តម្រូវ​ឲ្យ​អង្គការ​សារព័ត៌មាន​ជូនដំណឹង​នេះ ជា​លេស​នៃ​ការ​ធ្វើទុក្ខបុកម្នេញ រឹតត្បិត​សិទ្ធិ​សេរីភាព​ដល់​អ្នកធ្វើ​ការ​ឯករាជ្យ ដែល​មិន​អាច​ឲ្យ​ពួកគេ​បំពេញវិជ្ជា​ជីវៈ​បាន​ដោយ​រលូន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles