ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ ៥៥៧នាក់​ថែម​ទៀត

2021-05-07
RFA

ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ ៥៥៧នាក់​ថែម​ទៀត

 រូប៖ ក្រសួងសុខាភិបាល 03/21/20


ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍ បាន​កើន​ឡើង​ដល់​ជាង ១ម៉ឺន ៧ពាន់នាក់ (១៧.៦១៨) ហើយ បន្ទាប់​ពី​ក្រសួង​សុខាភិបាល​រក​ឃើញករណី​ឆ្លងថ្មីជាង ៥ រយនាក់ (៥៥៧) ថែម​ទៀត នៅ​ថ្ងៃ​ទី៦ ឧសភា។ ដោយឡែក​អ្នក​ជំងឺ ៤១នាក់​វិញ បាន​ជា​សះ​ស្បើយ​នៅ​ថ្ងៃ​ដដែល​នេះ និង​មិន​មាន​ករណី​ស្លាប់​នោះ​ទេ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី៧ ឧសភា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ១៩ ជាង ១ម៉ឺន ៨ពាន់​នាក់ (១៨.១៧៩) ក្នុង​នោះ​អ្នក​ជា​សះ​ស្បើយ​មាន​ជិត ៧ពាន់​នាក់ (៦.៨៨៤) និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ជាង ១ម៉ឺន ១ពាន់​នាក់។ ចំណែក​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ វិញ ក្រសួង​សុខាភិបាល​ប្រកាស​ថា មាន​ចំនួន ១១៤នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles