ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដចំនួន២៦នាក់បន្ថែមទៀត

ព័ត៌មានជាតិ
លោក ពៅ មេត្តា |២៧ កុម្ភៈ ២០២១ |ម៉ោង ១០:០២
VOD

ក្រុមវេជ្ជបណ្ឌិតនិងអ្នកវិទ្យាសាស្ត្រ ធ្វើការពិសោធន៍វ៉ាក់សាំងកូវីដ១៩ អំឡុងការរាតត្បាតសកលនៃកូវីដ១៩ នៅឆ្នាំ២០២០។ (ហ្វេសប៊ុក៖ Australian Embassy, Cambodia)

ក្រុមវេជ្ជបណ្ឌិតនិងអ្នកវិទ្យាសាស្ត្រ ធ្វើការពិសោធន៍វ៉ាក់សាំងកូវីដ១៩ អំឡុងការរាតត្បាតសកលនៃកូវីដ១៩ នៅឆ្នាំ២០២០។ (ហ្វេសប៊ុក៖ Australian Embassy, Cambodia)


ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២៦នាក់បន្ថែមទៀត ដែល​នាំ​ឱ្យកម្ពុជារកឃើញអ្នកឆ្លងជំងឺនេះកើនដល់៧៦៦នាក់។

ក្នុង សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃនេះ ឱ្យដឹងថា អ្នកឆ្លងកូវីដទាំង២៦នាក់នោះ រួមមាន មានជនជាតិចិនចំនួន ២២នាក់, ជនជាតិវៀតណាម ៣នាក់ និងជនជាតិខ្មែរម្នាក់ ដែលជាអ្នកពាក់ព័ន្ធក្នុងសហគមន៍២០កុម្ភៈ ឆ្នាំ២០២១នេះ ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកុម្ភៈ​ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៧៦៦នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកដែលកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន២៨៧នាក់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles