អង្គការ​មិនមែន​រដ្ឋាភិបាល ចំនួន ២០ស្ថាប័ន ស្នើសុំ​ឲ្យ​ដោះ​លែង​អ្នក​ទោស​មនសិការ​ទាំង​អស់​ចេញ​ពី​ពន្ធនាគារ

ដោយ សេក បណ្ឌិត
2021-06-04
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អង្គការ​មិនមែន​រដ្ឋាភិបាល ចំនួន ២០ស្ថាប័ន ស្នើសុំ​ឲ្យ​ដោះ​លែង​អ្នក​ទោស​មនសិការ​ទាំង​អស់​ចេញ​ពី​ពន្ធនាគារ

រូបសញ្ញា​របស់​អង្គការ​ សមាគម​ចំនួន ១៩ ក្នុង​ចំណោម ២០​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល ដែល​ចេញ​សេចក្ដី​ថ្លែងការ​ណ៍​រួម​គ្នា ទាមទារ​អាជ្ញាធរ​ឱ្យ​ដោះ​លែងអ្នក​ទោស​មនសិការ​ទាំង​អស់​ចេញ​ពី​ពន្ធនាគារ។ រូប៖ ហ្វេសប៊ុក​អង្គការ​សមាគម​ទាំង ១៩


អង្គការ​មិនមែន​រដ្ឋាភិបាល ចំនួន ២០ស្ថាប័ន ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម ដោយ​ស្នើសុំ​ឲ្យ​តុលាការ និង​រដ្ឋាភិបាល លោក ហ៊ុន សែន ដោះ​លែង​អ្នក​ទោស​មនសិការ​ទាំង​អស់​ចេញ​ពី​ពន្ធនាគារ។

សេចក្ដី​ថ្លែង​ការណ៍ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី៤ មិថុនា នេះ បាន​បង្ហាញ​ក្ដី​កង្វល់ អំពី​ភាព​ចង្អៀត​ណែន ក្នុង​ពន្ធនាគារ និង​បញ្ហា​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ចូល​ពន្ធនាគារ ចេះ​តែ​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់។

សេចក្ដី​ថ្លែង​ការណ៍ ដដែល​បង្ហាញ​ទៀត​ថា ដោយសារ​តែ​ហានិភ័យ​ខ្ពស់ នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ អ្នក​ទោស​ទាំង​អស់​បាន​ទទួល​រង​នូវ​ការ​កើន​ឡើង​នៃ​ការ​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​សុខភាព​ផ្លូវចិត្ត  និង​ផ្លូវ​កាយ​របស់​ពួក​គេ។

បន្ថែម​ពី​លើ​នេះ​ទៀត ពួក​គេ​ត្រូវ​បាត់បង់​សេរីភាព​មូលដ្ឋាន​ ដោយ​ប្រឈម​មុខ​នឹង​ការ​លំបាក​បន្ថែម​ទៀត ដោយសារ​តែ​វិធានការ​រឹត​បន្តឹង​នៃ​ជំងឺ​កូវីដ១៩ ដែល​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​អនុវត្ត​គោល​ការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដូច​ជា ការ​ថែរក្សា​អនាម័យ​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ឃុំ​ខ្លួន​យ៉ាង​វេទនា និង​ការ​រក្សា​គម្លាត​សង្គម​នៅ​ក្នុង​ពន្ធនាគារ ដែល​មាន​អ្នក​ទោស​ណែន​ចង្អៀត​គ្នា។

វិទ្យុ​អាស៊ី​សេរី ពុំ​ទាន់​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល ដើម្បី​សុំ​ការ​ឆ្លើយ​តប​ចំពោះ​ការ​ស្នើសុំ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល ចំនួន ២០ស្ថាប័ន​នេះ​នៅ​ឡើយ​ទេ រហូត​ដល់​ម៉ោង​ផ្សាយ​នេះ។ ក៏​ប៉ុន្តែ​កន្លង​មន្រ្តី​ជាន់​ខ្ពស់​គ្រប់គ្រង​ពន្ធនាគារ បាន​បដិសេធ​សំណើ​របស់​ក្រុម​គ្រួសារ អ្នកទោស​មនសិការ ដែល​សុំ​ឲ្យ​ដោះ​លែង​ពួក​គេ​បណ្ដោះអាសន្ន ហើយ​ថា រដ្ឋាភិបាល​អាច​គ្រប់គ្រង​ស្ថាន​ការណ៍​ជំងឺ​កូវីដ១៩ ឆ្លង​ចូល​ពន្ធនាគារ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អង្គការ​មិនមែន​រដ្ឋាភិបាល ចំនួន ២០ស្ថាប័ន ស្នើសុំ​ឲ្យ​ដោះ​លែង​អ្នក​ទោស​មនសិការ​ទាំង​អស់​ចេញ​ពី​ពន្ធនាគារ"

  1. so socheath says:

    ស្អីគេជា អ្នកទោសមនសិកា រអាពូជឆ្កែ ?
    អ្ហែងពន្យល់បន្តិចមើល អាពូជឆ្កែ ?
    ឬអ្ហែងចេះត្រឹមព្រុះដូចឆ្កែទេ ?

Leave a Reply

Submit Comment