អតីត​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​នៅ​តំបន់​អាស៊ាន​ រួម​គ្នា​បង្កើត​អង្គការ​សហ​គមន៍​អាស៊ី​ភាគ​អាគ្នេយ៍​

ទំនាក់ទំនងអន្តរជាតិ | នយោបាយ | ព័ត៌មានជាតិ
លោក សេង ថៃ and លោក រ៉ាត់ ទី |១៣ ឧសភា ២០២១ |ម៉ោង ១៧:០៤
VOD

ក្រុមអតីតតំណាងរាស្ត្រនិងសមាជិកសភាគណបក្សប្រឆាំងមកពីប្រទេសមួយចំនួនដែលបានប្រកាសបង្កើត«អង្គការសហគមន៍​​អាស៊ី​ភាគអាគ្នេយ៍» ។ (ហ្វេសប៊ុក៖ SEAC: South East Asia Community)

ក្រុមអតីតតំណាងរាស្ត្រនិងសមាជិកសភាគណបក្សប្រឆាំងមកពីប្រទេសមួយចំនួនដែលបានប្រកាសបង្កើត«អង្គការសហគមន៍​​អាស៊ី​ភាគអាគ្នេយ៍» ។ (ហ្វេសប៊ុក៖ SEAC: South East Asia Community)


ក្រុមអតីតតំណាងរាស្ត្រនិងសមាជិកសភាគណបក្សប្រឆាំងនៅក្នុងប្រទេសមួយចំនួននៅ​តំបន់អាស៊ានរួមទាំងកម្ពុជា បានរួមគ្នាបង្កើតអង្គការសហគមន៍អាស៊ីភាគអាគ្នេយ៍ ជាអ្វីដែលពួកគេចាត់ទុកថា ដើម្បីជំនួសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចកម្ពុជា ថាស្ថាប័ននោះទំនងគ្មានការទទួលស្គាល់ផ្លូវច្បាប់នោះឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយចុះថ្ងៃទី១២ ខែឧសភា ក្រុមអតីតតំណាងរាស្ត្រនិងសមាជិកសភាគណបក្សប្រឆាំងមកពីប្រទេសចំនួន៦ បានប្រកាសបង្កើត «អង្គការសហគមន៍​​អាស៊ី​ភាគអាគ្នេយ៍» ឬ «The South East Asia Community» នេះ​​ឡើង​ ក្នុងនោះរួមមាន លោក សម រង្ស៊ី ប្រធានអតីត​​គណបក្សប្រឆាំងនៅកម្ពុជា, លោក កាស៊ីត ភីរម្យ (KASIT PIROMYA) អតីតរដ្ឋមន្ត្រីការបរទេសថៃ, លោក Dr. Fadli Zon សមាជិកសភាប្រទេសឥណ្ឌូនេស៊ី, លោក Wong Chen សមាជិកសភានិងជាអនុប្រធានគណៈកម្មការសភាម៉ាឡេស៊ី, លោក SaSa រដ្ឋមន្ត្រីសហព័ន្ធសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យ​រដ្ឋាភិបាលរួបរួមជាតិមី​យ៉ាន់​ម៉ា, លោក KIKO Pangilinan សមាជិកព្រឹទ្ធសភាហ្វ៊ីលីពីន និងលោកស្រី មូរ សុខហួរ អតីតសមាជិកសភានៅ​កម្ពុជា ជាដើម។

តាមរយៈសេចក្តីថ្លែងការណ៍រួម​នោះ ​ក្រុមអតីតតំណាងរាស្ត្រនិងសមាជិកសភាគណបក្សប្រឆាំង បានសរសេរថា គោលបំណងនៃការបង្កើតអង្គការនេះឡើង គឺបន្ទាប់ពីពួកគេបានមើលឃើញថា អាស៊ានបានបរាជ័យក្នុងការបញ្ឈប់ការសម្លាប់​រង្គាលនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

សេចក្តីថ្លែងការណ៍នោះបន្តថា ប្រទេសអាស៊ានទាំង១០ នៅតែបន្តមានប្រព័ន្ធដឹកនាំរដ្ឋខុសៗគ្នា ហើយថា បន្ទាប់ពីរយៈពេល៥០ឆ្នាំមកនេះ អាស៊ានក៏បានបរាជ័យក្នុងការធ្វើប្រជាធិបតេយ្យនីយកម្មនៅក្នុងតំបន់។

បើតាមសេចក្តីថ្លែងការណ៍ដដែល គោលបំណងនៃការបង្កើតអង្គការសហគមន៍អាស៊ីភាគអាគ្នេយ៍ ហៅកាត់ថា (SEAC) គឺ​ដើម្បីជំនួស«សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍» ហៅកាត់ថា អាស៊ាន (ASEAN) និង​ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ដែលជាគោលការណ៍ដើមរបស់អាស៊ានបង្កើតឡើងនៅឆ្នាំ១៩៦៧ ដើម្បីប្រឆាំងនឹងការរីកសាយ​ភាយឥទ្ធិពលកុម្មុយនីស្តនៅតំបន់អាស៊ីអាគ្នេយ៍។

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ឃើញថា ការប្រកាសបង្កើតសហគមន៍អាស៊ីភាគអាគ្នេយ៍ របស់អ្នកនយោបាយនិងអតីតអ្នកនយោបាយមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ គឺជាការផ្ដួចផ្ដើមគម្រោងមួយ ដើម្បីពិនិត្យឡើងវិញ អំពីការកសាងនិងការវិវត្តនៃសមាគមអាស៊ីភាគអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ក៏ដូចជាការចូលរួមជាចំណែកមួយរបស់អ្នកនយោបាយនៅក្រៅរដ្ឋាភិបាល មិនមែនមកពីគណបក្សកាន់អំណាច។

លោកបន្តថា ពួកគេអាចចូលរួមផ្ដល់ជាទស្សនាទាន ដែលអាចនាំឱ្យមានការឈានដល់ការធ្វើវិសោធនកម្មធម្មនុញ្ញអាស៊ាន ឬក៏ការកែទម្រង់នូវផ្នែកខ្លះក្នុងប្រព័ន្ធកិច្ចការងារនិងការដឹកនាំរបស់សមាគមទាំងមូល ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជនក្នុងតំបន់។

លោក ប៉ា ចន្ទរឿន គូសបញ្ជាក់​​ថា៖ «កន្លងមក [អាស៊ាន] ហាក់ដូចជាមិនទាន់បំពេញកាតព្វកិច្ចនិងតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ ជាពិសេសទាក់ទងទៅនឹង​នយោបាយ ការរំលោភ​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ដែលជាបញ្ហាក្ដៅ ដែលកន្លងមកយើងមិនសូវឃើញ​ការឆ្លើយតបឬក៏ប្រតិកម្មណាមួយឱ្យមានលក្ខណៈផ្លូវការ ឬចាត់វិធានការឱ្យទាន់ពេលវេលា ដើម្បីទប់ស្កាត់អំពើហិង្សាឬក៏ការកាប់សម្លាប់នៅក្នុងរឿង​នយោបាយនៅក្នុងតំបន់ ជាក់ស្ដែង រឿងរដ្ឋប្រហារប្រទេសភូមា ជាដើម»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចំអកឱ្យក្រុមអតីតតំណាងរាស្ត្រនិងសមាជិកសភាគណបក្សប្រឆាំង​នៃប្រទេសដែលចូលរួមបង្កើតអង្គការនេះថា ជាក្រុមប្រឆាំងនៅក្រៅរដ្ឋាភិបាលដែលទំនងជាគ្មានការទទួលស្គាល់ចំពោះស្ថាប័នមួយនេះទេ។

លោក​មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ប្រឆាំងចូលរួមជាមួយប្រឆាំងអាហ្នឹងគឺជាសិទ្ធិរបស់គេ ក៏ប៉ុន្តែត្រង់អ្នកឯងចេញសេចក្តីថ្លែងការណ៍ឬគោលការណ៍អី គឺគ្មាននរណាយកចិត្តទុកដាក់ទេ ព្រោះតំបន់អាស៊ាននេះមានរដ្ឋាភិបាលនិងរាជរដ្ឋាភិបាលដែលគេហៅថា សមាគមអាស៊ាន ដែលទទួលស្គាល់ជាផ្លូវការតាមគោលការណ៍ច្បាប់និងធម្មនុញ្ញអាស៊ាន គេមិនយកក្រុមឧទ្ទាមក្រៅច្បាប់មកទទួលស្គាល់ទេ បាទ»។

ចំណែកលោក ឯម សុវណ្ណរ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា នៅពេលដែលសំឡេងអ្នកនយោបាយនៅក្រៅរដ្ឋាភិបាលនោះ រួមគ្នាជាសំឡេង​​មួយ វា​ជាកម្លាំង​មួយ​ទាញស្មារតីឬការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិឬពីប្រទេស​​លោកសេរី ឱ្យគិត​ពិចារណា​​ទៅលើលក្ខ​ខណ្ឌឬការអំពាវនាវរបស់សំឡេង​ប្រឆាំង​នៅក្រៅរដ្ឋាភិបាល។

បើតាមលោក ឯម សុវណ្ណរ៉ា អាស៊ាននឹងថមថយឥទ្ធិពលឬបាត់បង់តម្លៃរបស់ខ្លួន បើមិនពិចារណាធ្វើវិសោធនកម្មលើធម្មនុញ្ញរបស់ខ្លួន ទាក់ទងនឹងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកទេនោះ។

លោកមានប្រសាសន៍ថា៖ «មិនថាអង្គការទើបបង្កើតឡើងថ្មីនោះទេ ទោះបីជាបណ្តាប្រទេស​នៅក្នុងក្របខណ្ឌអាស៊ាន ដែលមានធម្មនុញ្ញមួយចែងអំពីការលើកស្ទួយសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនៅក្នុងក្របខណ្ឌអាស៊ាននេះ ហើយ​រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិក៏គេចែងនេះ ក៏មិនអាចជំរុញ​ឱ្យប្រទេសមួយចំនួនដែលប្រកាន់របបកុម្មុយនីស្តហ្នឹងផ្លាស់ប្តូរទេ ពីព្រោះនៅក្នុងគោលការណ៍អាស៊ានមានចំណុចមួយ ថាមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃរដ្ឋជាសមាជិក»៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Related Articles

3 Responses to "អតីត​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​នៅ​តំបន់​អាស៊ាន​ រួម​គ្នា​បង្កើត​អង្គការ​សហ​គមន៍​អាស៊ី​ភាគ​អាគ្នេយ៍​"

  1. Anonymous says:

    WOW..WOW..HUN SEN will get another heart attack soon . why Asian community give this high position to HUN SEN life and dead enemy?? I quest because HUN SEN is a dump dictator that the whole world hated him so much . at last I just want to say you can not be any body’s GOD if you are the genocide leader . from now on HUN SEN only killing some one only through his justice . I can hear SOK ESAN did not agree but I wonder why they was not put this animal instate of SAM RANSY and MOU SOKHOUR

  2. so socheath says:

    ហាស! ហាស
    មានអាពូជឆ្កែ អាក្បត់ជាតិសមរង្សុី នឹងមីកាដួយស្វឹត
    ក្តឹតដួង មួរ សុខហួរ នៅក្នុងចង្កោមហ្នឹង ដឹងថាអាលយខ្សុរ តែម្តង
    អង្គការ​សហ​គមន៍​អាស៊ី​ភាគ​អាគ្នេយ៍ ប៉ាកាច់យរ៍ស្អីហ្នឹងនោះ ។
    អាពូជឆ្កែសមរង្សុី+ មីកាដួយស្វឹតមួរ សុខហួរ ពួកវា
    ចេះត្រឹម សង្គ្រោះតែកាដួយ សង្គ្រោះតែក្តទេ ។ នេះបូកទាំងអាក្តឆ្កែ
    កឹម សុខាផងដែរ ។

  3. Anonymous says:

    YES ..I knew there will be HUN SEN’s dog will come to say some thing about this. we knew HUN SEN feed his poor dog just to bit people. there was no strange to me to see all these animal words from media . the easy word to say is like the boos like the slave it all the same . we knew these kind of people they should not have born to be human being