ប្រវត្តិឈ្មោះ​​វត្ត​ដំរីស

អារ្យធម៌ខ្មែរ
03/05/2021 – 09:56
ដោយ៖ ហេង ឧត្តម
RFI

ក្នុងវិហារវត្ត​ដំរីស នៅបាត់ដំបង។
ក្នុងវិហារវត្ត​ដំរីស នៅបាត់ដំបង។ © Bor Hak

នាទី​អារ្យ​ធម៌​ សូម​នាំអារម្មណ៍​លោកអ្នក​នាង​ទៅ​ខេត្ត​បាត់ដំបង​។ ​ ​​​បាត់ដំបង ដែល​មាន​វត្តអារាម​ពុទ្ធសាសនា​មួយឈ្មោះថា ​វត្ត​ដំរីស។ តើ​ វត្ត​ដំរីស មាន​ប្រវត្តិ​យ៉ាងណា​?

វត្ត​ដំរីស ជាវត្ត​​ចំណាស់​មួយ​ ​​សាងសង់​សម័យ​​លោកម្ចាស់ កថាថន ឈ៊ុំ នាគ្រាដែល​ខេត្ត​បាត់​ដំបង​ចំណុះ​សៀម​។ នាសម័យ​ទំនើប​​បច្ចុប្បន្ន​ ឈ្មោះ​និង​ប្រវត្តិ​ពិត​របស់​វត្តដំរីស​ មានការ​កត់ត្រា​និង​យល់ឃើញ​ប្លែកៗគ្នា។ សូម្បីតែ​ម្ចាស់​ដើមបុណ្យ សង់វត្តនេះ ក៏​ហាក់​មាន​ការយល់​ឃើញ ​​មិនដូចគ្នាដែរ។​

ឯកសារ​ខ្លះ កត់ត្រាថា វត្ត​ដំរីស សង់​ដោយ​ជំទាវ ​អ៊ីង ជាប្រពន្ធម្នាក់ ​ក្នុង​ចំណោម​ភរិយា​រាប់​សិប​នាក់​របស់​លោកម្ចាស់។ ក៏ប៉ុន្តែ សាច់ញាតិ​ខ្សែស្រឡាញ់​ នៃ ​ពូជពង្សអភ័យវង្ស បាន​បញ្ជាក់ថា បិតា​របស់​លោកជំទាវ​ អ៊ីង ទៅវិញទេ ដែលជាអ្នក​ផ្តួច​ផ្តើម​សាងសង់​វត្ត​ដំរីស។ ​​

នៅក្នុង​បទសម្ភាស​នេះ ព្រឹទ្ធាចារ្យ ឡុច ឆានឆៃ ឬហៅ​ ឆានឆៃ អភ័យវង្ស មានជន្មានុជាង​៨០ឆ្នាំ សព្វថ្ងៃ​រស់​នៅក្រុងប៉ារីស មានប្រសាន៍​ជម្រាប​ពី​ប្រវត្តិ​សាងសង់វត្ត និង​ឈ្មោះ​ដើម​របស់វត្តនេះ។ សូម​ចុះ​ស្តាប់​សំឡេង​ពិស្តារទាំងស្រុង​!


What Next?

Recent Articles

Leave a Reply

Submit Comment