ពលរដ្ឋ​នៅ​​តំបន់​​ក្រហម​​ក្រុង​​ភ្នំពេញ​​ខ្លះ​​ដាច់​ស្បៀង​​ជា​ច្រើន​​ថ្ងៃ​​ហើយ​​ពុំ​​មាន​​អាជ្ញាធរ​​ជួយ​​ពួក​គាត់​​

ដោយ មាន ឫទ្ធិ
2021-04-26
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​នៅ​​តំបន់​​ក្រហម​​ក្រុង​​ភ្នំពេញ​​ខ្លះ​​ដាច់​ស្បៀង​​ជា​ច្រើន​​ថ្ងៃ​​ហើយ​​ពុំ​​មាន​​អាជ្ញាធរ​​ជួយ​​ពួក​គាត់​​

ពលរដ្ឋ​នៅ​​តំបន់​​ក្រហម​​ក្រុង​​ភ្នំពេញ​​ខ្លះ​​ ដាច់​ស្បៀង​​ជា​ច្រើន​​ថ្ងៃ​​ហើយ​​ពុំ​​មាន​​អាជ្ញាធរ​​ជួយ​​ពួក​គាត់​​។ រូប៖ គេ​ផ្ដល់​ឱ្យ


ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បិទ​ខ្ទប់ ឬ​តំបន់​ក្រហម​ក្នុង​រាជធានី​ភ្នំពេញ​លើក​ឡើង​ថា​ ​ពួកគាត់​គ្មាន​ប្រាក់​ទិញ​ស្បៀង​អាហារ​ហូប​ចុក​​​អំឡុង​ពេល​នេះ​ឡើយ។

កម្មករ​រស់​នៅ​បន្ទប់​ជួល​​ផ្ទះ​លេខ​១៩៨ ​ក្រុម​ទី១​ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ​ទី២​​ ខណ្ឌ​ស្ទឹង​មានជ័យលោក ចាន់ វិច្ឆ័យ ប្រាប់​អាស៊ី​សេរី​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែមេសា​ថា ​នៅ​​ក្នុង​អគារ​ស្នាក់​នៅ​​ជា​មួយ​គាត់​មាន​កម្មករ​​ប្រហែល ​៣០ ​នាក់​ ដែល​អាជ្ញាធរ​តម្រូវ​ឱ្យ​ពួកគាត់​ធ្វើ​ចត្តាឡឺស័ក​នោះ​ បាន​ដាច់​ស្បៀង​ជា​ច្រើន​ថ្ងៃ​មក​ហើយ ពុំ​មាន​អាជ្ញាធរ​ណា​​ជួយ​ដល់​ពួកគាត់​នៅ​ឡើយ​ទេ។ បុរស​វ័យ​ ៣២​ ឆ្នាំ​រូប​នេះ​ បញ្ជាក់​ទៀត​ថា ​ពួកគាត់​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​​​ឱ្យ​ជួយ​ផ្ដល់​ស្បៀង​ពួកគាត់​ជា​ច្រើន​លើក​​មក​ហើយ ​ប៉ុន្តែ​អាជ្ញាធរ​​បាន​ត្រឹម​ធ្វើ​កំណត់​ហេតុ​​ហើយ​ត្រឡប់​ទៅ​វិញ ដោយ​ពុំ​បាន​​ដោះស្រាយ​ជូន​ពួកគាត់​នោះ​ទេ៖ «ខ្ញុំ​និយាយ​ឱ្យ​ចំ​តែ​ម្ដង​គឺ​គ្មាន​ទេ​អំណោយ​ហ្នឹង​ ឥឡូវ​សូម្បី​តែ​ម្ចាស់​ផ្ទះ​ជួល​គាត់​ចុះ​ទៅ​សួរ​ខាង​​គេ​ដែរ​តែ​គេ​អត់​ឆ្លើយ​មក​យើង​វិញ​ថា បាន​អំណោយ​ថ្ងៃ​ណា​ដែរ​។ មាន​គ្រួសារ​មួយ​នោះ​គាត់​ដាច់​ស្បៀង​ខ្លាំង​គាត់​លួច​រត់​ទៅ​ទាំង​យប់​ទៅ​ទាំង​គ្រួសារ កូន​២នាក់​ និង​ប្ដី​ប្រពន្ធ​ គាត់​ទៅ​ទាំង​កូន​តូច​ហ្នឹង​ គាត់​ទៅ​ស្ពឺ​ទៅ​ផ្ទះ​ម៉ែឪ​គាត់​ដើម្បី​បាន​អី​ហូប​។​ ពួក​ខ្ញុំ​មិន​ដឹង​ទៅ​ប្ដឹង​អ្នក​ណា​ ឬ​ក៏​ទៅ​តវ៉ា​​អ្នកណា​ទេ ​ខ្លាច​គេ​ចាប់​គេ​អី​ក៏​សុខ​ចិត្ត​សំងំ​អីចឹង​ទៅ»។

People_in_red_zone.jpg
ពលរដ្ឋនៅក្នុងតំបន់ក្រហម ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ត្រូវបានជំរុញឱ្យមកយកសំណាកធ្វើតេស្តរកជំងឺកូវីដ១៩។

​ដូច​គ្នា​នេះ​ដែរ​ ពលរដ្ឋ​នៅ​រស់​នៅ​បន្ទប់​ជួល​នៅ​តំបន់​ក្រហម ​ស្ថិត​ក្នុង​ភូមិស្លែង​រលើង សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ​លោក​ស្រី ​ ស៊ឹម ស្រុង ថ្លែង​ថា លោក​ស្រី​ដាច់​បាយ ​៣ ថ្ងៃ​ហើយ ​ដោយសារ​គ្មាន​ប្រាក់​ទិញ​ស្បៀង​អាហារ​ ក្រោយ​ពេល​​អាជ្ញាធរ​តម្រូវ​ឱ្យ​លោក​ស្រី​ធ្វើ​ចត្តាឡឺស័ក​នៅ​ក្នុង​បន្ទប់​ម្នាក់​ឯង។ លោក​ស្រី​ព្រួយបារម្ភ​ខ្លាច​ដាច់​បាយ​ច្រើន​ថ្ងៃ​​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ ខណៈ​នៅ​ពេល​នេះ​លោក​ស្រី​គ្មាន​​​កម្លាំង​កំហែង​ ដោយសារ​​ហូប​មួយ​ថ្ងៃ​តែ​មួយ​ពេល​ ហើយ​ហូប​មិន​ឆ្អែត​ពេញពោះ​ជិត​ ១០​ ថ្ងៃ​មក​ហើយ​៖ «ឥឡូវ​ហ្នឹង​វា​អស់​ហ្មង​ ហើយ​ស្មើនឹង​ហើយ​ខ្ញុំ​អត់​ទាន់​​ដាំ​បាយ​ឬ​ក៏​ធ្វើ​ម្ហូប​ហូប​ទេ​ អត់​មាន​ទេ​។​ ឥឡូវ​កំពុង​តែ​ថា​ ឆាត​ទៅ​ខ្ចី​លុយ​មិត្តភ័ក្ដិ​ឱ្យ​គេ​ជួយ​វេរ​លុយ​​មក​ចាយ​សិន​ តែ​ឥឡូវ​ឆាត​ទៅ​គេ​មិន​ទាន់​ឃើញ​តប​មក​វិញ​ទេ​។ នៅ​ពេល​អត់​មាន​អង្ករ​ អត់​មាន​ម្ហូប​អីចឹង​លក្ខណៈ​ហូប​​ក្នុង​មួយ​ថ្ងៃ​ខ្ញុំ​ហូប​តែ​ម្ដង​ទេ​ ដល់​ពេល​ល្ងាច​ខ្ញុំ​សុខ​ចិត្ត​ដេក​អត់​ ព្រោះ​គិត​ថា​ យើង​អត់​ធ្វើ​ការ​។​ និយាយ​ទៅ​ពិបាក​ណាស់​ និយាយ​មួយ​មាត់​ទៅ​ខ្ញុំ​សុំ​ឱ្យ​បង​ជួយ​ខ្ញុំ​ផង​ ព្រោះ​ឥឡូវ​ហ្នឹង​វា​អត់​មាន​អី​ហូប​»។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​​ពី​ការ​អត់​ឃ្លាន​របស់​ប្រជាពលរដ្ឋ​នេះ​បានទេ​​ នៅ​ថ្ងៃ​ទី​២៦​ ខែមេសា ដោយ​អ្នក​លើក​ទូរស័ព្ទ​មិន​និយាយ។

ប៉ុន្តែ​អភិបាល​រង​រាជធានី​ភ្នំពេញ​​លោក កើត ឆែ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា​ថា ​​អាជ្ញាធរ​ក្រុង​ភ្នំពេញ​កំពុង​រៀប​ចំ​ស្បៀង​​អាហារ​ចែក​ជូន​ប្រជាពលរដ្ឋ​និង​កម្មករ​ ចំនួន​ ១ម៉ឺន​ គ្រួសារ​នៅ​តំបន់​បិទ​ខ្ទប់​​​​នោះ​ហើយ។

ទោះ​ជា​យ៉ាង​ណា​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ លើកឡើង​ថា អំឡុង​ពេល​​បិទ​ខ្ទប់​នេះ​​អាជ្ញាធរ​គួរតែ​​ផ្ដល់​ស្បៀង​អាហារ​ជូន​ដល់​​ប្រជាពលរដ្ឋ​ ជា​ពិសេស​ក្រុម​កម្មករ​ដែល​ស្នាក់នៅ​បន្ទប់​ជួល ​ឱ្យ​បាន​ដល់​ដៃ​​គ្រប់​គ្នា​។ ​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា ​ក្រុម​កម្មករ​ទាំង​នោះ​ភាគ​ច្រើន​ក្រីក្រ ហើយ​​​កំពុង​ធ្វើ​ចត្តាឡឺស័ក​​ ​មិន​អាច​ចេញ​ទៅ​ប្រកប​មុខ​របរ​ឬ​ទៅ​ទិញ​ស្បៀង​អាហារ​នៅ​ខាង​ក្រៅ​បាន​ឡើយ។ ​លោក​បន្ថែម​ថា ​​យ៉ាង​ហោច​ណាស់​មាន​ក្រុម​កម្មករ​​ប្រហែល ​៥ពាន់​ នាក់ ​(៥.០០០)​ បាន​ជាប់​គាំង​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​នោះ​ ​ក្នុង​នោះ​មនុស្ស​ប្រមាណ ​​៨០ ​ភាគ​រយ​មិន​ទាន់​បាន​ទទួល​ស្បៀង​ពី​អាជ្ញាធរ​នៅ​ឡើយ​ទេ៖ «ឃើញ​គាត់​កំពុង​តែ​អត់​ហ្នឹង​ទៅ​យក​ឱ្យ​គាត់​ផ្ទាល់​ៗ​ទៅ​ កុំ​ឱ្យ​តែ​មាន​សៀវភៅ​គ្រួសារ​ទាល់តែ​កត់​ឈ្មោះ​មុន​អីចឹង​​​ម៉េច​កើត​ ហើយ​កត់​ឈ្មោះ​ទាល់​តែ​មាន​សៀវភៅ​គ្រួសារ​​ប័ណ្ណ​ស្នាក់​នៅ​ទៀត​ សួរ​ថា​ពួក​យើង​ផ្ទះ​ជួល​តើ​សង្ឃឹម​អី ​ជួល​បន្ទប់​គេ​ហ្នឹង។​ អីចឹង​ជា​ចំណុច​សំខាន់​ចែក​ស្បៀង​ដោយ​ផ្ទាល់​តែ​ម្ដង​ ។​ បាទ​!​ ប៉ះពាល់​ធ្ងន់ធ្ងរ​ទី​១​សុខភាព​ផ្លូវ​ចិត្ត​ទី​២​សុខភាព​ផ្លូវ​កាយ​អាហារ​ប្រចាំ​ថ្ងៃ​ហ្នឹង​តែ​ម្ដង​។​យន្តការ​របស់​រដ្ឋ​ ដើម្បី​ឱ្យ​ទទួល​យក​បាន​ត្រូវ​គិត​ទាំង​សួត​ត្រូវ​គិត​ទាំង​ក្រពះ​ ក្រពះ​ល្អ​មាន​អាហារ​ហូប​ចុក​គ្រាប់​គ្រាន់​ក៏​អាច​សុខភាព​ល្អ​ហើយ​អាច​ទប់​ស្កាត់​កូវីដ​១៩​បាន​ដែរ​»

Red_Zone_19_04_2021.jpg
ផែនទីបង្ហាញពីអាជ្ញាធររដ្ឋាភិបាលបានដាក់ជា «តំបន់ក្រហម» នៅក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

អាជ្ញាធរ​របប​ក្រុងភ្នំពេញ បាន​បិទ​ខ្ទប់​តំបន់​ខ្លះ​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​​ខេត្តកណ្តាល អស់​រយៈពេល​ជាង​ពីរ​សប្តាហ៍​មក​ហើយ​។ ​អាជ្ញាធរ​បាន​​ដាក់​តំបន់​បិទ​ខ្ទប់​ជាតំបន់​​​ក្រហម ​មិន​ឲ្យ​ពលរដ្ឋ​ចេញពីផ្ទះ​​នោះ​ទេ​ ​ក្រោម​ហេតុ​ផល​ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។ ​​កាល​ពី​ថ្ងៃ​ទី​២៥​ ខែមេសា​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​ថា​ ​នឹង​បន្ត​បិទ​ខ្ទប់​រហូត​ដល់​ចុង​ខែ​មេសា​ ហើយ​អាច​នឹង​បន្ត​ទៅ​មុខ​ទៀត​ ប្រសិន​បើ​ស្ថានការណ៍​ជំងឺ​កូវីដ​១៩​មិន​បាន​ធូរស្រាល។

ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិលយល់ថា ​ការ​ផ្ដល់​ស្បៀង​អាហារ​ដល់​ពលរដ្ឋ​យឺតយ៉ាវ​នេះ​ ដោយសារ​រដ្ឋាភិបាល ​គ្មាន​វិធានការ​ច្បាស់លាស់ និង​​ធ្វើ​តែ​តាម​អារម្មណ៍​នឹក​ឃើញ ជាពិសេស​​វិធានការ​ផ្ដោត​តែ​លើ​ការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព និង​ការ​ដាក់​ទោស​ទណ្ឌ​លើ​ពលរដ្ឋ​ ។ ​បន្ថែម​ពី​នេះ​អាជ្ញាធរ​មិន​បាន​ជូន​ដំណឹង​​ដល់​ពលរដ្ឋ​ជា​មុន​ ធ្វើ​ឱ្យ​ពិបាក​ត្រៀមខ្លួន​អនុវត្ត និង​សម្រប​ខ្លួន​​ទៅ​តាម​ស្ថានការណ៍​ឱ្យ​បាន​ទាន់​ពេល​វេលា​​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Related Articles

3 Responses to "ពលរដ្ឋ​នៅ​​តំបន់​​ក្រហម​​ក្រុង​​ភ្នំពេញ​​ខ្លះ​​ដាច់​ស្បៀង​​ជា​ច្រើន​​ថ្ងៃ​​ហើយ​​ពុំ​​មាន​​អាជ្ញាធរ​​ជួយ​​ពួក​គាត់​​"

  1. Anonymous says:

    please stop saying we Cambodian over sea ran out of the country without any reason . all Cambodian cam to any Democracy country after 1975 to 1979 was not run away Cambodian but they have no choice . after 1979 you can see some of them are sourly run away from Cambodia. I think it is normal when people have no confident of living with the regime leader like HUN SEN dictatorship. the evil who acting himself of being a good GOD saving his people can be question after so many decade of he is in powers . evil was always fake no one can grand to be 100% as what they stated . I also knew evil will have his own day soon you will see . please trying not to love so much and not to hated too much after you find out every thing. I tell you what Cambodian over sea still support our people and the nation our tear are drop after we saw any bad situation

  2. Anonymous says:

    please stop saying we Cambodian over sea ran out of the country without any reason . all Cambodian cam to any Democracy country after 1975 to 1979 was not run away from Cambodia but they have no choice . after 1979 you can see some of them are sourly run away from Cambodia. I think it is normal when people have no confident of living with the regime leader like HUN SEN dictatorship. the evil who acting himself of being a good GOD saving his people can be question after so many decade in powers . evil was always fake no one can grand to be 100% as what they stated . I also knew evil will have his own day soon you will see . please trying not to love so much and not to hated too much after you find out every thing. I tell you what Cambodian over sea still support our people and the nation our tear are drop after we saw any bad situation

  3. Anonymous says:

    one mare AH CHESSTU was so CHESS then any one in CPP or any one in the world even the king

Leave a Reply

Submit Comment