ក្រសួងរកឃើញ​អ្នកឆ្លង​​ជំងឺ​​កូវីដ​ជិត​​១​ពាន់​​នាក់ ​និង​​មាន​អ្ន​ក​​ជំងឺ​​ស្លាប់​​ម្នាក់​

ដោយ អាស៊ីសេរី
2021-05-04
RFA

ក្រសួងរកឃើញ​អ្នកឆ្លង​​ជំងឺ​​កូវីដ​ជិត​​១​ពាន់​​នាក់ ​និង​​មាន​អ្ន​ក​​ជំងឺ​​ស្លាប់​​ម្នាក់​

ចំនួន​អ្នក​​ឆ្លង​ជំងឺកូវីដ-១៩ ​នៅតែបន្ត​​កើន​​ឡើង​​ខ្ពស់​ ខណៈ​រដ្ឋាភិបាល​​លោក ហ៊ុន សែន ប្រកាស​​​បញ្ចប់​​​ការ​​បិទ​ខ្ទប់​​​ក្រុង​​ភ្នំពេញ ​និង​​​ក្រុង​តាខ្មៅ​​នៃ​ខេត្តកណ្តាល​​ ចាប់​​ពី​ថ្ងៃទី​៦​ ខែ​ឧសភា តទៅ។ រូប៖ ហ្វេសប៊ុក នាយកដ្ឋានចត្តាឡីស័ក


ចំនួន​អ្នក​​ឆ្លង​ជំងឺកូវីដ-១៩ ​នៅតែបន្ត​​កើន​​ឡើង​​ខ្ពស់​ ខណៈ​រដ្ឋាភិបាល​​លោក ហ៊ុន សែន ប្រកាស​​​បញ្ចប់​​​ការ​​បិទ​ខ្ទប់​​​ក្រុង​​ភ្នំពេញ ​និង​​​ក្រុង​តាខ្មៅ​​នៃ​ខេត្តកណ្តាល​​ ចាប់​​ពី​ថ្ងៃទី​៦​ ខែ​ឧសភា តទៅ។

ក្រសួង​​សុខាភិបាល ​ប្រកាស​នៅថ្ងៃទី៤ ​ឧសភាថា ​មានអ្នកឆ្លងជំងឺកូវីដថ្មី​ជិត១​ពាន់​(៩៣៨)​នាក់ ​និង​មាន​អ្នកជំងឺ​កូវីដម្នាក់ ​បានស្លាប់។​ក្នុង​ចំណោម​អ្នកឆ្លងថ្មី ​ជិតមួយ​ពាន់នាក់នេះ​ គឺនៅរាជធានី​ភ្នំពេញ ​មាន​ជាង​៦​រយ ​(៦០៨) នាក់ ​ខេត្តកណ្តាល​ជិតពីរ​រយ​(១៧៥)នាក់​ ខេត្ត​ព្រះសីហនុ ​៧៧នាក់​ និង​ខេត្ត​បន្ទាយមានជ័យ​៥១នាក់។​

ចំណែក​ អ្នកជំងឺកូវីដ​ម្នាក់​ដែលស្លាប់នោះ ​ក្រសួង ​បញ្ជាក់ថា ​ជាបុរស​ជន​ជាតិខ្មែរ ​អាយុ៨១​ឆ្នាំ ​មានទីលំនៅ​ក្នុងសង្កាត់លេខ៤ ​ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ។ គាត់ ​បានស្លាប់​កាលពីថ្ងៃទី៣​ ខែឧសភា ​ដោយសារ​រលាកសួតធ្ងន់ធ្ងរ​បង្កឡើង​ដោយ​​មេរោគកូវីដ-១៩។

ចំពោះ​ករណី​ស្ត្រីអ្នកជំងឺកូវីដម្នាក់ ​ឈ្មោះ សូ ហៀង ​អាយុ៥៨ ឆ្នាំ ​ដែល​បាន​ស្លាប់នៅ​ក្នុង​មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង​នោះ​ ក្រសួងសុខាភិបាល​ មិនបាន​រាប់បញ្ចូល​​ក្នុង​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់ខ្លួន​ឡើយ​។ ស្ត្រី​អ្នក​ជំងឺរូបនេះ ​បាន​ស្លាប់ ​ក្រោយ​ទទួល​បាន​ការ​ព្យាបាល​យឺត​យ៉ាវ​ ដោយ​សារ​មន្ទីរពេទ្យ​ឯកជន​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ ​បដិសេធ​ការ​ព្យាបាល និង​ទាមទារ​តម្លៃ​សេវា​ព្យាបាល​ថ្លៃខ្ពស់ពេក។ គាត់​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែ​ឧសភា ក្រោយ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ​ចូល​ទៅ​សម្រាក​ព្យាបា​ល​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង​បាន​មួយ​ថ្ងៃ។

ដោយឡែក​នៅថ្ងៃ​ដដែល​នេះដែរ ​ក្រសួង ​អះអាងថា ​មានអ្នកជាសះស្បើយ​ជាង​៣រយ​(៣៦១)​នាក់។

គិតត្រឹម​ថ្ងៃទី០៣ ​ខែឧសភា ​ឆ្នាំ២០២១នេះ ​កម្ពុជាបាន​រកឃើញ​អ្នកឆ្លង​ជាង១ម៉ឺន៦ ពាន់( ១៦.២៩៩)​នាក់ ​ក្នុងនោះ ​អ្នកជាសះស្បើយជាង៥ពាន់​ (៥.៧៩១)​នាក់ ​និង អ្នក​កំពុង​សម្រាកព្យាបាល​ជាង១ម៉ឺន​(១០.៣៩៤)​នាក់ ។ ​ចំពោះករណី​ស្លាប់វិញ ​ក្រសួង​ទទួលស្គាល់ថា​ មាន​ចំនួន​១០៧​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment