ម​ន្រ្តី​សង្គម​​ស៊ីវិល​​ថា​​អាជ្ញាធរ​​គួរ​ប្រើ​វិធានការ​​អប់រំ​​ជាជាង​​វិធានការ​​ផ្លូវច្បាប់​​លើ​ការ​​បង្ហោះ​​សារ​តាម​​បណ្ដាញ​​សង្គម​​ទាក់ទង​រឿង​​ចាក់​​វ៉ាក់សាំង​កូ​វី​ដ​​១៩​

ដោយ មួង ណារ៉េត
2021-04-11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ម​ន្រ្តី​សង្គម​​ស៊ីវិល​​ថា​​អាជ្ញាធរ​​គួរ​ប្រើ​វិធានការ​​អប់រំ​​ជាជាង​​វិធានការ​​ផ្លូវច្បាប់​​លើ​ការ​​បង្ហោះ​​សារ​តាម​​បណ្ដាញ​​សង្គម​​ទាក់ទង​រឿង​​ចាក់​​វ៉ាក់សាំង​កូ​វី​ដ​​១៩​

ជនសង្ស័យពីរនាក់ដែលត្រូវបានចាប់ខ្លួនក្រោយបង្ហោះសាររិះគន់វ៉ាក់សាំងចិន។ រូប៖ ហ្វេសប៊ុក អគ្គស្នងការនគរបាលជាតិ


មន្ត្រីសង្គមស៊ីវិល​យល់ថា​ ការ​ចាប់​មនុស្ស​ដាក់ពន្ធគារ​មិនមែន​ជា​ជម្រើស​ល្អនោះទេ ​ជាពិសេស​ចំពោះ​បុគ្គម្នាក់​ឬពីរនាក់​ ដែល​និយាយ​ប៉ះពាល់​វិធានការ​របស់​រដ្ឋាភិបាល​ក្នុងការ​បង្កា​ ឬ​ ទប់ស្កាត់​ជំងឺកូវីដ១៩។

ប្រធាន​​ផ្នែក​​សិទ្ធិមនុស្ស​​នៃ​​សមាគម​​ការពារ​​សិទ្ធិមនុស្ស​​អាដហុក (Adhoc) ​លោក នី សុខា យល់ថា ​អ្នកលេង​បណ្ដាញ​សង្គម​ ទិកតុក (TikTok) ​និយាយ​ពី​រឿង​ចាក់​វ៉ាក់​សាំង​ ដែល​អាច​នឹងធ្វើឱ្យ​ប៉ះពាល់​ខ្លះ​ដល់​បម្រាម​របស់​រដ្ឋាភិបាល ឬ​ការ​អនុវត្ត​ច្បាប់​បង្កា​រ​ជំងឺកូវីដ-១៩។ ប៉ុន្តែ​វិធាការ​ផ្លូវ​ច្បាប់​នេះ ​ក៏នឹង​ធ្វើឱ្យ​មាន​ការ​រិះគន់​​ថា មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ដែរ។​ លោកថា​ ប្រសិន​អាជ្ញាធរ​ព្រមាន​រួចហើយ​ ប៉ុន្តែពួកគាត់​​នៅតែ​មិន​ស្ដាប់​ ទើប​អាជ្ញាធរ​មាន​វិធានការ​ផ្លូវ​ច្បាប់​​ក៏​មិន​ទាន់​ហួស​ពេល​នោះដែរ៖ «ខ្ញុំ​​គិតថា​​ ​អ្វី​ជា​​រឿង​​ល្អ​នោះ​​ គឺថា​​មាន​តែ​​ហៅ​​គាត់​​ណែនាំ​​ធ្វើ​កិច្ចសន្យា​​ដើម្បី​​ឱ្យ​​គាត់​​អាច​​វិល​ត្រឡប់​​ទៅ​ផ្ទះ​​គាត់​​វិ​ញ​​ទៅ​​កុំ​​ឱ្យ​​គាត់​​​បង្ហោះ​​អី​​ធ្វើ​​ឱ្យ​ប៉ះពាល់​​ដល់​​ខ្លឹមសារ​​ច្បាប់​ ​ខ្ញុំ​​គិតថា ​ជា​រឿង​​ប្រសើរ​ជាង​​គ្រាន់តែ​​គាត់​​និយាយ​​ប៉ុណ្ណឹ​ង​​ទៅ​​ដាក់​​ពន្ធ​នាគា​រ​​មិន​មែន​​ជា​ការ​​មួយ​​ចំ​ពេញ​​ដល់​​សង្គម​ជាតិ​​ទេ​​បាទ​​»។

ការ​លើកឡើង​របស់​មន្រ្តីសិទ្ធិមនុស្ស​បែប​នេះ ​ធ្វើឡើង​​ក្រោយ​​ពេល​សមត្ថកិច្ច​ខេត្តកំពង់ចាម​ចាប់ខ្លួន​បុរសម្នាក់​ ដោយ​ចោទ​ប្រកាន់​ថា បាន​​បង្ហោះ​វីដេអូ​តាម​បណ្ដាញ​សង្គម ទិកតុក (TikTok) ​មាន​ចេតនា​ញុះញង់​បង្ក​ចលាចល​។ ​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​លោក ឯម កុសល ឱ្យ​ប្រព័ន្ធឃោសនា​លោក​ ហ៊ុន សែន​ ដឹង​​នៅថ្ងៃទី១១ ខែមេសា​ ថា​ពលរដ្ឋ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ មាន ពន្លក ហៅបង​តា​ ដែលមាន​គណនី Tiktok ឈ្មោះ​នាយ ប្រុញ និង​មាន​គណនីហ្វេសប៊ុក​ឈ្មោះ បងតា បច្ចុប្បន្ន​ធ្វើជាជាង​កាត់​កញ្ចក់​នៅទីរួម​ខេត្ត​កំពង់ចាម។ ពេលនេះ​សមត្ថកិច្ច​កំពុង​សាកសួរ​ និង​កសាងសំណុំរឿងទៅ​តុលាការ។

ជុំវីញ​ករណីនេះ​ អាស៊ីសេរី​មិនទាន់​អាច​សុំការ​បំភ្លឺបន្ថែ​ម​ពីអ្នក​នាំពាក្យ​នគរបាល​ជាតិ​លោក ឆាយ គឺមខឿន អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន​ និង​អ្នក​នាំ​​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន​ បានទេនៅថ្ងៃទី១១ ខែមេសា ដោយទូរស័ព្ទហៅ​ចូលគ្មា​ន​អ្នកទទួល។

ស្រដៀង​នឹង​​ករណីនេះ​ដែរ​កាលពីថ្ងៃទី១០ ខែមេសា តុលាការ​ខេត្តកំពង់ស្ពឺ​​​សម្រេច​​ឃុំខ្លួន​​បុរស​​ម្នា​ក់​​ជា​​បណ្តោះអាសន្នដែរ។ ​បុរសនោះ​ជាអ្នក​លេង​បណ្ដាញ​សង្គម​ ទិកតុក (TikTok) គាត់និយាយ​ពីរឿងនេះ​ដែរ។ ​លោក​ ថៃ គឹមមុនី ចៅក្រម​​ស៊ើបសួរ​​នៃ​​សាលាដំបូង​​ខេត្តកំពង់ស្ពឺ បាន​ចោទប្រកាន់​អ្នកលេងបណ្ដាញ​សង្គម​ឈ្មោះ​ថា ​ប៉ាន់ សុភី ​ភេទ​ប្រុស ​អាយុ ២៩ឆ្នាំ ​មាន​​កន្លែង​​កំណើត​​នៅ​​ភូមិភ្នំ​តូច​ ឃុំ​ពោធិ៍ចំរើន​ ស្រុក​​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ​ពី​​បទ​រារាំង​​ដល់​ការ​អនុវត្ត​​វិធានការ និង​​បទ​​ញុះញង់​​ឱ្យ​មាន​​ការ​រើសអើង។ ការ​ចោទ​ប្រកាន់​នេះធ្វើ​ឡើង​​ ក្រោយ​បុរស​រូបនេះ​បាន​បង្ហោះ​វីដេអូ​​តាម​​បណ្តាញ​​សង្គម​ ទិកតុក (TikTok) ​កាល​ពី​​ថ្ងៃទី៤ ខែ​មេសា ដោយ​​និយាយ​ទាក់ទង​រឿង​ចាក់​វ៉ាក់សាំង​បង្កា​ជំងឺកូវីដ​-១៩។ ​ការ​ចាប់ខ្លួន​នេះ ​ធ្វើឡើង​​ដោយ​​យោងតាម​ដីកា​តុលាការ​​ថ្ងៃទី១០ ខែមេសា ​ពាក់ព័ន្ធ​នឹង​​បទល្មើស​ដែល​អាច​​ផ្តន្ទាទោស​​តាម​​មាត្រា ១១ នៃ​​ច្បាប់​​ស្តីពី​​វិធានការ​​ទប់ស្កាត់​​ការ​រីករាល​ដាល​​នៃ​​ជំងឺ​​កូវីដ-១៩ និង​​មាត្រា ៤៩៤ និង មាត្រា ៤៩៦ នៃ​​ក្រម​​ព្រហ្មទណ្ឌ។​​

ការ​ចាត់​វិធានការ​លើអ្នក​បញ្ចេញ​មតិរិះ​គន់​ការ​ចាក់វ៉ាក់សាំងនេះ​ កើតឡើង​ស្របពេល​ដែល​​រដ្ឋាភិបាល​កំពុង​បង្ខំការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​-១៩​ នៅ​ទូទាំង​ប្រទេស។

មន្រ្តី​បក្ស​កាន់អំណាច​ ចាត់ទុក​អ្ន​ក​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​តាម​បណ្តាញ​សង្គ​ម​ ជុំវិញ​រឿង​រស៊ើបនៃការ​ចាក់វ៉ាក់សាំង​ចិន ថាជាអ្នក​មាន​បំណង​មិន​ចង់​ឲ្យ​មនុស្ស​ចាក់​វ៉ាក់សាំង។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាលោក សុខ ឥសាន្ត​​  ថ្លែងថា​ ការ​មាន​ចំណាត់ការ​ផ្លូវ​ច្បាប់​លើ​អ្នក​ប្រើប្រាស់បណ្ដាញ​សង្គម​ទាំងនោះ ​គឺជារឿង​ត្រឹមត្រូវ​ ព្រោះ​លោក​ចោទ​ថា​ ពួក​គាត់ទាំងនោះ​មានចេតនា​រារាំង​ផែនការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ទូទាំង​ប្រទេស។ អ្នកនាំ​ពាក្យ​បក្ស​កាន់​អំណាច​រូបនេះថ្លែងដូច​មេបក្ស​របស់​ខ្លួន​ដែរ​ថា វិធានការ​បែបនេះ គឺ​ជាផ្នែក​មួយ​​ដើម្បី​សុវត្ថិភាព​ និង​អាយុវជីវិត​ពលរដ្ឋ​មួយ​ប្រទេសដែល​ដាច់ខាត​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យតឹងរ៉ឹង​លើ​អ្នក​ប្រព្រឹត្តិខុស៖ «​សម្លាប់​​អាយុជីវិត​​ប្រជាជន​​អញ្ចឹង​ទេ​​បាន​ជា​​មាន​គំនិត​​រារាំង​​តាម​ច្បាប់​​ចេញ​​ថ្មី​ស្ដីពី​​ការ​​ទប់​ស្កាត់​​ជំងឺ​កូ​វី​ដ​​គឺ​​ត្រូវតែ​​មាន​​វិធានការ​​ទាន់ពេល​​វេលា​»។

ទន្ទឹម​នឹង​ការ​បង្ក្រា​ប​អ្នក​រិះគន់កា​រ​ចាក់​វ៉ាក់សាំង​ចិន​នេះ​និង​ស្របពេល​ដែល​រដ្ឋាភិបាល​​លោក ហ៊ុន សែន ​ប្រើគ្រប់​វិធី​ដើម្បី​បង្ខំឲ្យ​ពលរដ្ឋ​ចូលរួម​ចាក់​វ៉ាក់សាំងនោះ​  រដ្ឋាភិបាល​នេះ​ក៏ទើបតែ​ចេញ​អនុក្រឹត្យថ្មី​មួយ​ទៀត​ ដើម្បី​ឲ្យស្របតា​ម​ការ​បង្ខំនេះ។ អនុក្រឹត្យនេះ​ចែង​ពី​កាតព្វកិច្ច​​ក្នុងការ​ទទួល​ការ​ចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ​-១៩។ បើ​តាម​ខ្លឹមសារ​នៃ​អនុក្រឹត្យនេះ ​ការចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​-១៩​ មិនថា​វ៉ាក់សាំង​ដែលមាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ឬគ្មាន​នោះទេ ​គឺត្រូវតែ​ធ្វើជា​ដាច់ខាត​ ដោយ​​មិនមែន​ធ្វើតាម​គោលការណ៍ស្ម័គ្រចិត្ត​​នោះឡើយ។

អនុក្រឹត្យចុះថ្ងៃទី១១ ខែមេសា ចែង​ថា​ កាតព្វកិច្ច​ក្នុងការ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ​-១៩​ ត្រូវ​អនុវត្ត​ចំពោះ​មន្ត្រីរាជការ​គ្រប់​ក្រសួង​ ស្ថាប័ន​ និង​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់ប្រភេទ​ រួមទាំង​ ចៅក្រ​ម​ ព្រះរាជអាជ្ញា​ និង​មន្ត្រីរាជការសាធារណៈ នៅ​ក្នុង​ស្ថាប័ន​តុលាការជាដើម។

កាតព្វកិច្ច​ចាក់វ៉ាក់សាំងនេះ​ ក៏ត្រូវ​អនុវត្តផងដែរ​ចំពោះ​បុគ្គលមួយ​ចំនួន​ផ្សេងទៀត​ដោយផ្អែក​លើ​ស្ថានភាព​នៃ​ការងារ ឬ​ស្ថានភាព​នៃ​មុខ​របររបស់បុ​គ្គល​នោះ តាម​ការ​កំណត់​របស់​​ក្រសួង​​សុខាភិបាល។

ទោះយ៉ាងណា ក៏មានការ​លើកលែង​ចំពោះ​បុគ្គល​ដែលមិ​ន​អាច​ទទួល​ការចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ​-១៩​បាន ដោយ​មូលហេតុសុខភាព​ និង​ដោយមាន​លិខិត​បញ្ជាក់​​ពី​មន្ត្រីសុខាភិបាល​​មាន​​សមត្ថកិច្ច។

ជាមួយគ្នានេះ​ អាជ្ញាធរ​បន្ត​បញ្ចេញ​សារគម្រាម​ចាត់ការ​អ្នក​ផ្សាយព័ត៌មាន​ ដែលរងការចោទ​ប្រកាន់ ថាជា​ចេតនា​មិន​ឲ្យ​មនុស្ស​ទៅចាក់​វ៉ាក់សាំង។​ លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ក៏​ព្រមាន​ចាប់​ពលរដ្ឋញាត់គុក​ឱ្យតែ​រកឃើញ​ថា ​ផ្សព្វផ្សាយព័ត៌មាន​ដែលលោក​ចោទ​ថា​ញុះញង់​​មិន​ឱ្យ​មាន​ការ​ចូលរួម​​ចាក់​​វ៉ាក់សាំង​​ប្រឆាំង​​​នឹង​​ជំងឺ​កូវីដ-១៩នេះ។

នាយករង​​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​​នៃ​​អង្គការ​​លីកាដូលោក អំ សំអាត ឱ្យ​ដឹង​កាល​ពីពេល​ថ្មីៗនេះ​ថា​ ចាប់​តាំង​​ពី​​ដើមខែ​​មករា​ មាន​​មនុស្សជិត ៣០នាក់ ​ហើយ​​ត្រូវ​របប​​ក្រុ​ង​ភ្នំពេញ​​ចាប់​ខ្លួន​​ក្រោម​​បទ​ចោទ​​ប្រកាន់​​ផ្សេងៗ​គ្នា​ ក្រោ​យ​ពីពួកគេ​​បាន​​រិះគន់​​រឿង​ជំងឺ​​កូវីដ-១៩។

ក្នុងរយៈពេល​បីថ្ងៃចុងក្រោយ​នេះ ​កម្ពុជា​រកឃើញ​ករណី​ចម្លង​ថ្មី ជាង ១២០០ (១២១០) នាក់ ដោយ​​គិត​​ជា​មធ្យម គឺ​ជាង ៤០០ នាក់ ក្នុងមួយ​ថ្ងៃ។ ជំងឺនេះបាន​រាល​ដាល​ដល់​រោង​ចក្រ​ចំនួន ៨​។ អ្នក​ស្លាប់​ដោយសា​រជំងឺនេះកើនឡើង​ដល់ ២៩ នាក់ ដោយ​​មិនរាប់​បញ្ចូល​អ្នកជំងឺកូវីដ-១៩ ចំនួន ៥នាក់ ​ផ្សេង​ទៀត​ ដែល​ស្លាប់​ក្នុង​ពេល​សម្រាក​ព្យាបាល​ជំងឺនេះ ​ប៉ុន្តែ​ក្រសួង​​សុខាភិបាល​ ថាស្លាប់​ដោយ​សារ​មូលហេតុផ្សេង៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "ម​ន្រ្តី​សង្គម​​ស៊ីវិល​​ថា​​អាជ្ញាធរ​​គួរ​ប្រើ​វិធានការ​​អប់រំ​​ជាជាង​​វិធានការ​​ផ្លូវច្បាប់​​លើ​ការ​​បង្ហោះ​​សារ​តាម​​បណ្ដាញ​​សង្គម​​ទាក់ទង​រឿង​​ចាក់​​វ៉ាក់សាំង​កូ​វី​ដ​​១៩​"

  1. so socheath says:

    ឧបាយកលសម្លាប់ប្រជាជនកម្ពុជា របស់អាក្បត់ជាតិ
    សមរង្ស៊ី ពិតជាសាហាវជាងប៉ុលពតរាប់រយដង !
    ***
    អាពូជក្បត់ជាតិ អាកំណេីតឆ្កែសមរង្សុី ពេលនេះកំពុងតែ
    ឆ្លេឆ្លារ រត់ជាន់ចានជ្រក់ ដោយសារឃេីញប្រជាពលរដ្ឋ
    កម្ពុជា មិនអនុវត្តទៅតាមការអំពាវនាវបស់វាកន្លងមក
    កុំឲ្យប្រជាជនទៅចាក់វ៉ាក់សាំងចិន តាមការបោកប្រាសថាបណ្តាលឲ្យស្លាប់នោះ ពេលនេះបានបង្ហាញ
    ឲ្យឃេីញ នឹងប្រាប់អាក្បត់ជាតិសមរង្សុីកាន់តែច្បាស់ថា នយោបាយភូតភរបោកប្រាស ញុះញង់អុចអាល លាបពណ៌របស់វាដេីម្បីបោកបញ្ឆោតប្រជាជនកម្ពុជា លែងមាន
    ប្រសិទ្ធិភាពហេីយ ។
    ដោយទទួលនូវភាពបរាជ័យបែបនេះ ឥឡូវនេះអាក្បត់ជាតិ
    សមរង្ស៊ី បានប្តូរយុទ្ធសាស្ត្រ តាមរយះធ្វេីការអំពាវនាវ ឲ្យ
    ប្រជាពលរដ្ឋ នាំគ្នាសម្រុកទៅចាក់វ៉ាក់សាំងចិន ឲ្យបានឆាប់រហ័សដេីម្បីការពារសុខភាពផ្ទាល់ខ្លួន ដោយមិនត្រូវទុកឲ្យវ៉ាក់សាំងនេះ ចាក់ឲ្យតែចំពោះមន្ត្រីរាជការ នឹងពួកប៉ូលីស
    ទាហាននោះទេ ដែលចំណុចនេះ អាក្បត់ជាតិសមរង្ស៊ី ចង់
    បង្កេីតឲ្យមានចលាចល នៃការប្រជ្រៀត ប្រជែង ដណ្តេីម
    ចាក់វ៉ាក់សាំងពីប្រជាពលរដ្ឋ សំដៅឲ្យបាត់សណ្តាប់ធ្នាប់
    សាធារណ: បង្កេីននូវការរីកសាយភាយជម្ងឺកូវីដ១៩ ពេញ
    ក្នុងសង្គមពេលដែលប្រជាជន បោះបង់ចោលវិធានសុវត្តិភាព
    តាមរយះការមិនរក្សាគម្លាតសុវត្ថិភាព ដេីម្បីបង្ការការឆ្លង
    រីករាលដាលជម្ងឺកូវីដ ១៩ ពិសេសជម្ងឺកូវី១៩ ដែលបំប្លែងខ្លួនថ្មី ហេីយដែលមានភាពសាហាវសម្លាប់មនុស្សយ៉ាងឆាប់រហ័ស ជាង កូវីដ១៩ដែលកេីតនាពេលមុន ។
    ពិតណាស់មធ្យោបាយដេីម្បីសម្លាប់ប្រជាជនកម្មជា ដែល
    អាក្បត់ជាតិសមរង្ស៊ី ប្រេីប្រាស់ក្នុងព្រឹត្តិការណ៍ឆ្លងរាលដាល
    នៃជម្ងឺកូវីដ១៩ ពិតជាសាហាវព្រៃផ្សៃជាងរបបប្រល័យពូជសាសន៍ប៉ុលពតទៅទៀត ប្រសិនបេីនយោបាយញុះញង់
    បង្កេីតចលាចល សំដៅបានដល់ការចម្លងជម្ងឺកូវីដ១៩ របស់
    វាបានជោគជ័យ ហេីយដែលនាំដល់ក្តីអន្តាយអាយុជិវិត
    ប្រជាជនកម្ពុជា រាប់លាននាក់ ក្នុងពេលអ្នកដែលមាន
    សមត្ថភាពបម្រេីឲ្យការព្យាបាលនៅកម្ពុជា មានចំនួនតិចតួច
    ហេីយដែលឧបករណ៍បម្រេីឲ្យការងារវិជ្ជសាស្ត្រទៀតសោតនៅមានកម្រឹត នៅឡេីយ។

  2. Anonymous says:

    please look at this highly educated animal copy and past on every article

  3. so socheath says:

    ចង្កោមក្រុមបំផ្លាញជាតិ នៅកម្ពុជាសព្វថ្ងៃរួមមាន
    (+)ក្រុមអង្គការសិទ្ធិមនុស្សការពារចោរសុីលុយបរទេស
    ធ្វេីសកម្មភាពបំរេីនយោបាយបរទេស ដេីម្បីបំផ្លាញជាតិខ្មែរ
    មានអាដហុក លីកាដូជាដេីម។ល។
    (+)ក្រុមសហជីព សមាគម ដែលទទួលជំនួយពីបរទេស
    និងពីការជញ្ជក់ញេីសឈាមកម្មករ តាមរយះការតម្រូវឲ្យបង់លុយ
    ប្រចាំខែដល់ក្រុមសហជីព និងសមាគមទាំងនោះ សម្រាប់ធ្វេីសកម្មភាព
    ប្រឆាំងរដ្ឋាភិបាលកម្ពុជា
    (+)អតីតក្រុមកាកសំណល់គណបក្សសង្គ្រោះជាតិ ដែល
    ទទួលបានការបណ្តុះបណ្តាលត្រៀមបំរុងសម្រាប់ធ្វេីចលនាឧទ្ទាមក្រៅច្បាប់
    ដែលក្នុងនោះមានក្រុមមាតាធម្មជាតិ
    ជាដេីម។ល។
    (+)ប្រព័ន្ធផ្សព្វផ្សាយលម្អៀង ដែលមិនប្រកបដោយ
    វិជ្ជាជីវ:មានវិទ្យុ RFA,VOA,VOD , សារព័ត៍មាន cambodia daily ។ល។
    ដែលចង្កោមក្រុមបំផ្លាញជាតិទាំងនេះ គេមិនត្រូវមេីលស្រាលពីរាល់គ្រប់
    សកម្មភាពរបស់ពួកវាទេ ។
    ការធ្វេសប្រហែសណាមួយក្នុងការជឿតាម ការបំផុស
    ញុះញង់ អុចអាល លាបពណ៌ ភូតភរ បោកប្រាស់ ដេីម្បី
    ទម្លាក់កំហុសលេីរដ្ឋាភិបាល ប្រាសចាកការពិត
    របស់ក្រុមបំផ្លាញជាតិទាំងនេះ គឺជាការសម្លាប់ខ្លួនឯង
    សម្លាប់គ្រួសារខ្លួនឯង សម្លាប់ជាតិខ្លួនឯងឲ្យវិនាសអន្តរាយ
    ហិនហោចខ្លោចផ្សារ មិនខុសពីព្រឹត្តិការយុវជនខ្មែរ សម័យ
    សាធារណរដ្ឋលន់ណុល ដែលជឿលេី នយោបាយ
    ញុះញង់របស់ខ្មែរក្រហម ដែលនាំជាតិឈានដល់
    អំពេីប្រល័យពូជសាសន៍នោះទេ ។
    ព្រោះថានយោបាយដែលប្រព្រឹត្តិឡើង ដោយអតីត
    គណបក្សសង្គ្រោះជាតិដែលដឹកនាំដោយសមរង្សុី-កឹមសុខា
    កន្លងមក គឺពិតជាសាហាវជាង ខ្មែរក្រហមប៉ុលពត
    រាប់រយដង ប្រសិនបេីពួកវាទទួលបានជ័យជម្នះ តាមរយះ
    ការធ្វេីបដិវត្តន៍ពណ៌របស់ពួកវាបានមែននោះ ។
    សូមលោកអ្នកមេីល ហេីយត្រិះរិះពីយុទ្ធសាស្ត្រសម្លាប់
    ប្រជាជនកម្ពុជារបស់សមរង្ស៊ី ក្នុងករណីឆ្លងរាលដាល
    ជម្ងឺកូវីដ១៩ក្នុងសហគមន៍នៅកម្ពុជា ប្រកបដោយ
    វិចារណញាណផងចុះ។
    ***

    ឧបាយកលសម្លាប់ប្រជាជនកម្ពុជា របស់អាក្បត់ជាតិ
    សមរង្ស៊ី ពិតជាសាហាវជាងប៉ុលពតរាប់រយដង !
    ***
    អាពូជក្បត់ជាតិ អាកំណេីតឆ្កែសមរង្សុី ពេលនេះកំពុងតែ
    ឆ្លេឆ្លារ រត់ជាន់ចានជ្រក់ ដោយសារឃេីញប្រជាពលរដ្ឋ
    កម្ពុជា មិនអនុវត្តទៅតាមការអំពាវនាវបស់វាកន្លងមក
    កុំឲ្យប្រជាជនទៅចាក់វ៉ាក់សាំងចិន តាមការបោកប្រាសថាបណ្តាល
    ឲ្យស្លាប់នោះ ពេលនេះបានបង្ហាញ
    ឲ្យឃេីញ នឹងប្រាប់អាក្បត់ជាតិសមរង្សុីកាន់តែច្បាស់ថា នយោបាយ
    ភូតភរបោកប្រាស ញុះញង់អុចអាល លាបពណ៌របស់វាដេីម្បីបោកបញ្ឆោត
    ប្រជាជនកម្ពុជា លែងមានប្រសិទ្ធិភាពហេីយ ។
    ដោយទទួលនូវភាពបរាជ័យបែបនេះ ឥឡូវនេះអាក្បត់ជាតិ
    សមរង្ស៊ី បានប្តូរយុទ្ធសាស្ត្រ តាមរយះធ្វេីការអំពាវនាវ ឲ្យ
    ប្រជាពលរដ្ឋ នាំគ្នាសម្រុកទៅចាក់វ៉ាក់សាំងចិន ឲ្យបានឆាប់រហ័សដេីម្បី
    ការពារសុខភាពផ្ទាល់ខ្លួន ដោយមិនត្រូវទុកឲ្យវ៉ាក់សាំងនេះ ចាក់ឲ្យតែចំពោះ
    មន្ត្រីរាជការ នឹងពួកប៉ូលីសទាហាននោះទេ ដែលចំណុចនេះ អាក្បត់ជាតិសមរង្ស៊ី
    ចង់បង្កេីតឲ្យមានចលាចល នៃការប្រជ្រៀត ប្រជែង ដណ្តេីម
    ចាក់វ៉ាក់សាំងពីប្រជាពលរដ្ឋ សំដៅឲ្យបាត់សណ្តាប់ធ្នាប់
    សាធារណ: បង្កេីននូវការរីកសាយភាយជម្ងឺកូវីដ១៩ ពេញ
    ក្នុងសង្គមពេលដែលប្រជាជន បោះបង់ចោលវិធានសុវត្តិភាព
    តាមរយះការមិនរក្សាគម្លាតសុវត្ថិភាព ដេីម្បីបង្ការការឆ្លង
    រីករាលដាលជម្ងឺកូវីដ ១៩ ពិសេសជម្ងឺកូវី១៩ ដែលបំប្លែងខ្លួនថ្មី ហេីយដែលមាន
    ភាពសាហាវសម្លាប់មនុស្សយ៉ាងឆាប់រហ័ស ជាង កូវីដ១៩ដែលកេីតនាពេលមុន ។
    ពិតណាស់មធ្យោបាយដេីម្បីសម្លាប់ប្រជាជនកម្មជា ដែល
    អាក្បត់ជាតិសមរង្ស៊ី ប្រេីប្រាស់ក្នុងព្រឹត្តិការណ៍ឆ្លងរាលដាល
    នៃជម្ងឺកូវីដ១៩ ពិតជាសាហាវព្រៃផ្សៃជាងរបបប្រល័យពូជសាសន៍ប៉ុលពតទៅទៀត
    ប្រសិនបេីនយោបាយញុះញង់បង្កេីតចលាចល សំដៅបានដល់ការចម្លងជម្ងឺកូវីដ១៩ របស់
    វាបានជោគជ័យ ហេីយដែលនាំដល់ក្តីអន្តាយអាយុជិវិត
    ប្រជាជនកម្ពុជា រាប់លាននាក់ ក្នុងពេលអ្នកដែលមាន
    សមត្ថភាពបម្រេីឲ្យការព្យាបាលនៅកម្ពុជា មានចំនួនតិចតួច
    ហេីយដែលឧបករណ៍បម្រេីឲ្យការងារវិជ្ជសាស្ត្រទៀតសោតនៅមានកម្រឹត នៅឡេីយ៕

Leave a Reply

Submit Comment