សហ​គមន៍​​ខ្មែរ​កម្ពុជា​ក្រោម​ បង្ហាញ​ក្តី​បារម្ភ​ចំពោះ​កម្ពុជា​ខ្លាច​មាន​វាសនា​ដូច​កម្ពុជា​ក្រោម​​សព្វថ្ងៃ​

ជម្លោះព្រំដែន | នយោបាយ | ព័ត៌មានជាតិ
លោក ម៉ម មុនីរតន៍ and កញ្ញា ហ៊ន ថូវ៉ាន |០៤ មិថុនា ២០២១ |ម៉ោង ២២:១០
VOD

ខួប៧១ឆ្នាំ នៃ​ទិវា ៤មិថុនា កម្ពុជាក្រោម​ស្ថិត​ក្រោម​ការត្រួតត្រា​របស់​វៀតណាម (៤ មិថុនា ១៩៤៩ - ៤ មិថុនា ២០២០​)នៅ​ទីស្នាក់ការ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម ស្ថិ​នៅ​សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ (​ហ្វេសប៊ុក៖ ទំព័រ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម Khmer Kampuchea Krom Community​)

ខួប៧១ឆ្នាំ នៃ​ទិវា ៤មិថុនា កម្ពុជាក្រោម​ស្ថិត​ក្រោម​ការត្រួតត្រា​របស់​វៀតណាម (៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០២០​)នៅ​ទីស្នាក់ការ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម ស្ថិ​នៅ​សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ (​ហ្វេសប៊ុក៖ ទំព័រ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម Khmer Kampuchea Krom Community​)


ថ្នាក់ដឹកនាំសហគមន៍​ខ្មែរកម្ពុជាក្រោម បានដាស់តឿនជាថ្មីទៀត​ដល់រដ្ឋាភិបាលកម្ពុជាឱ្យ​​​​​មាន​​ភាព​ម្ចាស់កា​រ​​និង​ថែរក្សា​បូរណភាពទឹកដី​កម្ពុជាបច្ចុប្បន្ន​​ឱ្យ​​បាន​​គង់វង្ស​ ដើម្បីចៀសវាង​​កុំឱ្យព្រឹត្តិ​ការណ៍​ប្រវត្តិសាស្រ្ត​នៃការបាត់បង់ទឹកដីកម្ពុជាក្រោម វិល​មកសារជាថ្មីទៀត។ 

ការលើកឡើងនេះ ធ្វើ​ឡើង​ស្របពេល​នៃ​​ការ​ប្រារព្ធខួបលើកទី៧២​ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម​ ទៅលើ​ប្រទេស​វៀតណាម ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩ – ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។

នាយកប្រតិបត្តិ​សហគមន៍ខ្មែរកម្ពុជា លោក ថាច់ សេដ្ឋា បានថ្លែងនៅថ្ងៃសុក្រ​នេះ​ថា ប្រវត្តិសាស្រ្តបានបង្រៀនកម្ពុជារួចហើយពីការបាត់បង់ទឹកដីមួយផ្នែកធំនៃដែនដីកម្ពុជាក្រោមទៅលើ​ប្រទេស​វៀតណាម តាមរយៈការសម្រេច​ដោយរដ្ឋការបារាំងក្នុងសម័យនោះ។

ករណីនេះ លោកថា សហគមន៍មិនចង់ឃើញកម្ពុជាត្រូវបាត់បង់​ទឹកដីបន្ថែមទៀតទៅលើប្រទេស​ជិត​ខាងដូចក្នុងអតីតកាល​នោះទេ។

លោកបន្តថា៖ «អ៊ីចឹងហើយយើងមើល​ឃើញបច្ចុប្បន្ន ដែលជាការហូរចូល​របស់ជនជាតិ​យួន ​ក៏​​​ជាការបារម្ភរបស់យើងខ្លាំងដែរ ខ្លាចវិលទៅរក​ប្រវត្តិសាស្រ្តចាស់​ហ្នឹង។ យើងឃើញ​​ហើយ​ក្នុង​​សម័យ​​កាលនីមួយៗ ដែលយួនចូលមកត្រួតត្រាចង់បានទឹកដីខ្មែរហ្នឹង គឺប្រើប្រាស់យុទ្ធ​សាស្រ្តមិ​នជាខុស​គ្នាប៉ុន្មានទេ។ ពេលខ្លះធ្វើជារបៀបចិត្តល្អជួយខ្មែរ ប៉ុន្តែទន្ទឹមនឹងការ​ជួយហ្នឹង គឺសុទ្ធសឹង​តែ​​បង្កប់ដោយល្បិចកិច្ចកលដែលមានបង្កប់កម្លាំងទាហានយោធា គ្រាន់តែរង់​ចាំឱកាសណា​មួយ​នោះ​ គេនឹងងើបនិងយកទឹកដីយើង»។

សម្រាប់​ការប្រារព្ធ​រំឭកព្រឹត្តិការណ៍​នៃការបាត់បង់ទឹកដីកម្ពុជាក្រោមនៅក្នុងឆ្នាំនេះ ​​លោក ថាច់ សេដ្ឋា លើកឡើងថា ខាងសហគមន៍​មិនបានរៀបចំ​ជាពិធីអ្វីធំដុំដូចរាល់ឆ្នាំនោះ​ទេ ដោយសារ​វិបត្តិជំងឺ​កូ​វីដ-១៩​។

បើតាមនាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម​រូបនេះ ជាគំនិតដើម សហគមន៍គ្រោង​និមន្តព្រះសង្ឃ​ចំនួន១ ៩៤៩អង្គ បិណ្ឌបាត នៅ​​ក្នុងថ្ងៃទី៤ ខែមិថុនានេះ ប៉ុន្តែដោយមានបញ្ហាជំងឺកូវីដ​-១៩ ពិធីដែលគ្រោងប្រារព្ធ​នៅថ្ងៃនេះ ត្រូវ​​លើក​​ពេលទៅថ្ងៃទី២៦ ខែមិថុនា​វិញ។ ជាងនេះទៀត លោកថា គម្រោង​និមន្តព្រះសង្ឃរាប់​បាត ត្រូវបង្វែរទៅ​​ជា​​ពិ​ធីចែកអំណោយ​មនុស្សធម៌ដល់គ្រួសារជួបវិបត្តិជំងឺកូវីដ-១៩​ ចំនួន១ ០០៩គ្រួសារវិញ ដើម្បី​​ដោះ​​ស្រាយ​​​​​បញ្ហាខ្វះខាតផ្នែកជីវភាព។

វីអូឌី មិនអាចសុំការបំភ្លឺជុំវិញការលើកឡើងរបស់សមាគមខ្មែរកម្ពុជាក្រោម ពីស្ថានទូតវៀតណាមប្រចាំ​​កម្ពុជា​ បានទេ នៅថ្ងៃនេះ។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រតិកម្មតបដោយដាក់ជាចម្ងល់ថា តើ​សហគមន៍​ខ្មែរកម្ពុជាក្រោម​នេះ​ថា ​ជា​សហគមន៍​ដែលបម្រើឱ្យបក្សនយោបាយឬជាសហគមន៍​​​បម្រើឱ្យសេចក្តីត្រូវ​ការរប​ស់​​សាធារ​​ណ​ជន​?​​

លោកបន្ត​ថា៖ «ទីមួយ ខ្ញុំសួរបញ្រ្ចាសទៅ​វិញ​​ សមា​​គម​​ខ្មែរ​​​កម្ពុជាក្រោម ជាសមាគមនយោបាយឬជាសមាគមសង្គម​​កិច្ច។ បើជាសមាគម​សង្គមកិច្ច ម៉េច​ទៅនិយាយរឿងនយោបាយ អាណាលេបអាណា​ខ្ជាក់អាណា! ខ្ញុំមិននិយាយ​ជាមួយសមាគមដែល​តាំងខ្លួ​នជាសមាគមសង្គមកិច្ច[តែ]បែរមកនិយាយរឿងនយោបាយ[ទេ]»។

លោក ប៉ា ចន្ទរឿន នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ឃើញថា ការរិះគន់ឬការព្រួយ​​បារម្ភណាមួយតាមរយៈ​ការសំដែងមតិរបស់ពលរដ្ឋ មិនមែនមានន័យថា ​ជាការរើសអើង​​ជាតិ​​សាសន៍​​​​នោះ​​ទេ​​។ តែផ្ទុយទៅវិញ លោកថា នេះជាកាតព្វកិច្ច​ក្នុងនាមជាពលរដ្ឋភ័យព្រួយ​ចំពោះការ​គ្រប់គ្រង​​អន្តោ​​​​​ប្រវេសន៍មិនបានដិតដល់ប៉ុណ្ណោះ។

បើតាមលោក ប៉ា ចន្ទរឿន មិនថាតែពលរដ្ឋ​កម្ពុជា​ទេ ពលរដ្ឋ​ប្រទេសផ្សេងៗទៀត​លើ​​សកល​​លោក ក៏តែងមានការបារម្ភពីអនាគតប្រទេសរបស់ពួកគេដូច្នោះដែរ។

លោកនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បញ្ជាក់តាមសារអេឡិចត្រូនិចនៅថ្ងៃនេះថា ជនបរទេសអន្តោប្រវេសន៍វៀតណាមដែលកំពុងរស់នៅកម្ពុជាជិត៩០ ០០០នាក់ (៨៩ ៤៧១នាក់)។ គិត​ចាប់ពីឆ្នាំ​២០១៤ ដល់បច្ចុប្បន្ន កម្ពុជាបណ្តេញជនអន្តោប្រវេសន៍​វៀតណាមប្រមាណជាង១​​០ ០០០​នាក់ ​​(​១១​ ៨០០នាក់​)។

ដោយឡែក សម្រាប់ឆ្នាំ២០២១នេះវិញ លោកថា មានជនអន្តោប្រវេសន៍វៀតណាមចំនួន៨១​​នាក់ហើយត្រូវបានបណ្តេញចេញពីកម្ពុជា។

បើតាមលោក កែវ វណ្ណថន ជនជាតិវៀតណាមដែលចូលមកកម្ពុជា​ ភាគច្រើន​​ជាអ្នក​​ទេស​​ចរនិងអ្នក​​បម្រើការងារដូចជនបរទេសដទៃទៀតដែរ។ 

ទឹកដីកម្ពុជាក្រោម ឬហៅថា«ទឹកដីកូសាំងស៊ីន» ជាអតីតបូរណភាពទឹកដី​របស់កម្ពុជា ត្រូ​វបាន​​អា​ណានិគម​និយម​បារាំង កាត់ប្រគល់ទៅ​​ឱ្យ​​វៀតណាម កាលពី​ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ១៩៤៩។

ជារៀងរាល់ឆ្នាំ នៅមុនពេលអតីត​​គណបក្ស​​សង្រ្គោះ​​ជាតិ ត្រូវ​បានរំលាយដោយសាលដីកា​តុលាការកំពូលកាលពីឆ្នាំ២០១៧ ទាំងសកម្មជន អ្នក​​គាំទ្រគណបក្ស​​​​នយោបាយ រួមទាំងតំ​​ណាង​រាស្រ្ត​នៃអតីតគណបក្ស​​ប្រឆាំង​មួយនេះ តែង​ប្រារព្ធទិវានៃការចងចាំទាក់​ទិនការបាត់បង់ទឹកដីកម្ពុជាក្រោមនេះ​​ផងដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Related Articles

6 Responses to "សហ​គមន៍​​ខ្មែរ​កម្ពុជា​ក្រោម​ បង្ហាញ​ក្តី​បារម្ភ​ចំពោះ​កម្ពុជា​ខ្លាច​មាន​វាសនា​ដូច​កម្ពុជា​ក្រោម​​សព្វថ្ងៃ​"

  1. so socheath says:

    កាត់ក្តីបែបអាំងដំរី ?
    ***
    កាត់ក្តីបែបអាំងដំរី នេះជាទ្រឹស្តីអ្នកដែលមានការយល់ដឹង
    ស្ទេីរភ្លេីង របស់ក្រុមអ្នកប៉ប៉ាច់ប៉ប៉ោច ហេីយដែលពួកគេ
    តែងរុញការយល់ដឹងបែបខ្សោយអេឡិចទ្រិចរបស់ពួកគេ
    ដាក់ការទទួលខុសត្រូវឲ្យទៅអ្នកវិភាគតាមតុកាហ្វេទៅវិញ។
    ទាក់ទងជាមួយដំណេីរទស្សនះកិច្ចរបស់លោកស្រីអនុរដ្ឋមន្ត្រី
    ក្រសួងកិច្ចការបរទេសអាមេរិកនៅកម្ពុជារយះពេលមួយថ្ងៃ
    ពួកអ្នកយល់ដឹងស្ទេីរភ្លេីងទាំងនេះ បានធ្វេីការវិភាគតាមរយះ
    សំណេីរសុំរបស់សម្តេចតេជោហ៊ុនសែនសុំឲ្យរដ្ឋបាលចូបៃដិន
    ពិនឹត្យពីបំណុលកម្ពុជា ដែលអតីតរដ្ឋការលន់ណុលជំពាក់
    អាមេរិកក្នុងការទិញអាវុធពីអាមេរិកយកមកធ្វេីសង្គ្រាមសម្លាប់
    ជាតិឯង ដែលមកដល់ពេលនេះ ទាំងការទាំងដេីម ឡេីងដល់
    ៧០០លានដុល្លារ ឲ្យមកជាការបង់សងរំលួស ឬ មកជាជំនួយ
    អភិវឌ្ឍន៍កម្ពុជា ទាក់ទងជាមួយវិស័យអប់រំ និងសុខាភិបាល។
    តែពួកគេបែរជាធ្វេីការវិភាគខុសទិស សំដៅដល់ការដោះដូរ
    ការលប់បំណុលរបស់អាមេរិក សម្រាប់ការដោះដូរលុបចោល
    ការកាត់ទោសកឹមសុខា ពាក់ព័ន្ធការឃុបឃឹតជាមួយជន
    បរទេសបង្កេីតបដិវត្តន៍ពណ៌ដេីម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
    កម្ពុជាដឹកនាំដោយតេជោសែន ដែលតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា
    គឺជាទោសក្បត់ជាតិឆ្កុយអញ្ចឹងទៅ ។
    ពួកគេថា ប្រសិនបេីតេជោសែនតាមរយះតុលាការ សម្រេចទម្លាក់
    ចោលបទចោទកឹមសុខា ពីទោសក្បត់ជាតិ មកត្រឹមជាទោសបង្ករ
    ចលាចលក្នុងសង្គម ដែលអនុញ្ញាតិឲ្យអង្គព្រះ
    មហាក្សត្រប្រេីរាជសិទ្ធិធ្វេីការលេីកលែងទោសឲ្យកឹមសុខា
    ហេីយដែលកឹមសុខាអាចមានសិទ្ធិធ្វេីនយោបាយ បង្កេីត
    គណបក្សនយោបាយថ្មីបាននោះ នោះសហរដ្ឋអាមេរិកអាចនិង
    លប់ចោលបំណុលដែលកម្ពុជាជំពាក់នេះចោលជាមិនខាន ។
    អ្នកវិភាគស្ទេីរគីឡូ នូវបានលេីកឡេីងទៀតថា រឿងក្តីកឹមសុខា
    នូវតុលាការ គឺជារឿងក្តីអាំងដំរី ដែលមានន័យថា រឿងក្តី
    កឹមសុខា តុលាការនឹងនូវតែអូសបន្លាយពេលវេលាក្នុងការកាត់ក្តី
    ជារឿងក្តីដែលបន្លាយពេលវេលាមិនចេះចប់ ដែលពួកគេភ្លេចគឹត
    ដល់បច្ចុប្បន្នភាពជម្ងឺកូវិដ១៩ ដែលជាជម្ងឺរាតត្បាតជាសកល ហេីយ
    កំពុងបន្តសម្លាប់មនុស្សរាប់
    លាននាក់លេីភពផែនដី ដែលក្នុងនេះក៏មានអ្នកស្លាប់
    នៅកម្ពូជាដោយសារជម្ងឺនេះសឹងជារៀងរាល់ថ្ងៃផងដែរ ។
    ពិតហេីយខួរក្បាលសម្រាប់គឹតរបស់ពួកអ្នកវិភាគស្ទេីរភ្លេីង
    ប្រហែលជាខួរក្បាលដូងស្តរ ។ ព្រោះថា ការដាក់ក្តីសង្ឃឹមថា
    និងមានការដោះលែងកឹមសុខារបស់ពួកគេ តាមរយះការ
    ដោះដូរជាមួយការលុបបំណុលដែលកម្ពុជាជំពាក់អាមេរិក
    គឺជារឿងដែលពួកគេមមេ៏រមមាយតាមការនឹកឃេីញ ដែលពួក
    គេភ្លេចដល់រឿងEBA ដែលសហគមន៍អ៊ឺរ៉ុប បានដាក់ការគាប
    សង្កត់កម្ពុជា លេីបញ្ហាសេរីភាព ប្រជាធិបតេយ្យ
    ឲ្យកម្ពុជាធ្វេីទៅតាមអ្វីដែលពួកគេចង់បាន ដេីម្បីប្តូរយក
    ពន្ធអនុគ្រោះពីពួកគេ ដែលខុសពីនិតិរដ្ឋនៅកម្ពុជា ហេីយដែល
    រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់តេជោសែន ដាច់ខាត
    មិនលក់អធិបតេយ្យភាពជាតិ ដេ៏ម្បីប្តូរយកពន្ធអនុគ្រោះ
    ពីសហភាពអឺរ៉ុបនោះឡេីយ ។
    ពិតណាស់ បេីយេីងមេីល យេីងស្តាប់ពួកខួរក្បាលដូងស្តរ
    នេះសរសេរ, និយាយ ,ហេីយយេីងមិនបានស្វែងយល់
    ពីបច្ចុប្បន្នភាពនយោបាយនៅកម្ពុជាបានដឹតដល់ ស៊ីជម្រៅ
    នោះទេ នោះអ្នកមិនបានពិចារណា នឹងសាទរជាមួយ ក្រុម
    ខួរក្បាលដូងស្តរទាំងនេះ ហេីយទម្លាក់កំហុសដាក់លេីតេជោសែន
    ថាមិនចេះផ្សះផ្សារជាតិ មិនចេះលុបបំណុលរយលាន
    ដុល្លារ តាមរយះការដោះដូរជាមួយអាមេរិក ដោយគ្រាន់តែដោះលែង
    កឹមសុខា តាមរយះការទម្លាក់ចោលការចោទប្រកាន់
    តាមផ្លូវតុលាការ ដែលការប្រេីភាសាដេីម្បីទម្លាក់កំហុសរបស់
    ពួកគេបែបនេះ គឺជាការប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរលេីការដឹកនាំជាតិ
    របស់ប្រមុខដឹកនាំរាជដ្ឋាភិបាលកម្ពុជា ពិសេស
    ពួកខួរក្បាលដូងស្តរទាំងនេះនៅបានចាត់ទុកស្ថាប័នតុលាការ
    កម្ពុជា ថាជាតុលាការតេឡេកុម្ម៉ង់ទៀតផង ។
    ចូរចាំឲ្យច្បាស់ កឹម សុខាគឺជាជនជាប់ចោទពីទោស
    ក្បត់ជាតិ ។ដូចនេះ ការស្វែងរកភ័ស្តុតាងស៊ីសង្វាក់សម្រាប់ការចោទ
    ប្រកាន់ថាក្បត់ជាតិ គឺត្រូវប្រព្រឹត្តទៅតាមផ្លូវ
    តុលាការ ។
    មិនថាយូរប៉ុណ្ណា កឹមសុខាស្ថិតនៅ នឹងមានសេរីីភាពរស់នៅក្រៅឃុំនៅឡេីយ ។
    តែថាបេីជាប់គុកវិញ កឹមសុខាត្រូវដេក
    ក្នុងគុកមួយជិវិត ។
    តេី កឹមសុខាមិនត្រូវការសុច្ចរឹតភាព
    តាមផ្លូវតុលាការ ដែលប្រសេីរនិងថ្លៃថ្នូរជាង ការដេីរ
    ផ្លូវកាត់ដេីម្បីរួចទោស ទទួលស្អុយឈ្មោះ ជាប់ប្រវត្តិ
    ជាជនក្បត់ជាតិ តកូនចៅទេឬ ?

  2. Anonymous says:

    one more term every thing will be over if HUN SEN win . WELL .it is every hart to predict because VIETCONG was already control Cambodia in the back door . HUN SEN the KBOTHCHEATH animal leader was trade this nation for his own powers. I’m felling bad to have so many uneducated Cambodian like AH.. SO SOCHEATH supported this evil HUN SEN to kill his onw nation. please take a look VIETCONG communist be for they can control Cambodia right now they was done a lot of killing of our high educated Cambodian nationalist . Dr KEM LEY was one example but HUN SEN murder more starting from the day he sign be be VIETCONG slaved . as I mention long time the killer during POL POT are still at large . please look at their action in the country right now >>during LON NOL and POL POT they both send all Vietnamese out off Cambodia but right now you can see Vietnamese are just about half of Cambodian population and you cane see they are building their monument every where in Cambodia . we knew from some Cambodian who still love our nation said to us >> there are a lot of VIETCONG secret agency that they order this HUN SEN regime behind the close door . so please wakeup AH…animal SO SOCHEATH do not support AH ..KBOTHCHEATH ..HUN SEN without any thinking about your own nation.

  3. Anonymous says:

    SO SOCHEATH top boss will take over this nation soon . sorry AH ..CHHKOUTH wait till that day I will go to see you one last change

  4. Anonymous says:

    Please stop worrying about Cambodia because the difference between kampuchear krom and Cambodia now is that Cambodia is governed by Cambodia government controlled by Vietnam and kampuchear krom controlled by Vietnam government. When Hun Maneth becomes prime Minister, he will make sure Cambodia and kampuchear krom will be identical and completely controlled by Vietnam 🇻🇳. 50 years Ho chiminh goals is approaching and Hun Sen can’t wait to celebrate his achievements surrounding by vietnamese and So Socheat is the leader in that group.

  5. Anonymous says:

    We are all Cambodian has to be happy and grateful because the Cambodia story is not over yet as long as Cambodia government stands against US policy towards South East Asia. US is trying any possible peaceful way to result Cambodia crisis directly before US declared that Cambodia situation becomes USA 🇺🇸 national security then everyone on this planet knows what will happen to this weak poor nation. Cambodia government themselves have to realize that there must be something important to US that lead to high rank officials of USA government to visit Cambodia 🇰🇭. Unfortunately there is no refugees camp set up anywhere near Cambodia border and there is no big deal for SO SOCHEATH or HO CHIMINH #2 and his gangsters just return to Vietnam and wait for another opportunity to come back to Cambodia create another mass killing again just like Cambodia year of 0 from 1975 to 1979.

  6. so socheath says:

    ប័ណ្ណនាឡិកា លក់បានលុយខ្យល់!
    ***
    I-កន្ទ្រឹមរាំឡក អាសុីទល់ផ្អក ឡកក្បាច់កន្ទ្រឹម
    អាសុីចូកចែវ ធ្វេីភ្នែកព្រឹមៗ កាហួរញញឹម
    សង្ឃឹមបានសុី ។
    II-អាវ៉ាន់ឡាំឡយ អាសុីបង់បោយ ជ្រងនាឡិកា
    កាហួរលេីកប័ណ្ណ អាស៊ីស្រែកថា លក់៥ដុល្លារ
    ប័ណ្ណនាឡិកាមួយ ។
    III-កន្ទ្រឹមចាក់ច្រូង អាបុត្រអូសលោង កញ្ជ្រោលទាំងឈឺ
    តាក់ទីងណាំណយ ដង្ហោយស្រែកលឺ ២មុឺនកុំឌឺ
    លក់ប្រាំមួយថ្ងៃ ។
    R-នាឡិកា ប័ណ្ណនាឡិកា យកលុយទៅណាប័ណ្ណបីមុឺនផ្លាយ
    លុយអួតជួយរាស្ត្ររាស្ត្រកុំយកទៅចាយ តិចរាស្ត្រជេរម៉្រាយ
    រឿងភូតបោកប្រាស ។
    IV- អាសុីលែងក្អក កន្ទ្រឹមរាំឡក អាសុីបោកទេ
    កន្ទ្រឹមអាស៊ី រាំបោកដាក់ខែ បានលុយវាកែ
    ប្រែលែងជួយរាស្ត្រ ។
    V-កន្ទ្រឹមមាត់ចុក មាត់សុីប្រហុក វាអួតសាច់គោ
    កន្ទ្រឹមអាស៊ី កន្ទ្រឹមអូសខោ ប័ណ្ណនាឡិកា
    លក់បានលុយខ្យល់ ៕

Leave a Reply

Submit Comment