សាច់ញាតិ​ស្នើ​ឱ្យ​សាធារណជន​ជួយ​ទាមទារ​យុត្តិធម៌​ដល់​សកម្មជន​ស្ត្រី​ដែល​កំពុង​ជាប់ឃុំ

ដោយ ម៉ៅ សុធានី
2021-05-16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាច់ញាតិ​ស្នើ​ឱ្យ​សាធារណជន​ជួយ​ទាមទារ​យុត្តិធម៌​ដល់​សកម្មជន​ស្ត្រី​ដែល​កំពុង​ជាប់ឃុំ

រូបភាព​ក្រុមគ្រួសារ​សាច់ញាតិ​សកម្មជន​សង្គម និង​យុវជន​បរិស្ថានអំពាវនារដល់រដ្ឋាភិបាល​​ផ្ដល់​យុត្តិធម៌​ដោះលែង​សាច់ញាតិ​របស់​ពួកគេ​វិញ។ រូប​ពី​ហ្វេសប៊ុក


សាច់​ញាតិ​ស្ត្រី​សកម្មជន​បរិស្ថាន​ដែល​កំពុង​ជាប់ឃុំ ស្នើ​ឱ្យ​សាធារណជន​ជួយ​ទាមទារ​យុត្តិធម៌​ជូន​អ្នក​ហ៊ាន​ចេញ​មុខ​ការពារ​ប្រយោជន៍​សង្គម​ផង។ សំណើ​នេះ ធ្វើឡើង​បន្ទាប់ពី​សាធារណជន និង​មន្ត្រី​រដ្ឋាភិបាល​ចេញមុខ​ស្វែងរក​យុត្តិធម៌​ឱ្យ​ពិធីការិនី​ទូរទស្សន៍​មួយ​ក្នុង​ក្តីក្តាំ​រឿង​បៀតបៀន​ផ្លូវភេទ មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ដល់​អាជ្ញាធរ​ឱ្យ​ដោះលែង​សកម្មជន​ទាំងនោះ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

គ្រួសារ​សកម្មជន​បរិ​ស្ថាន ដែល​កំពុង​ជាប់ឃុំ ថា សាច់ញាតិ​ពួកគេ​បាន​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន ដូច្នេះ​សាធារណជន និង​មន្ត្រី​រដ្ឋាភិបាល​គួរតែ​ជួយ​ទាមទារ​រក​យុត្តិធម៌​ដល់​ពួកគេ​ផង​ដែរ។

ម្តាយ​សកម្មជន​ខ្មែរ​ថាវរៈ​លោកស្រី ឈឿន ដារ៉ាវី គឺ​លោកស្រី ថាច់ ធីតា ថ្លែង​ថា កន្លង​មក​កូនលោក​ស្រី​បាន​ចេញ​មុខ​ការពារ​បរិស្ថាន ធនធាន​ធម្មជាតិ និង​ការពារ​យុត្តិធម៌​សង្គម ដើម្បី​ប្រយោជន៍​សាធារណៈ ប៉ុន្តែ​កូន​លោក​ស្រី​ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ ឃុំខ្លួន ចោទ​ប្រកាន់ ពី​សំណាក់​រដ្ឋាភិបាល​ទៅវិញ​។ លោកស្រី​យល់​ថា រដ្ឋាភិបាល​គួរ​ចេញ​មុខ​ដោះស្រាយ និង​គាំទ្រ សកម្មភាព មនសិការ​របស់​យុវជន​ដែល​ស្រឡាញ់​ប្រទេស​ជាតិ៖ «រដ្ឋាភិបាល​គួរតែ​ជួយ​គាត់ គាំទ្រ​គាត់ ព្រោះ​ការងារ​របស់​គាត់​មិន​មាន​អ្វី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ ឬក៏​បង់ខាត​អី​សម្រាប់​ប្រទេស​កម្ពុជា​សោះ រដ្ឋាភិបាល​គួរតែ​ជួយ​ដើម្បី​លើកទឹកចិត្ត​ឱ្យ​ខ្មែរ​យើង​មាន​មនសិការ គិតគូរ​ស្រឡាញ់​ទឹកដី ស្រឡាញ់​ប្រទេស​ជាតិ»។

ស្រដៀង​គ្នា​នេះ​ដែរ ប្អូនស្រី​សកម្មជន​ខ្មែរ​ថាវរៈ កញ្ញា សូ មេត្តា គឺ កញ្ញា អេង វណ្ណឌី លើកឡើង​ថា បងស្រី​របស់​កញ្ញា​ក៏​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ច្រើន​នាក់​ទៀត ដែល​ទទួល​រង​អំពី​អយុត្តិធម៌​ពី​អាជ្ញាធរ​ដែរ ខណៈ​រូប​គាត់​បាន​ធ្វើ​សកម្មភាព​ដើម្បី​យុត្តិធម៌​សង្គម​។ កញ្ញា​ចង់​ឃើញ​សាធារណជន​ផ្តោត​អារម្មណ៍ និង​ឈឺឆ្អាល​ករណី​បងស្រី​កញ្ញា​ផង ព្រោះ​គាត់​កំពុង​ជាប់ឃុំ​ដោយ​អយុត្តិធម៌៖ «ចង់​ស្នើ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជួយ​លើកតម្កើង​យុវជន អ្នកស្នេហាជាតិ​អ្នក​ទាំងអស់គ្នា​ហ្នឹង ដើម្បី​លើកស្ទួយ គាំទ្រ​គាត់ ហើយ​ជួយ​កម្លាំងចិត្ត ជួយ​ឱ្យ​គាត់​មាន​ឆន្ទៈ​កាន់តែ​ខ្លាំង​ជាង​ហ្នឹង ឱ្យ​ពួកគាត់​ងាក​មក​មើល​សូម​ឱ្យ​រដ្ឋាភិបាល តុលាការ​ទំលាក់​ចោល​ការចោទប្រកាន់​គាត់​ទាំងអស់គ្នា»។

ដូចគ្នា​នេះ​ដែរ ប្អូនស្រី​សកម្មជន​មាតា​ធម្មជាតិ កញ្ញា ឡុង គន្ធា គឺ កញ្ញា ឡុង សុខស្រីលីន ប្រាប់​អាស៊ីសេរី​ថា បងស្រី​កញ្ញា​គឺជា​ស្ត្រី​ដែល​ហ៊ាន​ចេញមុខ​តវ៉ា​ការពារ​ផលប្រយោជន៍​សង្គម បែរជា​ត្រូវ​តុលាការ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ទៅ​វិញ។ កញ្ញា​ទទូច​ដល់​សាធារណជន ជួយ​ទាមទារ​រក​យុត្តិធម៌​ដល់​បងស្រី​កញ្ញា​ផង៖ «គាត់​រង​នូវ​ភាព​អយុត្តិធម៌ ហើយ​ចង់ឱ្យ​ឆាប់​ដោះលែង​គាត់​មក​វិញ ព្រោះ​អី​រឿង​ដែល​គាត់​ធ្វើ​គឺ​វា​អត់​មានអី​ខុស​ទៅ​នឹង​ច្បាប់​ទេ ហើយ​សង្ឃឹម​ថា ប្រជាពលរដ្ឋ ជួយ​លើកទឹកចិត្ត​គាត់ ជួយ​ខ្វាយខ្វល់​រឿង​ហ្នឹង​ដូចជា​រឿង​តារា​គាត់​គឺជា​ស្ត្រី ហើយ​បង​ខ្ញុំ​ក៏​ជា​ស្ត្រី ហើយ​គាត់​ក៏​ជា​យុវជន​ដែល​ធ្វើការ​ដើម្បី​បរិស្ថាន​ដែរ»។

ការ​អំពាវនាវ​របស់​គ្រួសារ​ស្ត្រី​សកម្មជន​ទាំងនេះ ធ្វើឡើង​បន្ទាប់ពី​សាធារណជន បាន​នាំ​គ្នា​ទាមទារ​រក​យុត្តិធម៌​ជូន​ដល់​ពិធីការនី​ទូរទស្សន៍​កញ្ញា មាន ពេជ្ររីតា ដែល​កំពុង​មាន​ក្តីក្តាំ​ជាមួយ​ឧកញ៉ា​មួយ​រូប ដែល​នាង​ចោទ​ថា បាន​បៀតបៀន​ផ្លូវភេទ​លើ​រូប​នាង​។ ករណីនេះ​បាន​ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង​តាំងពី​មជ្ឈដ្ឋាន​អ្នកប្រើប្រាស់​ហ្វេសប៊ុក មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​រដ្ឋាភិបាល រហូត​ដល់​ក្រុម​មេធាវី​លោក ហ៊ុន សែន បាន​ចេញ​មុខ​ជួយ​ការពារ​ក្តី​ដល់​រូប​នាង​ផង​ដែរ។

តាមពិត​ការ​បៀតបៀន​ផ្លូវភេទ និង​រូបរាងកាយ​នេះ ក៏​បាន​កើត​ឡើងលើ​ស្ត្រី​ដែល​ជា​សកម្មជន​ខ្មែរ​ថាវរៈ គឺ​កញ្ញា សូ មេត្តា និង​យុវតី​មួយ​ចំនួន​ទៀត​ដែរ។ ពួកគេ​ចោទ​ថា ក្រុម​អាជ្ញាធរ និង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​នោះ​ឯង ជា​អ្នក​ប្រព្រឹត្ត អំឡុង​ពេល​បង្ក្រាប​ការ​ប្រមូល​ផ្តុំ​របស់​ពួកគេ​។ ពួក​នាង​បាន​និយាយ​រឿង​នេះ​ជា​សាធារណៈ និង​ទាមទារ​ឱ្យ​មាន​ការអនុវត្ត​ច្បាប់​លើ​ជន​ប្រព្រឹត្ត​។ ប៉ុន្តែ​ករណី​បៀតបៀន​ទាំងនេះ ហាក់​មិន​ត្រូវ​បាន​ចាប់អារម្មណ៍ ឬ​ចេញមុខ​ឈឺឆ្អាល​ខ្លាំង​ពី​អ្នក​ពាក់ព័ន្ធ​នោះ​ទេ។

ជុំវិញ​រឿង​នេះ អនុប្រធាន​នាយកដ្ឋាន​ការពារ​ផ្លូវច្បាប់ និង​ជា​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ស ស៊ីណែត បកស្រាយ​ថា បេសកកម្ម​របស់​ក្រសួង​កិច្ចការ​នារី ផ្ដោត​លើ​ស្ត្រី ប៉ុន្តែ​មិនមែន​ស្ត្រី​គ្រប់រូប​ដែល​មាន​បញ្ហា​ក្រសួង​ត្រូវ​ជួយ​គ្រប់​រឿង​នោះ​ទេ​។ លោកស្រី​បញ្ជាក់​បន្ត​ថា ស្ត្រី​រងគ្រោះ​គ្រប់រូប​មាន​សិទ្ធិ​ដាក់ពាក្យ​បណ្តឹង​ស្វែងរក​យុត្តិធម៌​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​បាន ប៉ុន្តែ​អ្នកស្រី​បដិសេធ​ឆ្លើយ​សំណួ​រថា តើ​ហេតុអ្វី​រដ្ឋាភិបាល​មិន​ជួយ​អន្តរាគមន៍​លើ​ស្ត្រី​សកម្មជន​បរិស្ថាន និង​សង្គម​ដែល​កំពុង​ជាប់ពន្ធនាគារ​ដូច​ករណី​ថ្មីៗ​នេះ​? អ្នកបកស្រាយ​ខ្លី​ថា បេសកកម្ម​របស់​ក្រសួង​កិច្ចការ​នារី​មាន​ដែន​កំណត់៖ «មិនមែន​មានន័យ​ថា ស្ត្រី​គ្រប់រូប​ឱ្យ​តែ​ទទួល​រង​គ្រោះ សុទ្ធតែ​ក្រសួង​មាន​តួនាទី​ក្នុង​ការ​ជួយ​ដោះស្រាយ​ទាំងអស់​នោះ​ទេ ដែន​វិសាលភាព​ទទួលបន្ទុក​របស់​ក្រសួង​ដែរ អ៊ីចឹង​សម្រាប់​ករណី​ហ្នឹង​សួរ​សំនួរ​ហ្នឹង​មក​ទាក់ទង​នឹង​បរិស្ថាន និង​សកម្មជន ខ្ញុំ​គិតទុក​ឱ្យ​ខាង​ក្រសួង​សាមី​ជួយ​ក្នុង​ការ​សម្របសម្រួល​ធ្វើ​យ៉ាង​ម៉េច ក្នុង​ការ​ស្វែងរក​យុត្តិធម៌ ក៏​ដូច​ទាក់ទង​ជាមួយនឹង​សាមី​ខ្លួនឯង​តែម្តង​ក្នុង​ការ​ស្វែងរក​ការ​អន្តរាគមន៍»។

ទោះជា​យ៉ាងណា ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា ក្រុម​ស្ត្រី​សកម្មជន​បរិស្ថាន និង​សង្គម​ទាំងនោះ បាន​ចូលរួម​ចំណែក​បម្រើ​ការងារ​សង្គម និង​ជួយ​ការពារ​បរិស្ថាន ដូច្នេះ​អាជ្ញាធរ​គួរ​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ។ លោក​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​ភាគច្រើន​យល់​ច្បាស់​អំពី​រឿង​អយុត្តិធម៌​សង្គម ប៉ុន្តែ​ករណីនេះ​ធ្វើ​ឱ្យ​ពួកគាត់​មិនអាច​សម្ដែង​ចេញ​សាធារណៈ ដោយសារ​ការ​រឹតត្បិត និង​បិទ​សិទ្ធិ​សេរីភាព​ពី​អាជ្ញាធរ​រដ្ឋាភិបាល៖ «គិត​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើនណាស់ ដែល​គេ​មាន​បេះដូង​ក្នុង​ចូលរួម​នៅក្នុង​រឿង​ហ្នឹង ប៉ុន្តែ​រឿង​នេះ​គឺជា​រឿង​មួយ​ដែល​មិនអាច​សម្ដែង​ចេញ​បាន ដោយសារតែ​រឿង​មាន​ការ​រឹតត្បិត មាន​ការ​កៀប​សង្កាត់ ខ្ញុំ​គិតថា​ទោះបី​គាត់​ធ្វើ​ក្នុង​ស្ថានភាព​មិន​ទាន់​សម ឬ​មិន​ទាន់​ត្រូវ​តាម​ចិត្ត​រដ្ឋាភិបាល រដ្ឋាភិបាល​មិន​ត្រូវ​ចាប់​គាត់ មិន​ត្រូវ​ដាក់ទោស​ទណ្ឌ​គាត់​ទេ គឺថា​រដ្ឋាភិបាល​ត្រូវ​ចេញ​មុខ​មក​ពន្យល់​ប្រជាពលរដ្ឋ​ឱ្យ​គេ​យល់​វិញ ជាជាង​ទៅ​ចាប់»។

សកម្មជន​មាតា​ធម្មជាតិ កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង ៨​ខែ​ហើយ​។ តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​ពួកគេ ឱ្យ​ជាប់​ពន្ធនាគារ​១៨​ខែ និង​ពិន័យ​ប្រាក់​ចំនួន​៤​លាន​រៀល​។ ចំណែក​សកម្មជន​ខ្មែរ​ថាវរៈ​លោកស្រី ឈឿន ដារ៉ាវី និង​កញ្ញា សូ មេត្តា វិញ ពួកគេ​កំពុង​ជាប់ឃុំ រង់ចាំ​សវនាការ​។ តុលាការ​បាន​ចោទ​ក្រុម​ស្ត្រី​សកម្មជន​ទាំងនេះ ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ប៉ុន្តែ​ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ បាន​ចាត់ទុកថា នេះ​ជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​មិន​ត្រឹមត្រូវ​។ ពួកគេ​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​ស្ត្រី​សកម្មជន​ទាំងនេះ​វិញ ដើម្បី​ឱ្យ​ពួកគេ​អាច​វិល​មក​ធ្វើ​ការងារ​សង្គម និង​ការពារ​បរិស្ថាន​ដូចដើម​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

6 Responses to "សាច់ញាតិ​ស្នើ​ឱ្យ​សាធារណជន​ជួយ​ទាមទារ​យុត្តិធម៌​ដល់​សកម្មជន​ស្ត្រី​ដែល​កំពុង​ជាប់ឃុំ"

  1. Anonymous says:

    all these young have done nothing wrong instate they love their country and they are the owner of this country. I did not understand why HUN SEN the blind evil leader never see what was good for his nation . I know sooner or later this evil leader will be gone from this sad nation . KAMPOUCHEA should change it’s name to some thing else please be considering why this name was so bad . please translated the word KAMPOUCHEA in to three part what is the word KAM mean POUCH…CHEA …mean . I knew this nation was in the hand of communist never ending . look at this HUN SEN regime his mouse said he love democracy but his mind always communist . from POL POT to HUN SEN this nation have nothing else beside the name every thing will be over in the near future. all Cambodian have to rising up to save their country if not soon there will be no more country call KAMPOUCHEA

  2. so socheath says:

    ហាស ! ហាស ជូនចម្រៀងមួយបទ ប្រាប់ពួកកាកសំណល់ បក្សសង្គ្រោះផេះ !
    ជឿអាសមរង្ស៊ី ជឿឆ្កែល្អជាង !
    ***
    I-កុហកៗ អាក្រក់ជួរជាតិ រឿងអាសុីឆ្លៀត ធ្វេីយុទ្ធនាការ
    លក់ប័ណ្ណយកលុយ ប័ណ្ណនាឡិកា បានលុយចូលបារ
    ផុសសារសំញ៉ែង ។
    II- កុហក អាសុីកុហក តែងរឿងកុហក បោកប្រាសគេឯង
    លក់ប័ណ្ណយកលុយ អះអាងបែបខែង ជួយខ្មែរគ្នាឯង
    ជួបគ្រោះកូវីដ ។
    R-បោកប្រាស ច្បាស់ណាស់ជាស្នៀត អាសុីត្រីងៀត
    ងាប់ហេីយឆ្លៀតពង ពងវាពងរុយ សុីកេីតរោគឆ្លង
    ពងបោកច្រេីនដង អ្នកសុីឆ្លងឈឺ ។
    III- កុំជឿ អាសុី អត់បានការទេ ជឿវាមានតែ ជួបក្តីវេទនា
    ជឿវា ជឿឆ្កែ ប្រសេីរជាងវា វាអន់ជាងឆ្កែ ជឿអស់ស្រូវពូជ៕

  3. so socheath says:

    បោករស់តខែ !
    ***
    I-ប័ណ្ណនាឡិកាអាស្វាកំសត់ រង្ស៊ីខ្ចាត់ព្រាត់ក្បត់ជាតិប្រជា
    អាស្វាកំសត់បោកប្រាសឥតល្ហែ ពូជដូនតាវាពូជបោកតដូន។
    II-ស្វាកញ្ចាស់សមរង្សុីកាយកំសត់ កោនជិវិតជ្រកពួនប្រាណក្នុងដីគេ
    ដីបារាំងរស់មិនស្រួលគ្មានការងារ ច្បាស់ជួបគ្រាសោយ
    វិយោគកាយសម្រាម។
    R-ដេីម្បីរស់ទោះសំណល់ក៏ត្រូវសុី កាយវក់វីធុងសម្រាមរកគ្រឿងឆី
    ស្វាដាច់យ៉ៃត្រូវបែបនេះធ្វេីដូចគ្នា គ្មានជ្រេីសទេត្រូវប្រថុយ
    ទេីបរស់បាន ។
    III-គ្រឿងសំណល់មិនមានសល់ព្រោះកូវីដ បែបនេះទៀតច្បាស់មិនរស់ព្រោះអត់សុី
    ត្រូវតែបោកទេីបបានសុីរស់តខែ តាមវិធីលក់ក្រដាសប័ណ្ណនាឡិកា ៕

  4. so socheath says:

    នយោបាយសង្កេីច
    របស់សមរង្សុី បរាជ័យ!
    ***
    ប៉ុន្មានថ្ងៃកន្លងមកនេះ នយោបាយសត្វសង្កេីចរបស់សមរង្សុី
    បានបង្កេីតឡេីងក្រោមឈ្មោះយុទ្ធនាការ ប័ណ្ណនាឡិការ
    សមរង្ស៊ី ដេីម្បីសាកល្បងរៃអង្កៀសប្រាក់ ពីអតីតសមាជិក
    សមាជិកាគណបក្សសង្គ្រោះជាតិ សម្រាប់ជាការសាកល្បង
    ស្ទាបស្ទង់មេនីលទំហំនៃការគាំទ្រអតីតសមាជិកគណបក្ស
    សង្គ្រោះជាតិផង ដែលប្រសិនទំហំនៃការគាំទ្រស្ថិតនៅក្នុង
    ទម្រង់ច្រេីនដូចសមរង្សុីនិយាយថាមានរាប់មុឺន សែន លាន
    នាក់នោះ នោះទំហំថវិកាដែលប្រមូលបានក៏មានចំនួនច្រេីន
    លានដុល្លារដែរ។ នេះបេីយកតួលេខមានការគាំទ្រ១លាននាក់
    គុណនឹង៥ដុល្លារ គឺស្មេី ៥លានដុល្លារ ។
    ទំហំទឹកប្រាក់នេះ បេីទោះបីមិនមានទំហំទឹកប្រាក់ដែល
    សប្បុរសជនបានបរិច្ចាគចូលរួមជាមួយសម្តេចតេជោ
    ហ៊ុនសែន ក្នុងយុទ្ធនាការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ
    នៃខេត្តកណ្តាល បង្ការការឆ្លងរាលដាលជម្ងឺកូវីដ១៩ ក្នុងទ្រង់ទ្រាយធំ
    សម្រាប់ការចំណាយលេីការទិញស្បៀងទំនុកបម្រុងបងប្អូនប្រជាពលរដ្
    ឋដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ក្តី ក៏សមរង្ស៊ី អាចនៅមានឱកាសតថ្លៃ
    ក្នុងសហគមអន្តរជាតិ ពីអ្វីដែលសមរង្ស៊ីអាចអះអាងថា គណបក្សសង្គ្រោះ
    ជាតិ គឺស្ថិតនៅក្នុងដួងចិត្តប្រជាជនកម្ពុជាជិតកន្លះនគរ
    នៃប្រជាជនដែលមានសិទ្ធិបោះឆ្នោតផងដែរ ។
    តែថា ក្តីសង្ឃឹមរបស់សមរង្សុីនៅពេលនេះ ត្រូវរលាយខ្សុរ
    ដូចអំបិលត្រូវទឹក ។ អ្នកបរិច្ចាគលុយដេីម្បីទិញប័ណ្ណនាឡិកា
    របស់សមរង្ស៊ី គឺមានត្រឹមមនុស្សប៉ុន្មាននាក់ ដែលបាមកនចូលរួម
    ក្នុងការជួបជុំជាមួយសមរង្សុីតែប៉ុណ្ណោះ ។ គឺបានលុយតែប្រមាណជាង
    ១ពាន់ដុល្លារ ដែលសុទ្ធជាប្រាក់អ្នកយកមុខ យកមាត់ទិញប័ណ្ណនាឡិកា
    លេីតម្លៃកំណត់ គឺខ្លះជូនទៅ
    សមរង្ស៊ី ៥០ដុល្លារ ១០០ ដុល្លារ នេះបេីតាមប្រភពច្បាស់
    ការដែលបានផ្តល់ព័ត៍មានមកពីទីនោះ ។
    នយោបាយសង្កេីចលក់ប័ណ្ណនាឡិការបស់សមរង្សុីនៅពេលនេះ
    ហាក់ត្រូវបានបញ្ចប់ ជាមួយការបិទបបូរមាត់
    អំណួតរបស់សមរង្ស៊ីសម្រាប់យុទ្ធនាឡិការលក់ប័ណ្ណ
    នាឡិកា ដែលជាក្តីសង្ឃឹមក្នុងការលេីកមុខមាត់សមរង្ស៊ី
    ឡេីងវិញផង នឹងបានលុយចាយវាយដេីម្បីបន្តនយោបាយ
    អារិភាពជាមួយជាតិប្រជាជនកម្ពុជាបន្តទៀតផង ។ ព្រោះថា
    វាត្រូវបរាជ័យទាំងស្រុង មិនខុសអី ពីយុទ្ធនាការ បញ្ចប់
    និទណ្ឌភាព តាមរយះការសុំស្នាមមេដៃ ដែលរៀបរៀង
    ឡេីងដោយសមរង្សុីនោះទេ ។
    ប្រជាជនកម្ពុជា ដែលស្គាល់ច្បាស់ពីក្រយ៉ៅសមរង្សុីដែល
    ជាជនបោកប្រាស់ ជាជនក្បត់ជាតិ ជាអម្បូរជនក្បត់ជាតិ
    មិនបានផ្តល់នូវការគាំទ្រចំពោះយុទ្ធនាការដែលរៀបរៀង
    ដោយសមរង្សុីនោះឡេីយ។ នេះរាប់ទាំងបងប្អូនអតីតគណបក្ស
    សង្គ្រោះជាតិ
    ដែលធ្លាប់លង់ខ្លួនចាញ់ការបោកប្រាស របស់ពួកមេដឹកនាំ
    នៃគណបក្សនេះផងដែរ ។
    សរុបសេចក្តីមក ក្តីសង្ឃឹមដែលសមរង្ស៊ីចង់ឲ្យអន្តរជាតិ
    បានជួយខ្លួនឲ្យបានវិលត្រឡប់មកចូលរួមក្នុងឆាក
    នយោយវិញ តាមរយះការបង្ហាញនូវកម្លាំងគាំទ្រខ្លួន
    គឺនៅឆ្ងាយជាប់ជេីងមេឃ ហេីយដែលចុងបញ្ចប់ នឹង
    រលាយបាត់រូបដូចផ្សែង ។
    វាសនាសមរង្ស៊ី បេីមិនត្រូវបានកែប្រែទេនោះ សមរង្ស៊ី
    និងជួបវាសនាតែមួយគត់ នោះគឺជាប់គុក បន្ទាប់មក
    គឺងាប់អត់ដីកប់ ។
    សមរង្ស៊ី គ្មានវាសនាបានធ្វេីជានាយករដ្ឋមន្ត្រីខ្មែរនោះទេ ៕

  5. so socheath says:

    រឿងដែលសមរង្សុីសម្តែងគ្មានអ្នកទស្សនា !
    ***
    ជាអ្នកនិពន្ធសាច់រឿង ហេីយដេីរតួសម្តែងដោយខ្លួនឯង
    គ្មានអ្នកណាអន់ដូចសមរង្សុីឡេីយនៅក្នុងលោកនេះ ។
    បេីយេីងក្រឡេកមេីលសម្តេចហ៊ុនសែនវិញ សាច់រឿង
    ដែលគាត់ទេីបតែសរសេរដាក់ចំណងជេីងរឿងទិញវ៉ាក់សាំង
    ចាក់ជូនប្រជាពលរដ្ឋដែលជាគ្រោងការចំណាយរបស់រដ្ឋាភិបាលសោះ បែរជាមានសប្បុរសជនជាឧកញ៉ា ជាថៅកែក្រុមហ៊ុន ជាមន្ត្រីរាជការ សស្រាកសស្រាំគ្នាចូលរួមជា
    ថវិកាផ្តល់ជូនហ៊ុនសែន សម្រាប់ទិញវ៉ាក់សាំងនូវទឹកប្រាប់
    រាប់សឹបលានដុល្លារ ទាល់តែហ៊ុនសែនប្រកាសឈប់ទទួល
    យកថវិកាបរិច្ចាគ ទេីបឈប់មានឈ្មោះសប្បុុរសជនក្នុង
    បញ្ជីដែលត្រូវបានប្រកាស ទោះបីជាសប្បុរសជននៅតែ
    ទទូចចង់ចូលរួមបរិច្ចាគជាបន្តបន្ទាប់ទៀតក្តី ។
    សម្រាប់សមរង្ស៊ីនិងបក្សពួកសង្គ្រោះផេះរបស់គាត់វិញ
    ប្រសិនបេីជួបហេតុការណ៍បែបនេះវិញ មិនដឹងជាពួកគាត់
    សេីមមាត់យ៉ាងណា បេីការអំពាវនាវឲ្យមានការបរិច្ចាគកាន់
    តែចម្រេីនបន្ថែមទៀត គឺគាត់ស្រែកអំពាវរហូតខះបំពង់ក
    ដាច់ខ្យល់ស្លាប់ផងក៏មិនដឹង។ ព្រោះថាសមរង្សុីជាជនពុករលួយ សូម្បីកន្ទុយលុយកាក់ល្អឹតក្នុងពេលដែលគាត់
    លួចបោះប៉ាស្ព័រ ឈេីដែលចាប់បានពីឈ្មួញទុច្ចរឹតរកសុី
    លួចកាប់ព្រៃឈេីរបស់រដ្ឋ ក៏គាត់លួចលក់ ហេីយកាត់យក
    ចំណែកក្នុងការដែលគាត់បន្លំចំនួនឈេី តម្លៃលក់ យកដាក់ហោប៉ៅគាត់កាលគាត់នៅធ្វេីជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
    នឹងហិរញវត្ថុកូតាហ្វុនសុិនបុិច រហូតគាត់ត្រូវបានគេបណ្តេញចេញពីតំណែង ។
    ពិតណាស់ មកដល់សម័យកាលជម្ងឺកូវីដ១៩ រាលដាលក្នុងសហគមន៍២០កុម្ភះ មិនចាំបាច់ហ៊ុនសែនអំពាវនាវ
    អ្នកឧកញ៉ា លោកឧកញ៉ា ប្រធានក្រុមហ៊ុនជាជាតិ អន្តរជាតិ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ បានស្ម័គ្រផ្តល់ថវិកាជូនហ៊ុនសែនជាបន្តបន្ទាប់ទៀត ដែលបង្ហាញឲ្យឃេីញពីស្មារតីរួមសាមគ្គីភាពឥតងាករេចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាធ្លុងមួយ
    ក្នុងការជួយសម្រាលទុក្ខលំបាកអ្នកបិទខ្ទប់ជាគ្រឿងឧបភោគ
    បរិភោគទាំងនៅទីក្រុងភ្នំពេញ ក្រុងតាខ្មៅ ខេត្តកណ្តាល និង
    បណ្តាខេត្តនានាដ៏ទៃផ្សេងទៀត ក្នុងស្មារតីសប្បុរសនឹង
    មនុស្សធម៌យ៉ាងក្រៃលែង។
    ចុះរឿងដែលសមរង្សុីសម្តែងវិញយ៉ាងម៉េចដែរ ។
    តួលេខមូលមួយដែលបានប្រកាសដោយវិទ្យុអាស៊ីសេរី
    ថាមានអ្នកចូលរួមដោយស្ម័គ្រចិត្តទិញប័ណ្ណនាឡិកា
    សមរង្សុីក្នុងចំនួន២មុឺននាក់ វាហាក់មិនសមទំនងដែល
    នាំឲ្យសមរង្សុីបិទមាត់អំណួតរបស់គាត់ទាក់ទងនិង
    ទឹកប្រាក់ ១០មុឺនដុល្លារបានមកពីការលក់ប័ណ្ណខ្យល់
    របស់គាត់នោះទេ ។
    វិទ្យុអាសុីសេរីថ្វីត្បឹតជាអ្នកសុីឈ្នួលផ្សាយព័ត៍មានភូតកុហក
    បោកប្រាសឲ្យសមរង្ស៊ី តែវិទ្យុអាស៊ីសេរី ពិតជាមិនទាន់ស្គាល់
    ច្បាស់ពីចរឹកអំណួតរបស់សមរង្ស៊ីនោះទេ ។
    សមរង្សុីសុខចិត្តធ្វេីចរឹកថោក ទៅចូលរួមក្នុងកិច្ចប្រជុំEU
    ដោយគ្មានការអញ្ជេីញ ហេីយត្រូវសន្តិសុខបណ្តេញចេញក្តី
    ក៏គាត់នៅតែអះអាងថា គាត់គឺជាតំណាងគណបក្សប្រឆាំង
    ដែលមានឥទ្ធិពលដែលEUត្រូវតែមេីលឃេីញជាចាំបាច់។
    ដូចនេះសម្រាប់លុយទិញប័ណ្ណនាឡិកា១០មុឺនដុល្លារ
    ដែលបានធ្លាក់ក្នុងដៃគាត់ ក្នុងពេលដែលគាត់កំពុងទាល់ច្រក
    តេីរឿងអីគាត់ត្រូវបិទមាត់មិននិយាយ ទុកឲ្យវិទ្យុអាសុីសេរី
    និយាយជំនួសនោះ ? ។
    ម៉្យាងទៀតយេីងគឹតថា វិទ្យុអាស៊ីសេរី និយាយការពិតទៅចុះ។
    អញ្ចឹងលុយ១០មុឺនដុល្លារនេះ យកទៅណា?
    ហេតុអីមិនផ្តល់ឲ្យតាមរយះអ្នកណាម្នាក់ដែលសមរង្ស៊ីទឹកចិត្តឲ្យទិញគ្រឿងឧបភោគ បរិភោគ ហេីយទៅជាមួយរដ្ឋអំណាចមូលដ្ឋានប្រគល់ជូនប្រជាពលរដ្ឋនៅតំបន់ដែលនៅជាប់ការបិទខ្ទប់ហេីយជម្រាបជូនពួកគាត់ថាជាអំណោយរបស់សប្បុរសជនដែលបានទិញប័ណ្ណនាឡិកាលោកសមរង្ស៊ី យកមកផ្តល់ជូនបងប្អូនតែម្តងទៅ ?
    តេីសមរង្សុី នៅចាំដល់ពេលណាទៀត ទេីបធ្វេីរឿងនេះ ?
    សរុបសេចក្តីមក រឿងដែលសមរង្ស៊ីនិពន្ធ ហេីយដេីរតួ
    សម្តែងខ្លួនឯង អត់មានអ្នកមេីលទេ ។ មាន័យថាសំបុត្រ
    ទស្សនា ដែលសមរង្ស៊ីលក់ គឺលក់មិនដាច់ឡេីយ ៕

  6. so socheath says:

    វាសនាលុយខ្យល់១០មុឺនដុល្លារ!
    ***
    វាហាក់ដូចជាយេីងជួយលាក់បាំង ពុតត្បុតអាក្រក់របស់
    សមរង្ស៊ី និងបក្សពួកក៏ថាបាន ព្រោះយេីងមិនជឿថា
    មកដល់ពេលបច្ចុប្បន្ននេះ សមរង្ស៊ី និង បក្សពួកក្បត់ជាតិ
    របស់គាត់ មានវាសនា បានទទួលលុយពីការទិញប័ណ្ណ
    នាឡិកាចំនួន១០មុឺនដុល្លារ ពីអតីតសមាជិកគណបក្ស
    សង្គ្រោះជាតិ ដូចទៅហ្នឹងការអះអាងរបស់វិទ្យុអាស៊ីសេរី
    នោះទេ ។
    ជានិច្ចកាល ការផ្សាយរបស់វិទ្យុអាស៊ីសេរី បានបង្កប់នូវ
    នូវការភូតភរ បោកប្រាស មិនមែនជាការពិត ច្រេីនជាង
    ការពិត ដែលមិនអាចជឿទុកចិត្តបាន ដូចជារឿងលុយ
    ទិញប័ណ្ណនាឡិកា ៦ថ្ងៃលក់បាន ១០មុឺនដុល្លារ ដែលនិពន្ធ ដឹកនាំរឿង និងធ្វេីជាតួសម្តែងផ្ទាល់របស់សមរង្ស៊ីនេះ
    ជាដេីម ។ ព្រោះថាវិទ្យុអាស៊ីសេរី គឺជាវិទ្យុប្រតិកិរិយា
    ក្រៅប្រទេស ដែលបំរេីឲ្យនយោបាយមេដឹកនាំអតីតគណបក្សប្រឆាំងសង្គ្រោះជាតិ សម្រាប់ជាឧបករណ៍បំរេីឲ្យការញុះញង់
    អុចអាល បង្ករភាពចលាចលដល់សុខសន្តិភាពក្នុងសង្គម
    កម្ពុជា ។
    ពិតហេីយវាគ្មានលុយ១០មុឺនដុល្លារឯណានោះទេ។
    នេះបេីតាមប្រភពព័ត៍មានពីសំណាក់អ្នកឧស្សាហ៍ចេញចូល ហេីយនៅកៀកបំផុតជាមួយសមរង្សុីពីប្រទេសបារាំង ។
    អ្នករាយការណ៍បានប្រាប់ថា សមរង្សុីកំពុងត្រដរខ្យល់ ដោយ
    សារកង្វះថវិកាសម្រាប់ចំណាយក្នុងគ្រួសារ នឹងការបន្តធ្វេី
    ធ្វេីនយោបាយស្រមោល ដែលគាត់ធ្វេីរាល់ថ្ងៃដេីម្បីបំពេញ
    ន័យឲ្យការបោកបញ្ឆោត ។
    ដូចនេះលុយ ១០ មុឺនដុល្លារ បេីបានពីការប័ណ្ណនាឡិកាមែន
    គឺវាមិនមែនជាចំនួន តិចតួចទេ ។ ហេតុអីសមរង្សុី មិនអាច
    មិនលោតកញ្ឆេងដេីម្បីអួតអាង បំពេញសេចក្តីឲ្យនយោបាយស្រមោល បំរេីឲ្យការបោកបញ្ឆោតរបស់គាត់បានអង្វែងតទៅទៀតនោះ ។ នេះជាការបញ្ជាក់ពីសំណាក់យុទ្ធមិត្តពិសេស
    របស់យេីង។
    ប្រភពដដែលបានបន្តថា សមរង្សុីបានលុយពីកាលក់ប័ណ្ណ
    នាឡិកានោះខ្លះមែន តែមិនលេីស២ពាន់ដុល្លារទេ ។
    អ្នកមកជួបជុំ មិនច្រេីនជាង៣០នាក់ទេ ។ លុយប៉ុណ្ណេះ
    ដោយសារអ្នកខ្លះជោរ យកមុខយកមាត់ ចេញថ្លៃ ៥០ដុល្លារ
    ១០០ដុល្លារផងទេ កុំអីសមរង្សុីគ្មានលុយទិញសំបុត្រយន្តហោះត្រឡប់មកបារាំងវិញឡេីយ ។
    មានអ្នកនៅបារាំង យកប័ណ្ណនេះដេីរលក់ឲ្យអ្នកនៅជា
    សមាជិកគណបក្សសង្គ្រោះជាតិប្រចាំប្រទេសបារាំងដែរ
    តែអ្នកមានអ្នកទិញទេ ។ គេថាគ្រួសារគេកំពុងប្រឈម
    បញ្ហាកូវីដ មិនមានលុយដេីម្បីបរិច្ចាគទេ ។ និយាយរួម
    ១០០នាក់ មានអ្នកទិញ តែម្នាក់ឬពីរនាក់ប៉ុណ្ណោះ ។
    ដូចនេះបានលុយ ១០ មុឺនដុល្លារ ម៉ោពីណាទៅ ។
    អាសុីសេរី កុហក សំដៅគៀងគរមនុស្សឲ្យជឿ ឲ្យជោរ
    ដេីម្បីទិញប័ណ្ណបោកប្រាស ដេីម្បីយកលុយសុីចាយនេះ
    តែប៉ុណ្ណោះ ។
    សមរង្សុីបានបង្កេីតលេសទុកមុនរួចហេីយ ដេីម្បីបដិសេធ
    លុយចំណាយ ដែលបានមកពីការលក់ប័ណ្ណនាឡិកានេះ
    គឺដូចដូចគ្នាទៅហ្នឹងលេសដោះស្រាយស្តីពីការបង្កេីត
    ស្ថានីយ៍ទូរទស្សន៍ព្រះអាទិត្យអញ្ចឹង ។ ត្បឹតអីលិយចែកគ្នាចាយអស់ហេីយ ។ ក្នុងនោះមានសមរង្ស៊ី កឹមសុខា ជូឡុង
    សូមូរ៉ា អេងឆៃអ៊ាង សុនឆៃ យឹម សុវណ្ណ ជាដេីម ។
    សមរង្ស៊ី សហការជាមូុយវិទ្យុអាសុីសេរី រៀបចំឧបាយកលទិញ
    ប័ណ្ណនាឡិកានេះ គឺចំណេញទាំងការទាំងដេីម ដែលមិនទាំងចំណាយលុយសូម្បីតែមួយសេន ។
    ផលចំណេញទី១ បេីបានលុយពីការលក់ប័ណ្ណនាឡិកា
    សមរង្ស៊ី និងធ្វេីការទាមទារចូលស្រុក ដេ៏ម្បីយកលុយ
    មកទិញគ្រឿងឧបភោគ បរិភោគចែកផ្ទាល់ដល់ប្រជាពលរដ្ឋ
    ដែលសមរង្ស៊ីនិយាយថា នៅតំបន់បិទខ្ទប់ ហេីយខ្វះខាត
    ស្បៀងអាហារ ក្នុងពេលដែលសមរង្ស៊ីដឹងថាខ្លួនមិនអាច
    ចូលស្រុកបាន ដោយសារមានការជាប់ទោសទណ្ឌនៅក្នុង
    ស្ថាប័នតុលាការ ហេីយទម្លាក់កំហុសលេីរដ្ឋាភិបាល
    មិនឲ្យសមរង្ស៊ីចូលស្រុក ជួយរំលែកការលំបាកប្រជាជន
    ក្នុងគ្រាមានទុក្ខ ដែលហេតុផលនេះចំណេញទាំងនយោបាយ
    ចំណេញទាំងលុយបោកប្រាសលក់ប័ណ្ណនាឡិកា ចាយ
    ដោយស្របច្បាប់ ដែលពួកអ្នកទិញប័ណ្ណនាឡិកាស្រមោលនេះមិនអាចបន្ទោសបាន ហេីយថែមទាំងបង្កេីតកំហឹងដាក់
    រដ្ឋាភិបាលតាមសតិល្ងិតល្ងង់មិនចេះពិចារណា ទៀតផង ។
    ផលចំណេញទី២ ទោះមិនបានលុយពីការលក់ប័ណ្ណ
    នាឡិកាក្តី ក៏វិទ្យុអាស៊ីសេរី នឹងហៅសមរង្សុីមកសម្ភាសន៍ម្តងហេីយម្តងទៀត អួតពីរឿងបានលុយពីការលក់ប័ណ្ណនាឡិកា
    ហេីយដែលជួយបន្ទរដោយ VOA , VOD ស្តីពីការទាមទារចូលស្រុករបស់សមរង្សុី ដេីម្បីរួមចំណែកជួយប្រជាពលរដ្ឋ ដេីម្បីបង្កាច់បង្ខូច មួលបង្កាច់ រដ្ឋាភិបាល សម្អុយឈ្មោះ
    ហ៊ុន សែន ថាខ្លាចសមរង្ស៊ី ខ្លាចអតីតបក្សសង្គ្រោះជាតិ
    តែដដែលជាដដែលទេ ។
    សរុបមកវាសនាលុយ ១០មុឺនដុល្លារ ដែលស្រែកក្តែងៗ
    ដោយវិទ្យុអាសុីសេរី ជំនួសមុខឲ្យសមរង្ស៊ី វាគ្រាន់តែជារឿង
    ភូតភរដេីម្បីបោកប្រាស ញុះញង់ អុចអាល ដេីម្បីបានទម្លាក់កំហុសក្នុងសម័យបច្ចេកវិជ្ជាទំនេីបបង្កេីតឡេីងដោយសមរង្សុីដែលគ្មានអ្នកណាជឿ តែប៉ុណ្ណោះ ៕

Leave a Reply

Submit Comment